ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ

ភ្នំពេញ ៖នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលចុះទៅពិនិត្យការងារសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រុមជាងប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងជំរុញការងារជាប្រចាំឃើញថា អគាររដ្ឋបាលប្រណីតរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះលេចចេញជារូបរាង90%ហើយ ... Read More »

កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅ ប្រគល់​ផ្ទះទេវតា​ចំនួន​០៣ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពី សំណាក់អាជ្ញាមូលដ្ឋានផងដែរ។ ... Read More »

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចុះត្រួតពិនិត្យ និងលុបបំបាត់ទីតាំងដេប៉ូសំរាមអនាធិបតេយ្យក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យប្រកបអាជីវកម្មរំលោភលើចិញ្ជើមផ្លូវលើសពី១ភាគ៣នៃ ចិញ្ជើមផ្លូវឡើយ និងណែនាំឱ្យចូលរួមថែរក្សាអនាម័យទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភណភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ ជាក់ស្ដែង នាយប់ថ្ងៃ ... Read More »

ស្រូវរាប់ពាន់ហិកតានៅស្រុកបារាយណ៍ និងស្រុកតាំងគោក បានសង្គ្រោះរួចរាល់ដោយកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ៖បន្ទាប់ពីបើកយុទ្ធនាការរយៈពេលជាង១ខែ ក្នុងការបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការជួយអន្តរាគមន៍ពីកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ស្រូវរបស់ប្រជាពលរដ្ឋជាង៣ពាន់ហិកតាបានជួយសង្គ្រោះទាន់ពេលវេលា, លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋមានភាពត្រេកអរជាអនេក ... Read More »

មន្ត្រីឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានលែងសត្វស្វានិងពស់ថ្លាន់ចូលព្រៃធម្មជាតិ

ខេត្តរតនគិរី៖ សត្វស្វា៣ក្បាល និងពស់ថ្លាន់មួយក្បាលត្រូវបានលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរីយកទៅលែងក្នុងព្រៃធម្មជាតិនៃឧទ្យានជាតិវ៉ើសៃសៀមប៉ាង ខេត្តរតនគិរី។ ការលែងសត្វព្រៃក្នុងឧទ្យានជាតិនោះមន្ត្រីបរិស្ថានបានធ្វើឡើងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០ដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកវ៉ើសៃ  កម្លាំងអធិការដ្ឋានស្រុក និងលោកមេឃុំវ៉ើសៃផងដែរ ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើលោតឆត្រទៅកំពតរបស់ចែផល្លីល្បីល្បាញនៅខេត្តពោធិ៍សាត់ប្រគល់ឲ្យមេព្រៃខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកឈើពេញព្រៀប១គ្រឿងដែលគេស្គាល់ច្បាស់ ថាជារបស់ថៅកែឈើល្បីល្បាញប្រចាំនៅក្នុងខេត្តពោធិ៍សាត់ឈ្មោះ(ចែ ផល្លី)ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គធ្វើការបង្ក្រាបបានហើយប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការបន្ត ខណៈដែលរថយន្តរបស់ថៅកែស្រីល្បីល្បាញឈ្មោះប្រចាំខេត្តពោធិ៍សាត់រូបនោះប្រុងដឹកឈើលោតឆត្រកាត់តាមផ្លូវជាតិលេខ៥បន្តទៅផ្លូវលេខ៥១ យកទៅលក់បន្តនៅស្រុកឈូក ខេត្តកំពត ។ បើតាមការរៀបរាប់របស់តៃកុងរថយន្តនិយាយមុនពេលរត់គេចខ្លួនបានឱ្យដឹងថាថៅកែរបស់ខ្លួន(ចែផល្លី)អាចដឹកជញ្ជូនឈើបានយ៉ាងរលូនបែបនេះដោយសារគាត់បានបង់លុយឱ្យគ្រប់សមត្ថកិច្ចនៅតាមដងផ្លូវគ្រប់ខេត្តដែលបានឆ្លងកាត់អស់ហើយ ។ ការបង្ក្រាបរថយន្តដឹកឈើពេញព្រៀបរបស់ ចែផល្លី មេឈ្មួញល្បីឈ្មោះប្រចាំខេត្តពោធិ៍សាត់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ... Read More »

លោក ស សុខា អញ្ជើញពិនិត្យមើលការសាងសង់អគារសិក្សាសាលាបឋមសិក្សា សម្តេច ជា ស៊ីម

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការជួសជុល កែលម្អ ... Read More »

តោះចុងសប្តាហ៍ផង ..! មកទស្សនាកម្សាន្ត នៅ«ភ្នំធាតុ» តំបន់ទេសចរណ៍ធម្មជាតិ ដ៏ខៀវខ្ចីខេត្តស្ទឹងត្រែងម្តងមើល៍

ខេត្តស្ទឹងត្រែង៖ បើយោងតាម ប្រភព ពី Heritages Diary បេតិកភណ្ឌ​ប្រចាំថ្ងៃបានរៀបរាប់ឱ្យដឹងថា៖ (ភ្នំធាតុ) ជាភ្នំប្រវត្តិសាស្ត្រដែលមានប្រាសាទភ្នំធាតុ កសាងពីថ្មភក់ និងឥដ្ឋ នៅចុងស.វ.ទី៦ និងដើមស.វ.ទី៧។ រូបរាងប្រាសាទបាក់បែកអស់ គួរឱ្យសង្វេគ ... Read More »

៥ចំណុចដែលឪពុកម្ដាយត្រូវធ្វើនៅពេលឆ្កែខាំកូន

ការដែលឆ្កែអាចមកខាំកូនរបស់អ្នកនោះ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយដែរ។ ដូច្នេះ​ឪពុកម្ដាយទាំងឡាយគួរយល់ដឹងអំពីវិធីដោះស្រាយ លើ​បញ្ហា​នេះ​បាន​លឿន​នោះ វា​ក៏​អាចជួយ​ឲ្យ​កូន​កាន់​តែមាន​សុវត្ថិភាព​ដែរ​ក្រោយពី​មាន​របួស​។ ​ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ​ក្រោយពី​ដឹងថា​កូន​ត្រូវ​ឆ្កែ​ខាំ​ហើយ​៖ ១-សួរម្ចាស់ឆ្កែថា ឆ្កែ​របស់ខ្លួន​មាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ហើយ​ឬ​នៅ​ ។ ២-​ឆាប់​យក​សាប៊ូ និង​ទឹក​មក​លាង​លើ​មុខរបួស​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​ ។ ៣-អាចទាក់ទងទៅគ្រូពេទ្យជំនាញខាងរោគកុមា​រថា អាកា​រៈរ​បស់​កូន​ត្រូវការ​ការព្យាបាល​បន្ថែម ... Read More »

រមណីយដ្ឋានធម្មជាតិ (រលុះធំ) នៅឧត្តរ មានជ័យមាន ដីច្រោះផុសជាជួរៗ ដ៏កម្រ បំផុត គួរជាទីគយគន់

ខេត្តឧត្តរមានជ័យ៖ កម្ពុជា មិនត្រឹមតែជាទឹកដីសុវណ្ណភូមិ សុខសន្តិភាព កំពុងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌប្រទេសប៉ុណ្ណោះ គឺសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏ច្រើនឥតគណនា។ តើបងប្អូនបានទៅកម្សាន្តឬនៅ ឯរមណីយដ្ឋាន (រលុះធំ)បាន ក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ របស់ ខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ថា៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ... Read More »

គណនីហ្វេសបុកឈ្មោះជាភាសាចិន​មួយ ដែលបានយករឿងមិនពិតតាំងពីឆ្នាំ​ ២០១៩​ មកផុស​ ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះជាភាសាចិន​មួយ ដែលបានយករឿងមិនពិតតាំងពីឆ្នាំ​ ២០១៩​ មកផុស​ ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច​ បន្ទាប់ពីទទួលបានព័ត៌មាន​ ដែលគណនីហ្វេសបុកឈ្មោះជាអក្សរចិនបានចុះផ្សាយថាមានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយពីគាត់នៅគោលដៅរង្វង់មូលចោមចៅ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវលេីករណីនេះ​ ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួនជនជាតិកូរ៉េ២នាក់រឹបអូសគ្រឿងញៀនជាង១គីឡូក្រាម

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង  ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូល ដោយផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក្នុងគោលបំណង ចូលរួមចំណែកក្នុងយុទ្ធនាការ បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូល ដោយផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទអាចទទួលបានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក ហើយនិងកាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ស្លាប់ ១នាក់ក្នុងចំណោម៥នាក់ ករណីលង់ទឹកប្រឡាយ

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងសង្វេគ នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ខណៈនាំគ្នាលេងទឹកប្រឡាយក្បែរផ្ទះ ។  ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង៤០នាទីល្ងាចថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

តើធ្លាប់បានមកទស្សនាព្រះអាទិត្យអស់ស្ដង្គតពីលើកំពូលភ្នំក្រោម នារដូវវស្សាទេ..!

ខេត្តសៀមរាប៖ តើបងប្អូនជនរួមជាតិ និងភ្ញៀវបរទេស ធ្លាប់មកទស្សនាព្រះអាទិត្យអស់ស្ដង្គតពីលើកំពូលភ្នំ គួបផ្សំជាមួយទេសភាពវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងគយគន់បឹងទន្លេសាបពីចម្ងាយ សូមកុំខកខានក្នុងការមកទស្សនាភ្នំក្រោមនារដូវវស្សាដើម្បីបានឃើញនៅផ្ទាំងទស្សនីយភាពនេះ។ បើយោងតាម អង្គភាព មន្ទីទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបុរាណ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស៤នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ បុរស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៩៦២ ត្រង់ចំណុចមុខវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HY-6903 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ... Read More »

ថ្ងៃនេះ..! កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ រហូតដល់ម៉ោង​ ០៩និង០០​ ព្រឹក​ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​​ ។ ដូច្នេះចំនួនសរុបកូវីដ-១៩​ សរុប២២៥នាក់ដដែល​ ,ថ្ងៃនេះជាសះស្បេីយគ្មាន ,ចំនួនអ្នកំពុងសំរាកនៅមន្ទីរពេទ្យ​៨២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន ១៤៣នាក់​ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាច់កម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទប៉ុនប៉ងលួច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង១០និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនមាន៖ ទី១-ឈ្មោះ ... Read More »

អគ្គិភ័យបំផ្លាញរោងដាក់អីវ៉ាន់មួយកន្លែងនៅជិតផ្ទះលោកអភិបាលខេត្តផ្អើលទាំងយប់

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះរោងដាក់អីវ៉ាន់របស់ប្រជាពលរដ្ឋមួយកន្លែង គ្មានសល់ដោយសារផ្ទុះដែកកេះហ្គាសគ្រាដែលម្ចាស់ផ្ទះកំពុងផ្ទេរសាំងដាក់ប៊ីដុងទុកលក់។ ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅជាប់របងផ្ទះអភិបាលខេត្តបាត់ដំបងស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ មន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អាន ចាន់រ័ត្ន ... Read More »

ស្លាប់២នាក់ របួសធ្ងន់ស្រាល៥នាក់ដោយសារ គោយន្ត កន្រ្តៃបុកជាមួយនិងរថយន្តកូរ៉េនៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ និង ៥នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងរវាងគោយន្តកន្រ្តៃនិង រថយន្តកូរ៉េ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ តាមផ្លូវលេខ៥៣ ផ្លូវក្រាលកៅស៊ូ នៅចន្លោះគីឡូម៉ែត្រលេខ ៣៧ ... Read More »

ស្ត្រីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនប្រញាប់ប្រញាល់ទៅធ្វើការខ្លាចមិនទាន់ម៉ោងបានជិះម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជាអ្នកបោសសម្អាតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខណ:មកដល់កន្លែងកើតហេតុស្ត្រីខាងលើក៏បានឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ... Read More »

ឃាត់ខ្លួនលោកផ្កាយ៣នគរបាលក្លែងក្លាយម្នាក់ និងដកហូតលុយដុល្លារខ្មោចជិត៦រយសន្លឹក

ភ្នំពេញ៖ បុរសម្នាក់ បានស្លៀកឯកសណ្ឋានជាមន្រ្តីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)ក្លែងបន្លំ រួមនិងក្រដាស់ប្រាក់១០០ មានចំនួន៥៨៩សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ធំ ឃាត់ខ្លួនយកមកសាកសួរ ។ លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ... Read More »

ជួបជុំហូបចុកនៅផ្ទះបងប្អូន​ រួចជិះម៉ូតូទៅផ្ទះវិញ​ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ

​   ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងទេីបចេញពីផឹកស៊ីនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះវិញ  តែអកុសល​មកដល់ពាក់កណ្តាលផ្លូវ​ សង្ស័យថាមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិចេញមកមេីល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ... Read More »

លោក ស ថេត ចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន​ និងនៅមន្ទីរពេទ្យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ តែងតែឆ្លៀតពេលចុងសប្តាហ៍ដេីម្បីចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន​ និងនៅមន្ទីរពេទ្យ ដោយក្តីអាណិត​ និងយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ​ លោកស្នងការ​ តែងតែចំណាយពេលចុងសប្តាហ៍ដេីម្បីចុះសួរសុរសុខទុក្ខដោយផ្ទាល់​ ដេីម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់​ ជាពិសេសជាការលេីកទឹកចិត្តមួយដ៏ខ្លាំងចំពោះមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ​ចំនួន​៨នាក់ ក្នុងឱកាសនោះដែរ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរួមទាំងលោកអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់ ... Read More »

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើង និងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី២៥ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

បុរសម្នាក់ផឹកសុីជាមួយមិត្តភក្តិស្រាប់តែថ្ងៃបន្ទាប់កម្មករប្រទះឃើញសាកសពសង្ស័យករណីឃាតកម្ម

ខេត្តរតនគិរី៖ កម្មករក្រុមហ៊ុនហ័ងអាន់យ៉ាឡាយបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងចម្ការចេកស្ថិតក្នុងស្ថានភាពរងរបួសពេញមុខនិងដងខ្លួនដោយមានស្នាមមុខកាំបិតនិងដំបងជាអំពើឃាតកម្ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចការដ្ឋានទីពីរក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតនៅក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី​ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខេត្តរួមសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកូនមុំនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសិរីមង្គល បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។  ប្រភពបន្តថា បើតាមតាមការពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្មដោយវាយនឹងដំបងកាប់នឹងកាំបិតហើយមានស្លាកស្នាមអារ.កនិងវះមុខជាច្រើនកន្លែងទៀតផង។​ តាមការស្រាវជ្រាវនិងសាកសួរបំភ្លឺជុំវិញរឿងហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២៣ ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានព្រមានថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​។ ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអំពាវនាវទៀត​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី ... Read More »