ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់«យុទ្ធនាការ ផ្ទះ១ អំពូល១»៖ បានបញ្ចប់មួយភូមិទៀតហើយ!

ខេត្តសៀមរាប ៖ «យុទ្ធនាការ ផ្ទះ១ អំពូល១»បានបញ្ចប់មួយភូមិទៀតហើយ! សុខចិត្តយឺតបន្តិច តែរក្សានិរន្តរភាពនៃគម្រោងជាប់ជានិច្ច ក្នុងបុព្វហេតុចូលរួមលើកកម្ពស់គុណភាពជីវិតនាពេលរាត្រីរបស់សហគមន៍នៅតាមទីជនបទ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វណ្ណឌីន ៖ ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ ដោយមិនប្រើកុំព្យូទ័រ ហើយនៅតែសរសេរដៃមើល ឬអានមិនដាច់ នឹងត្រូវរងការផាកពិន័យជាប្រាក់ចំនួន ៥០០០ ០០០ រៀល (ប្រាំលានរៀល)

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសផាកពិន័យជាប្រាក់៥០០០.០០០រៀល(ប្រាំលានរៀល) ឬដកអាជ្ញាបណ្ណ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យបន្តសកម្មភាពតទៅទៀត ដល់កន្លែងព្យាបាលឯកជនណា មិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ សូមបញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបមក លោក លោកស្រី ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ... Read More »

បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារ ខឹងចាក់សោបង្ខាំង៤ថ្ងៃ ផ្អើលសមត្ថកិច្ចចុះឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារ​អត់​សង ​ទើបម្ចាស់បំណុលខឹង​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់​បង្ខាំងកូនបំណុលរបស់ខ្លួន៤​ថ្ងៃ​មកហើយ មិនឱ្យ​ចេញ​ទៅ​ណា​​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះទៅអន្តរគមន៍ភ្លាមៗ រួចអះអាងថាជាករណីចាប់បង្ខាំងមនុស្សខុសច្បាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤​ ខែធ្នូ​ ​ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅ​ភោជនីយដ្ឋានកាហ្វេ «មេ​ហ្គា​ឡូ»​ ... Read More »

ដល់សម័យនេះទៅហើយ ! ហេតុអ្វីអភិបាលស្រុកពាមជរ ប្រើច្បាប់ព្រៃកេណ្ឌមនុស្សរាប់រយនាក់ ទៅកាប់បំផ្លាញដំណាំចេកអ្នកដទៃ !(មានវីដេអូ)

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរខេត្តព្រៃវែង នាំគ្នាហួសចិត្ត និងចោទប្រកាន់ទៅលើអាជ្ញាធរស្រុក បានប្រើច្បាប់ព្រៃ ប្រមូលលោកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ ទៅកាប់បំផ្លាញដំណាំចេក ក្នុងចេតនារំលោភយកដីរបស់ពួកគាត់។ សកម្មភាពល្មើសច្បាប់ទាំងនេះ អាជ្ញាធរស្រុកហ៊ានធ្វើទាំងគ្មានដីកាពីតុលាការ ហើយខណៈរឿងទំនាស់ដីធ្លីនេះពុំទាន់មានការសម្រេចណាមួយពីតុលាការនៅឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ... Read More »

អតីតអភិបាលខេត្តតាកែវ ត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះបណ្តឹងសារទុក្ខ

ភ្នំពេញ៖ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះបានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និងជនជាប់ចោទ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីមួយរូបនៅខេត្តតាកែវ ។ សូមជម្រាបថា ... Read More »

អភិបាលខេត្តព្រៃវែង បន្តចុះចែកអង្ករដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកព្រះស្ដេច

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលននៃគណៈអភិបាលខេត្តព្រៃវែង ... Read More »

តារាចម្រៀងពីកម្ពុជា ,កូនខ្មែរនៅអាមេរិក និងអ្នកចម្រៀងពីអូស្ត្រាលីបញ្ចេញបទចម្រៀងរួមគ្នាអបអរថ្ងៃបុណ្យណូអែល

ភ្នំពេញ៖ បទចម្រៀងពិរោះរណ្តំចិត្តមួយដែលច្រៀងដោយតារាចម្រៀងកម្ពុជា និងអូស្ត្រាលីត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។តារាចម្រៀងមានឈាមជ័រជាខ្មែរ២រូបដែលបាននិងកំពុងរស់នៅសហរដ្ឋអាមេរិក មានដូចជាលោក Jay Chan និងលោក Soup Pha ​បានបង្ហើរសំនៀងរួមគ្នាជាភាសាខ្មែរ និងភាសាអង់គ្លេស នូវបទចម្រៀងដ៏ពិរោះរណ្តំចិត្តគឺបទ”Be My Christmas “។ ... Read More »

អតីតមន្ត្រីការទូតក្រសួងការបរទេស កំពុងជួបការលំបាកផ្នែកជីវភាព​ និងមានជំងឺប្រចាំកាយ​ បានទទួលអំណោយជួយសម្រាលការលំបាកពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ មន្ត្រីចូលនិវត្តន៍​ លោកស្រី​ កឹម​ សុគន្ធ​ អតីតមន្ត្រីការទូតក្រសួងការបរទេស កំពុងជួបការលំបាកផ្នែកជីវភាព​ និងមានជំងឺប្រចាំកាយ​ បានទទួលអំណោយជួយសម្រាលការលំបាកពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល​ ... Read More »

កងពលតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់ការងារកសាងអង្គភាពជំរំជំរក ដើម្បីធានា ការស្នាក់នៅរបស់កងទ័ព

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តភារកិច្ចស្នូល កងពលតូចថ្មើរជើងលេខ៥១ បានបន្តយកចិត្តទុកដាក់លើការងារ កសាងកងឯកភាព និងជំរំស្នាក់នៅ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងកងឯកភាព ក៏ដូចជាការជួយសម្រួលទីកន្លែងធ្វើការងារប្រចាំថ្ងៃ និងការស្នាក់នៅរបស់បងប្អូនកងទ័ពក្នុងការប្រមូលផ្តុំកម្លាំង ស្របតាមទិសដៅ ... Read More »

លួចម៉ូតូបានមួយថ្ងៃ សមត្ថកិច្ចតាមឃាត់ខ្លួនបានរឹបអូសម៉ូតូមកវិញ

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង ៧និ​ង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ កម្លាំងជំនាញផ្នែកនគរបាលព្រហ្ម​ទណ្ឌ​ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចម៉ូតូមួយគ្រឿងហើយគេចខ្លួនបានមូយថ្ងៃ។ មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ឡុង ... Read More »

រហូតដល់ម៉ោង១០និង០០នាទីព្រឹកពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ដែរ តែមានជាសះស្បេីយ​៣នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង១០និង០០នាទី ព្រឹក​ ថ្ងៃទី ២៥ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ដែរ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ៖ ក្រសួងធនធានទឹក បានសហការយ៉ាងរឹងមាំនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF អនុញាតឲ្យធនាគារពិភពលោក WB ធ្វើការវិនិយោគទុនចំនួន ១៣លានដុល្លារ លើគម្រោង២

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចអគ្គមហាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចអគ្គមហាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មី ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ... Read More »

កុំភ័យអីការប្រើប្រាស់កម្មវិធី Telegram នៅតែមិនមានការបង់ថ្លៃសេវាកម្មដដែល

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ដែលតែងតែគិតពីការការពារ ទិន្នន័យឯកជនភាពរបស់ពួកគេ កម្មវិធី Telegram គឺជាកម្មវិធីដែលគេប្រើប្រាស់ដោយសារតែកម្មវិធីនេះបានផ្ដល់នូវមុខងារ end-to-end encryption មុនគេ។ កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសមួយចំនួននៃអតីតសហភាពសូវៀតនិងប្រទេសអុីរ៉ង់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ សូមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រឹស្តស្មាស់( Christmas)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ នៅថ្ងៃនេះផ្ដាំផ្ញើដល់ជនរួមជាតិយ៉ាងដូច្នេះថា, ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រឹស្តស្មាស់(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។  ... Read More »

លោក ហ៊ុន ម៉ានី៖ ប៉ាម៉ាក់ សោកស្ដាយឆ្នាំនេះមិនបានជួបជុំកូនៗ នៅអង្គការផ្ទះបាយកុមារ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅបន្តវាយលុក

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានរំលឹកនូវអនុស្សាវរីយ៍ ភាពដ៏ស្និទ្ធស្នាលបំផុត រវាងកុមារៗ ដែលរស់នៅក្នុង(អង្គការផ្ទះបាយកុមារ) កន្លងទៅតែងតែជួបគ្នារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះត្រូវបានអាក់ខាន ដោយសារស្ថានភាពកូវីដ-១៩ ... Read More »

ប៉ុន្មានថ្ងៃជាប់ៗគ្នា ! កម្ពុជាមិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ៣នាក់បានជាសះស្បើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺចំនួន៣នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ... Read More »

រន្ធត់ណាស់គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាម៉ារីនិងរថយន្តដឹកទឹកកកស្លាប់៨នាក់នៅនឹងកន្លែង

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១:២០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ  ឆ្នាំ២០២០  លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ... Read More »

បុរសកម្មករសំណង់ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នខណៈមេឃកំពុងភ្លៀងត្រូវរថយន្តបើកបុកស្លាប់ភ្លាមៗផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ បុរសកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងបន្ទាប់ពីដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នហើយមេឃកំពុងភ្លៀងត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤៣និង១៤៤ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ នគរបាលស្រុកបានឲ្យដឹងថា ... Read More »

មិនប្រយ័ត្នសោះ!! បើករថយន្តទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង​ ធ្វេីឲ្យរអិលធ្លាក់ផ្លូវរងការខូចខាត

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តម៉ាកPAJERO មួយគ្រឿងខណៈមេឃកំពុងភ្លៀងខ្លាំងបណ្ដាលឲ្យរអិលធ្លាក់ផ្លូវរងការខូចខាតតែមិនបង្កឲ្យមានអ្នករងរបួសឡេីយ​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៥០ នាទីយប់ថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ជិតនឹងរវង្វង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ... Read More »

កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ អន្តរាគមន៍ដឹកពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖  គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ និងបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរវិលត្រឡប់ មកពីប្រទេសថៃចូលមកកម្ពុជាវិញ ... Read More »

កងកម្លាំងទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះសុីហនុ ចូលរួមដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទទួលបានថវិកាចំនួន ១១,៧៩០,០០០រៀល ពីនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ... Read More »

សូមអ្នកសារព័ត៌មាន គោរព តាមក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ

ខេត្តកំពង់ឆ្នាំង៖ មួយរយៈចុងក្រោយនេះ មានរឿងមិនគួរកើតទាល់តែសោះ សម្រាប់អាជីពអ្នកសារព័ត៌មាន ខណ:បុគ្គលខ្លះការបំពេញតួនាទី ខុសពីវិជ្ជាជីវៈ ទាំងដឹងខ្លួនថាជាអំពើល្មើសច្បាប់ ក៏បន្តប្រព្រឹត្ត ។ សមត្ថកិច្ចបានឲ្យដឹងថា, ចាងហ្វាងគេហទំព័រ (អឹអឹមអេសអឹម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​ករណី​កេណ្ឌ​ពលរដ្ឋ​ឲ្យ​ចាប់យកដី​ស្របច្បាប់​របស់អ្នកដទៃ បង្កការភ្ញាក់ផ្អើល ... Read More »

លោក ថេង សុថុល បន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម​ន៍​

ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានចង្អុលបង្ហាញពីលោកអភិបាល​រាជធានីភ្នំពេញ​ និងលោកអភិបាលខណ្ឌចំការមនគណៈ​បញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក​ ស៊ុន​ សិទ្ធី ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា យុវជនម្នាក់នេះមានឈ្មោះ លឿង លីសាន់ ... Read More »