ភ្នំពេញ៖ បុរសម្នាក់បានបើករថយនស៊េរីទំនើបម៉ាកហ្វដមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉េនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងល្អដែរដែលអ្នកបើកបរទាំងសងខាងមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២០នៅចំណុចមុខភ្លើងស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤កែងនឹងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វដពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2BF-5215ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2V-0010បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលរថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យត្រឡប់ក្បាលទៅទិសខាងក្រោយវិញរួចក្រឡាប់ផ្ងារជើងម្ខាង។ចំណែករថយន្តហ្វដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ... Read More »
ព័ត៌មានជាតិ
ជិះម៉ូតូលឿនពេកចាប់ហ្វ្រ័ងដួលបោកផ្ទប់នឹងឡំប្រឺតាកំពុងបើកឆ្លងផ្លូវរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណ:ដែលជិះម៉ូតូម៉ាកនិចក្នុងល្បឿនលឿនហើយចាប់ហ្រ្វ័ងដួលបោកផ្ទប់ទៅនឹងឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខក្រសួងពាណិជ្ជកម្មក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបរឡំប្រឺតាមួយគ្រឿងមិនចាំស្លាកលេខក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកឡំប្រឺតានោះក៏បានបត់មកខាងឆ្វេងដៃស្រាប់តែភ្លាមៗនោះមានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ... Read More »
លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០
ភ្នំពេញ៖ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ... Read More »
ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ នៅម្តុំខុនដូស្កាយឡាញ ខណ្ឌ៧មករា
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ នៅផ្លូវលេខ១៣៤ ម្តុំខុនដូស្កាយឡាញ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា ក្មេងប្រុសខាងលើនេះ មានអាយុប្រហែល៥ឆ្នាំ សម្បុរសស្លៀកខោជើងវែង ពណ៌ប្រផេះ អាវដៃខ្លីឆ្នូត ។ ... Read More »
ល្បីថា៖ អភិបាលរងខណ្ឌប្ញស្សីកែវនិងកម្លាំងបញ្ជាការឯកភាពខណ្ឌជាង១០នាក់ ត្រូវ PM ចាប់បង្ខាំង , តែលោក រ័ត្ន ស្រ៊ាង បញ្ជាក់ថា៖ មិនមែនករណីអ៊ីចឹងទេ ! (មានវីដេអូ)
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម Facebook ខណៈល្បីថា៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌប្ញស្សីកែវនិងកងកម្លាំងនៃបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវចំនួន១៣នាក់ទៀត ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថ ដែលដាក់គោលដៅនៅក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ ចាក់សោរ ឃាត់ខ្លួន ខណៈលោកអភិបាលរងខណ្ឌរូបនេះបានដឹកនាំកងកម្លាំងនៃបញ្ជាការឯកភាពខណ្ឌចុះទៅឃាត់សំណង់ដែលបានសាងសង់រំលោភលើដីរបស់រដ្ឋ ... Read More »
សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុនអាកាសចរណ៍ (ខេមបូឌា អ៊ែរវ៉េ)ផ្តល់យន្តហោះដឹកម៉ាស និងបរិក្ខារពេទ្យទៅប្រទេសទីម័រឡេស្ត
ភ្នំពេញ៖ នៅព្រលប់ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ
ភ្នំពេញ៖ បើយោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ថា ៖ ទីបំផុត! នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ... Read More »
ប្រជានេសាទប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្ដែតទឹកសមុទ្រមកទើរលើថ្ម
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងជាបឋមថា នៅខាងលិចកោះដំឡូង (ប្រជុំកោះ តាង) បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ អណ្តែតមកទេីរលើថ្ម (មិនទាន់ស្គាល់អត្តសញ្ញាណ) ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ តាមសមត្ថកិច្ចថា នៅលើស្មាក្រោយខ្នងនិងដៃឆ្វេងសាកសព មានសាក់អក្សរនិងរូបមួយចំនួន ... Read More »
សមត្ថកិច្ចបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់
ខេត្តស្វាយរៀង៖ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង។ ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើឡើងនៅថ្ងៃទី១និងទី២ខែធ្នូឆ្នាំ២០២០នៅ២ឃុំគឺកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមាន៖ ទី១-ឈ្មោះ ជឿន ឡុងរីណា ទី២-ឈ្មោះ ឈីត ... Read More »
អភិបាលខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួន ជូនយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត
ខេត្តកោះកុង៖ នៅថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញនាំយកអំណោយ និងថវិកាមួយចំនួន សាកសួរសុខទុក្ខយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត ... Read More »
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ករណីប្រើប្រាស់និងរក្សាទុកសារធាតុញៀនបញ្ជូនទៅតុលាការ
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង២០៖២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចសណ្ឋាគារស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »
នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត
ភ្នំពេញ៖ លោក ទួរ មាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត ... Read More »
ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស
ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម ស្តីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកបង្ការ ... Read More »
លោក ឃួង ស្រេង បន្តចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈក្នុងខណ្ឌសែនសុខ និងទួលគោក
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដចុះចែកម៉ាស សម្ដេចតេជោហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវ ទំនប់ពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងខណ្ឌទួលគោក នារសៀលថ្ងៃទី ... Read More »
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមយុវតី “អប្សរា២៥ដួង” បានចុះជួយសរសេរប្រវត្តិរូបជូនជនមានពិការភាពភ្នែកចំនួនជិត២០០នាក់
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង” ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »
សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយវិស័យឯកជននិងដៃគូបន្តចុះចែកសម្ភារស្បៀងអាហារ ជូនប្រជាពលរដ្ឋ និង កងកម្លាំង
ភ្នំពេញ៖ ក្នុងស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមខ្មែរតែមួយ ស.ស.យ.ក.បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរងគ្រោះពីគ្រោះទឹកជំនន់ទូទាំងប្រទេស។ នេះបើយោងតាម ប្រកាសព័ត៌មាន ដែលអង្គភាព ទទួលបាននាថ្ងៃទី២ធ្នូឆ្នាំ២០២០នេះ។ ក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះស.ស.យ.ក. សម្រេចបានស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនជូនជាតិ និងដើម្បីប្រជាជន ហើយការសម្រេចបានទាំងនេះ ... Read More »
ស្ត្រីវ័យចំណាស់ម្នាក់ ពេលចូលបង់ថ្លៃអគ្គិសនី គេឲ្យពាក់ម៉ាស់មិនព្រមឈ្លោះប្រកែកជាមួយមន្រ្តីអគ្គិសនីថា «ទោះស្លាប់ក៏គាត់មិនពាក់ម៉ាស់ដែរ» (មានវីដេអូ)
ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ អ៊ុក ឯក សង្ហា បានបង្ហោះវីដេអូឃ្លីបមួយដែលមានរយៈពេល ០:២៦វិនាទី កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ស្រ្តីវ័យចំណាស់ម្នាក់ មានបំណងចូលទៅបង់ថ្លៃអគ្គិសនី នៅស្នាក់ការ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ... Read More »
ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក នៅស្រុកកណ្ដៀង
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានធ្លាក់ទឹកស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ខណៈកំពុងធ្វើដំណើរច្រាស់ទិសដៅគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើកើតឡើង នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ... Read More »
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ៖ ព្រះមហាក្សត្រ បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយនឹក រលឹក ស្រឡាញ់ជាទីបំផុត អំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិងបានឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់គឺ៖ ១-ឈ្មោះ ... Read More »
លួចស៊ីម៉ងត៍ថៅកែលក់រាប់ឆ្នាំខាតបង់ប្រាក់ខ្ទង់មុឺនដុល្លារ បែករឿងត្រូវតំណាងក្រុមហ៊ុនឃាត់ខ្លួន៣នាក់ប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលជាតៃកុងរថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក្រោយពីដឹងថាជនសង្ស័យទាំង៣រូបនេះបានលួចស៊ីម៉ងត៍របស់ខ្លួនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងអស់រយៈពេលច្រើនឆ្នាំមកហើយ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ... Read More »
នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)
ភ្នំពេញ៖ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២ហ្សិត២ ផ្លូវព្រះនរោត្តមក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ... Read More »
លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាត ... Read More »
សត្វកេងកងដ៏កម្របំផុត និងជាសត្វដ៏ស្អាត បានបង្ហាញខ្លួនទាំងហ្វូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកម្សិលមិញ
ភ្នំពេញ ៖ យើងដឹងហើយថា សត្វកេងកងគឺជាប្រភេទសត្វស្លាបដ៏កម្របំផុត ឈាននឹងជិតដាច់ពូជនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិរក្សការពារ សត្វដ៏កម្រនេះ ដើម្បីអោយវាបង្កើតកូន បង្កើតជាចៅតទៅទៀតនៅលើទឹកដីសុវណ្ណភូមិនៃយើង។ យើងពិតជាកម្រនឹងឃើញសត្វកេងកងបានបង្ហាញខ្លួនឲ្យប្រជាពលរដ្ឋទូទៅបានឃើញនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ... Read More »
លោក ឃួង ស្រេង បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយ ម៉ាស់ជាលើកទី២ចំនួន១លានម៉ាស់ សម្រាប់ចែកជូនពលរដ្ឋរស់នៅរាជធានី ភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩ដែលឆ្លងចូលសហគមន៍២៨ វិច្ឆិកា
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំណរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយជាម៉ាស់លើកទី២ចំនួន១លានម៉ាស់សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ... Read More »
លោកនេត្រ ភក្ត្រា ៖ អតីត បច្ចុប្បន្ន និងអនាគត
ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបានបាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នក ទាំងនោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន! ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន! ចេញពីទឹកដី ... Read More »
ក្រសួងសាធារណការ ៖ ផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត និងប្រឡងយកបណ្ណបេីកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត និងប្រឡងយកបណ្ណបេីកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ... Read More »
ក្រសួងវប្បធម៌ ស្តារបឹងតាគមដើម្បីបង្កើនភាពទាក់ទាញទេសចរនិងបានទឹកសម្រាប់ពលរដ្ឋប្រើប្រាស់
ខេត្តបាត់ដំបង៖ ការស្តារបឹងតាគម (បឹងបុរាណ)មួយកន្លែងក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ជាគម្រោងរបស់ក្រសួងវប្បធម៌ តាមរយៈលោក កែវ រតនៈ អភិបាលខេត្តនិងអភិបាលស្រុក ដើម្បីបង្កើន ភាពទាក់ទាញភ្ញៀវទេសចរឡើងវិញ និងបានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ នេះបើយោងតាមការបញ្ជាក់ ... Read More »
ដំណឹងល្អពីខេត្តបាត់ដំបង! លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ សម្រាប់ថ្ងៃទី២៩- ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពរដ្ឋ នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ សម្រាប់ថ្ងៃទី២៩នឹង៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅខេត្តបាត់ដំបង គឺទទួលបាន ... Read More »
សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ
ភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់សម្តេច ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់យ៉ាងដូច្នេះថា «បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច