ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ដើម្បី​ស្តារ​ការខូចខាត​ក្នុង​វិស័យកសិកម្មឡើងវិញ ក្រោយទឹកជំនន់ ក្រសួងកសិកម្ម ដាក់​ចេញ​វិធានការ​ចំនួន​៥​ចំណុច

ភ្នំពេញ៖ វិធាន​ការចំនួន​៥​ចំណុច ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដាក់ចេញ  ដើម្បី​ស្តារ​វិស័យ​កសិកម្ម​នេះ​ឡើងវិញ​ជាបន្ទាន់ ក្រោយ​គ្រោះទឹកជំនន់​បាន​ថមថយ​ចុះ​។ ចំពោះការចុះ​វាយតម្លៃ​ទំហំ​ផលប៉ះពាល់ និង​ខូចខាត​ជាក់ស្ដែង ការផ្តល់​ពូជស្រូវ និង​ដំណាំ និង​ពូជ​សត្វ ក៏​ដូច​ការជំរុញ​ការអនុវត្ត​គម្រោង ឬ​កម្មវិធី​នានា​របស់​អង្គការ​ដៃគូ ឬ​ម្ចាស់ជំនួយ​នានា ... Read More »

ក្នុងឱកាស​បុណ្យអុំទូក​នេះ ទណ្ឌិត​៦៩៥​នាក់ ស្ថិតក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​

​ភ្នំពេញ​៖ បើតាមការអះអាងពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា នៅក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ ទណ្ឌិត​៦៩៥​នាក់ ក្នុង​នោះ​ស្រី ៦៥​នាក់ ត្រូវ​បានដាក់​ទៅក្នុង​បញ្ជី​ស្នើសុំ​លើកលែងទោស ... Read More »

ថ្ងៃឈប់សម្រាកបុណ្យអុំទូកនេះ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ និងទេសចរបរទេស

ភ្នំពេញ៖ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ។ ... Read More »

ផ្លូវជនបទ១១ខ្សែ ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកបន្ទាយមាស ត្រូវក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃដើម្បីស្តារ និងជួសជុលឡើងវិញ

ខេត្តកំពត៖ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួង មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ១១ខ្សែ នៅស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីស្តារ និងជួសជុលឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:លើអនីតិជននៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅនោះត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តចុះឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។  ការឃាត់ខ្លួនជនសង្ស័យនោះគឺមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដែលបានធ្វើឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។ ... Read More »

អ្នកអាចស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ ព្រោះគ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ ប៉ុន្តែអ្នកក្រអាចធ្វើជាមនុស្សល្អនឹងប្រើជីវិតឱ្យថ្លៃថ្នូរ

ភ្នំពេញ៖ អាចនិយាយបានថា ព្រោះតែចំណារនៃព្រហ្មលិខិត ឬអាចជាកម្មពីអតីតជាតិ ទើបមានអ្នកខ្លះកើតមកជីវភាពលំបាកជាងគេដូច្នេះហើយមនុស្សយើងម្នាក់ៗ អាចស្អប់ភាពក្របាន តែកុំស្អប់អ្នកក្រ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទោះយើងមិនអាចជ្រើសកន្លែងកើតបាន តែយើងអាចជ្រើសរបៀបនៃការរស់នៅឱ្យបានល្អ ទោះក្រ ក៏ត្រូវតែធ្វើជាមនុស្សល្អ ប្រើជីវិតឱ្យថ្លៃថ្នូរ។ មាន ... Read More »

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៥គ្រួសារ

     ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តដំណើរបេកសកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃដដែល ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០  លោក លឹម គានហោ ... Read More »

លោក ស៊ុន ចាន់ថុល៖ បើអង្គភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅខេត្តសៀមរាប មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា៖ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា៖ ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញចូលរួមរំលែកទុក្ខដល់គ្រួសារសពទី១៨៣ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខនិងបានអញ្ជើញចូលរួមបុណ្យសពនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ សម្ភារក្នុងមជ្ឈមណ្ឌលជីនសុឺម៉ៅ

ភ្នំពេញ ៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីនៅមជ្ឈមណ្ឌលដែលមានយីហោ ជីនសុឺម៉ៅ បង្កជាអគ្គិភ័យឆាបឆេះ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៧៨ ... Read More »

បុរសម្នាក់ទិញម៉ូតូសង្ស័យប៉ះចំម៉ូតូចោរ ទើបយកមកប្រគល់ឱ្យសមត្ថកិច្ចវិញ

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់សង្ស័យទិញម៉ូតូប៉ះចំម៉ូតូចោរ ខ្លាចជាប់ពាក់ព័ន្ធបានយកប្រគល់អោយទៅសមត្ថកិច្ច។ សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២០ មានប្រជាពលរដ្ឋ១នាក់ឈ្មោះ ពូល យ៉ិន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាមែង ឃុំស្រុកអន្លង់វែង ... Read More »

ភ្ញាក់ផ្អើលរឿង សាសា បង្ហាញមុខកូននិងស្វាមី ក្រោយបាត់មុខពីសិល្បៈជាង៥ឆ្នាំ

       ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំហើយដែលអតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា បានបាត់មុខពីវិស័យសិល្បៈ។ មានការភ្ញាក់ផ្អើលក្រោយពីគេបានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា  ដែលបង្ហាញក្នុងសភាពជាលក្ខណៈគ្រួសារ ពោលគឺមានទាំងកូននឹងប្តី ទាំងគេមិនដែលដឹងទេថានាងរៀបការចាប់តាំងពីពេលណានោះ។ ​អតីតារាចម្រៀងរូបនេះ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹកទាំងនេះ នៅលើគណនីអុីស្ការក្រាម ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសឈប់សំរាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសឈប់សំរាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ... Read More »

ឃីង សាន់ និង វ៉ាន់ វីតា ប្រកាសផុតកុងត្រានៅផលិតកម្ម Gold Production

      ភ្នំពេញ៖​ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះតទៅតារាចម្រៀង និងសម្តែង លោក ឃីង សាន់ និងកញ្ញា វ៉ាន់ វីតា ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តបន្ទាយមានជ័យ សៀមរាប លើការងាររំដោះទឹក

ខេត្តសៀមរាប+ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

សមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់ជួលប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ ជនសង្ស័យជំនាញខាងគាស់បន្ទប់ជួលនិងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់លួចយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នរៈ រិទ្ធិសិទ្ធ  ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ... Read More »

សមត្តកិច្ចឃាត់ខ្លួនបុរសម្នាក់យកកាំបិតបុ័ងតោគំរាមប្លន់កន្លែងវេរលុយវីង

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកកាំបិតបុ័ងតោចូលទៅគំរាមប្លន់កន្លែងវីងវេរលុយនៅភូមិស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។  ជនសង្ស័យឈ្មោះ ខន ម៉ៅ ភេទប្រុស ... Read More »

អភិបាលខេត្តពោធិ៍សាត់ នាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន របស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ដើម្បីដាំដុះបន្ត ក្រោយជំនន់ទឹកភ្លៀងបានធូរស្បើយ

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន ... Read More »

អាជ្ញាធរជូនដំណឹងថា ផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤មិនអាចធ្វើដំណើរបានទេ

ខេត្តកំពង់ស្ពឺ៖ ដោយសារជំនន់ទឹកភ្លៀង បានបង្កឱ្យមានការខូចខាតផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤ យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការជួសជុលជាបន្ទាន់ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ប្រាប់ឱ្យដឹង។ លោកអភិបាលបន្តថា អាស្រ័យហេតុនេះសូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ថា៖ ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ... Read More »

មិនមែនហង្សមាស​ក៏មិនមែន Galaxy មាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មរាម របស់តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់

     ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងមាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មថ្មីគឺផលិតកម្មរាម របស់អ្នកលក់អនឡាញ និងជាតារាហ្វេសប៊ុកអ្នកនាងស្រីអូន។ ការបង្ហើបនេះផងដែរក្រោយពីពេលកន្លងទៅនេះគេបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខថតរូបរួមគ្នាជាមួយអ្នកនាងស្រីអូនគ្រាដែលមាស សុខសោភា បានចុះជួបជាមួយក្មេងប្រុសវះកាត់លលាក្បាលម្នាក់កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយជាង៥ខែហើយដែលទស្សនិកជនជាច្រើនទន្ទឹងរងចាំដំណឹងនៃការបង្ហាញមុខជាផ្លូវការក្នុងផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា ... Read More »

លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

ភ្នំពេញ៖ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស ឲ្យដឹងនៅថ្ងៃនេះ ។  តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ភីធើ ... Read More »

កម្លាំងចំរុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ឃាត់រថយន្ត១គ្រឿង និងតៃកុង

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចំរុះស្រុកវាលវែង សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ដោយឃាត់រថយន្ត១គ្រឿងរួមទាំងតៃកុង និងវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី ។  ករណីបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ ធ្វើឡើងនាថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

រដ្ឋបាលខណ្ឌ​ពោធិ៍​សែន​ជ័យនឹង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដោយ​ទុក​រយៈពេល​១០​ថ្ងៃ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះ​វាស់វែង​លើ​កំណាត់​ផ្លូវនៅ​ក្នុង​បុរី​ពិភព​ថ្មី​និង​បុរី​ពិភព​ថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹ​ង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ​ និង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមដោយ​ទុក​រយៈពេល​១០​ថ្ងៃ ។ អាជ្ញាធរបានឲ្យដឹងថា​ ដោយសង្កេត​ឃើញ​ថា ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរីបាន​ធ្វើការ​សាងសង់​សំណង់​បន្ថែមនៅ​លើ​សំណង់​ចាស់ដែល​មាន​ស្រាប់​ខុស​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្ត ស្ទឹងជីក្រែង

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

អាកាសយានិកតៃវ៉ាន់ម្នាក់ បើកយន្តហោះចម្បាំង ធ្លាក់ចូលក្នុងសមុទ្រស្លាប់

អន្តរជាតិ៖ អាកាសយានិកតៃវ៉ាន់ម្នាក់ បានបាត់បង់ជីវិត អំឡុងការហ្វឹកហ្វឺនជំនាញហោះហើរ ស្រាប់តែយន្តហោះចម្បាំងដែលខ្លួនបានបញ្ជានោះ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែតុលាឆ្នាំ២០២០នេះ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ទី២៩ តុលានេះថា អាកាសយានិកដែលស្លាប់នេះមានឈ្មោះថាជូ ក្វាង(Chu ... Read More »

លោក ឃួង ស្រេងបន្តចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៥៩៣គ្រួសារមកពី៥សង្កាត់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៩៣គ្រួសារ រស់នៅក្នុង៥សង្កាត់ ក្នុងខណ្ឌមានជ័យបានមកទទួលអំណោយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ... Read More »

អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមី៣ឃុំក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមីនៅក្នុង៣ឃុំនិងសម្រេចសំណើជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិត នៅចំណុចភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ការចុះពិនិត្យមើលនេះក៏មានការចូលរួមពីលោកហូ ... Read More »

បុរសម្នាក់ទៅរករឿងគេដល់ផ្ទះត្រូវគេកាប់៣កាំបិតរងរបួសធ្ងន់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានអាការមិនប្រក្រតី(សរសៃប្រសាទ)បានដើរទៅរករឿងដល់ផ្ទះអ្នកជិតខាងស្ថិតនៅក្បែរគ្នា រួចត្រូវគេប្រើហិង្សាកាប់ចំនួន៣កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារដឹកយកទោសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនសង្ស័យជាអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនាង សុខជា អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុខាងលើត្រូវគេកាប់ចំដៃខាងឆ្វេងពីរកាំបិតនិងដៃស្តាំមួយកាំបិតត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកបុរសជាជនសង្ស័យមានឈ្មោះ ... Read More »