ភ្នំពេញ៖ ក្រសួងផែនការបានណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យ ស្នើសុំមកសាលាឃុំ-សង្កាត់ ដើម្បីធ្វើបណ្ណសមធម៌ សម្រាប់ទទួលបានថវិកា ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩ នេះ។ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា ៖ ... Read More »
ព័ត៌មានជាតិ
ឆក់ទូរស័ព្ទមិនបានសម្រេចភ័យពេកផ្តួលម៉ូតូព្យាយាមរត់គេចតែរត់មិនរួចពីសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនងគ្រោះតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០នៅចំណុចមុខ ស្តុប៣ស្ថាប័នក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី១ឈ្មោះឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ... Read More »
ចាប់ខ្លួនមុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០នៅក្នុងបុរីប៉េងហួតបឹងស្នោ
ភ្នំពេញ៖ មុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីម្ចាស់រថយន្តទូរស័ព្ទប្តឹងសមត្ថកិច្ច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី នៅមុខផ្ទះលេខ០៩ ផ្លូវលេខ៧ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ... Read More »
មន្ត្រីពេទ្យម្នាក់ជិះម៉ូតូលឿនខ្វះប្រុងប្រយ័ត្នទៅបុកគូទម៉ូតូសណ្តោងរុឺម៉កពីក្រោយរបួសធ្ងន់បាក់ភ្លៅ
ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីពេទ្យម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំខណៈប្រើប្រាស់ល្បឿនម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៧និងលេខ១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសបង្កហេតុមានឈ្មោះនាង សាក់ អាយុ៤៧ ឆ្នាំ ... Read More »
ពលរដ្ឋជាង៦ពាន់គ្រួសារស្មើ២ម៉ឺន៦ពាន់នាក់ ផ្ទះ៥ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតទទួលរងផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក
ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១១ ... Read More »
លោក ឃួង ស្រេងនាំយកអំណោយសម្តេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត៨ពាន់ដុល្លារ ជូនពលរដ្ឋ១គ្រួសារ ដែលរងគ្រោះភ្លើងឆេះផ្ទះនៅសណ្ដស្ទឹងព្រែកត្នោត សង្កាត់គងនយ
ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រីជាភរិយា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ក្រោយពីអមដំណើរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន ... Read More »
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ ... Read More »
រដ្ឋមន្ត្រីក្រសួងអប់រំ អះអាងថា៖ ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងរឹង បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលក្តី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានអះអាងថា បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលក្តី សម្រាប់ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២១–២២ ខែធ្នូឆ្នាំ២០២០ខាងមុខនេះ ... Read More »
ពិធីបើកបវេសនកាលនិស្សិតអាហារូបករណ៍ ស សុខា សិក្សានៅសាកលវិទ្យាល័យ ថុង យិន ប្រទេសចិន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ... Read More »
លោកឱសថការី ឈឹម ឃិនដារ៉េត ៖ យេីងរួមគ្នាធ្វេីដំបូលប្រក់ទឹកភ្លៀង ប្រសេីរជាងបោសទឹកភ្លៀងក្នុងការងារប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន
ភ្នំពេញ៖ លោកឱសថការី ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលេីកទី៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការដៃគូ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។ ... Read More »
បុរសស្រវឹងស្រាម្នាក់តែងតែ យកកាំបិតដើរគំរាមអ្នកជិតខាង តែពេលនេះនគរបាលចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ បុរសប្រមឹកម្នាក់ដែលពេលផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរករឿងគំរាមអ្នកជិតខាងមកដល់ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ឋិតនៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ។ បុរសរូបនោះត្រូវគេស្គាល់ឈ្មោះសៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថាជនបង្កឈ្មោះសៀង វាសនាហៅតយ នេះឲ្យតែស្រវឹងស្រាម្តងៗគឺតែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែពុំដែលមានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចនោះទេ ... Read More »
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសឲ្យរុះរើសំណង់៨ទីតាំងនៅក្នុងក្រុង ដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវ
ភ្នំពេញ៖ បើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែតុលាថ្មីៗនេះ បានបញ្ជាក់ថា ម្ចាស់សំណង់ចំនួន៨ ដែលសាងសង់លំនៅដ្ឋាន ឬប្រកបអាជីវកម្ម នៅលើចំណីផ្លូវសាធារណៈ ក្នុងភូមិ១ សង្កាត់លេខ៣ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវអាជ្ញាធរខេត្តឲ្យរុះរើសំណង់របស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់ការស្ថាបនាផ្លូវ។ ... Read More »
សិស្សសាលា ១៧ នាក់ ដែលពុលប្រហិតកញ្ចប់ជាសះស្បើយវិលទៅផ្ទះវិញអស់ហើយ
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមានសិស្សសាលា១៧នាក់ហូបប្រហិតកញ្ចប់បណ្តាលឲ្យពុលហើយត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែមកដល់ថ្ងៃទី២៨ខែតុលានេះអ្នកទាំងនោះបានធូរស្រាលនិងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀន បឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ... Read More »
គណៈបញ្ជាការឯកភាពស្រុកសេសាន សហការជាមួយខណ្ឌជលផលខេត្តចុះបង្ក្រាបបទល្មើសឧបករណ៍នេសាទខុសច្បាប់
ខេត្តស្ទឹងត្រែង៖ បទល្មើសនេសាទនៅតែលួចលាក់បន្តធ្វើសកម្មភាពយ៉ាងគឃ្លើន ទោះបីជាមានការបង្ក្រាបដូចភ្លៀងរលឹមក៏ដោយ ក៏បទល្មើសទាំងនោះលួចលាក់ធ្វើជាហូរហែគ្រប់រូបភាព ប្រៀបបីដូចជាវែកចកអ៊ីចឹង។ ជាក់ស្ដែងកាលពីថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន និងកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងមន្ត្រីជលផលខេត្ត ចុះបង្ក្រាបបទល្មើសធនធានជលផល និងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើននៅចំណុចភូមិសាស្រ្តឃុំក្របីជ្រំ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ... Read More »
រថយន្តឡិចស៊ីស RX300 បើកសុខៗឆ្លងចរន្តភ្លើងឆេះខ្ទេចសល់តែគ្រោងឆ្អឹង
ខេត្តពោធិ៍សាត់ ៖ រថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ សុំមិនបង្ហាញអំពីស្លាកលេខ ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ។ តាមការបញ្ជាក់ពីម្ចាស់រថយន្តត្រូវបានឆ្លងចរន្តភ្លើងឆេះទាំងសស្រុង សុំមិនបញ្ចេញឈ្មោះបានឲ្យតាមទូរស័ព្ទ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ... Read More »
ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ
ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។ កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ នាងថាក្រោយបែបបាក់ជាមួយអតីតស្វាមី កូនប្រុសនាងត្រូវបានប្រគល់ឲ្យភាគីអតីតស្វាមីជាអ្នកចិញ្ចឹម នាងថាពិតជាចង់ជួបមុខកូនខ្លាំងព្រោះតែក្តីនឹករលឹក។ ទោះជាយាយ៉ាងណានាងមិនបានដាក់បន្ទុកកំហុសទាំងស្រុងនៃការខកខានជួបមុខកូនស្រីទៅលើអតីតស្វាមីនោះទេ ហើយនាងស្នើមិនបញ្ជាក់ច្រើនជុំវិញបញ្ហាខាងលើ។ ... Read More »
ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី១៧
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ពុធ ១២កេីត ខែកក្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ៈ០០នាទីព្រឹក ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ... Read More »
សមត្ថកិច្ចស្រុកកំពង់សិលាឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងគ្រឿងញៀនមួយចំនួនខណៈបើករថយន្តគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចស្រុកកំពង់សិលាបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងគ្រឿងញៀនមួយចំនួនផងខណៈបើករថយន្តគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ប៉ុន្តែសមត្ថកិច្ចបានដេញតាមឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនេះដឹកនាំដោយលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលានៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះម៉ាកហុីយ៉ាន់ដាយស្តារិច ... Read More »
បន្តសកម្មភាពមនុស្សធម៌ ករុណា ពេជ្រ ផ្តល់អំណោយជួយកុមារកំព្រាជាង៦០នាក់នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ តារាចម្រៀង លោក ករុណាពេជ្រ បានបន្តសកម្មភាពមនុស្សធម៌ ជាថ្មី ពីល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលកុមារកំព្រាមួយនាខេត្តកំពង់ស្ពឺ។ នេះជាការលេចមុខម្តងទៀតក្រោយពីការចុះចែកអំណោយដោយផ្ទាល់ក្រោយពីលោកនាំយកអំណោយជួយជនរងគ្រោះនៅក្នុងស្រុកគងពិសីកាលពីសប្តាហ៍មុន។ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រក្រោយពីលោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ក្រោយពីលោកបានចំណាយថវិកាផ្ទាល់ខ្លួនរួមទាំងការចូលរួមចំណែករបស់សប្បុរសជនមួយចំនួនទាំងក្នុងនិងក្រៅប្រទេស។ ... Read More »
ឯកឧត្តម លឹម គានហោ សូមក្រាបបង្គំទូលថ្វាយព្រះពរ ក្នុងឱកាសខួបលើកទី ១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ភ្នំពេញ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ទិវាប្រកបដោយមហាជ័យមង្គល វិបុលសុខ បវរថ្លៃថ្លា មហាប្រសើរ ក្នុងឱកាសខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាថ្លៃវិសេស ... Read More »
អនុវត្តដីកា២ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធសារធាតុញៀន
ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលវាលវែង បានចុះអនុវត្តដីកានៃសាលាដំបូងខេត្តពោធិ៍សាត់២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីសារធាតុញៀន ។ មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ករណីចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ខាងលើ ធ្វើឡើងនាថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ... Read More »
ពលរដ្ឋ ចោទប្រកាន់ លោកឧកញ៉ា ម៉ី រដ្ឋា លក់ដីខ្យល់ជាង៣ហិកតា
ខេត្តកោះកុង៖ ពលរដ្ឋ បានចោទប្រកាន់ លោកឧកញ៉ា ម៉ី រដ្ឋា ថា បានលក់ដីខ្យល់ជាង៣០ហិកតា នៅចំណុចភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ តាមការអោយដឹងពីលោក ពិន ... Read More »
ក្រសួងសុខាភិបាល ប្រកាសថា បុរសជនជាតិខ្មែរ២នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩
ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសថា បុរសជនជាតិខ្មែរ២នាក់ ម្នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្តាល និង ម្នាក់ទៀត រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ... Read More »
អ្នកបើកឡំប្រឺតាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តម៉ាស្តាបុកក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖បុរសម្នាក់បានបើកឡំប្រឺតាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តម៉ាស្ដាបុកក្រឡាប់ផ្ងារជើងម្ខាងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ បេតុងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតា ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-9385ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបើកភ្លើងសុីញ៉ូបត់ឆ្វេងដៃឆ្លងទៅផ្លូវបេតុង ... Read More »
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីបុរសម្នាក់នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហេីយជិះម៉ូតូយ៉ាងលឿនទៅដួលនៅមុខមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំង២០២០ត្រង់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត(ហៅពេទ្យរុស្សុី)នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមិនត្រូវបានស្គាល់ឈ្មោះនោះទេ ... Read More »
សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តឡិចស៊ីសRX300 ពន្លះរបាំងទ្រូងផ្លូវបាក់១កង់រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងដាច់កង់ទៅមុខលែងរួច
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកបង្គោលភ្លើងថែមទៀតថ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩កែងនិងផ្លូវលេខ៥៦៦ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តឡិចស៊ីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-9945 ក្នុងទិសដៅពីលិចទៅកើតដោយបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងទ្រូងថ្មពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ ឯរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតរថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍មកវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ... Read More »
ជនជាតិថៃ២នាក់បានស្លាប់និងត្រាក់ទ័រ១គ្រឿងបានខូចខ្ទេចខណៈមកច្រូតស្រូវជាន់ម៉ីនតោនផ្ទុះនៅក្បែរបង្គោលព្រំដែនលេខ៤៣
ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ២នាក់បានស្លាប់ គ្រាដែលបើកត្រាក់ទ័រកំពុងច្រូតស្រូវនៅចំណុចបង្គោលព្រំសីម៉ាលេខ៤៣(ដីខ្មែរ តែស្រែថៃ ” ព្រំដែនកម្ពុជា ថៃ ជាន់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម នាភូមិ/ឃុំ ណូនម៉ាក់មុនស្រុកគោកធ្យូងខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ លោកលី សុវណ្ណារឹទ្ធិ ... Read More »
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »
លោក ចាន់ យុត្ថា ដឹកនាំក្រុមការងារ ធ្វើការជួសជុលតភ្ជាប់ទំនប់អាងទឹកបាសាក់ ឡើងវិញជាស្ថាពរ
ខេត្តបាត់ដំបង៖ ទំនប់អាងទឹកបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការតំណាងឱ្យលោករដ្ឋមន្ត្រី លឹម គានហោ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជាស្ថាពរ ។ ... Read More »
បើកត្រាក់ទ័រឈូសដីក្រឡាប់សង្កត់តៃកុងស្លាប់នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារត្រាក់ទ័រក្រឡាប់សង្កត់ នៅគ្រាកំពុងធ្វើសកម្មភាពឈូសដីមួយកន្លែង ។ ហេតុការណ៍ក្រឡាប់ត្រាក់ទ័រសង្កត់តៃកុងស្លាប់ខាងលើ បានកើតឡើងនាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច