ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ ... Read More »
ព័ត៌មានជាតិ
អ្នកដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានបង្ហាញពីក្រមបរិស្ថាននិងធនធានធម្មជាតិ ខណៈជនណាក៏ដោយដែលបានបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក គឺជាបទល្មើសធនធានធម្មជាតិ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ ក្រសួងបរិស្ថាន បានបង្ហាញពីមាត្រាដែលជាប់ពាក់ព័ន្ធបទល្មើសទាំងនេះ មានដូចខាងក្រោម៖ មាត្រា៨៤៩៖ ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង ប្រយ័ត្ន ... Read More »
Update ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក៥នាក់ហើយ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ២គ្រឿង នៅមុខផ្សារច្បារអំពៅ
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកាប់ម៉ូតូ២គ្រឿង ចំនួន ១នាក់ និងបក្ខពួក ... Read More »
បង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៨នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅស្រុកភ្នំព្រឹក
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះថា៖ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់អាវុធ ករណីបង្កហិង្សាដោយចេតនារហូតឈានដល់កំណត់អត្តសញ្ញាណក្រុមក្មេងទំនើងទាំងនោះ ដោយឃាត់ខ្លួនបានចំនួន ០៨នាក់ នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដេីម្បីបន្តនីតិវិធីច្បាប់។ ... Read More »
បង្ហាញមុខជនសង្ស័យជាក្មេងទំនើង០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញមុខជនសង្ស័យជាក្មេងទំនើង០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅក្រុងបាត់ដំបង ជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ ប្រភពដដែលបន្តថា កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីយប់ថ្ងៃ១១ ខែមករា ឆ្នាំ២០២៥ ... Read More »
លោក ឃឹម ហ្វីណង់ ៖ ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ
ភ្នំពេញ ៖ ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា«រដ្ឋមន្ត្រី ក្រសួង កសិកម្ម ស្តី បន្ទោស កសិករ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ... Read More »
ឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនិងកាប់យកផ្លាកលេខម៉ូតូ
ភ្នំពេញ ៖ ក្រុមក្មេងទំនើង ពីរក្រុម ដែលមានក្រុមឈ្មោះ ធូកម៉ូស (TM) និងក្រុម (GK)បានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូ និង កាប់យកស្លាកលេខម៉ូតូ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់ ... Read More »
ឯកឧត្តម ឃួង ស្រេង ៖ គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស ។ ឯកឧត្តម ឃួង ... Read More »
កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅសង្កាត់ច្បារអំពៅទី២
ភ្នំពេញ ៖ នៅតែគឃ្លើនក្រុមក្មេងទំនើង ដឹងហើយថា ពួកអ្នកសង្គមស្អប់ខ្ពើមបំផុត ហេតុអីនៅតែបន្តចរិកពាល ! ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ... Read More »
អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ... Read More »
លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយលោកAshimbayev ប្រធានសភាជាន់ខ្ពស់របស់ប្រទេសកាហ្សាក់ស្ថាន
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang ... Read More »
រឿង៖ អាប់សែ
រាត្រីកាស្ងប់ស្ងាត់សូម្បីតែសត្វក៏សឹងតែមិនហ៊ានស្រែកយំ ដែលហាក់បីដូចជាមានអំណាចអ្វីមួយមកគ្របសង្កត់។ ពន្លឺព្រះចន្ទបានប្រែក្លាយទៅជាអួរអាប់ ព្រោះមានដុំពពកខ្មៅជាច្រើនបានបាំងបិទធ្វើឲ្យផែនដីប្រែងងឹតសូន្យឈឹង។ក្រឡេកមកមើលរូបខ្ញុំនាពេលនេះមិនខុសអ្វីពីព្រះចន្ទឡើយ។ ខ្ញុំគ្មានសល់អ្វីទាល់តែសោះ ក្រៅពីវិបត្តិ និងវិប្បដិសារីមកតាមលងបន្លាចជារៀងរាល់ថ្ងៃ រាល់ពេលដែលខ្ញុំឮពាក្យថាអង្គការ គឺហាក់បីដូចជាមានអ្វីមកចាប់ទាញអូសខ្ញុំឲ្យនឹកដល់រឿងរ៉ាវអតីតកាលខ្មៅងងឹតភ្លាម។ ជយោសន្តិភាព គឺជាពាក្យដែលអង្គការខ្មែរក្រហមស្រែកប្រកាស ក្តែងៗ នៅពេលដែលខ្លួនកាន់កាប់អំណាច។ ខ្ញុំទុកចិត្តអង្គការដោយមិននឹកស្មានថា ... Read More »
ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការ អញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ... Read More »
ទណ្ឌិត សម រង្សុី ត្រូវបានគេចាត់ទុកថា សម្តីថោកទាប បំបែកបំបាក់ខ្មែរនិងខ្មែរ ធ្វេីនយោបាយមួយជីវិតគ្មានកំណេីត
ភ្នំពេញ ៖ ទណ្ឌិត សម រង្សុី ក្លាយទៅជាមនុស្សលេងដឹងខុស ដឹងត្រូវ មួយថ្ងៃៗបង្កើត បំប៉ោង បំផ្លើស បំភ្លៃ តែព័ត៌មានក្លែងក្លាយ បំពុលសង្គម ធ្វើអោយខ្លួនកាន់តែអាប់អោន អ្នកធ្លាប់គាំទ្រអស់ជំនឿ ... Read More »
ស្វែងយល់ អំពី ជំងឺរលាកថ្លើមប្រភេទ B លើស្ត្រីមានផ្ទៃពោះ
ភ្នំពេញ ៖ តើអ្វីជាជំងឺរលាកថ្លើមប្រភេទ B? ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលអោយមនុស្សនោះឈឺអស់មួយជីវិត។ ជំងឺរលាកថ្លើមប្រភេទ B ... Read More »
នគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចភ្លើងស្តុបចំការដូង(ផ្លូវ២១៧)
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចភ្លើង ស្តុបចំការដូង និងចែកសៀវភៅស្តីពីច្បាប់ចរាចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋដែលបើកបរទោចក្រយានយន្តត្រូវយល់ដឹង។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដង្កោបានឲ្យដឹងថា៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ... Read More »
Update ៖ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុនចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ
ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តស្ទឹងត្រែង មានការចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន របស់ប្រទេសចិន ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ។ ក្នុងគោលបំណងបង្ហាញនូវឆន្ទៈ ... Read More »
អបអរសាទរខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នេះ គឺជាខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ... Read More »
២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៤ពាន់លើកទូទាំងប្រទេស
ភ្នំពេញ ៖ ឆ្នាំ២០២០៤បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមិនបញ្ចប់ឡើយ។ ក្នុងរយៈពេល២សប្ដាហ៍ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋបានជាង២សែននាក់នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានធ្វើឡើងតាមទម្រង់កម្មវិធីជាច្រើន ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- គួរឲ្យឆ្ងល់ណាស់ដែលថាប៉ូលីសថៃស្លូតម៉្លេះ? ... Read More »
យុវជនម្នាក់ជិះម៉ូតូលឿនដល់ផ្លូវកោងរអិលដួលអូសទៅបុកម៉ូតូ១គ្រឿងបណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿនខណៈពេលទៅដល់ចំណុចផ្លូវកោងរអិលដួលអូសទៅបុកម៉ូតូ១គ្រឿងកំពុងជិះបញ្ច្រាស់ទិសដៅគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ទាន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤រសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិអករំដួល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញម៉ូតូហុងដាហ្សូមម័រពណ៌សរលាយទឹកក្រូចពាក់ស្លាកលេខកណ្តាល1AJ-1186 ជិះគ្នា២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត។ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិច ... Read More »
ក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ២គ្រឿងដាក់ផ្ញើនៅមុខផ្សារច្បារអំពៅ(មានវីដេអូ)
ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត១០នាក់ប្រដាប់ដោយដាវកាំបិតបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូពីរគ្រឿងរួចគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះប្រុសស្រីពីរនាក់បានជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ... Read More »
រថយន្ត២គ្រឿងបេីកបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ រថយន្ត TOYOTA PRIUS បេីកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត NISSAN INFINITI រងការខូចខាតទាំងសងខាងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង ១០នាទីយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ៣១៣កែងផ្លូវ ... Read More »
រថយន្តតូយ៉ូតាព្រុសបេីកគេចពីម៉ូតូជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត
ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្តតូយ៉ូតាព្រុសគេចពីម៉ូតូក៏រេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ នៅទល់មុខផ្ទះអតីតឧកញ៉ាថៃប៊ុនរ៉ុង ផ្លូវ(២១៧)ហៅផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពពីស្ត្រីដែលជាអ្នកបើកបររថយន្តបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់គាត់ម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ... Read More »
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ ករណី គ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ប្រចាំថ្ងៃ បានសម្លាប់មនុស្សស្ទើររាល់ថ្ងៃនៅតាមដងផ្លូវ
ភ្នំពេញ ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ ករណី គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ ... Read More »
កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់
ខេត្តកំពង់ចាម៖ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ បានប្របត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមួយ ចំនួន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ... Read More »
ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ខណៈនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសតាមជួរភ្នំចុះត្រជាក់ដល់ ១២អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមករានេះ ខណៈសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ... Read More »
គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាមេរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច