ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 15, 2021

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់ ជាសះស្បើយចំនួន ១,៦០១នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ... Read More »

WHO ប្រកាសអាសន្នពីគ្រោះមហន្តរាយដោយកូវីដ-១៩នៅតំបន់មជ្ឈិមបូព៌ា

អង្គការសុខភាពពិភពលោកWHO បានប្រកាសពីគ្រោះមហន្តរាយនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងការឆ្លងរាលដាលយ៉ាងរហ័សនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ។ ការិយាល័យរបស់អង្គការ WHO ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានបញ្ជាក់ថា បណ្តាប្រទេសដូចជា អុីរ៉ាក់ អុីរ៉ង់ លីប៊ី ទុយនេស៊ី ... Read More »

ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងសើ្នពង្រាយកម្លាំងទាហាន២៥ពាន់នាក់ដើម្បីទប់ស្កាត់អំពើហិង្សា

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៥ ខែកក្កដា បានស្នើដល់ប្រធានាធិបតី Cyril Ramaphosa ដាក់ពង្រាយកម្លាំងទាហានរហូតដល់ទៅ២៥ពាន់នាក់ ដើម្បីបំបែកក្រុមបាតុករហិង្សា ការឆក់ប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ការធ្វើបាតុកម្មបានឈានចូលថ្ងៃទី៦ហើយនៅក្នុងប្រទេសនេះ។ មានប្រសាសន៍ទៅកាន់រដ្ឋសភា រដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូងលោកស្រី Nosiviwe Mapisa-Nqakula បានបញ្ជាក់ថា ... Read More »

អតីតប្រធានាធិបតីប៊ូសបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលអាមេរិកប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន

អតីតប្រធានាធិបតីអាមេរិក George W. Bush ដែលជាអ្នកនាំទាហានអាមេរិកវាយប្រហារអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ បានថ្កោលទោសដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន ដែលប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន ក្រោយការធ្វើសង្គ្រាម២ទសវត្សរ៍មិនមានលទ្ធផល។ ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាល្លឺម៉ង់ DW អតីតប្រធានាធិបតីប៊ូសបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងដល់ស្ត្រី ក្មេងស្រី និងអ្នកបកប្រែឲ្យទាហានអាមេរិកនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននឹងត្រូវទទួលលទ្ធផលអាក្រក់ក្រោយក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសនោះ។ ... Read More »

ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System !

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ... Read More »

តោះ! ស្វែងយល់អំពីកម្មវិធី Windows 365 របស់ក្រុមហ៊ុន Microsoft

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីកម្មវិធី Windows 365 ដែលអាចឱ្យអ្នកប្រើប្រាស់ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ... Read More »

អបអសាទរដៃគូសម្តែង រចនា រ៉ាវឌី និងលោក ព្រីន ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ សូមចូលរួមអបអរសាទរសម្រាប់ដៃគូសម្តែងដ៏សាកសមគឺ កញ្ញា រចនា រ៉ាវឌី និងលោក ព្រីន ក្រោយពីទទួលបានដំណឹងថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ ដំណឹងរីករាយនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរីករាយជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលព្រោះតែដំណឹងថា អ្នកទាំងពីរត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។  គេចាំបានដែរថាកាលពីយប់រំលងអធ្រាត្រចូល ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២១នេះតារាសម្តែងព្រីន បានប្រកាសអំពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក)

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងដាក់បទបញ្ជាបន្ថែមពាក់ព័ន្ធនឹងពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនចំនួន ៣ទីតាំង

ខេត្តបន្ទាយមានជ័យ៖ ដើម្បីពង្រឹងការត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងបើកបរអ្នកដឹកជញ្ជូនទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើល ធ្វើការណែនាំ និងរៀបចំឲ្យមានក្រុមការងារប្រចាំការត្រួតពិនិត្យបន្ថែម ដើម្បីពិនិត្យសំណាក តាមរយៈឧបករណ៍តេស្តរហ័ស ... Read More »

អភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងសម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋប្រឈមខ្លាំងក្នុងខេត្ត

ខេត្តពោធិ៍សាត់ ៖ យោងតាមពប្រភពពីរដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងថា លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តពោធិ៍សាត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះបានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង សម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំងដែលអាជ្ញាធរបានកំណត់ក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ ... Read More »

ក្រសួងកិច្ចការនារី «យុវជនក្នុងដំណើរឆ្ពោះទៅមុខក្នុងសង្គមឌីជីថល»

ភ្នំពេញ៖ «មន្រ្តីឌីជីថលក្រសួងកិច្ចការនារី មានទាំងចំណេះ បំណិន និង ចរិយា មន្រ្តីរាជការក្រសួងកិច្ចការនារីគឺជាពលរដ្ឋឌីជីថល របស់កម្ពុជា» ។  Slogan នេះមាននៅក្នុងវគ្គបណ្តុះបណ្តាលស៊េរីលើកទី២ «ចំណេះដឹងជាមូលដ្ឋាន និងឧបករណ៍ប្រើប្រាស់សម្រាប់ ដំណើរការកិច្ចប្រជុំ ឬសិក្ខាសាលា ... Read More »

ថ្ងៃនេះ ! រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងែ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តសៀមរាបសម្រេច:  ប្រការ១…ត្រូវបន្តបិទផ្សារកំពង់ក្តី ... Read More »

រដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន (បំរាមគោចរ)ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន (បំរាមគោចរ)ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ៤(បួន) ... Read More »

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់ ១នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ជាអ្នក ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

ពលរដ្ឋនៅស្រុកម៉ាឡៃ៥.៧៣៩នាក់ ត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៥ ក្រុង ស្រុកហើយដែលបានទទួលការចាក់វ៉ាក់ សាំងការពារជំងឺCovid-19 ក្នុងនោះមានក្រុងចំនួន០២ គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ត្រូវបានបិទការចាក់វ៉ាក់សាំងដោយឡែកស្រុកចំនួន០២ មានស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជាបណ្តើរៗបានរយៈពេល០២ថ្ងៃមកហើយដែរ ដោយចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២១នេះ ។  នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះដែរ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តCRVឈប់ចាំភ្លើងស្តុបរងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឈប់ចាំភ្លើងស្តុបពេញទំហឹង​ កាលពីវេលាម៉ោង៣និង២០នាទីរសៀល​ ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។  តា​មសម្តីម្ចាស់រថយន្តបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកCRV ពណ៌ស​ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីលួចម៉ូតូគេបានមួយថ្ងៃ

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ស្រុកសំបូរសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរគ្រៀងនិងប្រជាការពារភូមិ ចុះធ្វេីការស្រាវជ្រាវនិងកំណត់លេីមុខសញ្ញាហើយឃាត់ខ្លួនពីបទលួចម៉ូតូតាមបណ្តឹងរបស់ម្ចាស់ដែលរងគ្រោះ។   ការឃាត់ខ្លួនជនសង្ស័យដែលលួចម៉ូតូនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នៅចំណុចភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ។   តាមប្រភពបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនោះយោងតាមបណ្តឹងពីម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ ណុប រឹម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិឃុំខាងលើដែលបានរៀបរាប់ថា ... Read More »

បុរសម្នាក់បើករថយន្តស៊េរី​ទំនេីប​មួយគ្រឿង​ បុករះម៉ូតូ​ រុឺម៉ក រថយន្ត ៥ គ្រឿង​ បណ្តាលឲ្យរងរបួសមនុស្សប្រុសស្រី​ ២នាក់​

ភ្នំពេញ​៖​ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ បេីកបរដោយបុរសម្នាក់​ ក្នុងល្បឿនលឿនជ្រុលបុករះម៉ូតូ​ រុឺម៉ក រថយន្ត សរុប៥គ្រឿង រួចរថយន្តបង្កបន្តល្បឿនបើករត់គេចខ្លួន ជ្រុលទៅបុកគំរបលូ​ទៅមុនលែងរួច ហេីយម្ចាស់ក៏ចុះពីលើរថយន្តរត់គេចខ្លួនចូលក្នុងផ្សារ​ TK​ បាត់តែម្តង ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៣និង១០នាទីរសៀល​ ... Read More »

ក្រុមពន្លត់អគ្គិភ័យជាង​ ១៤ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ​និងករណីភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក កាន់តែខ្លាំងឡើង!

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ អណ្តាតភ្លើងបានឆាបឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក​ ហេីយ​ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងនេះ ស្របពេលមានការព្យាករណ៍ថា ... Read More »

ទីក្រុងហូជីមិញអំពាវនាវដល់វិស័យសុខាភិបាលចូលរួមទប់ស្កាត់កូវីដ-១៩

មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានផ្ញើសារបន្ទាន់មួយដល់បណ្តាមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុង និងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ 115 ត្រៀមលក្ខណៈទប់ទល់នឹងការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅក្នុងទីក្រុងនេះ។ មន្ទីរសុខាភិបាលបានស្នើដល់មន្ទីរពេទ្យទាំងអស់ត្រៀមទាំងបុគ្គលិក បរិក្ខារពេទ្យ ថ្នាំពេទ្យ …ដើម្បីជួយដល់មន្ទីរពេទ្យបណ្តោះអាសន្ន ពេលមន្ទីរសុខាភិបាលត្រូវការបន្ទាន់ ។ បច្ចុប្បន្នទីក្រុងហូជីមិញ មានមន្ទិរពេទ្យព្យាបាលជំងឺកូវីដ-១៩ចំនួន ១៥កន្លែង ... Read More »

អាជ្ញាធរសុខាភិបាលឡាវ៖​ ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ក្នុង​មួយថ្ងៃ​ចំនួន​ ១១៦នាក់ ខណៈ​អ្នកជំងឺម្នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានឡាវ Times​ បានដកស្រង់ចេញផ្សាយពី​អាជ្ញាធរសុខាភិបាលឡាវ បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា៖​ ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មនុស្សសរុបរហូតដល់ទៅ ១,៤៥១នាក់ ត្រូវបានធ្វើតេស្តរក COVID-19 ក្នុងនោះ​រកឃើញ​មនុស្ស​​ ១១៦នាក់មានវិជ្ជមាន។ ... Read More »

នៅ​ត្រីមាស​ទី​២! កំណើន​សេដ្ឋកិច្ច​ចិន​ ​រីកចំរើន​បាន​៧,៩​ភាគរយ​

ភ្នំពេញ ៖ នៅ​ត្រីមាស​ទី​២​នេះ កំណើន​សេដ្ឋកិច្ច​របស់​ចិន​ រីកចំរើន​យឺត​ដោយ​អ្នកប្រើប្រាស់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការចំណាយ និង​បណ្តា​ក្រុម​​ហ៊ុន​កំពុង​ប្រឈម​នឹង​ការ​ឡើងថ្លៃ​វត្ថុធាតុដើម​។​ នេះបេី​តាមទិន្នន័យ​ផ្លូវការ​សេដ្ឋកិច្ច​របស់​ចិន​ បាន​បង្ហាញ​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​។ ទិន្នន័យដដែល​ បានបន្ថែមទៀតថា​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​នេះ​ បាន​ងើប​ចេញ​យ៉ាង​លឿន​ពី​ការធ្លាក់ចុះ​បង្កឡើង​ដោយកូវី​ដ​១៩​កាលពី​ឆ្នាំមុន តែ​ល្បឿន​របស់​វា​បាន​ថយចុះ​នៅ​ត្រីមាស​ទី​២ ... Read More »

លោក សុខ លូ ៖ ការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ក្នុងខេត្តកំពង់ធំ នៅតែបន្តមានគួរអោយព្រួយបារម្ភ សូមបន្តចូលរួមទាំងអស់គ្នា កុំភ្លេច ៣ការពារ ៣កុំ !

ខេត្តកំពង់ធំ៖ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្ដផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ... Read More »

ក្រសួងសាធារណការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ៖​ បាននឹងកំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការដកពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក

ភ្នំពេញ​៖​ នាកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom របស់​លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ​ នៅថ្ងៃពុធទី១៤ ខែកក្កដា ... Read More »

បាត់មុខជាង១០ឆ្នាំ ពេលតាតាបង្ហាញមុខវិញធ្វើឲ្យអ្នកគាំទ្របារម្ភពីនាងទៅវិញ

      ភ្នំពេញ៖ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា បានបាត់មុខពីវិស័យសិល្បៈយ៉ាងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពេលលេចមុខជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក និង Instagramកាលពីពេលថ្មីៗនេះបែរជាធ្វើឲ្យអ្នកគាំទ្រនាងនឹកឆ្ងល់ចម្លែកក្នុងចិត្តនិងបារម្ភទៅវិញ។ បារម្ភព្រោះតែនាងបានបញ្ចេញរូបថតប្លែកៗមួយចំនួនខុសពីអ្នកលេងបណ្តាញសង្គមដទៃ។  រូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ... Read More »

លទ្ធផលនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៦ ខែឆ្នាំ ២០២១ ក្រោមសមត្ថកិច្ចក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។  រយៈពេល ៦ ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ... Read More »

រាជរដ្ឋាភិបាល បន្តបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៣) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣១៨០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣២

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៣)  ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ១៨០ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៣២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ... Read More »

ក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា និងក្រុមហ៊ុន HSC ចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៣-១៥ ខែកក្កដា​ ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន ... Read More »

ព្រឹកមុិញ ! ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ !

ខេត្តព្រះវិហារ ៖ បើតាមរដ្ឋបាលខេត្តបានអោយដឹងថា, នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មាន ពិធិប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ  និងមានការចូលរួមពី លោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ មានប្រសាសន៍នាឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្លែងការកោតសសើរពីការខិតខំបំពេញភារកិច្ចរបស់លោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជក្នុងខេត្តរយៈពេលកន្លងមកជាពិសេសលោក គោស៊ុំ ប៊ុនសឿត ដែលត្រូវផ្ទេរភារកិច្ចជំនួសដោយលោក យុង គឹមហ៊ាន ដែលត្រូវតែងតាំងជាអភិបាលរងខេត្តថ្មី និងធ្វើពិធីផ្សព្វផ្សាយនាពេលនេះ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ។ លោកអភិបាលខេត្តបន្តថា,  នៅបរិការនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា កាតព្វកិច្ចរួមសាមគ្គីគ្នាជាធ្លុងមួយចូលរួមរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការណ៍៣ កុំ ៣ការពារតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ដោយត្រូវរៀនរស់តាមគន្លងថ្មី ។ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់អភិបាលរងដែលទើបតែងតាំថ្មីត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បន្តថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពសង្គមឲ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីក្រោមឱវាទ ខិតខំបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ មានទំនួលខុសត្រូវខ្ពស់ ពិសេសសហការណ៍ល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម ។ សូមបញ្ជាក់ថា, លោក យុង គឹមហ៊ាន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ស្របពេលឯកឧត្តម គោស៊ុំ ប៊ុនសឿត  ត្រូវផ្ទេរភារកិច្ចជាអភិបាលរងខេត្តប៉ៃលិនវិញ ៕ ដោយ ... Read More »

អនុក្រឹត្យស្តីពីការតែងតាំង លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា

ខេត្តសៀមរាប៖ លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការតែងតាំងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ។ អនុក្រឹត្យរាជរដ្ឋាភិបាលសម្រេច ,  មាត្រា១ ..តែងតាំងលោក ពឹង ... Read More »