ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 21, 2021

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ៖​ ​បើកសវនាការ​ជំនុំជម្រះ​លើបុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​លក់ដីខ្យល់​ឱ្យ​​អតិថិជន​១៤​ម៉ឺន​ដុល្លារ

ភ្នំពេញ​៖​ លោក​ ​ញឹម​ ​ពិសាល​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​ឆាយ​ ហុង​ ​ជា​តំណាង​អយ្យការ​ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ម្នាក់ឈ្មោះ​សូរ​ កែវ​រដ្ឋា​ ពាក់ព័ន្ធ​និង​ករណី​រំលោភ​លើ​ទំនុកចិត្ត​មាន​ទឹកប្រាក់​១៤​ម៉ឺន​ដុល្លារ​អាមេរិក​។​ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖​ ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting)

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ នាព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ តាមរយៈប្រព័ន្ធរូបភាព និងសំលេងផ្ទាល់ (ZOOM ... Read More »

ខេត្តក្រុងជាច្រើន បានសម្រេចមកទទួលពលរដ្ឋរបស់ខ្លួនពីទីក្រុងហូជីមិញទៅស្រុកវិញ

ដោយសារតែរោងចក្របិទទ្វារ ទីក្រុងបិទខ្ទប់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ពលកររាប់សិបពាន់នាក់ ពីបណ្តាខេត្តនានា មកធ្វើការនៅទីក្រុងហូជីមិញ។ ទាំងនោះហើយបានជាខេត្តក្រុងជាច្រើនបានសម្រេចមកបញ្ជូលពលរដ្ឋទៅស្រុកវិញ ក្រោយទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ ។ នៅថ្ងៃទី ២១ខែកក្កដា ជើងហោះហើរ លេខ VN-122 ... Read More »

លោក ម៉ុក ច័ន្ទករុណា៖ ចុះត្រួតពិនិត្យទីតាំងជួសជុលសំណង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅផ្ទះលេខ១១ និង១២E៣​ ក្នុង​សង្កាត់ស្រះចក

ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង០៨​ និង៣០នាទីព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ... Read More »

លោក​ គង់​ សោភ័ណ​៖​ ថ្លែងអំណរគុណចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិនលៀនហ័រ គីងវិនចំនួន ២៥កេសដល់រដ្ឋបាលខេត្តកណ្តាល

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនលោក​ផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ... Read More »

មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប ត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល

ខេត្ត​សៀមរាប៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ​ ... Read More »

មានវ៉ាក់សាំង Sputnik V ដំបូងបង្អស់ផលិតនៅក្នុងប្រទេសវៀតណាម

នៅថ្ងៃទី២១ខែកក្កដា មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RFIF និងក្រុមហ៊ុន VABIOTECH របស់ប្រទេសវៀតណាម បានប្រកាសថា នឹងផលិតវ៉ាក់សាំង Spunik V ដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម។ វ៉ាក់សាំងដំបូងគេបង្អស់ និងបញ្ចូនទៅកាន់មជ្ឈមណ្ឌល Gamaleya ដើម្បីត្រួតពិនិត្យគុណភាព។ ... Read More »

ផ្សារសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ (COVID-19) ដែលរស់នៅ​ភូមិ៤ សង្កាត់ផ្សារដេប៉ូ៣ តែងតែទៅទិញម្ហូប នៅទីតាំងខាងលើនេះជាប្រចាំ

ភ្នំពេញ, ផ្សារសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ (COVID-19) ដែលរស់នៅ​ភូមិ៤ សង្កាត់ផ្សារដេប៉ូ៣ តែងតែទៅទិញម្ហូប នៅទីតាំងខាងលើនេះជាប្រចាំ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា <<ពិព័ណ៌ការសិក្សានៅប្រទេសជប៉ុនតាមរយៈអនឡាញឆ្នាំ ២០២១>>

ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, អង្គការសេវាកម្មសិស្ស/និស្សិតក្នុងប្រទេសជប៉ុន (JASSO) សហការជាមួយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) និងក្រសួងការបរទេស ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងការបិទខ្ទប់ភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក មានចំនួន ៤ គោលដៅដើម្បីការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់សាធារណ:ជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងរដ្ឋបាលខេត្តស្វាយរៀងជាពិសេសក្នុងភូមិសាស្ត្រស្រុករមាសហែកឲ្យបានជ្រាបថាការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀងបាននិងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភក្នុងនោះចំនួនអ្នកឆ្លងកូវីដ19 អ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ19 កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ដើម្បីទប់ស្កាត់សំដៅការពារអាយុជីវិតប្រជាពលរដ្ឋសុខភាពសាធារណ:ដឹងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានៅផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ១៩ ចំពោះវិស័យសង្គមនឹងសេដ្ឋកិច្ចក្នុងខេត្តរដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែករយៈពេល ១៤ថ្ងៃគិតចាប់ពីវេលាម៉ោង ០០នាទីថ្ងៃទី ២១ ខែកក្កដាឆ្នាំ ... Read More »

ទៀតហើយសមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ចំនួន ១០០ លីត្រនិងទំនិញខូចគុណភាពចម្រុះជាច្រើនគីឡូក្រាម នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ទៀតហើយសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(កបប)បន្ត រកឃើញអាល់កុលក្លែងក្លាយ ជាច្រើនលីត្រនិងទំនិញខូចគុណភាពចម្រុះជាច្រើនគីឡូក្រាម នៅក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១។ ពាក់ព័ន្ធករណីខាងលើនេះលោកផឹងនិលប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ដោយមានការណែនាំពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ ... Read More »

ពលរដ្ឋនៅទីក្រុងហូជីមិញមានផ្សារ ចល័តមកលក់ដល់កន្លែងបិទខ្ទប់

ពីមុននៅរាជធានីភ្នំពេញមានផ្សារចល័តលក់បន្លែម្ហូបអាហារដោយប្រើប្រាស់រថយន្តទៅលក់នៅតំបន់ក្រហម ក្នុងតម្លៃទាបជួយដល់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដែលមិនអាចចេញទៅណាបាន។ នៅពេលនេះដែរទីក្រុងហូជីមិញ ប្រទេសវៀតណាមក៏បានអនុវត្តប្រើប្រាស់រថយន្តក្រុងទៅលក់បន្លែ ត្រីសាច់នៅតាមតំបន់បិទខ្ទប់ផងដែរ។ ពីមុនរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរនៅក្នុងទីក្រុង ប៉ុន្តែដោយសារតែបិទខ្ទប់ រថយន្តទាំងនោះក៏បានបង្វែរមកលក់បន្លែផ្លែឈើ ម្ហូបចំណី សម្រួលដល់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដែលពិបាកទៅរកម្ហូបអាហារ។ ក្រុមហ៊ុនរថយន្តក្រុងឯកជនបានសហការជាមួយមន្ទីរពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនបន្លែ ម្ហូបចំណីទៅលក់ជូនពលរដ្ឋនៅតំបន់បិទខ្ទប់។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៩ព្រឹក ... Read More »

អំពើហិង្សាបណ្តាលឲ្យក្រុមហ៊ុន សហគ្រាសជាង៤ម៉ឺនរងផលប៉ះពាល់នៅអាហ្វ្រិកខាងត្បូង

ប្រធានការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Khumbudzo Ntshavheni នៅថ្ងៃទី ២០ ខែកក្កដា បានប្រកាសថា អំពើហិង្សាផ្ទុះឡើងនៅទូទាំងប្រទេសក្រោយពេលអតីតប្រធានាធិបតី Jacob Zuma បង្ហាញខ្លួននៅស្នងការប៉ូលិស ដើម្បីទទួលបានការលើកលែងឲ្យនៅក្រៅឃុំ ។ ការធ្វើបាតុកម្មក្លាយជាហិង្សា ... Read More »

ខេត្តកំពង់ចាម​ ប្រកាសពីករណីជាសះស្បើយចំនួន១៣៧ នាក់ និងបន្តរកឃេីញវិជ្ជមានកូវីដ-១៩​ ចំនួន៤៨ នាក់ នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ១៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៨ នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកោះសូទិន ១០នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកស្ទឹងត្រង់ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ !

ភ្នំពេញ, អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការ ... Read More »

ក្រសួងទេសចរណ៍៖ តំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ត្រូវពង្រឹងការអនុវត្តស្ដង់ដាឱ្យបានត្រឹមត្រូវ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ក្រសួងទេសចរណ៍ បានក្រើនរំឭកដល់អ្នកគ្រប់គ្រង ឬប្រធានសហគមន៍នៅតាមតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ... Read More »

ធនាគារ ABA សាខាផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៣ កែងផ្លូវ ១៣០ សង្កាត់ផ្សារថ្មីទី៣ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៣នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ !

ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ធនាគារ ABA សាខាផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៣ កែងផ្លូវ ១៣០ សង្កាត់ផ្សារថ្មីទី៣ មានអ្នកជំងឺកូវីដ១៩ (COVID-19) ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ​៖​ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ក្នុងចំណោមជនសង្ស័យ៣ត្រូវបានកម្លាំងល្បាតធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងដកហូតសម្ភារឆ្កឹះសោរម៉ូតូមួយចំនួន។  ហេតុការណ៍​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺ​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២១​ នៅក្នុងភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។  ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហេង​ សេងហួ​ ភេទប្រុសអាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាដក​ ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់ចូលធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបនិងសាខាខេត្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខាខេត្តស្វាយរៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តស្វាយរៀងសូមប្រញាប់ធ្វើតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ-១៩ធ្វើការនៅទីនោះ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករ ដែលធ្លាប់ចូលធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបនិងសាខាខេត្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខាខេត្តស្វាយរៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តស្វាយរៀងសូមប្រញាប់ធ្វើតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ១៩ធ្វើការនៅទីនោះ។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា ដោយមានបុរសឈ្មោះ ភោគ រត្ននៈ អាយុ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់

ខេត្តព្រៃវែង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ... Read More »

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត

ខេតពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) នៅក្នុងខេត្តពោធិ៍សាត់។ ... Read More »

ឡើងផ្សារដំបូលផ្ទះខ្វះការ ប្រុងប្រយ័ត្ន លើកដែកប៉ះខ្សែភ្លើងស្រាតឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ៖ យុវជនជាជាងដែកម្នាក់ ខណ:ឡើងផ្សារដំបូលផ្ទះខ្វះការប្រុងប្រយ័ត្ន ដោយលើកដែកទៅប៉ះខ្សែភ្លើងស្រាត បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពែងបានឲ្យដឹងថា ... Read More »

តូប លក់ផ្លែឈើ នៅផ្សារបុរីពិភពថ្មី ក្នុងបុរីពិភពថ្មីចំការដូង​ សង្កាត់-ខណ្ឌដង្កោ មានអ្នកជំងឺកូវីដ-១៩ បានទៅទិញផ្លែក្រូច នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ តូប លក់ផ្លែឈើ នៅផ្សារបុរីពិភពថ្មី ក្នុងបុរីពិភពថ្មីចំការដូង​ សង្កាត់-ខណ្ឌដង្កោ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅទិញផ្លែក្រូច នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២១។   អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ... Read More »

ប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំង ជិតពាក់កណ្តាលនៅស្រុកបន្ទាយស្រី បានចាក់ដូសទី១ រួចរាល់ ហើយ !

ភ្នំពេញ៖ ប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំង ជិតពាក់កណ្តាលនៅស្រុកបន្ទាយស្រី បានចាក់ដូសទី១ រួចរាល់ ហើយ ! នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។  ... Read More »

រដ្ឋបាលរាជធានីភ្នំពេញរៀបចំស្ថាបនាផ្លូវបេតុងលើខ្នងប្រឡាយស្ទឹងមានជ័យ ដោយមានជញ្ជាំងប្រឡាយផង ជិតឈានដល់ទីបញ្ចប់ហើយនៅសល់តែ១២០ម៉ែត្រទៀតទេក្នុងប្រវែង១.៥០០ម៉ែត្រ

ភ្នំពេញ៖  ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យទៅជាប្រឡាយបេតុងដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែង១៥០០ម៉ែត្រ ដោយសារតែរាំងស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះទាំងក្រុមការងារនិងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរធ្វើបណ្តើរហើយ។    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យជាបេតុងចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ទីបញ្ចប់ហើយ ... Read More »

ធនាគារ កម្ពុជាសាធារណ:​ សាខាបឹងទំពុន ដែលមានទីតាំងស្ថិតនៅ​ផ្លូវ៣៧១​ សង្កាត់បឹងទំពុន១​ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅធ្វើកាត ATM នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ កម្ពុជាសាធារណ:​ សាខាបឹងទំពុន ដែលមានទីតាំងស្ថិតនៅ​ផ្លូវ៣៧១​ សង្កាត់បឹងទំពុន១​ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅធ្វើកាត ... Read More »

PSG ចង់បាន Paul Pogba ចំពេលដែលកុងត្រានៅ Man Utd មិនប្រាកដប្រជា

ខ្សែបម្រើ Paul Pogba នឹងផុតកុងត្រានៅក្លិបបិសាចក្រហមនារដូវក្តៅខាងមុខហើយ ហើយក្លិប Paris Saint-Germain កំពុងតែព្យាយាមទាក់ទងក្នុងការផ្ទេរមកទឹកដីបារាំងវិញនៅរដូវកាលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror នៅព្រឹកថ្ងៃទី២១ កក្កដានេះ។ Paul Pogba ... Read More »

លោក Nuno Espirito Santo អះអាងថា Harry Kane គឺជាកីឡាកររបស់Tottenham

លោក Nuno Espirito Santo អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានចេញការព្រមានចំពោះក្លិបដែលចាប់អារម្មណ៍នឹង Harry Kane ចំពេលមានការសង្ស័យអំពីអនាគតរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។ Harry Kane ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លិបរបស់គាត់នៅរដូវក្តៅនេះដើម្បីស្វែងរកពានរង្វាន់ដំបូងនៃអាជីពរបស់គាត់។ ទោះបីជាការខិតខំប្រឹងប្រែងរបស់ Kane ... Read More »

Brahim ចូលរួមជាមួយ AC Milan ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Real Madrid និង AC Milan បានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យកីឡាករ Brahim Diaz វិលត្រឡប់ទៅកាន់កីឡដ្ឋានRossoneri វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះរីករាយនឹងការខ្ចីជើងដោយជោគជ័យជាមួយនឹងក្លិបយក្ស Serie A កាលពីរដូវកាលមុនដោយលេងបាន៣៩ប្រកួត ... Read More »

Lucas Vazquez ត្រឡប់ចូលហ្វឹកហាត់ឲ្យ Real Madrid បន្ទាប់ពីជាពីរបួស

កីឡាករ Lucas Vazquez បានត្រឡប់មកហ្វឹកហាត់នៅក្លិប Real Madrid វិញកាលពីថ្ងៃអង្គារ បន្ទាប់ពីជាពីរបួសជង្គង់ដែលគាត់បានរងរបួសនៅក្នុងការប្រកួត El Clasico នៅឯ Estadio Alfredo Di Stefano ... Read More »