ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិក៖ ដុតផ្ទះហើយបាញ់សម្លាប់អ្នកដែលរត់គេចចេញពីផ្ទះទៀត

បុរសម្នាក់បានដុតផ្ទះមួយខ្នងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយក្រោយមកក៏បានបាញ់ប្រហារទៅលើអ្នកដែលព្យាយាមរត់ចេញពីផ្ទះកំពុងឆេះ បណ្តាលឱ្យស្លាប់៤នាក់។ សារព័ត៌មាន CNN នៅថ្ងៃទី ២៨ខែសីហាបានផ្សាយថា លោក Troy Finner ស្នងការប៉ូលិស ទីក្រុង Houston បានឱ្យដឹងថា ... Read More »

វីដេអូម្ចាស់ពានលីម តិចម៉េង ហូបបាយខ្ចប់ស្លឹកឈូកដែលម្តាយផ្ញើរមកពីខេត្តធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងCambodian idol រដូវកាលទី ៤ បានរកឃើញម្ចាស់ពានរដូវកាលថ្មីហើយគឺកំលោះសង្ហា លីម តិចម៉េង មកពីខេត្តកំពង់ចាម។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័តត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២។ ... Read More »

អភិបាល​ខណ្ឌ​ឫស្សី​កែវ​ បន្តចុះពិនិត្យប្រព័ន្ធលូ រឺហ្គា និងប្រឡាយអូរអង្កាម ស្ថិតនៅច្រកផ្លូវលំ ក្នុងក្រុមទី២-៣-៤ ភូមិទួលសំពៅ សម្រាប់ការងារបរិស្ថាន

ភ្នំពេញ​៖​ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមជាមួយប្រធានការិយាល័យសាធារណការខណ្ឌ អមដំណើរលោកស្រីចៅសង្កាត់ទួលសង្កែទី១ និងក្រុមប្រឹក្សាសង្កាត់ មេភូមិរងភូមិទួលសំពៅ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ​ ដើម្បីចុះត្រួតពិនិត្យការជួសជុលផ្លូវលេខ១០៧R ក្រុមទី១-៧-៨-៩-១០-១១-១២ ភូមិទួលសំពៅ ... Read More »

លោកឃួង ស្រេង ណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីមើលថែទាំនិងជួសជុលផ្លូវដែលខួចនៅមូលដ្ឋានរបស់ខ្លួន និង រៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អជាប្រចាំ កុំចាំបាច់តែចៅហ្វាយក្រុងប្រាប់

 ភ្នំពេញ៖  លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ត្រីជំនាញនិងអាជ្ញាធរដែនដីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួសជុលមើលថែផ្លូវឱ្យបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។ ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដីចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងមើលការជួសជុលផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ ។  លោក ឃួង ... Read More »

ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េបារម្ភពីអនាគតពលករមួយចំនួនដែលបោះបង់ការងារនៅពេលនេះអាចបាត់បង់ការងារនៅពេលអនាគត

សេអ៊ូល ៖ ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េព្រួយបារម្ភចំពោះការវិលត្រឡប់របស់ពលករខ្មែរនៅពេលនេះនិងថា ការវិលត្រឡប់របស់ពលករខ្មែរនៅកូរ៉េ នៅពេលនេះដោយគ្មានការ អនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់,ប្រឈមនឹងការបាត់បង់ការងារ,ផលប្រយោជន៍, កេរ្តិ៍ឈ្មោះ និងប៉ះ ពាល់ដល់ឱកាសការងារសម្រាប់​បងប្អូនដទៃទៀត នៅពេលខាងមុខ។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនា​ប្រជាភិថុត​បែបអបិយជំនឿប្រាសចាកពីការពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ ... Read More »

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ទទួលកម្ចីសរុប ២០លានដុល្លារ ពីគម្រោងហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ឡើងវិញ​ គិតត្រឹមចុងខែសីហានេះ!

ភ្នំពេញ៖ យោង​​តាមប្រភពព័ត៍មានពីក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ​គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីឱ្យពួកគេយកទៅស្តារអាជីវកម្មរបស់ខ្លួន ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ ... Read More »

កម្លាំងសមត្ថកិច្ច​ចម្រុះ​ ខេត្ត​ព្រះសីហនុ​ ចុះត្រួតពិនិត្យអ្នកបើកបរ​រថយន្ត​កុងតឺន័រ​រក​សារធាតុ​ញៀន​ និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​

ខេត្តព្រះសីហនុ៖ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ កម្លាំងសមត្ថកិច្ច​នគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ បន្តចុះត្រួតពិនិត្យលេីអ្នកបើកបរ​រថយន្ត​កុងតឺន័រ​រក​សារធាតុ​ញៀន​ និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​។  ជាក់ស្ដែង​នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ... Read More »

នគរបាលស្រុកបវេល​ នាំខ្លួនអ៊ុំ​ មីង​ និងបងស្រីៗ​ ចូលចិត្ដ​លេងល្បែង​ស៊ីសងខុសច្បាប់ចំនួន​១៤នាក់ធ្វេីការអប់រំណែនាំ

ខេត្ត​បាត់ដំបង​៖​ ស្រ្តី​វ័យ​ចំណាស់​ និងស្រី្តវ័យកណ្ដាលសរុបចំនួន​ ១៤នាក់​ ដែល​ចូលចិត្ត​ប្រមូលផ្ដុំ​គ្នាលេងល្បែង​ស៊ីសងខុសច្បាប់​(បៀ​)​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ស្រុក​បវេល​នាំខ្លួនមកវាស់​កម្ពស់​ និងធ្វើការ​អប់រំមិនឱ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ដូច្នេះ​ទៀត។ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ករណី​នាំខ្លួនក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃ​ អាទិត្យទី​២៨​ខែសីហាម្សិលមិញនេះ​ ... Read More »

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានឈ្មោះថា”Vostok-2022″

មានកម្លាំងទាហានជាង៥ម៉ឺននាក់បានចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា “Vostok-2022” ដែលធ្វើឡើងនៅទីតាំងហ្វឹកហាត់កម្លាំងយោធា ៧កន្លែងផ្សេងគ្នានៅភាគខាងកើតប្រទេសរុស្ស៊ី។ សារព័ត៌មាន Ria Novosti បានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបញ្ជាក់ថា ការធ្វើសមយុទ្ធ “Vostok-2022” នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែកញ្ញា ក្នុងតំបន់ហ្វឹកហ្វឺនកងពលតំបន់ភាគខាងកើតរុស្ស៊ី។ គោលដៅនៃការធ្វើសមយុទ្ធនោះ គឺដើម្បីបង្កើនសមត្ថភាពការពារ និងវាយប្រហារ ... Read More »

ឃាត់​រថយន្ត​កុងតឺន័រ០១គ្រឿង ដែលបើកឡើងពីលើការ៉ូឡាផ្លូវថ្មើរជើងរងការខូចខាត នៅក្នុង​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ​៖​ រថយន្ត​​កុងតឺន័រ០១គ្រឿង បានបើកឡើងពីលើការ៉ូឡាផ្លូវថ្មើរជើងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ នៅក្នុង​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ជំនាញ​ ឃាត់បានភ្លាមៗ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ កាលពីយប់ថ្ងៃទី២៨ ខែសីហា​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅខេត្ត​កោះកុង​

ខេត្តកោះកុង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានឃាត់ខ្លួនបុរសម្នាក់។ ករណីខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែឧសីហាម្សិលមិញនេះ​ ខណៈកម្លាំងបានចេញល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន លុះដល់ចំណុចផ្សារដើមគរ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

ឥណ្ឌាបំផ្ទុះបំផ្លាញអគារភ្លោះសាងសង់ខុសច្បាប់មានកម្ពស់ជាង១០០ម៉ែត្រ

នៅថ្ងៃទី២៨ខែសីហា ឥណ្ឌា បានបំផ្លាញអគារភ្លោះសាងសង់ខុសច្បាប់នៅជាយទីក្រុងញូវដេលី ។ ការបំផ្ទុះកម្ទេចអគារនោះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិឥណ្ឌាផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋរស់នៅក្បែរៗនោះរាប់ពាន់នាក់ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព មុនពេលបំផ្ទុះអគារមានកម្ពស់៤០ជាន់។ អគារខុនដូភ្លោះមានកម្ពស់ ១០៣ម៉ែត្រ ត្រូវបានបំផ្ទុះកម្ទេចនាថ្ងៃទី២៨ខែសីហា ដោយប្រើពេលតែ១២វិនាទីប៉ុណ្ណោះ អគារ៤០ជាន់ក្លាយទៅជាគំនរបាក់បែក ។ កាលពីឆ្នាំ២០២១អគារភ្លោះនោះត្រូវបានតុលាការឥណ្ឌាចេញសេចក្តីសម្រេចថា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

  ខេត្តកោះកុង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ៧គុណនឹង៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សុីប្រូ ជញ្ចាំងបាំងស័ង្កសី។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ... Read More »

Update ៖ ទីបំផុតព្រានព្រៃ២នាក់ជាប់ចោទពីបទ បរបាញ់សត្វព្រៃដោយប្រើមធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់ជីវសាស្រ្តសត្វ និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

 ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ណោះអាសន្ន ព្រាន២នាក់ដើម្បីធានា ... Read More »

West Ham ចុះហត្ថលេខាយកខ្សែបម្រើ Lucas Paqueta ពី Lyon ក្នុងតម្លៃ៣៦.៥លានផោន

ក្លិបញញួរធំ West Ham កំពុងតែឈានទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងតម្លៃ៣៦.៥លានផោនសម្រាប់ទិញខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta។ កីឡាករ​វ័យ២៥ឆ្នាំរូបនេះ​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​អាទិត្យមុន​ពេល​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ពី​ក្លិប Lyon របស់​បារាំង។ កិច្ចព្រមព្រៀងសម្រាប់ Paqueta ក៏រួមបញ្ចូលផងដែរនូវតម្លៃសក្តានុពល១៤.៤លានផោននៅក្នុងកម្មវិធីបន្ថែមដែលប្រសិនបើត្រូវបានបង្កឡើងនឹងប្រែក្លាយការផ្ទេរទៅជាកំណត់ត្រាក្លិបសម្រាប់ West Ham។ Paqueta ... Read More »

រុស្ស៊ីព្រមានពីតម្លៃថាមពលហ្គាសនៅអឺរ៉ុបនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូក្នុង ១០០០ម៉ែត្រគូប

នៅថ្ងៃទី២៨ខែសីហា អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានឱ្យដឹងថា តម្លៃឧស្ម័នហ្គាស នៅក្នុងតំបន់អឺរ៉ុបអាចនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូ ក្នុង ១០០០ម៉ែត្រគូប ។ នៅលើបណ្តាញសង្គម Telegram លោក Dmitry ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២៦នាក់ ,អ្នក​ជាសះស្បើយ​ ១៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​២៩ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៦នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រថយន្តស៊េរីបើកយ៉ាងលឿនបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល០៤នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយមនុស្ស៣នាក់ទៀត បានរងរបួសមនុស្ស៤នាក់ធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗខណៈបើករថយន្តស៊េរីយ៉ាងលឿនបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់ពលរដ្ឋបញ្ជៀសចរាចរណ៍បណ្ដោះអាសន្ននៅកំណាត់មហាវិថីសម្ដេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅថ្ងៃទី៣១ សីហា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងទៅប្រជាពលរដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទនិងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ។      ... Read More »

ជនបរទេសបើករថយន្តបុកគំនរកម្ទេចថ្មក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកគំនរកម្ទេចថ្មបណ្តាលឱ្យក្រឡាប់រថយន្តផ្ងារជើងឡើងលើ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។    ... Read More »

Barcelona និង Real Madrid ទទួលបានជ័យជម្នះដូចគ្នានៅ La Liga សប្តាហ៍ទី៣

ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ជាលើកទី២ក្នុងការប្រកួតឲ្យ Barcelona ខណៈដែលក្រុមរបស់លោក Xavi ឈានទៅរកជ័យជម្នះលើក្រុមភ្ញៀវ Valladolid ក្នុងលទ្ធផល៤ទល់០។ ចំណែកក្រុមអធិរាជស Real Madrid បន្តភាពមិនដែលចាញ់ខ្លួន ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ ... Read More »

នគរបាល​ពន្លត់​អគ្គិភ័យ​ប្រកាសឱ្យ​ម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា អុក​ ចន្ថា ចូល​ខ្លួន​មក​បំភ្លឺ​ជាបន្ទាន់​រឿងរិះគន់​ថា៖​ «ឱ្យ​លុយ​តិចពេក​ ឡានទឹកវាមិនមកទេ»

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​របស់ខ្លួន លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា អុក​ ចន្ថា ដែលបានសរសេរខមិនក្នុងការឡាយថា​ «ឱ្យ​លុយ​តិចពេក​ ឡានទឹកវាមិនមកទេ» ក្នុងករណីអគ្គិភ័យ​ឆាបឆេះឃ្លាំងលក់-ទិញរថយន្តមួយកន្លែង​ ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនតាមស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១៤នាក់ដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល

  ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង ... Read More »

រថយន្តហាយឡេនឌ័រ បុករថយន្តព្រូស ពីក្រោយពេញទំហឹងរួចរេចង្កូតឡើងលើខឿនការាសសាំងទៅបុកបាក់ដើមឈើមួយដើម និងស្លាកយីហោការាសសាំងខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័រមួយគ្រឿងខណៈមេឃកំពុងភ្លៀងនិងបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពីក្រោយពេញទំហឹងបណ្ដាលឱ្យរេចង្លូតឡើងលើខឿនការាសសាំងទៅបុកដើមឈើមួយដើមបាក់រាបដល់ដី និងបុកស្លាកយីហោការាសសាំងធ្វើឱ្យធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការាស់សាំងតូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានជូន បេក្ខជន លីម តិចម៉េង ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ  រាជធានីភ្នំពេញ  ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ជួបពិភាក្សាជាមួយ លោក Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល

ភ្នំពេញ ៖ នៅវេលាម៉ោង ១៦:០០ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម ... Read More »

កម្លាំងនគរបាលចុះអន្ដរាគមន៍សង្គ្រោះជនជាតិចិនចំនួន ០៤នាក់ក្នុងករណី “បង្ខាំងមនុស្ស”

ខេត្ត​ឧត្តរមានជ័យ​៖​ ជនជាតិចិនរងគ្រោះចំនួន ០៤នាក់​ ក្នុងករណី “បង្ខាំងមនុស្ស” ត្រូវបាននគរបាលចុះអន្ដរាគមន៍​ និងជួយសង្រ្គោះរំដោះ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧។  ករណីខាងលើនេះ​ បានកេីតឡេីង​នៅវេលាម៉ោង ២រសៀល​ថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា ... Read More »

រដ្ឋបាលជលផលខេត្តកំពង់ធំ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលតំបន់វាលក្រោម នៅសង្កាត់ស្រយ៉ូវ និងស្រុកបារាយណ៍ ខេត្តកំពង់ធំ

    ខេត្ត កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានដឹកនាំកម្លាំងចម្រុះគឺ សង្កាត់រដ្ឋបាលជលផលស្រុកបារាយណ៍ សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន សហការជាមួយកងកម្លាំងផ្នែកសឹងរងក្រុងស្ទឹងសែនសហគមន៍នេសាទ និងប្រជាការពារភូមិ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៩​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែសីហា​​

 ​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​២៩​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។  ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៩​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៤​ករណី​ ... Read More »