ព័ត៌មានទាន់ហេតុការណ៍៖
'

មន្ត្រីរុស្ស៊ី ៖ ទីក្រុងមូស្គូនឹងពិភាក្សា ប្រសិនបើអ៊ុយក្រែនចុះចាញ់ដោយគ្មានលក្ខខណ្ឌ

ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភារុស្ស៊ីលោក Leonid Slutsky បានលើកឡើង ថា រុស្ស៊ីនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន។ លោក Leonid Slutsky បានឱ្យដឹងថា «យើងនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែនក្នុងពេលប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌ កាត់បន្ថយចំនួនទាហាន» ។ ប៉ុន្តែ ... Read More »

រកឃើញជនបរទេស៤០នាក់​ ពាក់ព័ន្ធ​ចូលមកកម្ពុជាដោយខុសច្បាប់ និងចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញ​ នៅខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំ​កម្លាំងជំនាញ ចុះបើកប្រតិបត្តិការចំនួន២កន្លែង រកឃើញជនបរទេស៤០នាក់ទៀត ដែលក្នុងនោះមានមួយចំនួនចូលមកកម្ពុជាដោយខុសច្បាប់ និងមួយចំនួនចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញ ។  ជាក់ស្ដែង​ករណីទី១៖ បានត្រួតពិនិត្យ អគារមួយកន្លែង ស្ថិតក្នុងភូមិ៤ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២កញ្ចប់

    ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២កញ្ចប់ កាលពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅសំណង់មិនរៀបរយ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   ... Read More »

Everton សម្រេចចុះហត្ថលេខាយកខ្សែប្រយុទ្ធ​ Neal Maupay ពី Brighton

ក្លិប Everton បានបញ្ចប់ការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Neal Maupayពីគូប្រជែងក្លិប Brighton ក្នុងក្របខ័ណ្ឌ Premier League ក្នុងតម្លៃមិនបង្ហាញ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Everton ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំដោយរក្សាគាត់នៅក្លិបរហូតដល់ឆ្នាំ២០២៥។ Maupay បានស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន១០២លើកសម្រាប់ក្រុម ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ១៧នាក់ ,អ្នក​ជាសះស្បើយ​ ៣៨នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៨ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ១៧នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៣៨នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

តូចចិត្តសង្សារសុំបែក បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ជាន់ទី២

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តរឿងសង្សារសុំបែកបានយកខ្សែនីឡុងឡើងទៅលើបន្ទប់ជាន់ទី២ ដើម្បីចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៧និង ២០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ ២០២២ នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនោះមានឈ្មោះវៀត ... Read More »

ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារនៅក្នុងសង្កាត់វាលស្បូវ

ភ្នំពេញ៖  ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រីហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន ... Read More »

ខឹងសង្សារមានគូដណ្ដឹងឆាតផ្ញើរូបអាសអាភាសទៅឱ្យគូដណ្ដឹងខាងស្រីមើលទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់ព្រោះតែខឹងសង្សាររបស់ខ្លួនមានគេចូលស្ដីដណ្តឹងស្រាប់តែបែកគំនិតឆាតរូបអាសអាភាសសង្សាររបស់ខ្លួនផ្ញើទៅឱ្យបុរសជាគូដណ្ដឹងខាងស្រីមើល ទីបំផុតត្រូវបានឪពុកម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។       ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ... Read More »

បើករថយន្តបុកបង្កាន់ដៃស្ពានថ្មបណ្តាលឱ្យរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយរងរបួសធ្ងន់៣នាក់

ភ្នំពេញ ៖ បុរសបីនាក់បានរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូសណ្តោងរុឺម៉កទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេបើករថយន្តដឹកទឹកកកយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានថ្មបណ្តាលឲ្យរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២២ នៅចំណុចប្រឡាយទឹកស្អុយលូ៥ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

បើកម៉ូតូរត់គេចពីក្រុមក្មេងស្ទាវដេញវាយជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

 ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នា យ៉ាងលឿនគេចពីក្រុមក្មេងស្ទាវដេញតាមវាយពីក្រោយ ភ័យពេកបើកម៉ូតូជ្រុលទៅបុកម៉ូតូគេមួយគ្រឿងបណ្តាលឱ្យបុរសជាមន្រ្តីយោធាម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជន៣នាក់ដែលជិះម៉ូតូបង្ករងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ ... Read More »

រថយន្តកូរ៉េដឹកបន្លែបុករះរថយន្តស៊េរីទំនើបពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកបន្លែគេចពីរថយន្តមួយគ្រឿងហើយជាន់ហ្វ្រ័ងមិនសុីបានជ្រុលទៅបុករះរថយន្តស្តារិចមួយគ្រឿង និងរថយន្តឡិចសុីស LX570 មួយគ្រឿងទៀត ខណៈដែលរថយន្តទាំង២គ្រឿងនេះកំពុងឈប់ចាំភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលនិងស្ទះចរាចរណ៍ដល់អ្នកដំណើរនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤២២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី​ប្រើប្រាស់អាវុធខុសច្បាប់ នឹង​ អន្ទាក់កែច្នៃ

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាច ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ព.ស ... Read More »

តុលាការ​ សម្រេចឃុំខ្លួនស្ត្រីជាអាជីវករម្នាក់ជាបណ្ដោះអាសន្ន រឿងឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ​ បានសម្រេចបង្គាប់ឱ្យឃុំខ្លួនស្ត្រីវ័យ៣៦ឆ្នាំម្នាក់ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់របស់ជនរងគ្រោះ។ ស្ត្រីត្រូវចោទឈ្មោះ រឹម សម្ភា អាយុ៣៦ឆ្នាំ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២៤៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ ខណៈគ្រោះថ្នាក់​ចរាចរណ៍​​ កើតឡើង​១១​លើក​ ស្លាប់​៥​នាក់​ របួស​ ១៥​នាក់នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៧​ ខែសីហា​!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​នេះ​ ​បានបញ្ជាក់ថា​ ចំនួន​គោលដៅ​សរុប​ ១៤៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៩៣៤​គ្រឿង​ ... Read More »

ផ្ទុះគម្របទ្វារមេនត្រូវលោកតាអាចារ្យភ្លុកស្លាប់ម្នាក់

    ខេត្តកំពង់ចាម៖ អាចារ្យភ្លុកឈ្មោះ ហុឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះមេនបូជាសពហើយបានខ្ទាតដែកទ្វារមេនមកត្រូវចំក្បាលរបស់គាត់ ... Read More »

ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ

ខេត្តបន្ទាយមានជ័យ ៖ «ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ»។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានីថ្លែងទៅកាន់ប្អូនៗនិស្សិតជា សមាជិក សមាជិកា ... Read More »

កម្លាំងពលកម្មនៅខេត្តកំពត​ មានតម្រូវការកើនឡើង ក្នុងរយៈពេល​៧ខែដើមឆ្នាំ២០២២នេះ!

ខេត្តកំពត ៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកអ៊ឹង ប៉ោហេង​ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងពលកម្មនៅខេត្តកំពត​ មានតម្រូវការកើនឡើង ខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ជាង៣០០កន្លែង ... Read More »

កុកអាចភ្លេចជុង ប៉ុន្តែជុងមិនដែលភ្លេចកុកទេ ! កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់៥នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់និងអាប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ  ... Read More »

យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ បើទោះបីអ៊ុយក្រែនឈប់ចូលជាសមាជិកណាតូក្តី

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាអនុប្រធានគណៈកម្មការសន្តិសុខជាតិ នៅថ្ងៃទី២៦ខែសីហា បានប្រកាសថា ទីក្រុងមូស្គូនឹងមិនផ្អាកសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ បើទោះបីរដ្ឋាភិបាលទីក្រុងកៀវ បោះបង់គោលបំណងចូលជាសមាជិកណាតូក៏ដោយ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ... Read More »

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពារាំងប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២២

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ  លោកវង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារខែសីហា និងដាក់ចេញទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២២ ។ កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ... Read More »

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ ចូលរួមអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោក វង្សផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិសារអាហារសាមគ្គីអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ ... Read More »

ឆេះស្រឡាងដឹកមនុស្ស៨២នាក់ នៅក្នុងប្រទេសហ្វីលីពីន

ស្រឡាងដឹកអ្នកដំណើរ៨២នាក់ បានឆាបឆេះក្នុងពេលត្រៀមចូលចតនៅកំពង់ផែភាគខាងត្បូងទីក្រុងម៉ានីល កាលពីថ្ងៃទី២៦ខែសីហា។ ក្រុមជួយសង្គ្រោះកំពុងតែស្វែងរកអ្នកបាត់ខ្លួនដោយសារតែការឆេះ។ កម្លាំងការពារដែនសមុទ្រហ្វីលីពីនបានឱ្យដឹងថា មានមនុស្ស៧៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ក្នុងពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកបាត់ខ្លួន។ ស្រឡាងខាងលើបានចាកចេញពីទីក្រុង Calapan ខេត្ត Oriental Mindoro ឆ្ពោះទៅទីក្រុងម៉ានីល។ ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលបាលជំងឺមាត់ធ្មេញដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី

ភ្នំពេញ ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ព្រឹកថ្ងៃទី២៧  ខែសីហា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ... Read More »

គណបក្សប្រជាជនកម្ពុជា ៖​ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិទាំងអស់​ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ

ភ្នំពេញ​៖​ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល​តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ... Read More »

អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ប៉ូលខាងជើងផែនដី

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៦ខែសីហា បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុក ប៉ូលខាងជើងផែនដីដែលជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសមហាអំណាចនៅលើពិភពលោក មានអាមេរិក ចិន រុស្ស៊ីជាដើម។ តាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា តំបន់ប៉ូលខាងជើងផែនដីគឺជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលមានសារៈសំខាន់ចំពោះទីក្រុងវ៉ាស៊ីនតោន ។ ទីនោះគឺជាផលប្រយោជន៍របស់អាមរិកជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ូលខាងជើង ផែនដី។ ប្រធានាធិបតីបៃឌិន ... Read More »

មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ឯក កែវ ស៊ីថា  ... Read More »

ព្រោះតែការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ឆេះឡសម្ងួតពោត​នៅខេត្ត​បាត់ដំបង​ ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ​៣មុឺនដុល្លារអាមេរិក

ខេត្ត​បាត់​ដំ​បង​៖​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ ស​ហការជា​មួយនគរបាលស្រុកកំរៀង​ និងអាជ្ញាធរពាក់ព័ន្ធ​បានចេញរថយន្តពន្លត់​អគ្គិភ័យ​ជួយធ្វើអន្តរាគ​មន៍បាញ់ពន្លត់​ឃ្លាំង​សម្ងួត​ពោតមួយកន្លែង​ដោយសារ​តែម្ចាស់មានការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ឆេះឡសម្ងួតពោត​បណ្ដាលឱ្យ​ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ​ ៣មុឺនដុល្លារអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២។      របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​បានកេីតឡេីង​នៅព្រឹកវេ​លា​ម៉ោង៦និង៤៥នាទីថ្ងៃ​ទី២៧​ ខែ​សីហា​នេះ​ នៅចំ​ណុចឡសម្ងួតក្នុងសា​យឡូធានប៉រ​ ... Read More »

ប្រធានាធិបតិពូទីនសម្រេចបង្កើនបន្ថែមកម្លាំងទាហាន១៣៧ពាន់នាក់ទៀត

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចេញបញ្ជាឱ្យកម្លាំងទាហានប្រទេសនេះបង្កើនបន្ថែម ១៣៧ពាន់នាក់ទៀតនៅឆ្នាំក្រោយ បន្ទាប់ពីសង្គ្រាមរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែនអូសបន្លាយលើសពី៦ខែ។ បទបញ្ជារបស់ប្រធានាធិបតីពូទីន បានចុះហត្ថលេខានៅថ្ងៃទី ២៥ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថា ការបង្កើនចំនួនទាហានគឺជាការជ្រើសរើសថ្មីបន្ថែម(ទាហានកាតព្វកិច្ច) ឬប្រើប្រាស់កម្លាំងទាហានស្ម័គចិត្ត ឬប្រើប្រាស់កម្លាំងទាំងពីររួមគ្នានោះទេ។ វិមានក្រឹមឡាំង បានលើកឡើងថា ... Read More »

ទីណាមានការលំបាកទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ បេីយោង​តាមប្រភពព័ត៌មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២​ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកតំបែរ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំបង្ហើរខ្លែង ... Read More »

លទ្ធផលស្រាវជ្រាវ ៖ ក្តៅខ្លាំងគំរាមកំហែងដល់សុខភាពមនុស្សរាប់សិបលាននាក់នៅក្នុងឆ្នាំ២១០០

តាមលទ្ធផលស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមមុខកម្តៅក្តៅខ្លាំងបំផុតគំរាមកំហែងដល់អាយុជីវិតនៅក្នុងឆ្នាំ២១០០ ។ សារព័ត៌មាន Channel News Asia បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវរបស់Communications Earth and Environment បង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមគ្រោះថ្នាក់ដោយសារតែកម្តៅកើនឡើងខ្ពស់នៅក្នុងឆ្នាំ២១០០ ។ ... Read More »