ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ុន​ ម៉ានិត​ អញ្ជើញជាអធិបតីសម្ពោធមណ្ឌលសុខភាពឃុំស្ពឺ សាលប្រជុំក្រុមប្រឹក្សាឃុំ និងទីស្នាក់ការគណបក្សឃុំស្ពឺ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២២ នេះលោក ហ៊ុន ម៉ានិត បានអញ្ជើញជាអធិបតីសម្ពោធមណ្ឌលសុខភាពឃុំស្ពឺនិងទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំស្ពឺ។ នៅក្នុងឱកាសនោះក្រៅពីស្វាគមន៍សមាជិកសមាជិកាក្នុងពិធីលោក ហ៊ុន​ ម៉ានិត​ មានប្រសាសន៍ថា ... Read More »

ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងស្លាប់បុរសជនជាតិចិនម្នាក់

ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំ គីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២២។ យោងតាមមន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថាបុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ថាង ហ័រអី ភេទប្រុសអាយុ៣២ឆ្នាំបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន សិនហួរកិនថ្ម ភូមិមាត់សាយ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែមេសា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៥ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៤០នាក់ (យានយន្ត ២៤គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹកថ្ងៃចន្ទ​ទី​២៥ ខែមេសា​​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤​ ខែមេសា​​ ឆ្នាំ​២០២២។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

រថយន្តធុនធំដឹកផ្លែឈើពន្លះរបាំងថ្នពុះចែកទ្រូវផ្លូវបាក់២កង់ ឯរថយន្តក្រឡាប់ចាក់ផ្លែឈើផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងដឹកផ្លែឈើពេញបោះពួយយ៉ាងលឿនបានគេចពីរថយន្តស្ទូចមួយគ្រឿងកំពុងតែឆ្លងផ្លូវបណ្ដាលជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញពីគ្នារថយន្តក្រឡាប់ផ្ងារជើងម្ខាងច្រង៉ាងចាក់ផ្លែឈើពេញផ្លូវពេញសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែ មេសា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ចំណុចច្រកចូលប៉ុស្តិ៍ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។      ... Read More »

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែមេសានេះ​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​ ១១​នាក់​ !!!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ ​បានឱ្យដឹងថា​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៣​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​(​ស្រី​២​នាក់​)​ ។ ... Read More »

នគរបាល​ខេត្តបន្ទាយមានជ័យ​ បន្តឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជិត​១០០​នាក់​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

​ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បេី​យោង​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ថា​៖​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដែល​តែង​ដាក់​ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ ដូច​ជា​បទល្មើស​សេដ្ឋកិច្ច​ បទ​ល្មើ​ស្រឿង​ញៀន​ ... Read More »

នៅព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអុីតាលី

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ហួសហេតុ ស្រវឹងស្រារករឿងប្រពន្ធដុតផ្ទះខ្លួនឯងឆេះម៉ត់សមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ខណ:ស្រវឹងស្រារករឿងប្រពន្ធហើយដុតផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣មេសា ឆ្នាំ២០២២នៅចំណុចភូមិអង្គក្តួច  ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ភោគ ភក្តី អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ ចំនួន៣៧១នាក់

ខេត្តកណ្តាល ៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ... Read More »

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន

ភ្នំពេញ ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន បញ្ជាក់ថា ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក ... Read More »

ផែនការ​ណែនាំ​ ស្ដី​ពី​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ពព្រះជន្មព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្ដម​ សសីហមុនីព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​គម្រប់​ព្រះ​ជន្ម​ ៦៩​ យាង​ចូល​ ៧​០​ ព្រះវស្សា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានបញ្ជាក់ថា, ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ... Read More »

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់​ ដកកាំភ្លើងខ្លីគំរាមថានឹងសម្លាប់បុរសម្នាក់​ ព្រោះតែរឿងដណ្ដើមស្រី

ខេត្តតាកែវ ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវមួយរូប​ កំពុងរងបណ្ដឹងពីបទប្រើកាំភ្លើងខ្លីគំរាមថានឹងសម្លាប់។​ នេះបេី​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋនៅ​កាស៊ីណូភ្នំដិន​ ភូមិផ្សារឃុំភ្នំដិន​ ស្រុកគីរីវង់​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២។  បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន​ បានឱ្យដឹងដែរថា​ ករណី​នេះដែរ​ បានកេីតឡេីង​កាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៣​ ខែមេសា​ ... Read More »

លោកស្រី ជ្រឹង បុទុមរង្សី អញ្ជើញក្នុងកម្មវិធីអបអរសាទរចូលឆ្នាំថ្មីដែលប្រារព្ធឡើងនៅតំបន់ក្វាងជូធំ និងមានការសហការរៀបចំដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ និងសមាគមកម្ពុជាឆុនណាំក្វាងជូ

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូត ព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ... Read More »

រសៀលនេះ ! សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង និងស្ថានភាពជំងឺកូវីដ-១៩ក្រោយចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង និងស្ថានភាពជំងឺកូវីដ១៩ក្រោយចូលឆ្នាំខ្មែរ តាមរយៈសារជាសំឡេងយ៉ាងដូច្នេះថា , បងប្អូនជនរួមជាតិជាទីស្រឡាញ់ ... Read More »

ភាគីឡាវ មានបំណងអញ្ជើញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេស ឡាវ ក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ផនខាំ វីផាវ៉ាន់ បានឯកភាពពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងការតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្តេចតេជោថា , លោកគ្រោងនឹងធ្វើដំណើរទៅខេត្តអាត់តាពើ និងចំប៉ាសាក់ ... Read More »

តំបន់​មួយ​ចំនួន​នៅក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ ​នឹងមានការរអាក់រអួលចរន្ត​អគ្គីសនី​ខ្លះៗ​

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ៥ (GS5-F14)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការអូសខ្សែ ភ្ជាប់ខ្នែងបំបែក និងដាំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ... Read More »

លោក វង​ សូត​ ជម្រុញដល់បេក្ខជនបោះឆ្នោតឃុំ-សង្កាត់ យកចិត្តទុកដាក់ផ្ដល់សេវាជូនពលរដ្ឋ

ខេត្តត្បូងឃ្មុំ​៖​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និងយុវនីតិសម្បទា​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ លោក វង សូត ជម្រុញដល់សមាជិកសមាជិកាទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ ... Read More »

កាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក

ខេត្តស្វាយរៀង៖ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង បានរៀបចំកម្មវិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក នាសម័យប្រឡងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមនិមន្តពី ព្រះមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត តំណាងព្រះវិសុទ្ធិញាណ ... Read More »

ប្រធានាធិបតីអ៊ុយក្រែនចង់ជួបពិភាក្សាជាមួយប្រធានាធិបតីពូ ទីនដើម្បីបញ្ចប់សង្គ្រាម

សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចចរចាសន្តិភាពនៅពេលអនាគតជាមួយរុស្ស៉ី នៅក្នុងប្រទេសតួកគី អាចនឹងធ្វើទៅរួច គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ... Read More »

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាគណៈធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកស្ទឹងត្រង់។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោក ... Read More »

ទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងដល់៣៩ នាក់

គណៈកម្មការសុខាភិបាលចិន បានប្រកាសថា ទីក្រុងសៀងហៃ មានករណីស្លាប់ដោយកូវីដ-១៩ ដល់ទៅ៣៩នាក់នៅថ្ងៃទី ២៣ខែមេសា គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីទីក្រុងនេះអនុវត្តវិធានការរិតត្បិតទប់ស្កាត់កូវីដ- ១៩ ។ ជាមួយគ្នានេះដែរ ទីក្រុងសៀងហៃ មានករណីឆ្លងកូវីដ-១៩ បន្ថែម១.៤០១នាក់ថ្មី។ ចំណែកនៅក្នុងប្រទេសចិនទាំងមូលមានករណីឆ្លងកូវីដ-១៩ ... Read More »

ជប៉ុនប្រកាសគាំទ្រកម្ពុជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយ​សន្តិភាព​ជូន​ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុនលោកKishida Fumio បានបន្តគាំទ្រ​កម្ពុជា​ធ្វើ​ជាប្រធាន​អាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈ​នាពេល​ខាង​មុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជួបជាមួយលោកមីន អោងឡាំង ជាថ្មី​ទៀត​ក្នុងគោលបំណងស្នើឲ្យភាគីមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំងប្រាំចំណុចរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសតួកគី រុស្ស៊ីនិងអ៊ុយក្រែន

អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Ankara នៅថ្ងៃទី២៥ខែមេសា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគីលោក Tayyip Erdogan មុនពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជួបពិភាក្សាជាមួយលោកពូទីន នៅថ្ងៃទី២៦ខែមេសា និងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២២។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ

ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ... Read More »

PSG ឈ្នះ​ពាន​លីគកំពូលបារាំងជាលើក​ទី១០ជាមួយការអបអរសាទររបស់​អ្នក​គាំទ្រនៅក្រៅទីលាន

ក្រុមខ្លាំង Paris St-Germain បាន​ឈ្នះ​ពានលីគ​បារាំង​ជាលើក​ទី​១០មុនបញ្ចប់រដូវកាល ដែលនៅសល់៤ប្រកួតទៀតចប់ការប្រកួតរដូវកាល បើ​ទោះ​បី​ជាការប្រកួតកាលពីយប់ថ្ងៃទី២៣ ខែមេសាទទួលបានលទ្ធផលស្មើគ្នា១ទល់១ជាមួយក្រុម​ Lens ក៏ដោយ។ ប៉ុន្តែ​អ្នក​គាំទ្រ​បាន​ចាកចេញ​មុនពេលចប់ការប្រកួត​ដើម្បី​អបអរ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន​ដោយ​គ្មាន​កីឡាករ។ ការ​ស៊ុត​បាល់​កោង​យ៉ាង​អស្ចារ្យ​របស់ Lionel Messi បាននាំមុខក្រុមភ្ញៀវនៅនាទីទី៦៨ ប៉ុន្តែនៅនាទីទី៨៨ ... Read More »

តំណាងឲ្យ លោក ហេង ប៊ុនទី បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ៣ ភូមិ៥ និងភូមិ៦ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក ខៀវ សំណាង អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ តំណាងឲ្យ លោក ហេង ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

ភ្នំពេញ ៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន១លានដូស ជាជំនួយឥតសំណងរបស់សាធារណរដ្ឋអុីតាលី បានមកដល់កម្ពុជា

ភ្នំពេញ : វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន១លានដូស ជាជំនួយឥតសំណងរបស់សាធារណរដ្ឋអុីតាលី បានមកដល់កម្ពុជា នាវេលាម៉ោង១០:៤០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។  លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ... Read More »

លោក ប្រាក់ សុខុន អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កយគបក – កបទ.សអ) និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២

.    ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រចាំក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ (កយគបក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ ដោយសារកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនដឹកនាំប្រទេសជារៀងរហូតមក!

ខេត្តព្រៃវែង ៖ ក្នុងពេលចុះជួបប្រាស្រ័យការងារជាមួយសមាជិកគណបក្សប្រជាជននៅមូលដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះជួយស្រុកពារាំង បានលើកឡើងថា កម្ពុជាឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្ស ហើយមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនប៉ុណ្ណោះ ដែលបានតស៊ូរំដោះប្រជាជនឱ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដោយយកជីវិតធ្វើជាដើមទុន។ «បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញ មានការរីកចម្រើន លើគ្រប់វិស័យ ... Read More »