ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្ត្រីទេសចរណ៍៖ «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។ មានប្រសាសន៍​លោក ថោង ... Read More »

កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌក្នុង​រាជធានីភ្នំពេញ​ ចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌ​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បានបន្តចេញល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។  ជាក់ស្ដែង​នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាត់ឱ្យ​កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ... Read More »

ថ្ងៃ​នេះ! តេីតំបន់ណាខ្លះត្រូវដាច់​ភ្លើង​ចង់ដឹង​អត់តោះ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនី​កម្ពុជា​ បានចេញសេចក្ដីជូនដំណឹង​ នៅព្រឹកថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០២២ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ... Read More »

ទាហានអ៊ុយក្រែនជិត៣០០នាក់នៅទីក្រុងកំពង់ផែ Mariupol ទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្សុី

សមរភូមិនៅក្នុងទីក្រុង Mariupol កាន់តែមានសន្ទុះខ្លាំងឡើង ហើយទាហានរុស្ស៊ីកំពុងតែមានប្រៀបនៅក្នុងសង្គ្រាមនោះ ។ នៅពេលថ្មីៗនេះទាហានអ៊ុយក្រែនជិត៣០០នាក់បានលើកទង់ស ទម្លាក់អាវុធ ក្រោយពីទាហានទាំងនោះអស់ស្បៀងអាហារ និងគ្រាប់កាំភ្លើងសម្រាប់តទល់។ តាមតួលេខ មានកម្លាំងទាហានអ៊ុយក្រែន២៦៧នាក់មកពីកងពលទាហានជើងទឹកវាយឡើងគោក លេខ៥០៣ នៃកម្លាំងទាហានជើងទឹកបានទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្ស៊ីនៅក្នុងទីក្រុង Mariupol ស្ថិតនៅភាគខាងត្បូង ... Read More »

នាំគ្នា​ទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ មានអីជាប់ខ្នោះទាំងពីរនាក់

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​កម្លាំង​ជំនាញ​នៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ ខណៈ​ដែលពួកគេនាំគ្នាទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ ម្ចាស់​ទុកចោលនៅតាមផ្លូវ។  ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធនឹងករណីលួច(លួចអាគុយ) វេ​លាម៉ោង១៣និង០០នាទីថ្ងៃទី០៥​ ខែមេសា​ម្សិលមិញនេះ​ ស្ថិត​នៅ​ចំណុចផ្លូវចូលសាលាហ្វឹក​ហ្វឺនមូលដ្ឋានសមុទ្ររាម ... Read More »

Man City រកបានជ័យជម្នះក្នុងជើងទី១លើ At.Madrid ខណៈហង្សក្រហម Liverpool បង្កើនក្តីសង្ឃឹមយ៉ាងធំធេង

គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។ ... Read More »

ពលរដ្ឋសិង្ហបុរីជិះរថយន្តទៅចាក់សាំងនៅម៉ាឡេស៊ីក្នុងតម្លៃថោក

ស្ថានភាពពលរដ្ឋសិង្ហបុរីនាំគ្នាបើករថយន្តទៅកាន់ប្រទេសម៉ាឡេស៊ី ដោយវិលមកវិញរថយន្តមានសាំងពេញ បង្កការខឹងសម្បាយ៉ាងខ្លាំងពីមន្ត្រីម៉ាឡេស៊ី។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ពលរដ្ឋសិង្ហបុរីរាប់ពាន់នាក់បានបើករថយន្តឆ្លងចូលទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចាក់សាំងក្នុងតម្លៃថោក ។ នៅថ្ងៃទី៥ ខែមេសា តម្លៃសាំងនៅម៉ាឡេស៊ី គឺមានតែ ... Read More »

លោក ហ៊ុនម៉ានី ៖ ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព ... Read More »

Manchester United និង Tottenham ចាប់អារម្មណ៍ Christian Eriksen ពី Brentford

ការត្រឡប់មកវិញយ៉ាងភ្លឺស្វាងរបស់ Christian Eriksen ទៅកាន់ទម្រង់លេងនៅក្រុម Brentford កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ និងអ្នកមាននៅ Premier League។ ក្លិបមាន់ខ្នាយមាស​Tottenham និងក្លិបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមអ្នកដែលតាមដានគាត់យ៉ាងជិតស្និទ្ធ សម្លឹងមើលគុណភាពរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទី ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងម្នាក់ស្លាប់គួរឱ្យសង្វេគនៅស្រុកពញាឮ

ខេត្តកណ្ដាល ៖ ស្ត្រីជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ​ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង១៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២-១៣  ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។      មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ... Read More »

បងប្រុសចិត្តតិរច្ឆានប្រើហិង្សាក្នុងគ្រួសារគំរាមសម្លាប់ប្អូនស្រីនិងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីប្អូនស្រីរបស់បុរសរូបនេះដែលប្តឹងចោទប្រកាន់ថាបងប្រុសរបស់ខ្លួនបានប្រើអំពើហិង្សានៅក្នុងគ្រួសារ គំរាមសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។   ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ៤កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី  នៅចំណុចភូមិព្រៃគុយ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​ពុធ​ទី​០៦ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២១នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

🔴ប្រយ័ត្នផងបងប្អូន ! ហាងKampuh Seafood សាខាផ្សារដីហុយ Kampuh Seafood -Tuna & Salmon Frish លក់ត្រីជប៉ុនខូចគុណភាព(ស្អុយ)អោយអតិថិជន !

ភ្នំពេញ៖ ពុទ្ធោម្តេចក៏រកសុីគ្មានកត្តាស្មោះត្រង់យ៉ាងនេះ ជាមួយអតិថិជន ឈានដល់លក់ត្រីជប៉ុន ខូចគុណភាព មានធុំក្លិនស្អុយ អោយភ្ញៀវ សុំដូរវិញក៏មិនព្រមដូរ បែជាប្រើលេសថា, ខ្លួនមិនមែនជាអ្នកសាខាទីតាំងលក់នោះ បើមិនមែនហេតុអីអតិថិជន ទូរស័ព្ទសុំដូរត្រីវិញ តម្រូវអោយទៅចាំនៅហាង ចាំខ្លួនខលទៅខាងសាខាផ្សារដីហុយ យកត្រីដូរអោយ ... Read More »

មនុស្សម្នាក់ស្លាប់និង៦នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីក្រឡាប់រថយន្ត

ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានបាត់បង់ជីវិតនិង៦នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥និង២៥នាទីរសៀលថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ  ។ លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង ... Read More »

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសទួរគីលោក Ozdemir លាលែងពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសទួរគីលោក Nihat Ozdemir បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយសហព័ន្ធបានប្រកាសថាជិត២សប្តាហ៍បន្ទាប់ពីប្រទេសទួរគីបរាជ័យក្នុងការទទួលបានកៅអីទៅកាន់World Cup ប្រទេសកាតាឆ្នាំនេះ។ លោក Ozdemir បានគ្រប់គ្រងស្ថាប័នបាល់ទាត់ទួរគីតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយអាណត្តិរយៈពេល២ឆ្នាំរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល២ខែ។ លោកមានវ័យ៧១ឆ្នាំបានរងការរិះគន់ចំពោះការខកខានក្នុងការយល់ព្រមជាមួយអ្នកផ្សាយលើកិច្ចព្រមព្រៀងសម្រាប់រដូវកាលខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទួរគីមិនបានបង្ហាញពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកOzdemir នោះទេ។ ... Read More »

អេដវីន លេចមុខវិលរកវិស័យសិល្បៈវិញក្រោយជួបរឿងអាក្រក់បំផុតក្នុងជីវិតផ្ទួនៗ

ភ្នំពេញ៖ បាត់មុខពីសិល្បៈជិតមួយឆ្នាំក្រោយជួបរឿងព្យុះភ្លៀងនៅក្នុងជីវិតរហូតត្រូវមហាជនស្តីបន្ទោស និងចុងក្រោយត្រូវបានជាប់ពន្ធនាគារនោះពេលនេះ តារាសម្តែង ស្រស់សង្ហា សម្បូរសាច់ដុំ យិត មាស់ឧស្សាហ៍ ហៅអេដវីន បានលេចមុខក្នុងការងាសិល្បៈឡើងវិញហើយ ។ គេចាំបានដែរថា តារាសម្ដែង លោកអេដវីន បានផ្ទុះរឿងចម្រូងចម្រាសជាមួយនិងអ្នកនាង សុទ្ធ ... Read More »

ម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក យាងព្រះរាជទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់ក្សត្រី Marie Agathe Odile Cavallier នៃប្រទេសដាណឺម៉ាក បានយាងព្រះរាជដំណេីរទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២២​ ។ អញ្ជើញអមព្រះរាជដំណើរម្ចាស់ក្សត្រីរួមមាន លោកស្រី ... Read More »

អស្ចារ្យណាស់!! បើករថយន្តឡិចសុីសRX330 បុកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនៅផ្លូវលេខ២៧១

     ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចសុីសRX330 យ៉ាងលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកអស់ចំនួន៣កង់ រីឯរថយន្តដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបទំនប់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតដែលកំពុងចតផ្លាស់ប្តូរកង់នៅអែបចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ  ពណ៌ស ... Read More »

«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយ ១០មុឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា»

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ការដកហូតអាជ្ញាប័ណ្ណក់ងារសវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែននេសសីលូសិន ឯ.ក

.   ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នៅព្រលប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដកហូតអាជ្ញាប័ណ្ណក់ងារសវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែនេសសីលូសិន ... Read More »

បុគ្គលិកអនឡាញកាស៊ីណូម៉ុកបាយម្នាក់ស្លាប់ផ្អើលទាំងព្រឹកសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកពីសំណាក់បុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយដែលរួមការងារជាមួយគ្នាខណៈបុរសម្នាក់បានដេកដួលហើយបានប្រញាប់ប្រញាល់ជួយសង្គ្រោះដោយដឹកតាមរថយន្តសង្រ្គោះបន្ទាន់ផាសុកភាពបាវិតយកទៅសង្គ្រោះ តែពេលបញ្ជួនទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត  ក្រុងបាវិត។    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា  បុរសខាងលើមានឈ្មោះ ម៉ាយ ... Read More »

ចាំមេីល​លើក​ក្រោយ​ហ៊ានទៀតអត់! ខណៈ​មន្ត្រី​ជំនាញ​ព្រមានចាត់ការតាមច្បាប់

ខេត្តបន្ទាយ​មាន​ជ័យ៖ បើ​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា ស្នងការ​ការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃអង្គារទី​០៥​ ខែមេសា​ ឆ្នាំ​២០២២នេះថា៖​ មន្ត្រី​នគរបាល​ចរាចរណ៍​ជេីងផ្លូវគោក​ បាន​ឃាត់​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ដែល​ដឹក​អីវ៉ាន់​សំពីងសំពោង​ប៉ះពាល់​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ ជាពិសេស​អាចបង្កជា​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ដល់អ្នកដទៃ​នោះ​។ ត្រូវ​បានកម្លាំងជំនាញឃាត់ឱ្យរុះរើ​ចេញ   និងធ្វើ​កិច្ចសន្យា​ចាត់ការ​តាម​ច្បាប់នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ... Read More »

រដ្ឋាភិបាលគុយវ៉ែតលាលែងចេញពីតំណែង

សារព័ត៌មាន KUNA បានផ្សាយថា រដ្ឋាភិបាលគុយវ៉ែត នៅថ្ងៃទី ៥ខែមេសាបានដាក់លិខិតលាលែងចេញពីតំណែងក្នុងពេលរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីនៅក្នុងសភាជាតិ។ ប្រភពព័ត៌មានបានឱ្យដឹងថា រជ្ជទាយាទ Meshal al-Ahmad al-Sabah ទទួលបានលិខិតស្នើសុំលាលែងចេញពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Sabah al-Khalid ។ ... Read More »

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្នើធ្វើបច្ចុប្បន្នភាពអំពីប័ណ្ណសមធម៌ ដើម្បីចែកជូនអតីតយុទ្ធជនដែលសេសសល់មិនទាន់ទទួលបាន

ខេត្តកំពង់ឆ្នាំង ៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះបានស្នើឲ្យធ្វើបច្ចុប្បន្នភាពអំពីប័ណ្ណសមធម៌ដើម្បីចែកជូន អតីតយុទ្ធជនដែលនៅសេសសល់មិនទាន់ទទួលបាន។ លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះ សំណាលជាមួយអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងចំនួនជាង ៣០០នាក់ ជាប្រភេទក១ និងក២។ ... Read More »

ថៃកំណត់គោលដៅទាក់ទាញអ្នកទេសចរ១,‌១លាននាក់មកពីតំបន់អាស៊ាន

នាយកដ្ឋានទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីតំបន់អាស៊ាន១,‌១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ។ ក្នុងពេលនេះមិនមានការរឹតត្បិតនៅតាមព្រំដែននោះឡើយ ។ ក្រៅពីតំបន់អាស៊ាន ថៃក៏បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីអូស្ត្រាលី២សែននាក់ មកពីឥណ្ឌា៤៥០ពាន់នាក់ធ្វើឱ្យចំនួនអ្នកទេសចរមកលេងនៅថៃកើនឡើង១,៧៥លាននាក់។ ថៃបានជំរុញវិស័យទេសចរណ៍បើទោះបីនៅមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្តី។ សារព័ត៌មានថៃ Bangkok Postបានផ្សាយថា ក្រសួងសុខាភិបាលថៃ ... Read More »

កិច្ចប្រជុំពិភាក្សា និងពិនិត្យឯកសារត្រៀមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ បានឱ្យដឹងនៅថ្ងអង្គារទី០៥​ ខែមេសា​ ឆ្នាំ​២០២២នេះថា៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី០៤​ ខែមេសា​ម្សិលមិញនេះ​ ​បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យឯកសារត្រៀមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ លេងល្បែងបាញ់ទឹក ក្នុងឱកាសបុណ្យចូលឆ្នាំនេះទេ

      ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤យកចិត្តទុកដាក់ណែនាំបន្តហាមដាច់ខាតមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹក ដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ឡើយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ  ដើម្បីបង្ការការពារការរីករាលដាល ... Read More »

រុស្ស៊ីតភ្ជាប់ជើងហោះហើរទៅកាន់៥០ប្រទេសដែលមានភាពជិតស្និទ្ធ

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានប្រកាសកាលពីថ្ងៃទី៤ខែមេសាថា ចាប់ពីថ្ងៃទី៩ ខែមេសាតទៅ រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរទៅកាន់៥២ប្រទេសនៅជុំវិញពិភពលោក ក្នុងពេលដែលប្រទេសរបស់លោកលុបចោលរាល់ការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩។ នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៤ខែមេសា រាល់ការរឹតត្បិតកូវីដ-១៩ នឹងត្រូវលុបចោល ហើយជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញជាមួយ ៥២ប្រទេសជុំវិញពិភពលោក ក្នុងនោះមានឥណ្ឌា ... Read More »