ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីប្រកាសថា មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ជូនគូប្រជែងលោកខាងលិចមកឈរឱ្យចំតួនាទីនិងតំណែងរបស់ខ្លួន

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រោយពេលដោះស្រាយបញ្ហា បំណុល មូលបត្ររួចរាល់ រុស្ស៊ីបានព្រមានដល់អាមេរិក និងគូប្រជែងនៅប្រទេសលោកខាងលិចថា ទីក្រុងមូស្គូមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ជូនប្រទេសមហាអំណាចពិភពលោកឱ្យទៅឈរចំទីតាំងរបស់ខ្លួន ប្រសិនបើបន្តបង្កផលលំបាកដល់រុស្ស៊ីនោះ។ នៅលើបណ្តាញសង្គម Telegram អនុប្រធានគណៈកម្មាធិការសន្តិសុខជាតិរុស្ស៊ីលោក Dmitry Medvedev ... Read More »

សមត្ថកិច្ច​កម្ពុជា​-​ថៃ៖ ឯកភាពគ្នាធ្វើ​របង​ហ៊ុមព័ទ្ធ ជុំវិញ​បង្គោល​ជំហរ ដែល​បម្រើ​ឱ្យបង្គោល​ព្រំដែន​លេខ​៤២ នៅ​ស្រុក​ស្វាយចេក

ខេត្ត​បន្ទាយមានជ័យ​៖ បេី​តាមការបញ្ជាក់ពី​មន្ត្រីនគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ ប៉ោយប៉ែត​-​ស្វាយចេក បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ដើម្បី​កុំ​ឱ្យ​ប្រែប្រួល ឬ​បាត់បង់និយាម​កា ដោយ​ប្រការ​ណាមួយ​ ភាគ​ទាហាន និង​នគរបាល​ព្រំដែន កម្ពុជា​-​ថៃ បានឯកភាពគ្នាធ្វើ​របង​ហ៊ុមព័ទ្ធ ជុំវិញ​បង្គោល​ជំហរ របស់​កម្ពុជា ... Read More »

ប្រទេសក្រីក្រចំនួន៩៥នឹងទទួលបានថ្នាំព្យាបាលកូវីដ-១៩ ក្នុងពេលឆាប់ៗ

នៅពេលនេះមានក្រុមហ៊ុនផលិតឱសថចំនួន៣៥ នឹងសហការគ្នាផលិតថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer អាមេរិក ។ ក្រុមហ៊ុន Pfizer បានព្រមព្រៀងអនុញ្ញាតឱ្យផលិតថ្នាំព្យាបាល សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសក្រីក្រចំនួន៩៥ប្រទេសដែលកំពុងត្រូវការថ្នាំព្យាបាល ខណៈដែលករណីឆ្លងកូវីដ-១៩ មានសន្ទុះកើនឡើងនៅក្នុងប្រទេសមួយចំនួន។ បណ្តាក្រុមហ៊ុន Generic បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន១២នៅក្នុងទ្វីបអាស៊ី ... Read More »

អ្នកល្មើសច្បាប់ចរាចរណ៍លែងលំបាកហើយដោយអាចបង់ប្រាក់ពិន័យតាមរយៈក្រុមហ៊ុនទ្រូម៉ានីបាន

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ... Read More »

តុលាការសម្រេចឃុំខ្លួនបុរសជនជាតិចិនតៃវ៉ាន់ ពីបទលួចថតសកម្មភាពរបស់ខ្លួនរួមភេទជាមួយអតីតសង្សាររួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនឈ្មោះគូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តពីបទលួចថតសកម្មភាពរបស់ខ្លួនរួមភេទជាមួយអតីតសង្សារ រួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា។     ជនជាប់ចោទវ័យ៦១ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីម្សិលមិញពីបទគំរាមហែកកេរ្តិ៍  ... Read More »

ហាមឃាត់​ចែកចាយ​ ឫលក់ស្រៃ្ពបាញ់ច្រមុះ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ដំណោះ ស្រាយអាលែកហ្ស៊ីច្រមុះ កំពុងផ្សព្វផ្សាយលក់ស្ពៃបាញ់ច្រមុះ Suai គ្មានលេខបញ្ជិកា និងគ្មាន ច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ... Read More »

គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនតាមពាក្យបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង

ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការសង្ខេប ... Read More »

មន្ត្រីជំនាញ​​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះពិនិត្យ​​ព្យាបាល​ជំងឺ​អ៊ុត​ក្តាម​ដល់​សត្វ​គោក្របី​របស់​ពលរដ្ឋ​ចំនួន​ ៤ភូមិ​ ក្នុង​ឃុំ​ច្រ​ណូ​ក

ខេត្តកំពង់ឆ្នាំង៖ ​សត្វ​គោក្របី​ របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ ស្ថិតនៅឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង​ ទទួល​បាន​ការពិនិត្យ​និងព្យាបាល​ពីមន្ត្រី​ជំនាញផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង។ បេី​តាមការបញ្ជាក់ពី​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ ... Read More »

កំពុងកាត់សោររបងបំណងចូលលួចទ្រព្យសម្បត្តិម្ចាស់ចេញមកទាន់ឃាត់ខ្លួនជាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីពួកគេនាំគ្នាកាត់របងផ្ទះបំណងចូលលួចទ្រព្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ថ្មគោល​២​ សង្កាត់ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។  ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សំរិទ្ធ​ រស្មី​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលពង្រ​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ពាក់ព័ន្ធ​ករណី​វាយប្លន់យកទ្រព្យសម្បត្តិពីពលរដ្ឋ

ភ្នំពេញ៖ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌច្បារអំពៅ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រោយឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ពាក់ព័ន្ធ​ករណី​វាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់បានសម្រេច ហើយយកមក​សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។  ជនសង្ស័យមានឈ្មោះ ឌី ... Read More »

FIFA អនុញ្ញតឲ្យកីឡាករអ៊ុយក្រែនអាចចុះហត្ថលេខានៅខាងក្រៅបញ្ជីទីផ្សារដោះដូរបាន

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករបាល់ទាត់អ៊ុយក្រែនអាចចុះឈ្មោះបាននៅខាងក្រៅបញ្ជីទីផ្សារដោះដូរកីឡាករបាន បន្ទាប់ពីការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិស្តីពីស្ថានភាព និងការផ្ទេរកីឡាករ (RSTP)។ វិសោធនកម្មនេះគឺបណ្តោះអាសន្ន ហើយមានគោលបំណងផ្តល់ជំនួយដល់ក្លិប និងកីឡាករអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករអ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះជាមួយក្លិបមួយផ្សេងទៀត ទោះបីជារយៈពេលនៃការចុះឈ្មោះនោះត្រូវបានបិទនៅក្នុងសមាគមនៃក្លិបដែលពួកគេមានបំណងចុះឈ្មោះក៏ដោយ។ FIFA ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ លោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តិនគឿង ... Read More »

នៅមុនជំនួបពិភាក្សាតាមទូរស័ព្ទ អាមេរិកបានព្រមានចិនមិនត្រូវគាំទ្រសង្គ្រាមឈ្លានពានឡើយ

តាមគម្រោងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជិនពីង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅយប់ថ្ងៃទី១៨ ខែមីនា ។ មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហាពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់។ នៅមុនជំនួបពិភាក្សាជាន់ខ្ពស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី១៧ខែមីនា ... Read More »

មនុស្សប្រុសស្រី១៤នាក់របួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ត៣គ្រឿងបុកបន្តគ្នា

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី១៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត៣គ្រឿងនឹងម៉ូតូមួយគ្រឿងបុកបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ទាំងយប់។    ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ស្ថិតនៅលើផ្លូវលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣និង១៤ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។    ... Read More »

អ្នកនាំពាក្យសាលារាជធានីភ្នំពញ៖​ ភារកិច្ចថ្មីមួយទៀត ត្រូវបានបញ្ចប់ជាស្ថាពរ!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យសាលារាជធានីភ្នំពញ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់ពីទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារបានប្រជុំសិក្សាជាបន្ទាន់ ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើសារលិខិតអបអរសាទរលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ

ភ្នំពេញ ៖ សារលិខិតអបអរសាទរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីព្រះរាជាណាចក្រថៃ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ... Read More »

អាមេរិកបារម្ភខ្លាចរុស្ស៊ីប្រើប្រាស់អាវុធបរមាណូប្រសិនបើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនមានការរីកចម្រើន

តាមសារព័ត៌មាន Fox News បានដកស្រង់ការប្រកាសពីមន្ត្រីចារកិច្ចអាមេរិកដែលបានបង្ហាញពីក្តីបារម្ភពីការប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារអ៊ុយក្រែន ។ ពេលនេះមានសញ្ញាជាច្រើនបង្ហាញឱ្យឃើញថា លោកពូទីនអាចនឹងឈានដល់ការប្រើប្រាស់គ្រាប់បែកបរមាណូប្រសិនបើអ៊ុយក្រែននៅតែបន្តរារាំងកម្លាំងទាហានរុស្ស៊ីនៅក្នុងសមរភូមិ។ ឧត្តមសេនីយ៍ Scott Berrier អគ្គនាយកក្រសួងចារកិច្ចការពារជាតិអាមេរិក(DIA) បានលើកឡើងថា «នៅពេលសង្គ្រាមអ៊ុយក្រែនធ្វើឱ្យកម្លាំងទាហានរុស្ស៊ីចុះខ្យោយ រុស្សីអាចនឹងប្រើប្រាស់គ្រាប់បែកបរមាណូដើម្បីយកឈ្នះនៅក្នុងសមរភូមិនោះ។ គ្រាប់បែកបរមាណូ ... Read More »

ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ... Read More »

រថយន្ត (V1) មួយគ្រឿងបើកធ្លាក់ផ្លូវ ព្រោះតែឃើញអ្វីប្លែកគួរឲ្យរន្ធត់ បានរេចង្កូតទៅបុកបង្គោលខ្សែកាបិ៍អុបទិក១ដើម និងរងការខូចខាតក្បាលរុឺម៉កទាំងស្រុង

ខេត្តស្ទឹងត្រែង ៖ រថយន្តV1មួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ព្រោះតែឃើញអ្វីប្លែកនៅពីមុខ ក៏រេទៅបុកបង្គោលខ្សែកាបិ៍អុបទិកបាក់រាបដល់ដី និងរងការខូចខាតផ្នែកក្បាលរុឺម៉កទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដទៃផ្សេងឡើយ។ ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចហួសផ្លូវចូលឃុំស្តៅ ... Read More »

រថយន្តទំនេីប​Tundra​បេីកបុកទ្រូងផ្លូវបាក់អស់៤កង់​ ហេីយព្យាយាមបេីករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Tundra មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៤កង់ រួចរថយន្តបង្កបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចដេញតាមឃាត់ជាប់​ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលភ្លើងខ្ទេចរថយន្តមួយកំណាត់មុខ ឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

     ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់ទ្រេតជិតដល់ដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង រីឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចជាប់សាលាអន្តរជាតិអាមេរិកាំង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ... Read More »

បុរសជនបរទេសម្នាក់មិនដឹងមានវិបត្តិអ្វីទេបានមកដេកនៅលើដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកកិនពីលើបណ្ដាលឱ្យស្លាប់

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេបានដើរមកដេកនៅលើដងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកទៅបុករួចកិនពីលើបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៤៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៨១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៤៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៨១នាក់ អ្នកជំងឺស្លាប់​​គ្មាន ។ ... Read More »

នៅថ្ងៃទី២១ ខែមីនា សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដី​ជូនដំណឹង​ស្តីពី​ការ​បញ្ចៀស​ចរាចរយាន​យន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ព្រះ​កុសមៈ​។ សូមបញ្ជាក់ថា,  នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យ បានជ្រាបថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ... Read More »

ចោរមួយក្រុមជិះម៉ូតូមកឆក់យកកាបូបពីស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល

    ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសុំខ្ចីម៉ូតូអ្នកជិតខាងជិះទៅលក់អំបោស ក៏ត្រូវបានជនសង្ស័យតាមពីក្រោយ រួចជិះទៅកៀកឆក់យកកាបូបដែលដាក់ទូរស័ព្ទនិងលុយមួយចំនួន បានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យ បានក្លាយជាសួនដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។    សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ... Read More »

លោក វរសេនីយ៍ទោ កែវ សារិ ឡើងជាអធិការនគរបាលក្រុងពោធិ៍សាត់ ជំនួស លោកវរសេនីយ៍ឯក យឹម ស៊ានហៃ

ខេត្តពោធិ៍សាត់ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់,គឺលោក វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ ។ នេះបើតាមប្រកាស ... Read More »

Lionel Messi គ្រោងបន្តនៅ PSG បើទោះជាមានការរិះគន់បន្ទាប់ពីក្លិបធ្លាក់ចេញពី Champions League

ខ្សែប្រយុទ្ធ Lionel Messi មិនមានគម្រោងចាកចេញពីក្លិប Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ទោះបីជាទទួលបានការរិះគន់បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ PSG ក្រោមថ្វីជើង Real Madrid ... Read More »

បន្លែនិងដំណាំហូបផ្លែច្រើនមុខ របស់កសិករនៅខេត្តមណ្ឌលគិរីកំពុងផ្គត់ផ្គង់តាមផ្សារទំនើបនៅរាជធានីភ្នំពេញ

ខេត្តមណ្ឌលគិរី៖ បន្លែ ក៏ដូចជាដំណាំផ្លែឈើជាច្រើនមុខរបស់កសិករខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ហើយបច្ចុប្បន្ននៅតាមផ្សារទំនើបដូចជា ផ្សារអុីអន និងផ្សារឡាក់គី បាននាំយកកសិផលរបស់ប្រជាកសិករទៅដាក់តាំងលក់ ដោយទទួលបានការគាំទ្រយ៉ាងលើសលប់ នេះបើតាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ... Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច(ម៉ូតូ)

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០៖៣០នាទីយប់ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់ជនសង្ស័យ១នាក់នៅត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ពីបទប៉ុនប៉ង ធ្វើសកម្មភាពកាច់សោ.កម៉ូតូ។   ជនសង្ស័យឈ្មោះឆេង ... Read More »