ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលព្រៃឈើខេត្ត ទើបតែទទួលរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ពីសមត្ថកិច្ចនគរបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី៦ ខែមីនា រយៈពេល៦ថ្ងៃកន្លងទៅ

ខេត្តស្ទឹងត្រែង ៖ រថយន្តសាំងយ៉ុងចំនួន២គ្រឿង ដែលសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបបានកាលពីយប់ថ្ងៃទី៥ ឈានចូលទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ ទើបតែនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើខេត្តទើបតែ ទទួលរថយន្តសាំងយ៉ុងពណ៌សចំនួន២គ្រឿង ពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យកមករក្សាទុកដើម្បីចាត់ការ ... Read More »

បញ្ជូនខ្លួនជនជាតិអាមេរិក​ និងបក្ខពួក​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បទល្មើស ជួញដូរគ្រឿងញៀន ជាង ៤០ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន​ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់​ និងជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម ខណៈនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។ សូមជម្រាបថា​  កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ ... Read More »

រយៈពេលជាង២សប្តាហ៍នៃសង្គ្រាម អ៊ុយក្រែនខាតបង់ប្រាក់ជាង១០០ពាន់លានដុល្លារ

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានឱ្យដឹងថា សង្គ្រាមវាយប្រហារអ៊ុយក្រែនពីសំណាក់កម្លាំងទាហានរុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ថ្នល់ ស្ពាន រោងចក្រ អគារ…គិតជាទឹកប្រាក់មានតម្លៃដល់ទៅជាង១០០ពាន់លានដុល្លារហើយក្នុងពេលជាង២សប្តាហ៍កន្លងមក។ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី១១ខែមីនាបានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យក្រុមហ៊ុននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបិទទ្វារទាំងស្រុង។ ... Read More »

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃ​នប់​ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ​ សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា

ខេត្តព្រះសីហនុ ៖ សម្រាប់​ប្រជាពលរដ្ឋ​ណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ​ ឫគ្រប់អាយុហេីយបានទាន់បានទៅ​ធ្វើ​នោះ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានប្រកាសជា​សាធារណៈ​ឱ្យបងប្អូនទាំងអស់សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា។  ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ... Read More »

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជួយដល់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក រកបានប្រាក់រាប់ពាន់លានដុល្លារ

សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន បានធ្វើឱ្យប្រាក់ចំណាយសម្រាប់ការពារជាតិកើនឡើងនៅប្រទេសជាច្រើន ពិសេសគឺប្រទេសនៅជិតព្រំដែនរុស្ស៊ី ។ វិស័យឧស្សាហកម្មការពារជាតិបានផ្គត់ផ្គង់អាវុធទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាប្រទេសជាច្រើនទៀតផងដែរ។ ក្នុងពេលដែលពិភពលោកកំពុងតែចាប់អារម្មណ៍ទៅលើស្ថានភាពប្រែប្រួលនៃសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន ហើយចំណុចដែលគេមិនសូវចាប់អារម្មណ៍នោះគឺវិស័យឧស្សាហកម្មការពារជាតិ ដែលរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារពីការផ្គត់ផ្គង់អាវុធសម្រាប់ការពារជាតិ។ ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានប្រកាសទិញអាវុធមានតម្លៃជិត៥០០ដុល្លារអាមេរិកសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ។ ចំណែកអាមេរិកវិញក៏បានប្រកាសផ្តល់ជំនួយយោធាមានទឹកប្រាក់ជាង ៣៥០លានដុល្លារផងដែរ រួមជាមួយសម្ភារយោធាជាង៩០តោន ... Read More »

នៅថ្ងៃទី១២ ខែមីនានេះ! យានយន្ត​ល្មើស​ច្បាប់​ចំនួន​ ៦៧៧គ្រឿង ត្រូវនគរបាលចរាចរណ៍ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា៖​ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះយានយន្ត​ល្មើស​ច្បាប់​សរុបចំនួន ៦៧៧គ្រឿងទៀត​ហេីយ​ ត្រូវបានកម្លាំងនគរបាលចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​ ត្រួតពិនិត្យ និងផាកពិន័យ ... Read More »

អង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល១១ឆ្នាំនៅស៊ីរី

នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេល១១ឆ្នាំនៅក្នុងប្រទេសស៊ីរី។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា រយៈពេល១១ឆ្នាំនៃសង្គ្រាម នៅក្នុងប្រទេសស៊ីរី គឺដល់ពេលដែលត្រូវបញ្ចប់វាហើយ។ សង្គ្រាមបង្កឱ្យមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង ។ លោក Antonio ... Read More »

WHO ពិភាក្សាពីពេលវេលា ប្រកាសបញ្ចប់កូវីដ-១៩

ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានប្រកាសថាកំពុងតែពិភាក្សាស្តីពីពេលវេលាប្រកាសបញ្ចប់កូវីដ-១៩ ជាសកល។ WHO បានប្រកាសថា «គណៈកម្មការទទួលបន្ទុកកិច្ចការបន្ទាន់កំពុងតែត្រួតពិនិត្យទៅលើស្ថានភាពសុខភាពសាធារណៈ ដើម្បីឈានដល់ការប្រកាសបញ្ចប់កូវីដ-១៩ ជាសកល»។ បច្ចុប្បន្នមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយការរឹតត្បិតប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយអនុញ្ញាតឱ្យពលរដ្ឋរស់នៅធម្មតាដូចមុនពេលកើតកូវីដ-១៩ ។ ប៉ុន្តែនៅមានប្រទេសមួយចំនួននៅតំបន់អាស៊ីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ... Read More »

ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​ទៅបញ្ចាំ​)

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងពាក់ព័ន្ធករណីរំលោភលេីទំនុកចិត្តយកម៉ូតូទៅបញ្ចាំ។  ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា៦ព្រឹក​ ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចភូមិព្រៃព្រីងខាងជេីងសង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ជនរងគ្រោះឈ្មោះ ហុង​ សៀងហៃ​ ភេទប្រុសអាយុ៣១​ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ... Read More »

មន្ត្រីជំនាញ​ បន្តរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល)​ ,និងចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង​ ក្រោយរកឃើញមិនមានអនុលោមភាព

ភ្នំពេញ​​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​ ដើម្បី​យុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងការអនុវត្តច្បាប់។  មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តព្រះសីហនុ ... Read More »

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ​ បង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់​ ត្រូវ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បង្ហាញមុខ​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់​សាខារាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១២​ ខែមីនា​ ឆ្នាំ​២០២២។  ជនសង្ស័យឈ្មោះ ... Read More »

ក្រុមអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់មកមកពីតំបន់មជ្ឈិមបូព៌ាចង់ជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទទួលបានសំណើពីពលរដ្ឋនៅមជ្ឈិមបូព៌ាជិត២ម៉ឺននាក់សុំចូលរួមជាមួយកម្លាំងទាហានរុស្ស៊ីក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ ប៉ុន្តែនៅពេលនេះទីក្រុងមូស្គូមិនទាន់សម្រេចនៅឡើយទេ។ ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននោះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅថ្ងៃសុក្រសប្តាហ៍នេះបានលើកឡើងថា ការបញ្ជូនរថយន្ត រថក្រោះ និងកងទ័ពរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន គឺស្មើនឹងការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣មិនខានឡើយ។ លោក បៃឌិន ... Read More »

បុរសជាងផ្សារដែកម្នាក់ខណ:ឈរលើរន្ទាដើម្បីផ្សារបង្គោលសំយាបផ្ទះចៃដន្យឆ្លងចរន្តអគ្គិសនីឆក់ផ្អើលទាំងព្រឹក

     ខេត្តស្វាយរៀង ៖ បុរសជាជាងផ្សារដែកម្នាក់ខណ:ឈរលើរន្ទាដើម្បីផ្សារបង្គោលសំយាបផ្ទះ តែចៃដន្យឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងមិត្តរួមអាជីពជួយសង្គ្រោះប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ស្ថិតក្នុងភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។    ... Read More »

គ្រាន់តែគោរពនិងអនុវត្ដច្បាប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ

ភ្នំពេញ ៖ គ្រាន់តែគោរពនិងអនុវត្ដច្បាប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ ។ នេះជាថ្លែងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ។ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ)ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ

ភ្នំពេញ ៖ ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងគឺជាខេត្តចុងក្រោយ ក្នុងចំណោមខេត្តគោលដៅទាំង៧ (កំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង) នៃដំណើរបេសកកម្មរបស់ លោករដ្ឋមន្ត្រី វេង ... Read More »

តំណាង លោក ហ៊ុន ម៉ាណែត និងលោកស្រី បន្តយកអំណោយជាសម្ភារបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ចែងយកប្រគល់ជូនតាមមន្ទីរពេទ្យ

ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី TYD #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, បន្ទាប់មកនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ ដដែលនេះផងដែរ លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាផ្តល់អំណោយរថយន្ដដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀត ដល់ប្រទេសឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានបង្ហោះផឹកផ្លូវការសម្តេចថា, រថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានរៀបចំពិធីប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន ... Read More »

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖​ “ក្នុងផ្ទះម្ដាយទីទៃក្នុងព្រៃម្ដាយតែមួយ”

ខេត្ត​ព្រះសីហនុ ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០២២នេះថា៖ លោកបានចាត់តាំង លោកវរសេនីយ៍ទោ ឡាយ ម៉ារ៉ា នាយការិយាល័យ​បុគ្គលិក ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

តពីលេខមុន)   ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក នាយក ទាយិកានាំគ្នាទៅប្រជុំនៅទីសាលាវត្តដែលគេបានចាត់ចែងរៀបចំលម្អជាស្រេចសម្រាប់បុណ្យដើម្បីស្តាប់ព្រះសង្ឃសូត្រមន្តនិងសំដែងធម្មទេសនា។ លុះចប់ធម៌ទេសនាហើយ គេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅររៀងៗខ្លួន។ ដល់ថ្ងៃបន្ទាប់មកទើបនាំគ្នាក្រោកពីយប់ទៅប្រជុំនៅឯទីវត្តទៀត។   អ្នកណាទៅដល់វត្តពីយប់មុនគេអ្នកនោះទូងស្គរជាសញ្ញាដល់អ្នកជើងវត្តឯទៀត ។ពេលឮសញ្ញាស្គរវត្តហើយ គេក៏ប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និងម្ហូបចំណីផ្សេងៗទៅកាន់វត្តយ៉ាងរួសរាន់។  ... Read More »

រថយន្តនិងឡំប្រឺតាបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

   ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនពេក ពេលទៅដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង ប៉ើងផ្ទប់ទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះជាបន្ទាន់។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ៤០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ... Read More »

អគ្គនាយកស៊ីម៉ាក់​៖​ មេីលគូទនិងគីបគេផង! ទោះបីជាកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រជាង៥០ឆ្នាំមកហេីយ​ក្តី ក៏នៅមានសម្រស់ស្រស់ស្អាតនៅឡេីយទេ!

    ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នាព្រឹកថ្ងៃសៅរ៍ទី​១២​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ មេីលគូទនិងគីបគេផង! (គូទនិងគីបគ្រាប់ហ្នឹងណា) ទោះបីជាកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រជាង៥០ឆ្នាំមកហេីយ​ក្តី ក៏នៅមានសម្រស់ស្រស់ស្អាតនៅឡេីយទេ!។ ... Read More »

លទ្ធផលកិច្ចប្រជុំការពាររបាយការណ៍ជាតិកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ លទ្ធផលកិច្ចប្រជុំការពាររបាយការណ៍ជាតិកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជុំទី៣  រយៈពេល៣ថ្ងៃ តាមប្រព្រ័ន្ធវីដេអូ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ របស់ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ... Read More »

ជិះម៉ូតូឌុបគ្នាពីរនាក់បងប្អូនត្រូវរថយន្តបើកឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់ទាំងព្រឹក

ភ្នំពេញ៖ ពីរនាក់បងប្អូនថ្លៃកំពុងជិះម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តបើកឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់។     ហេតុការណ៍នេះ​បានកេីតឡេីងកាលពី​វេលា​ម៉ោង៧និង១០នាទីព្រឹក​ថ្ងៃទី​១២ខែ​មីនា​ឆ្នាំ​២០២២នៅចំណុចខាងត្បូងរង្វង់មូលនាងមច្ឆាប្រមាណ១០០ម៉ែត្រ​តាមបណ្តោយមហាវិថីអូសុីអាយសុីកែងផ្លូវបេតុង ក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។  ជនរងគ្រោះមានឈ្មោះលី​ ណាំឈីវ​ អាយុ១៨ឆ្នាំ មុខរបរកម្មករផ្សារដែកស្នាក់នៅភូមិបឹងក្រចាប់ត្បូង  ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល(ស្លាប់) និងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។  ... Read More »

ហុងគ្រីមានប្រធានាធិបតីស្រីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

នៅថ្ងៃទី១១ខែមីនា រដ្ឋសភាហុងគ្រីបានបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយស្តីពីគ្រួសារ គឺលោកស្រី Katalin Novak ធ្វើជាប្រធានាធិបតីស្រីដំបូងបង្អស់នៅក្នុងប្រទេសនេះ។ ថ្លែងទៅកាន់រដ្ឋសភាក្រោយការបោះឆ្នោត លោកស្រី Novak បានបញ្ជាក់ថា «ស្ត្រីយើងចិញ្ចឹម ថែរក្សាកូន ធ្វើម្ហូបអាហារ ហើយក្នុងពេលចាំបាច់គឺត្រូវតែដើរតួទាំងពីរ គឺរកលុយ ... Read More »

Andy Murray ផ្តួល Taro Daniel នៅ Indian Wells ឈ្នះពានរង្វាន់ ATP Tour ជាលើកទី៧០០

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បានយកឈ្នះកីឡាករ Taro Daniel ក្នុងលទ្ធផល 1-6 6-2 6-4 ក្នុង​ជុំទីមួយកម្មវិធី Indian Wells ខណៈដែល​គាត់​បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី៧០០ នៅ​លើ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២០៥នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣២៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​១២ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២០៥នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣២៣នាក់ អ្នកជំងឺស្លាប់​​ ០១នាក់ ។ សូមជម្រាបថា​ ... Read More »

លោកបណ្ឌិត អ៉ិត សំហេង អញ្ជើញសំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាល និងចែកនូវសម្ភារមួយចំនួនដើម្បីការពារជំងឺកូវីដ-១៩ ជូនដល់គ្រួសារបក្សសង្កាត់ផ្សារដើមថ្កូវ ដោយក្នុងមួយគ្រួសារទទួលបាន មីចំនួន ... Read More »

ស្ត្រីមេម៉ាយរងគ្រោះ ដោយអគ្គិភ័យ ១គ្រូសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី​ ១២ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ... Read More »

ស្រែកជេរប្រទេចបងប្រុសរបស់ខ្លួន ហើយពេលឪពុកចូលទៅឃាត់ស្រាប់តែយកកាំបិតប៉័ងតោគំរាមកាប់ឪពុក

ខេត្តកណ្ដាល ៖ កូនចិត្តតិរច្ឆានម្នាក់ ជាមុខសញ្ញាជាប់ពន្ធនាគារបានឈ្លោះជេរប្រមាថទៅលើបងប្រុសរបស់ខ្លួន ហើយពេលឪពុកចូលទៅឃាត់ស្រាប់តែប្រតាយប្រតប់ជាមួយឪពុក និងយកកាំបិតប៉័ងតោមកគំរាមកំហែងកាប់ឪពុកទៀតផង។ ករណើនេះកើតឡើងកាលពីថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១​២និង៣០នាទី​ ស្ថិតក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។     ... Read More »

ក្រុមប្រឹក្សាភិបាលប្រដាល់សកលអាជីពអង់គ្លេសហាមអ្នកប្រដាល់មកពីរុស្ស៊ី និងបេឡារូស

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់អាជីពរបស់ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកប្រដាល់ដែលបានចុះឈ្មោះ ឬមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារូសដើម្បីប្រយុទ្ធនៅចក្រភពអង់គ្លេសនោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់របស់អង់គ្លេសធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មកីឡាជាសាកលក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ មិនមានការប្រកួតអាជីពធំណាមួយក្នុងប្រទេសអង់គ្លេសទេ ដែលគ្រោងនឹងចូលរួមជាមួយអ្នកប្រដាល់មកពីរុស្ស៊ី ឬបេឡារូស។ ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលជនជាតិរុស្ស៊ី កីឡាករ Dmitry Bivol នឹងត្រូវប្រកួតជាមួយកីឡាករម៉ិកស៊ិក ... Read More »