ព័ត៌មានទាន់ហេតុការណ៍៖
'

រយៈពេល ១០ ថ្ងៃនេះខេត្តសៀមរាបសម្រេចបានការធ្វើជំរឿនសេដ្ឋកិច្ច៦០ភាគរយហើយ

ខេត្តសៀមរាប ៖ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាបានចាប់ផ្ដើមពីថ្ងៃទី១ខែមីនាហើយ នៅក្នុងខេត្ដសៀមរាបក៏បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែ មីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុង ចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។ មន្ត្រីចុះធ្វើជំរឿនកំពុងធ្វើការងារយ៉ាងសកម្មបន្តទៀតប្រយោជន៍ដើម្បីអោយការជំរឿននេះបញ្ចប់តាមផែនការ។ ប្រធានមន្ទីរផែនការខេត្ដសៀមរាបលោកហាក់ ... Read More »

សហភាពសហគមន៍កសិកម្មខេត្តកណ្តាល នឹងក្លាយជាទីប្រមូលផ្តុំកសិផល និងផ្សារបោះដុំដ៏ធំនៅខេត្តកណ្តាល

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ សហគមន៍កសិកម្មចំនួន ១១ នៃស្រុកកោះធំ ស្រុកលើកដែក និងស្រុកស្អាង បានស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មនៅខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម ... Read More »

លោកឧត្តមសេនីយ៍ទោ​​ ជួន​ ណារិន្ទ​៖​ កម្លាំងជំនាញ​បន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅលេីផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ៉ាង​ដូច្នេះ​ថា៖​ ដើម្បី​ការពារ​សុខ​សុវត្ថិ​ភាពជូនប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះសីហនុ​ ក៏ជាភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​ លោកចាត់ឱ្យកម្លាំងជំនាញចម្រុះបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗ​ជារៀង​រាល់​ថ្ងៃ​។  ជាក់ស្ដែង​នៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ ... Read More »

បុរសម្នាក់គ្មានប្រាក់ទិញម្ហូបឱ្យប្រពន្ធនិងកូនបានតខ្សែភ្លើងទៅឆក់ត្រីក្នុងទឹកស្រះភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

   ភ្នំពេញ ៖ បុរសម្នាក់បានតខ្សែភ្លើងពីក្នុងបន្ទប់ជួលចុះទៅឆក់ត្រីក្នុងទឹកស្រះដើម្បីយកមកធ្វើម្ហូបឱ្យប្រពន្ធនិងកូនតូចៗហូប តែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សុី។    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងក្បែរបន្ទប់ជួល ក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។    ... Read More »

ហុងគ្រីប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មលើវិស័យថាមពលប្រេងនិងហ្គាសរបស់រុស្ស៊ីឡើយ

សារព័តមានរ៉យទ័របានផ្សាយថា នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនិងឧស្ម័នរបស់ប្រទេសរុស្ស៊ីនោះឡើយ។ ការប្រកាសខាងលើក្នុងពេលដែលថ្នាក់ដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសបារាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសថា «បញ្ហាសំខាន់បំផុតសម្រាប់យើងនាពេលនេះគឺដោះស្រាយបញ្ហាតាមបែបងាយស្រួល គឺយើងមិនមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីនោះឡើយ ដូច្នេះប្រភពផ្គត់ផ្គង់ថាមពលនឹងទទួលបានការធានានាពេលខាងមុខ» ។ កន្លងមក សារព័ត៌មាន ... Read More »

ពូកែ​ចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​ ចុងក្រោយ​នគរបាល​ជំនាញ​ ធ្វើ​រឿងមួយនេះ…!

ភ្នំពេញ​៖​ រថយន្ត​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​ អនុវត្ត​វិធានការ​ច្បាប់​យកទៅណែនាំ​ និងផាកពិន័យ​ បន្ទាប់ពី​ម្ចាស់​រថយន្ត​ទាំងអស់​នោះ​ នៅតែ​ផ្គេីន​ដោយ​បន្តចតនៅលេីចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​។  ជាក់ស្ដែង​បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ... Read More »

មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញថា៖ ភ្នំពេញ មានការអភិវឌ្ឍច្រើន និងមានការទាក់ទាញខ្លាំងពីសំណាក់ ភ្ញៀវទេសចរណ៍ជាតិ .អន្ដរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ មន្ដ្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងនៅថ្ងៃ១១ មីនា ២០២២នេះថា៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានភ្ញៀវ ទេសចរណ៍ ជាតិ.អន្ដរជាតិ បានចាប់អារម្មណ៍ ខ្លាំងចូលមកទស្សនា ក៏ដូចជាមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើន មិនធ្លាប់មានពីមុនមក ។ ... Read More »

និស្សិត​ម្នាក់ចូល​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បងចេញមកវិញត្រូវចោរលួចម៉ូតូបាត់

ខេ​ត្តបាត់ដំ​បង ​៖ និស្សិតម្នាក់ចូលទៅ​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បង (ផ្សារ​ណាត់) ចេញមកវិញត្រូវចោរលួចយកម៉ូតូបាត់​ទាំងព្រឹក​ដោយ​សុវត្ថិ​ភាព។ ហេតុការណ៍នេះបានកើតឡើង កាលពី​​ម៉ោង៩ព្រឹក​ថ្ងៃ​ទី១១ មីនា ឆ្នាំ២០២២ នៅក្រុង​បាត់ដំបង​។ ប្រភព​ពី​សមត្ថកិច្ចបាន​ឲ្យដឹ​ង​ថា ម៉ូ​តូ​ដែលម៉ូតូដែលត្រូវចោរកាច់សោកលួចយកទៅបាត់​នោះ​ម៉ាក Honda Scoopy ពាក់​ស្លាក​លេ​ខ ... Read More »

ប្រើធម៌ក្តៅហើយ ! អភិបាលខេត្តកំពង់ចាមព្រមានចាប់មន្ត្រីណា ដែលផ្អិបឯកសារទុកដើម្បីទារលុយពីពលរដ្ឋទៅ អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងខ្លួនម្តង !

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យដឹងថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមុិញ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមមានប្រជាពលរដ្ឋសរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានច្រើន ហើយឯកសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ។  ... Read More »

Ubdate ៖ ទីបំផុតតុលាការឃុំខ្លួនជនជាតិវៀតណាម៨នាក់ ករណីនេសាទខុសច្បាប់ស្ដីពីជលផល

ខេត្តពោធិ៍សាត់ ៖ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់តាមបណ្ដាញសង្គម(តេឡេក្រាម)នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ប្រធានក្លិប PSG លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ត្រូវបានស៊ើបអង្កេតដោយ UEFA

ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។ លោក ... Read More »

ការចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ.១៩ Pfizer ដូសជំរុញឬដូសទី៤ ជូនដល់ក្រុមអាយុ ចាប់ពី ១៨ឆ្នាំឡើង ក្នុងខេត្តមណ្ឌលគិរី​ ចាប់ពីថ្ងៃទី ១៤ ខែមីនា​ ឆ្នាំ២០២២

ខេត្តមណ្ឌលគីរី ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយស សូមជម្រាប់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៤ ដោយប្រើវ៉ាក់សាំងPlizer ចាក់ជូនដល់ ក្រុមអាយុចាប់ពី ... Read More »

ក្រសួងការបរទេសកម្ពុជាបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃកបទ.សអ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១១ ... Read More »

បញ្ហាសំខាន់នៃដំណើរការបោះឆ្នោតឃុំ-សង្កាត់គឺមានការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ២០២២នេះថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយរយៈពេលបីថ្ងៃ មានការរកឃើញការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន ... Read More »

ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថាមិនឃើញក្មេងស្រីនេះត្រឡប់មកផ្ទះវិញ។ មន្ត្រីនគរបាលមូលដ្ឋានបានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថាក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេនៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។ មន្ត្រីនគរបាលមូលដ្ឋាន ... Read More »

ឈុតតំណាងជាតិរូបក្ងោករបស់ប៊ី សុធារីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International

      ភ្នំពេញ៖ ទស្សនិកជននៅតែទន្ទឹងរង់ចាំតាមដានកម្មវិធីប្រកួតកញ្ញាឯក Miss Charm International 2021 ដែលបានពន្យារពេលប្រកួតជាច្រើនខែកន្លងមកនោះ នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅអំឡុងចុងខែមេសាឆ្នាំ ២០២២ ខាងមុខនេះ។ មានការចាប់អារម្មណ៍មិនតិចនោះទេក្រោយពីឈុតតំណាងជាតិសម្រាប់កញ្ញាឯកពីកម្ពុជាប៊ី សុធារី ... Read More »

លោក ណុប ចំរើន ៖ ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋគ្រប់រូប ស្ថិតនៅជិតស្និតដឹងច្បាស់ពីតម្រូវការ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ... Read More »

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។  ប្រសាសន៍លើកឡើងរបស់នាយសេនីយ៍ ធ្វើឡើងនៅក្នុងឱកាសទទួលជួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង ... Read More »

មន្ត្រីនគរបាលមួយរូបសម្តែងក្តីសប្បាយរីករាយ ខណៈប្រធាននាយកដ្ឋានវិទ្យុទាក់ទង ផ្តល់ថវិកាចំនួន ៥.០០០ដុល្លារសម្រាប់ទិញដីធ្វើផ្ទះ

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា២០២២ នេះ គេបានលើកពី លោកវរសេនីយ៍ត្រី រស់ ឆាយហឿង នាយផ្នែកអធិការកិច្ច នៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្តែងក្តីសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

កម្ពុជា​! ទីផ្សារ​នាំចេញ​ត្រចៀកកាំ​ សង្ឃឹមថា​​នឹង​ល្អ​ច្រើនជាង​មុន​

ភ្នំពេញ​៖ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​ទទួលស្គាល់​ផ្លូវការ​ក្នុងការ​បង្កើត​សមាគម​ត្រចៀក​កាំ​ខ្មែរ​ កាលពីដើម​ខែមីនា​ ឆ្នាំ​២០២២​នេះ​ លោក ស៊ុយ កុក​ធាន តំណាង​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ កាលពីថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានបង្ហាញ​ក្តីសង្ឃឹម​ថា៖ នឹង​ជំរុញ​ការនាំចេញ​ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត ជាពិសេស​ទៅ​ប្រទេស​ចិន​។​ ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបញ្ច្រាសគ្នាស្លាប់ទាំងយប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្តាំបុកជាមួយរថយន្តម៉ាកឡិចស៊ីសយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២២ លើផ្លូវលេខ៣១៤D ស្ថិតក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះឃុន វន្នី អាយុ ៤៩ឆ្នាំ មុខរបរ ... Read More »

អាមេរិកទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន WHO ស្នើឱ្យបំផ្លាញវីរុសបញ្ចៀសការបែកធ្លាយ

កន្លងមករុស្ស៊ីបានប្រកាសថា អាមេរិកបានបើកទីតាំងស្រាវជ្រាវនិងផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវបានច្រានចោល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីមានរបាយការណ៍ជាក់លាក់មួយស្តីពីសកម្មភាពផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិកជាអ្នកចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនោះ។ ប៉ុន្តែក្រោយមកអាមេរិកក៏បានទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដោយអាមេរិកបារម្ភខ្លាចទីតាំងនោះធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី។ ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »

រថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់និងខូចខាតម៉ូតូមួយគ្រឿងយ៉ាងដំណំ

ខេត្តបាត់ដំបង​៖​ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងដោយរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងខូចខាតម៉ូតូមួយគ្រឿង។   ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២២​ នៅវេលា​ម៉ម៉ោ៤និង​៤០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ជិត​ស្ពាន​អូ​តា​គ្រៃ​ ស្ថិត​ក្នុងភូមិ​ភ្ចា​វ​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។ ​ ... Read More »

មន្រ្តី​គយ បន្តបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងរាជធានីភ្នំពេញ​ ក្នុង​រយៈពេល២ថ្ងៃនេះ!

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមស្លាកលេខក្លែងក្លាយ ស្លាកលេខ ន.ប និងខ.ម។ ប្រភពដដែលបន្តថា​ ... Read More »

សារគន្លឹះរបស់ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សារគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM ... Read More »

ក្រសួង​បរិស្ថាន​ គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញផ្តល់ប្រយោជន៍ដល់សហគមន៍

ភ្នំពេញ​៖​ លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) គិតគូរអំពីជីវភាពរបស់ពលរដ្ឋ និងជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ ប្រជាពលរដ្ឋនៅតាមតំបន់ការពារ ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​១១​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ... Read More »

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៣ឆ្នាំទៅ ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ព្រោះផ្លូវជាតិនេះជាផ្លូវល្អលេខ១។ សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំបែបនេះ ... Read More »