ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិចិនម្នាក់​ចូលទៅម៉ាស្សាខឹងរកនារីបម្រើផ្លូវភេទមិនបាន​ទាញដំបងវាយខ្ទេច…

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់​ បានចូលទៅម៉ាស្សានៅហាងមួយកន្លែង​ ហើយខណៈ​សួរមេការរកនារីបម្រើផ្លូវភេទមិនបាន​ក៏ផ្ទុះកំហឹងអុកឡុកក្នុងហាងដោយយកដំបងវាយកម្ទេចរបស់របរ​ និងកញ្ចក់ទ្វារ​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបន្ទាប់ពី​រត់គេចខ្លួន​ចូលទៅសំងំនៅក្នុងសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ”​ នៅក្នុងក្រុងព្រះសីហនុ​ ។  ករណី​ហិង្សា​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យ សង្កាត់២ ... Read More »

មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម

ខេត្ត​ព្រៃវែង៖ មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម នៅក្នុងរថយន្តមួយគ្រឿងម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ​ រួមនិង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ផង​ដែរ​។  នេះបេីយោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​គយ​ ... Read More »

លោក ប្រាក់ សុខុន ៖ ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ ៖ ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ខណៈដែលខ្ញុំបានស្វាគមន៍ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ នេះជាការថ្លែងរបស់ លោក ប្រាក់ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២ គ្រួសារក្នុងឃុំស្នឹង ស្រុកបាណន់ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងសហការី ... Read More »

ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ រៀបចំកិច្ចប្រជុំដំបូងដើម្បីរៀបចំផែនការ និងបែងចែកភារកិច្ចក្នុងទទួលខុសត្រូវលើការពិនិត្យខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យថ្មី។  ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះពិនិត្យអគាររដ្ឋបាលប៉ុស្តិ៍នៅ ស្រុកស្រីសន្ធរនិងកោះសូទិន

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចុះត្រួតពិនិត្យការសាងសង់​ ជួសជុល​ កែលម្អរ​ នូវអគារមួយចំនួនក្នុងស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ ។ ១-ស្រុកកោះសូទិន​ ... Read More »

កម្លាំងនគរបាលស្រុកឧដ្ដុង្គចាប់មុខសញ្ញាជួញដូរគ្រឿងញៀន ៥ នាក់ បញ្ជូនទៅតុលាការ

ខេត្ត​កំពង់ស្ពឺ​ ៖​ ​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្គ្រឿងញៀនចំនួន​ ៥​នាក់​ ត្រូវបានកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បង្ក្រាបនៅវេលា​ម៉ោង៤ រសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នៅ​ចំណុច​ភូមិ​ស្ដុក​តោ​ល​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។​   ​មន្រី្តនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថាក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអញ្ជើញអធិបតីសម្ពោធ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត តម្លៃជាង ១១ម៉ឺនដុល្លារ

ខេត្តស្វាយរៀង៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសង្កាត់បាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ... Read More »

លួចម៉ូតូបាននៅក្រុងខេមរភូមិន្ទមកជាប់អន្ទាក់នគរបាលស្រុកស្រែអំបិល

ខេតត្តកោះកុង ៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានតាមប្រមាញ់និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូបានមួយគ្រឿងពីចម្ងាយ ហើយគេចខ្លួនមកដល់ទីនេះ ពេលចាប់បានប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ចាត់ការតាមច្បាប់។   ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង ១០និង៣០ ព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២២ នៅចំណុច​វាល​ស្បូវ​ភូមិ​ត្រពាំងរូង​ ... Read More »

លោកស្រីបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ-១៩

ខេត្តស្វាយរៀង ៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ... Read More »

ក្រសួងទេសចរណ៍ ៖ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

ភ្នំពេញ ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ នេះបើការបញ្ជាក់អោយដឹងពីក្រសួងទេសចរណ៍នៅលើផេកផ្លូវការ ... Read More »

អង្គប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានធ្វើការចែករំលែកនូវបទពិសោធន៍នៅតាមអង្គភាពរបស់ខ្លួន ដើម្បីដាក់ជូនអង្គប្រជុំធ្វើការពិនិត្យផងដែរ

ភ្នំពេញ ៖ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,  ក្នុងកិច្ចពិភាក្សា អង្គប្រជុំបានទទួលនូវមតិយោបល់ពីសមាជិកគណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ដែលជាធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ យុទ្ធនាការពលរដ្ឋល្អ ការត្រៀមខ្លួនរបស់យុវជនចំពោះការមកដល់នៃបដិវត្តឧស្សហកម្ម ... Read More »

Benzema របស់ Real Madrid មានការសង្ស័យពីរបួសអាចនឹងអវត្តមានសម្រាប់ការប្រកួត Clasico នៅថ្ងៃអាទិត្យ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត El Clasico នៅថ្ងៃអាទិត្យទល់នឹងក្រុម Barcelona នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេរបស់ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda យ៉ាងលឿនបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<អរគុណ និងជម្រាបលាពីនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន!>>

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា,  នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបញ្ចប់រាល់បេសកកម្មទាំងអស់របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ហើយបានចាកចេញដំណើរជាថ្មីនៅថ្ងៃទី១៧ ខែមីនា។ យើងខ្ញុំសូមថ្លែងអំណរគុណជាអនេក ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។ សូមជម្រាបលា‌! ... Read More »

រន្ធត់ណាស់! ស្លាប់៤នាក់របួសធ្ងន់ម្នាក់ដោយសាររថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ

    ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានអ្នកបើករថយន្តឈ្នួលម្នាក់រងរបួសធ្ងន់និងអ្នករួមដំណើរ៤នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៦និងលេខ១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ... Read More »

មន្រ្តី​គយ​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន២១គ្រឿង នៅទូទាំងប្រទេស​ ក្នុង​រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ មន្រ្តីជំនាញ​ បានសហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងកម្លាំងនគរបាល​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធបានចំនួន២១គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ក្នុង​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤​ ... Read More »

អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត ប្រាថ្នា ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត

ភ្នំពេញ ៖ បើ​យោង​តាម​ផេ​ក​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត « ប្រាថ្នា » ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​។​​ ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ដឹកនាំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ... Read More »

លោក សាយ សំអាល់ ៖ “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់

ភ្នំពេញ ៖ ក្នុងរបាយការណ៍បូកសរុបសមិទ្ធផល និងទិសដៅបន្ទាប់របស់គណៈកម្មាធិការកណ្តាល ដែលអានដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ... Read More »

អភិបាល​ខេត្តព្រះសីហនុ​ ចុះពិនិត្យ​ដំណើរការសាងសង់ អគារសិក្សា០១ខ្នង​ ដែលចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក

ខេត្ត​ព្រះសីហនុ​៖​ អគារសិក្សាមួយខ្នង​ ដែលកំពុងដំណើរការសាងសង់​ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩  ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង (Nguyen Tan Cuong ) ... Read More »

លោកពូទីនបញ្ជាក់ទៅកាន់ពលរដ្ឋក្នុងខួប៨ឆ្នាំថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀថា រុស្ស៊ីនឹងឈ្នះក្នុងសង្គ្រាមអ៊ុយក្រែន

មានប្រសាសន៍នៅក្នុងពិធីប្រគំតន្ត្រីក្នុងឱកាសខួបគម្រប់៨ឆ្នាំ ថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានប្រកាសទៅកាន់ពលរដ្ឋរាប់សិបពាន់នាក់ថា រុស្ស៊ីនឹងយកឈ្នះនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងដឹងថា ត្រូវការធ្វើអ្វី ត្រូវធ្វើរបៀបណា និងតម្លៃណា ហើយយើងនឹងសម្រេចរាល់គោលដៅដែលបានកំណត់ទុក»។ លោកពូទីនបានបញ្ជាក់ថា ទាហានដែលកំពុងតែធ្វើសង្គ្រាមនៅអ៊ុយក្រែនគឺមានបំណងចង់ឯកភាពជាតិរុស្ស៊ី។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក ... Read More »

Arsenal ត្រូវការឈ្នះ Aston Villa រាត្រីនេះដើម្បីបន្តកាន់កាប់ក្រុមកំពូលទាំង៤នៅ Premier League

ការខិតខំប្រឹងប្រែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយកំពុងឈានដល់ពេលវេលាដ៏លំបាកមុនការប្រកួតថ្ងៃសៅរ៍របស់ពួកគេនៅ Villa Park ទល់នឹងក្រុម Aston Villa ដែលជាការប្រកួតក្រៅទឹកដីក្រោយពី Arsenal ចាញ់ Liverpool ... Read More »

មិនខ្វល់ពីទណ្ឌកម្មលោកខាងលិច ឥណ្ឌាទិញប្រេងពីរុស្ស៊ី៣លានបារ៉ែល

ក្នុងពេលនេះអាមេរិកបានខិតខំអូសទាញប្រទេសនីជុំវិញពិភពលោកឱ្យឈប់ទិញប្រេងពីប្រទេសរុស្ស៊ីដើម្បីជាការដាក់ទណ្ឌកម្មដល់រុស្ស៊ីដែលបានវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែឥណ្ឌាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយរុស្ស៊ីនៅតែបន្ត ហើយបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកទៀតផង។ អាមេរិកបានលើកឡើងថា ការដែលឥណ្ឌាទិញប្រេងពីរុស្ស៊ីមិនបំពានច្បាប់ទណ្ឌកម្មនោះឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យឥណ្ឌាពិចារណាឡើងវិញ ។ នៅក្នុងសប្តាហ៍នេះក្រុមហ៊ុនប្រេងរបស់ឥណ្ឌាបានទិញប្រេងពីរុស្ស៊ីដល់ទៅ ៣លានបារ៉ែល។ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិកចំពោះការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូវដេលីបានប្រកាសថា ខ្លួននឹងបន្តនាំចូលថាមពលពីប្រភពណាក៏ដោយឱ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ សារព័ត៌មានរុស្ស៊ី Sputnik ... Read More »

លោក ហ៊ុយ វណ្ណៈ «មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងភាពគ្មានទោស»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.សក.ក) បានលើកឡើងពី (មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ បុរស​២នាក់​ ម្នាក់​ជាសន្តិសុខ​ និង​ម្នាក់​ទៀត​ជាកម្មករ​ ទំនងជាប្រាក់ខែចាយមិនគ្រប់​ បែរជាបែកគំនិត​ទៅលក់គ្រឿងញៀន​ មានអត់មិនទាន់បានចាយលុយស្រួលបួលផង​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាប់ឃាត់ខ្លួន​រួមនិងគ្រឿងញៀន​ជាក់ស្ដែង​។  ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖ ទី១-ឈ្មោះ ងយ វិរះ ភេទប្រុស អាយុ​៣២ឆ្នាំ ... Read More »

ឃាត់ខ្លួន​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ នៅក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២នេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុង​​ព្រះសីហនុ​ បានបង្ហាញមុខក្រុម​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ ជាសាធារណៈ​ក្រោយឃាត់ខ្លួន​យកមកសាកសួរ​។  យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ ​ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ... Read More »

លោក Santos ៖ ការប្រកួតឈ្នះវគ្គ Playoff ជាការប្រជែងដ៏សំខាន់បំផុតរបស់ខ្ញុំក្នុងនាមគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានពណ៌នាការប្រកួតជម្រុះ World Cup វគ្គ Playoff ថា ជាការប្រកួតប្រជែងដ៏សំខាន់បំផុតនៃពេលវេលារបស់គាត់ក្នុងការដឹកនាំ ខណៈដែលគាត់បានប្រកាសពីបញ្ជីឈ្មោះក្រុមរបស់គាត់កាលពីថ្ងៃសុក្រ។ ព័រទុយហ្គាល់នឹងប្រកួតជាមួយទួរគីនៅថ្ងៃទី២៤ ខែមីនានៅទីក្រុង Porto ជាមួយនឹងក្រុមឈ្នះនឹងត្រូវជួបជាមួយអុីតាលី ... Read More »

លោក អុិត សំហេង ជួបសំណេះសំណាលប្រជាពលរដ្ឋនិងបេក្ខជនក្រុមប្រឹក្សាសង្កាត់ក្នុងមូលដ្ឋានខណ្ឌចំការមននិងបឹងកេងកង

ភ្នំពេញ ៖ បន្ទាប់ពី​អញ្ជេីញ​សំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់បឹងកេងកងទី២​ លោក អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២​ ដដែលនេះ ... Read More »

អគ្គនាយក​ស៊ីម៉ាក បង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅល្ងាចថ្ងៃ​​ទី​​១៨ ខែមីនា ឆ្នាំ២០២២​ បានបង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ។ ​លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ កម្លាំង​ជំនាញ​បោសសំអាត​គ្រាប់​សំណល់​សង្គ្រាម​ក្រោម​ទឹក​ក្នុង​ទន្លេមេគង្គ ... Read More »