ព័ត៌មានទាន់ហេតុការណ៍៖
'

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមអោយប្រជាពលរដ្ឋជួយរាយការណ៍ បើឃើញអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង តាមរូបថតនេះ !

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង ... Read More »

ក្រុមហ៊ុនវីរ: ប៊ុនថាំ : “សូមអតិថិជនទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម​ និងសុវត្ថិភាព” ជាមួយសេវាកម្មដ៏សែនទុកចិត្ត !

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ “សូមអតិថិជនទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម​ និងសុវត្ថិភាព” …ទំនុកចិត្ត សេវាកម្មរហ័ស ការទទួលខុសត្រូវ ប្រណាំងប្រជែងទីផ្សារពាណិជ្ជប្រកបដោយភាពស្មោះត្រង់ គឺ”ក្រុមហ៊ុនវីរៈប៊ុនថាំ” ដែលជាដៃគូរបស់អតិថិជនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។  សូមជម្រាបជូនថា, ក្រោយពីផ្អាកអាជីវកម្មជិតមួយឆ្នាំ នេះគឺជាសកម្មភាពមួយចំនួនក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមជាថ្មី ជាមួយការបន្តគាំទ្រពីអតិថិជន ... Read More »

អាចរៀបចំមង្គលការបានហើយ ! ខណៈសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ ដោយមានអ្នកចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា, គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

Update ៖ បុរសម្នាក់ស្លាប់ក្នុងរថយន្តដោយសារអគ្គិភ័យដែលគេសង្ស័យថាជាករណីឃាតកម្មតែសមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តបន្ទាប់ពីមានករណីឆេះរួចមក។ ចំពោះរឿងរ៉ាវខាងលើនេះគេនៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីអោយពិតប្រាកដឡើយ ខ្លះគេសង្ស័យជារឿងឃាតកម្ម។ បើ​តាម​សេចក្តីរាយការណ៍​ពត៌មានបានឱ្យ​ដឹង​ថា រថយន្ត​ដែលបុរសរូបនេះស្លាប់ក្នុងនោះម៉ា​កវី​ស្តូ​មួយ​គ្រឿង ហើយត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ទើបបណ្តាល​ឱ្យស្លាប់​​មនុស្សម្នាក់ក្នុងរថយន្ត ដែល​គេ​មានការ​សង្ស័យ​ថា ជា​ករណី​ឃាត​កម្ម​ស​ម្លា​​ប់ ហើយ​ដុត​ចោលតែម្តង។ ហេតុការណ៍ខាងលើ​នេះបាន បង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​០៨ ... Read More »

អវកាសយានិកនារីចិនចេញមកក្រៅលំហលើកដំបូង!(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា នាល្ងាចថ្ងៃទី៧ខែវិច្ឆិកា ក្រុមអវកាសយានិកនៃShenzhou 13 បានចេញពីយានអវកាសលើកដំបូង។ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបន្តថា លោកZhai ... Read More »

មានការអំពាវនាវកាន់តែច្រើនសម្រាប់ការបណ្តេញលោក Solskjaerបន្ទាប់ពីបរាជ័យក្នុងការប្រកួត Derby Day

ការបរាជ័យក្នុងការប្រកួត Derby របស់ក្រុមបិសាចក្រហម Manchester United ក្រោមថ្វីជើងក្រុមភ្ញៀវ Man City កាលពីថ្ងៃសៅរ៍បាននាំមកនូវការអំពាវនាវបន្ថែមទៀតសម្រាប់ការបណ្តេញអ្នកចាត់ការលោក Ole Gunnar Solskjaer ចេញពីក្លិប។ ការចាញ់ ២-០ ទល់នឹងក្រុមរបស់លោក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ មើលឃើញទេ ! ទីតាំងកត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងដំណើរការយ៉ាងរលូននៅផ្លូវជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់

ភ្នំពេញ ៖ សូមជម្រាបជូនថា មានទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូនជាយូរមកហើយនៅតាមបណ្ដោយផ្លូវទៅជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរូបណាចុះបង្ក្រាបឡេីយ​ ។ សង្ស័យថា, (កន្ទេលធំបន្លំដេក).ទេដឹង ឬដោយសារ(លុយ)?   តាមរយៈការបើកកត់ឆ្នោតវៀតណាម យ៉ាងគគ្រឹកគគ្រេងនេះ ... Read More »

Djokovic ទម្លាក់ Medvedev ដើម្បីឈ្នះជើងឯក Paris Masters ជាលើកទី៦

ជើងខ្លាំងវាយតឺន្នីស Novak Djokovic បានឈ្នះជើងឯក Paris Masters ជាលើកទី៦របស់គាត់ និងជាកំណត់ត្រាពិសេសជាលើកទី៣៧ ដោយការសងសឹកការបរាជ័យចុងក្រោយកាលពីកម្មវិធី US Open របស់គាត់ជាមួយ Daniil Medvedev របស់រុស្ស៊ីជាមួយនឹងជ័យជម្នះ ... Read More »

ប្រធានាធិបតីបៃឌិនបោះបង់ច្បាប់«អាមេរិកជាចម្បង»

ផ្ទុយពីគោលនយោបាយរបស់អតីតប្រធានាធិបតីត្រាំ ដែលបានអនុវត្តអាមេរិកជាចម្បង នៅពេលនេះប្រធានាធិបតីបៃឌិន បានសម្រេចបោះបង់«អាមេរិកជាដំបូង» ហើយបានដោះស្រាយដោយជោគជ័យវិវាទរវាងក្រុមហ៊ុនប៊ូអុីង និងអ៊ែរបឺស ហើយបង្កើតកិច្ចសហប្រតិបត្តិការរវាងអាមេរិក នឹងអឺរ៉ុបជាថ្មីឡើងវិញ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJake Sullivan បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNNថា «ប្រធានាធិបតីបៃឌិន បានអនុវត្តគោលនយោបាយអាមេរិកតាមបែបផ្សេងផ្ទុយពីគោលនយោបាយរបស់លោកត្រាំ។ ... Read More »

ម្ចាស់ជើងឯកអូឡាំពិក Jepchirchir និង Korir ឈ្នះម៉ារ៉ាតុងទីក្រុងញូវយ៉ក

ម្ចាស់ជើងឯកអូឡាំពិក កីឡាការិនី Peres Jepchirchir បានឈ្នះការរត់លើកទី៥០នៃការរត់ម៉ារ៉ាតុងទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យដោយបានរួចផុតពីសមរភូមិ៣ផ្លូវដ៏រំភើបមុនពេលរត់ទៅកាន់បន្ទាត់បញ្ចប់ទី ហើយមិត្តរួមជាតិកេនយ៉ា កីឡាករ Albert Korir បានឈ្នះការប្រណាំងផ្នែកបុរស។ Jepchirchir គឺជាអត្តពលិកដំបូងគេដែលដណ្ដើមបានមេដាយមាសអូឡាំពិក និងឈ្នះការប្រណាំង 5-borough ដ៏ល្បីល្បាញក្នុងឆ្នាំតែមួយ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ... Read More »

ក្តៅដូចបាយពុះ! ម្តាយអ្នកនាងចន ច័ន្ទលក្ខិណា លូកមាត់ក្នុងជម្លោះរវាងកូនស្រី នឹងតារាសម្តែងលោក អៀង ចេនឡា

    ភ្នំពេញ៖ កាន់តែពុះកញ្ជ្រាលហើយសម្រាប់ថ្ងៃនេះ គឺក្រោយពីករណីនៃជម្លោះឆ្លងឆ្លើយជាពាក្យសម្តីរវាងតារាសម្តែង និងកំប្លែង លោក អៀង ចេនឡា នឹងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណាកាន់តែកក្រើក។ ករណីនេះបានឡើងកម្តៅកាន់តែខ្លាំងឡើងក្រោយពីគេបានឃើញម្តាយបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានចេញមុខមកបកស្រាយជំនួសកូនស្រី ... Read More »

តាលីបង់តែងតាំងតំណែងអភិបាលខេត្ត និងស្នងការខេត្ត៤៤រូប

ក្រុមតាលីបង់បានសម្រេចតែងតាំងតំណែងសំខាន់ៗក្នុងនោះមានអភិបាលខេត្ត និងស្នងការខេត្តដើម្បីពង្រឹងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីក្រុមភេរវកម្ម និងបញ្ហាសេដ្ឋកិច្ចជាតិ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាការតែងតាំងទ្រង់ទ្រាយធំបំផុតចាប់តាំងពីក្រុមតាលីបង់បង្កើតរដ្ឋាភិបាលថ្មីនៅខែកញ្ញា។ ក្នុងបញ្ជីឈ្មោះតែងតាំងថ្មី មានលោក Qari Baryal កាន់តំណែងជាអភិបាលខេត្តកាប៊ុល និងលោក Wali Jan Hamza ... Read More »

កាំភ្លើងធំ Arsenal បន្តរក្សាភាពមិនដែលចាញ់៥ប្រកួតឡើងឈរក្នុងតំបន់ Top 5

អ្នកចាត់ការក្លិប Watford លោក Claudio Ranieri បានចោទប្រកាន់កីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ថា បង្ហាញពីការខ្វះការគោរព ខណៈដែលក្រុមកាំភ្លើងធំបានយកឈ្នះក្នុងការប្រកួតលើកទី ១០០ របស់អ្នកចាត់ការលោក Mikel Arteta ដែលទទួលបន្ទុកក្នុងលទ្ធផល១ទល់០។ កីឡាករ ... Read More »

West Ham បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ឡើងឈរលេខ៣នៅ Premier League

ក្រុមញញួរធំ West Ham បានធ្វើឱ្យក្រុមហង្សក្រហម Liverpool ស្រឡាំងកាំង ខណៈដែលពួកគេទទួលបានជ័យជម្នះដ៏ធំដែលបានធ្វើឱ្យក្រុមនេះពីលើគូប្រជែងឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League និងបានធ្វើឱ្យបាត់បង់ភាពមិនដែលចាញ់សោះរបស់ក្រុមហង្សក្រហម។ Liverpool បានចូលទៅក្នុងការប្រកួតនេះដោយសម្លឹងរកមើលការបង្កើតកំណត់ត្រាក្លិបថ្មីនៃ២៦ ប្រកួតមិនដែលចាញ់ ក៏ដូចជាទទួលបានជ័យជម្នះដែលនឹងធ្វើឱ្យពួកគេឡើងទៅកាន់លេខ២ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា ដង្ហែ និងបញ្ចុះសពលោក ងួន ញ៉ិល

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន១២ បានចូលរួមដេញថ្លៃ

ភ្នំពេញ៖ នាព្រឹកចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨  ខែវិច្ឆិកា ឆ្នាំ២០២១  រដ្ឋបាលខណ្ឌដូនពេញ បានបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមពី លោក ... Read More »

ជនបរទេសម្នាក់ខឹងថៅកែហាងដេញចេញវាយបំផ្លិចបំផ្លាញរបស់របរក្នុងហាងខូចខាតអស់មួយចំនួន

​  ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​បាន​រករឿង​បុគ្គលិក​ក្នុង​ហាង ហើយ​ត្រូវ​ថៅកែ​ហាង​ខឹង ក៏​ដេញ​ចេញ ធ្វើ​អោយ​បុរស​ជនបរទេស​រូប​នោះ​ខឹង ក៏​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ថៅកែ​ហាង រហូត​ឈាន​ដល់​ប្រើ​ហិង្សា​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង បណ្តាល​ឱ្យ​ខូចខាត​ខ្ទេចខ្ទី​តែ​ម្តង ។ ករណីខាងលើនេះបានបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ហាង​គ្មាន​ឈ្មោះ ស្ថិត​នៅ​ផ្លូវ​៣០៨ កែង​ផ្លូវ​២១ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន ... Read More »

កីឡាករ ឌឿន រ៉ាត់ធីឌុន និងកីឡាការិនី ឃឺន ចន្ទចរិយ៉ា ឈ្នះជើងឯកហែលទឹកទីឆ្ងាយ ៥០០០ម៉ែត្រ-៣០០០ម៉ែត្រ

ភ្នំពេញ៖ តាមរយៈផេកផ្លូវការ ( Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាពផ្តល់ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា, ... Read More »

កម្លាំងចម្រុះឃាត់ខ្លួន​មុខសញ្ញា នាំ​ពលករ​ខ្មែរ ឆ្លងដែនទៅថៃ២ នាក់និងពលករ៣នាក់

    ខេត្តបាត់ដំបង៖ ​នៅ​ថ្ងៃទី ៧ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញនេះ កម្លាំង​អង្គភាព​ចម្រុះខេត្តបាត់ដំបង បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន មេខ្យល់ ចំនួន ២ នាក់ ដែល​បម្រុង​នាំ​ពលករ ... Read More »

អាជ្ញាធរ​ទុក​ពេល​ឱ្យ​​៣​ថ្ងៃដល់​ម្ចាស់​ឱ្យរុះរើ​ដោយ​ខ្លួនឯង​នៅបទល្មើសលើផ្ទៃបឹងទន្លេសាប

​ខេត្តបាត់ដំបង ​៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់អាជ្ញាធរ​ស្រុក​ឯក​ភ្នំបាន​ព្រមាន ឲ្យដឹងថាកាលពី​ថ្ងៃ​ទី០៧ វិច្ឆិកា ដល់​ប្រជា​នេសាទ​នានា​ដែល​ប្រើប្រាស់​ឧ​បករ​ណ៍នេសាទ​ខុសច្បាប់​ត្រូវ​តែ​ចុះ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​។ សេចក្តីរាយការណ៍ខាងលើបញ្ជាក់ថាចាប់ពី​ដែន​នេ​សាទ​ហាមឃាត់​នានា ក្នុង​រយៈ​ចំនួន​០៣​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ និង​រឹបអូស​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ​ដុត​កំទេច​ចោល​តែ​ម្ដង​ ។ លោក ម៉ិ​ល សុផល ... Read More »

បុរសម្នាក់ឆេះស្លាប់ក្នុងរថយន្តដោយមិនដឹងមូលហេតុនៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ រថយន្តមួយគ្រឿងឆេះសល់តែគ្រោងឆ្អឹង បន្សល់ទុកបុរសម្នាក់ ឆេះខ្លោចស្លាប់ក្នុងរថយន្តដោយមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៨នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៧២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៤ នាក់ មិនបានចាក់វ៉ាក់សាំង)

​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៨ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៨នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៧២នាក់ និងករណីស្លាប់​ ០៦នាក់​ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ពាក្យស្លោកថ្មីរបស់តារាចម្រៀងខេមរៈ សិរីមន្ត រងការរិះគន់

ភ្នំពេញ៖ ក្លាយជាវេទិការបញ្ចេញយោបល់ក្រោយពីពាក្យស្លោកថ្មីមួយរបស់តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាលោក ខេមរៈ សិរីមន្ត ដែលបានបញ្ចេញ តាមរយៈការLive លក់ដីឡូត៍។ ពាក្យនោះមានខ្លឹមសារថា”យុវជនសម័យថ្មី អត់មានដីម្ដេចស្ទាវ”។ មុននេះដែរ លោកបន្ថែមថា សម្រាប់រូបលោកមានទស្សនៈខុសគេ ទាក់ទងនឹងការពេបជ្រាយ ឬរិះគន់រឿងយុវវ័យទិញដីឡូត៍ពីសំណាក់អ្នកជិតខាង លោកថានេះជារឿងមួយយើងមិនគួរខ្វល់ពេកទេ ... Read More »

អ្នកទោស៧នាក់ ហែក​គុកនៅខេត្តស្ទឹងត្រែងរត់គេចខ្លួនបាត់ នៅម៉ោងជាង៣ទៀបភ្លឺ

ខេត្ត​ស្ទឹងត្រែង៖ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃចន្ទ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា​ អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានលួចហែកគុករត់គេចខ្លួន​ នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ។​ ខណៈ​នេះកម្លាំងនគរបាលពន្ធនាគារ ... Read More »

​អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៩២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២១នាក់(យានយន្ត ៨៧គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៨ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ ចំពោះការអភិវឌ្ឍ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំគ្នាបន្តអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិ។ សម្ដេចតេជោ ហ៊ុន ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។  លោករដ្ឋមន្ត្រី ថោង ខុន ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការចម្រាញ់រ៉ែមាសបានជិតមួយតោនហើយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ  ហ៊ុន សែន បានប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិតមួយតោនហើយ នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។ សម្តេចតេជោ ហ៊ុនសែន ... Read More »