ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ នៅវេលាម៉ោង០២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ... Read More »

បុរសម្នាក់រួមដំណើរជាមួយប្រពន្ធកូនបើករថយន្តបុកសួនច្បារនិងបង្គោលភ្លើងបាក់រាបដល់ដី ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនបានបើករថយន្តយ៉ាងលឿនរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងមួយដើមបណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តវិញក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែរដែលនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   ... Read More »

សមត្ថកិច្ចចាប់ឪពុកចិត្តព្រៃផ្សៃយកកាំបិតកាប់កូនស្រីអាយុទើប៨ខែស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ ៖ ឪពុកចិត្តតិរច្ឆានម្នាក់បានយកកាំបិតបុ័ងតោមកកាប់កូនស្រីរបស់ខ្លួនដែលកំពុងដេកលង់លក់យ៉ាងសុខស្រួលបណ្តាលឱ្យស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នៃអំពើឃាតកម្មដ៏យង់ឃ្នងនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២១និង៤០នាទី នៅចំណុចផ្ទះឈ្មោះទីន ហន អាយុ៥៩ឆ្នាំ ក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)   បន្តមកទៀត ព្រះសង្ឃនិមន្តសូត្រញត្តិដោយនិមន្តពីក្រឡាតារាងមួយទៅតារាងក្រឡាមួយទៀត និងពីរណ្ដៅមួយទៅរណ្ដៅសីមាមួយទៀត ។   ថ្ងៃបន្ទាប់មកទៀត ជាថ្ងៃកាត់ឫសសីមា ។ ឫសសីមានោះត្រូវឆ្លាក់ចុះក្រោមគ្នាតែម្ដង នៅពេលជាមង្គលដែលគេបានកំណត់ទុកជាមុន។ ដើម្បីឲ្យបានស្មើគ្នាគេសន្មត់ស្នូរស្គរ ÷ ស្នូរទី ... Read More »

បើករថយន្តដឹកភ្ញៀវចេញពីព្រលានយន្តហោះមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូបុកដួលរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងដឹកភ្ញៀវជនជាតិកូរ៉េប្រុសស្រីពីរនាក់ចេញពីព្រលានយន្តហោះខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនមកបុកបញ្ឆិតរថយន្តផ្នែកខាងមុខបណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួស។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។     ... Read More »

ជនជាតិចិនសង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបបុករះរថយន្តពីរ គ្រឿងធ្វើឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាកCHEVROLET ជ្រុលទៅបុករះរថយន្តពីរគ្រឿងរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតភ្លើងស្តុបច្រកចូលផ្សារព្រៃទា ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់បេីករថយន្ត​គេចម៉ូតូដែលជិះកាត់ពីមុខ​បានជ្រុលចង្កូតទៅបុកបង្គោលភ្លេីងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ Toyota Corolla គេចពីម៉ូតូដែលបេីកកាត់ពីមុខ​បានជ្រុលទៅបុកបង្គោលភ្លេីងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែ សំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវលេខ៣៦៩​កែងផ្លូវលេខ៦៣៨​ ក្នុងសង្កាត់ច្បារអំពៅទី១​ ... Read More »

កីឡាករបាល់ទះលោក ឡៅ បញ្ញា ក្លាយជាម្ចាស់មកុដ Mister Supranational Cambodia2022 ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ Mister Supranational Cambodia២០២២ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៥ ខែមីនានេះបានបញ្ចប់ហើយដោយលោក ឡៅ បញ្ញាជាកីឡាករបាល់ទះ និងជាអ្នកសិល្បៈម្នាក់ផងដែរនោះបានក្លាយជាម្ចាស់មកុដ  Mister Supranational Cambodia២០២២ ខណៈលោកយូ ថនវណ្ណៈ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ រឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ : ពិតជាមិនធម្មតានោះទេ ! បើសិនមិនមានការបង្ក្រាបទាន់ពេលវេលាពីសំណាក់សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលរងផលប៉ះពាល់នៃឥទ្ធិពលគ្រឿងញៀន។ សូមបញ្ជាក់ថា, ជាក់ស្ដែងសមត្ថកិច្ចនៃមន្ទីរបង្ក្រាបគ្រឿងញៀនបានបើកប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន៣នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង១០០គីឡូក្រាមនៅរាជធានីភ្នំពេញ។ គួររំលឹកឡើងថាកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ... Read More »

លោក ហ៊ុនម៉ានី ៖ តើអ្វីទៅជាភាពខុសគ្នារវាង អ្នកបន្តវេន និងអ្នកដឹកនាំ?

ភ្នំពេញ ៖ បើនិយាយឲ្យខ្លី និងងាយយល់ «អ្នកដឹកនាំ ដើរទៅមុខដោយមិនត្រូវការពឹងពាក់លើបង្អែក តែជាសមត្ថភាពដឹកនាំក្នុងជំនាញរបស់ខ្លួនពិតប្រាកដ។ អ្នកបន្តវេនតែងតែត្រូវការបង្អែកណាមួយសម្រាប់ដំណើរឆ្ពោះទៅមុខរបស់ខ្លួនជានិច្ច។» នេះជាការថ្លៃងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ... Read More »

ផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង២និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្អអស់ចំនួន៣ខ្នងខូចខាតទាំងស្រុងស្ថិតនៅភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ក្នុងនោះ លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង ... Read More »

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ Zooming

ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានគណៈកម្មការទី៣ និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រួចមក នៅវេលាម៉ោង ១៥:០០ ថ្ងៃសុក្រ ទី២៥ ខែមីនា ... Read More »

ជួបសំណេះសំណាលបេក្ខជនពេញសិទ្ធិ,បម្រុង,មេខ្យល់,ឃោសនិក,ប្រតិកម្មរហ័ស និងគណៈសាខាបក្សភូមិ ព្រមទាំងប្រធានក្រុមបក្ស ដែលជារចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស ចំណុះឱ្យគណកម្មាធិការគណបក្ស សង្កាត់ចតុមុខសរុប ១៣០នាក់

ភ្នំពេញ​៖​ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ នៅល្ងាចថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធិ បម្រុង មេខ្យល់ ឃោសនិក ... Read More »

លោក ណេប សាមុត បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសកម្រិតអន្តរក្រសួងលើការរៀបចំសេចក្ដីព្រាង “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥”

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សានិងរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសកម្រិតអន្តរក្រសួងលើការរៀបចំសេចក្ដីព្រាង “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥”  ដែលមានការអញ្ជើញចូលរួមពីលោក ... Read More »

លទ្ធផលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នៅ វេលាម៉ោង៨៖៣០ នាទីព្រឹក ... Read More »

រុស្ស៊ីមានអាវុធទំនើបអាចកម្ទេចប្រទេសអង់គ្លេសទាំងមូលបាន

លោក Konstantin Sivkov បណ្ឌិតវិទ្យាសាស្ត្រយោធា និងជាអនុប្រធានមជ្ឈណ្ឌលវិទ្យាសាស្ត្រមីស៊ីលរុស្ស៊ីបានលើកឡើងថា រុស្ស៊ីមានអាវុធទំនើបបំផុតពីរប្រភេទ អាចកម្ទេចចក្រភពអង់គ្លេសទាំងមូលក្នុងមួយប៉ប្រិចភ្នែក។ លោក Konstantin Sivkov បញ្ជាក់ថា «យើងកំពុងតែនិយាយពីនាវាមុជទឹក Poseidon និងមីស៊ីល Sarmat ... Read More »

រថយន្តតាកូម៉ាឆ្លងផ្លូវត្រូវរថយន្តព្រូសបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តម៉ាកតាកូម៉ាបេីកឆ្លងផ្លូវត្រូវរថយន្តម៉ាកព្រូសបេីកលឿនជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH ... Read More »

កាណូត​ចំនួន​ ៥គ្រឿង​របស់​សហគមន៍​អឺរ៉ុប​ ទុកសម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​ ត្រូវបានប្រគល់ជូនសហគមន៍​នេសាទ​ ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី​នៅ​ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖​ កាណូត​ចំនួន​ ៥គ្រឿង​របស់​សហគមន៍​អឺរ៉ុប​ រូវ​បានប្រគល់ជូនសហគមន៍​នេសាទ​ចំនួន​ ២គ្រឿង​ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​ចំនួន​៣គ្រឿង​ ទុក​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​អភិរក្ស​ធនធាន​ជលផល​ នៅថ្ងៃ​សុក្រ​ទី​២៥​ ខែមីនា ឆ្នាំ​២០២២នេះ​ ​តាមរយៈ​រដ្ឋបាល​ខណ្ឌ​ជលផល​ព្រៃវែង និង​តំណាង​សហគមន៍​ទាំង​៥​​។  ​បើ​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង​ លោក ... Read More »

“ស.ស.យ.ក.ជាសាកលវិទ្យាល័យមួយនៃការអនុវត្តការងារដោយផ្ទាល់ ការងារស្ម័គ្រចិត្ត ក៏ដូចជាហ្វឹកហាត់ភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត”

ភ្នំពេញ ៖ ក្រោយពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគ្រឹះស្ថានឧត្តមសិក្សា ដែលថ្លែងដោយលោក ស សុខា រួចមក លោក ហ៊ុន ម៉ានី បានលើកឡើងថា “ផ្តើមចេញពីភាពជោគជ័យនេះ  ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ... Read More »

សមត្ថកិច្ចចាប់ឃាត់ រថយន្ដលួចដឹកគ្រឿងក្នុងមាន់បង្កក នាំចូលពីប្រទេសថៃ បានជិត៤តោន សង្ស័យមានសារធាតុគីមី !

ខេត្តបាត់ដំបង ៖ យ៉ាងណាស់ក៏មាន គ្រឿងក្នុងមាន់បង្កក ទម្ងន់៣៩០០គីឡូក្រាម ឈ្មួញលួចនាំចូលពីប្រទេសថៃ ចូលមកកម្ពុជា ដឹកតាមរថយន្តមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ57B ចំណុចភូមិស្ពានកណ្ដាល ឃុំបវេល ... Read More »

អាមេរិកកំពុងព្យាយាមបង្កកឃ្លាំងមាសមានតម្លៃ១៣០ពាន់លានដល្លាររបស់រុស្ស៊ី

ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី ២៤ខែមីនា (ពេលវេលានៅអាមេរិក) បានប្រកាសថា ការធ្វើចរាចរណ៍មាសជាមួយរុស្ស៊ីនឹងត្រូវបានហាមប្រាមតាមបទបញ្ជារបស់ប្រធានាធិបតីបៃឌិន ។ ទីក្រុងវ៉ាស៊ីនតោនកំពុងតែព្យាយាម ទប់ស្កាត់ទីក្រុងមូស្គូលក់មាសទៅកាន់ទីផ្សារពិភពលោក។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា នេះជាលើកដំបូងដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាដល់ទីផ្សារមាសឱ្យផ្អាកការទិញដូរជាមួយរុស្ស៊ី និងបុគ្គលដែលរងការដាក់ទណ្ឌកម្ម។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា ... Read More »

ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ! សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរពង្រឹងសន្តិសុខនិងសណ្ឋាប់ធ្នាប់

ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានបញ្ជាដល់អាជ្ញាធរពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅកន្លែងកម្សាន្តនានាដែលពលរដ្ឋនឹងដើរលេងក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា ... Read More »

សង្គ្រាមអ៊ុយក្រែនឈានចូលថ្ងៃទី២៩ ប្រធានាធិបតីពូទីនអនុវត្តយុទ្ធសាស្ត្រថ្មីធ្វើឱ្យលោកខាងលិច«និយាយលែងចេញ»

សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានឈានចូលថ្ងៃទី២៩ហើយ ដោយសង្គ្រាមកាន់តែខ្លាំងក្លាជាងមុន ចំណែកអាមេរិកនិងលោកខាងលិច បានខិតខំកាត់ផ្តាច់សេដ្ឋកិច្ចរុស្ស៊ីទាំងស្រុង។ ប៉ុន្តែប្រធានាធិបតីពូទីន តែងតែមានជំហាននយោបាយប្លែកៗ ធ្វើឱ្យសត្រូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២៤ខែមីនា លោកពូទីនមានសកម្មភាពធ្វើឱ្យលោកខាងលិច «ដកដង្ហើមស្ទើរតែមិនរួច» ពេលលោកពូទីនប្រកាសថា ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ ខណៈរសៀលថ្ងៃទី២៥ ខែមីនានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងមានវត្តមានក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា។  សន្និបាតដែលបាននឹងកំពុងប្រព្រឹត្តទៅមួយថ្ងៃពេញគឺថ្ងៃទី២៥ ខែមីនា ... Read More »

លោក អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អះអាងខិតខំការងារគ្រប់គ្រងជនជាប់ឃុំ ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌

ភ្នំពេញ ៖ លោក ប៉ាវ ហម ផាន អញ្ជើញជាអធិបតីក្នុងវិធីបើកសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធនាគារ ។  សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី២៥ ខែមីនា ... Read More »

សិង្ហបុរីបើកទ្វារទេសចរណ៍ដូចមុនពេលផ្ទុះកូវីដ-១៩

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀងឡុង បានលើកឡើងពីជំហានថ្មីបំផុតរបស់រដ្ឋាភិបាល គឺមិនបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈទៀតឡើយពេលធ្វើដំណើរ។ ចំណែកនៅតាមព្រំដែននឹងបើកទ្វារធម្មតាដូចមុនពេលផ្ទុះកូវីដ-១៩អ៊ីចឹង។ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី២៤ខែមីនា នាយករដ្ឋមន្ត្រីលី សៀងឡុងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងដើរទៅមុខមួយជំហានទៀតដើម្បីរស់នៅជាមួយកូវីដ-១៩ ។ ការអនុម័តច្បាប់ពាក់ម៉ាស់នៅទីសាធារណៈដែលអនុវត្តកាលពីខែមេសាឆ្នាំ២០២០រហូតមកទល់ពេលនេះគឺដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ នៅពេលនេះការពាក់ម៉ាស់មិនមែនជាការបង្ខំទៀតឡើយ។ នាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងថា ... Read More »

ក្រសួងកសិកម្មរង់ចាំទូរស័ព្ទទាន់ហេតុការណ៍សម្រាប់រាយការណ៍បទល្មើសជលផលជាក់ស្តែង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍សម្រាប់រាយការណ៍បទល្មើសជលផលជាក់ស្តែង។      ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក សយ សុខាន់ និងលោក សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក សយ ... Read More »

អភិបាលខេត្ត​ព្រៃវែង​៖​ ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តឆ្នាំនេះ ត្រូវឱ្យមានលក្ខណៈល្អប្រសើរបំផុត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ

ខេត្ត​ព្រៃវែង​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា កាលពីរសៀលថ្ងៃទី២៤ ខែមីនាម្សិលមិញនេះ​ បានជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលប្រជុំពហុបំណង (B) ... Read More »

សេចក្តីជូនដំណឹងស្តីពី “វិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា ”

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពី “វិធានការគ្រប់គងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា”  យោងតាមលិខិតលេខ ០៣៩ល អ.ជ.ប. ត. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ... Read More »