ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែតុលា​!​ អប់រំផ្សព្វផ្សាយច្បាប់ ៤៨៦ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ (គ្មាន​),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែតុលា​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ចាប់កោរត្រងោលក្មេង​ទំនើង​ដើរ​បង្ក​អសន្ដិ​សុខក្នុងមូលដ្ឋាននិង​ជាមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន​ចំនួន៦​នាក់

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​ឧដុង្គខណ:បាន​ជិះម៉ូតូល្បាត​ការពារសុវត្ថិភាពក្នុងមូលដ្ឋានបានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ជាមុខសញ្ញាសេពគ្រឿងញៀននិងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំនិងឆែកឆេរក្នុងខ្លួន។ ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះបានប្រព្រឹត្តទៅកាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០២១ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​វត្ត​ស្រះ​ឃ្លាំង ភូមិ​ត្រពាំង​អណ្តូង ឃុំ​ពាំង​ល្វា ស្រុកឧត្តុង្គ។ មន្ត្តី្រនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា ក្រោយបានឃាត់​ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ដើរ​បង្ក​អសន្ដិ​សុខ​ក្នុង​មូលដ្ឋាន និង​ជាមុខសញ្ញាក្នុងករណីនេះដោយយល់ឃើញថាពួគេជាមុខសញ្ញា​ចំនួន៦​នាក់​ ... Read More »

ប្រកបរបររកសុីជួញដូរខុសច្បាប់នូវសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២និង១៥នាទី                        ... Read More »

ស្រវឹងស្រាខ្លាំងចុះមុជទឹកប្រឡាយលង់ស្លាប់គ្មានអ្នកណាជួយទាន់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងបានចុះមុជទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មកាលពីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាផូ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ថន ទឹត ភេទប្រុស ... Read More »

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងរួចហើយប្រកែកយកត្រូវរៀងៗខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ចេញពីទិញស្រាបៀរបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ... Read More »

បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

​    ខេត្ត​បន្ទាយមានជ័យ៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃសុក្រទី​២៩​ ខែតុលា​ ឆ្នាំ​២០២១​ បានបញ្ជូនខ្លួនជនសង្ស័យ​២នាក់​ ដែល​ជាប់ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ​ដេីម្បីចាត់ការតាមច្បាប់​។  បើ​យោង​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ... Read More »

កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១៥០០គូ ស្មើ៣០% នៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក

ភ្នំពេញ៖ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ទុងប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican ... Read More »

បើករថយន្តឆ្លងផ្លូវជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកតាមផ្លូវត្រង់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបវត្តអង្គតាមិញ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតាហាយឡេនឌ័រ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុករះចូលកន្លែងលក់មីឆាបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករះចូលទីតាំងលក់មីឆាមួយកន្លែងបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាអ្នកលក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហ្វដ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន៣ នៅសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ មក

ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ... Read More »

រដ្ឋបាលខេត្តកំពត ប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដោយយករូបថត របស់លោក ម៉ៅ ធនិន ទៅចែកចាយតាមបណ្ដាញសង្គម facebook

ខេត្តកំពត ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នក ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តកំពត ពិនិត្យឃើញថា នៅតាម បណ្តាញសង្គម ... Read More »

លោក Tedros Adhanom Ghebreyesus ត្រូវបានជ្រើសរើសបន្តដឹកនាំWHO

នៅថ្ងៃទី២៩ខែតុលា បណ្តាមន្ត្រីការបរទេសលោកខាងលិច បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អាចនឹងបន្តកាន់តំណែងជាអគ្គនាយកអង្គការសុខភាពពិភពលោក WHO អាណត្តិទីពីរជាបន្តទៀត ក្រោយក្លាយជាបេក្ខភាពតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រជ្រើសរើសពី២៨ប្រទេស។ បណ្តាមន្ត្រីការបរទេសបានឱ្យដឹងថា កាលពីចុងខែកញ្ញា WHO បានផ្ញើលិខិតទៅកាន់ ... Read More »

លោក ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងខួប៥ឆ្នាំរបស់អង្គភាពសារព័ត៌មាន SWIFT NEWS និង BEST TV និងជូនពរឱ្យអង្គភាពបន្តដំណើរឆ្ពោះទៅមុខតាមទស្សនវិស័យ«ជំហានគីង្គក់»

ភ្នំពេញ ៖ អង្គភាពសារព័ត៌មាន Swift News និង Best TV បានរៀបចំកម្មវិធីអបអរសាទរខួប៥ឆ្នាំរបស់ខ្លួន ថ្ងៃទី៣០ ខែតុលា ២០១៦-២០២១ ក្រោមអធិបតីភាព លោក ហ៊ុយ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញថ្លែងសុន្ទរកថា ចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”

ភ្នំពេញ​៖​ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញថ្លែងសុន្ទរកថា ចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ក្រោមប្រធានបទការផ្លាស់ប្តូរបច្ចេកវិទ្យា ... Read More »

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារ

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សំាងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង Moderna ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី១២-១៧ឆ្នាំ ។ ពេលថ្មីៗនេះបណ្តាទីក្រុងបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer មុនគេ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៩ខែតុលា សាស្ត្រាចារ្យ បណ្ឌិត Duong ... Read More »

ក្រោយពីប្រជុំអាស៊ាន ៣ថ្ងៃសម្តេចតេជោ បន្តឆ្លៀតពេលហាត់ប្រាណឡើងវិញ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ មានប្រសាសន៍ថា ៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង ។ សារនេះសម្តេចអរគុណដល់ជនរួមជាតិ ដែលគាំទ្រសម្តេច ទើបសម្រេចបានជោគជ័យនេះជូនប្រទេសជាតិទាំងមូល ។ សូមបញ្ជាក់ថា ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំយុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ... Read More »

កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តដំណាក់កាលទីមួយនៃគម្រោងរស់នៅជាមួយកូវីដ-១៩

សារព័ត៌មាន TTXVN បានផ្សាយថា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញាបានប្រកាសគម្រោងរស់នៅធម្មតាជាមួយកូវីដ-១៩ ក្នុងដំណាក់កាលទីមួយក្នុងចំណោម៣ដំណាក់កាល ដែលហៅថា«រស់នៅជាមួយកូវីដ-១៩»។ ក្នុងដំណាក់កាលនីមួយៗ មាន៤សប្តាហ៍ ក្នុងនោះមានពីរសប្តាហ៍អនុវត្ត និង២សប្តាហ៍ដើម្បីវាយតម្លៃ ថាតើអាចបន្តបើកទ្វារដំណាក់កាលទីពីរឬទីបីបានដែរឬទេ។ ក្រុមអ្នកជំនាញនឹងវាយតម្លៃថា តើមានអ្នកជំងឺធ្ងន់ ... Read More »

កងពលតូចដឹកជញ្ជូនលេខ៩០ ទទួលអំណោយម៉ាស់ និងជែលពីលោកហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ នៅទីបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ បានធ្វើពិធីទទួលម៉ាស់ និងជែលលាងដៃអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »

សមត្ថកិច្ចនគរបាលស្រុកថ្មគោលធ្វើការស្រាវជ្រាវបង្រ្កាបករណីប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់២នាក់និងជនរងគ្រោះ១០នាក់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានស្រាវជ្រាវបង្រ្កាបករណីប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណី ហើយបានឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់២នាក់ និងជនរងគ្រោះ១០នាក់យកទៅធ្វើការសាកសួរ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ... Read More »

រដ្ឋបាល​ខណ្ឌដូនពេញ​ បន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ​ បានដាក់បញ្ជាឱ្យលោក ចាប ឌីណា  នាយករដ្ឋបាលខណ្ឌដូនពេញ ... Read More »

ប្រធានាធិបតីអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ប្រទេសអុីតាលី នៅព្រឹកថ្ងៃទី២៩ខែតុលា ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចក្នុងតំបន់អឺរ៉ុប។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំ ជាប្រចាំនៃប្រទេសអភិវឌ្ឍន៍ G20 ។ ... Read More »

លោក ម៉ៅ​ ធនិន​ បាន​បន្ត​ទទួល​ពាក្យ​បណ្ដឹង​ និង​ជួយ​សម្របសម្រួល​ ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពលរដ្ឋ​ ដែល​មក​ពី​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្ត​កំពត

ខេត្តកំពត ៖ នាព្រឹក​ថ្ងៃ​សុក្រ ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០២១​ លោក ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​បន្ត​ទទួល​ពាក្យ​បណ្ដឹង​ និង​ជួយ​សម្របសម្រួល​ ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពលរដ្ឋ​ ដែល​មក​ពី​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្ត​កំពត​។  បន្ទាប់​មកលោក ... Read More »

លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែតុលា ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន នៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ខេត្ត​ព្រៃវែង៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​អប់រំយុវជន​ និងកីឡា​បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ នៅរសៀលថ្ងៃសុក្រទី២៩​ ខែតុលា​ ឆ្នាំ​២០២១នេះថា៖​ លោក សេង សុភ័ក្ត្រ សមាជិកក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ តំណាងលោក ... Read More »

អកត្រីក្បាលប្រផេះប្រភេទបក្សីជិតទទួលរងការគំរាមកំហែងមានចន្លោះពី ១ម៉ឺនទៅ ១០ម៉ឺនក្បាលលើពិភពលោក

ភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle ... Read More »

រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ទទួលស្បៀង និងសម្ភារៈមនុស្សធម៌ ដើម្បីត្រៀមបន្តចែកជូនពលរដ្ឋរងគ្រោះ

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ... Read More »

ផ្ទុះគ្រាប់បែកនៅ៧សាខាធនាគារKBZក្នុងប្រទេសមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ា៖ មានករណីផ្ទុះជាច្រើនបានកើតឡើងនៅ៧សាខាធនាគារ KBZ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទីពីរនៃប្រទេសមីយ៉ាន់ម៉ា ។ សារព័ត៌មាន Myanmar now បានផ្សាយថា ការផ្ទុះនៅតាមសាខាធនាគារកើតឡើងក្រោយមានក្តីបារម្ភពីធនាគារឯកជនក្នុងប្រទេសនេះបញ្ជូនព័ត៌មានរបស់អតិថិជនទៅឱ្យរដ្ឋាភិបាលយោធា ។ តាមសារព័ត៌មានខាងលើបានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើដល់បណ្តាធនាគារផ្តល់ព័ត៌មានពី ... Read More »

មុខសញ្ញាក្មេងទំនើង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំណែនាំ

ខេត្តកំពង់ស្ពឺ​ ៖​ មុខសញ្ញាក្មេងទំនើង៤នាក់ដែលតែងតែប្រើប្រាស់គ្រឿងញៀនដេីរលេងពពាក់ពពូនពេលយប់គ្មានគោលដៅមិនចូលផ្ទះ និងចូលចិត្តប្រេីហិង្សាត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួននៅពេលចុះល្បាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែតុ​លា ២០​២១ នៅចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើ​ល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។   សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងទាំង៤នាក់ខាងលើមាន១-ឈ្មោះ ជិន ... Read More »

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី លោក ឧត្តមសេនីយ៍ឯក គឿន ... Read More »

សែលកាត នាំមកជូននូវគម្រោងទិន្នន័យឥតកំណត់ 4-in-1​ សម្រាប់បណ្ដា អ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា

សែលកាត នាំមកជូននូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យឥតកំណត់សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាអាចមានឱកាសចូលរួមការប្រកួតយកឈ្នះបានកាន់តែច្រើន។ អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនផងដែរ។ គម្រោង PlayGame ... Read More »