ព័ត៌មានទាន់ហេតុការណ៍៖
'

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងម្នាក់គួរជ្រើសរើសយកកីឡាមួយប្រភេទដើម្បីសុខភាព និងសាមគ្គីភាពសង្គម

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​ពុធ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមលេងកីឡាបាល់ទឹក និងកីឡាហែលទឹក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនល្មោភកាមចូលទៅលួចថតរូបអាក្រាតកាយនារីម្នាក់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ដែលយកទូរស័ព្ទដៃ ចូលទៅថតរូបអាក្រាតកាយរបស់នារី វ័យ២០ឆ្នាំម្នាក់នៅក្នុងបន្ទប់ទឹកមួយកន្លែងស្ថិតនៅផ្ទះជួលក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។     សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានវ័យ២០ឆ្នាំ។ ... Read More »

នីហ្សេរីយ៉ាទទួលបានជ័យជម្នះលើម្ចាស់ផ្ទះជើងឯក៧សម័យកាលអេហ្ស៊ីបថ្ងៃដំបូងក្នុងវគ្គជម្រុះតាមពូលពានរង្វាន់ Africa Cup of Nations

ក្រុមជម្រើសជាតិនីហ្សេរីយ៉ាបានទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Africa Cup of Nations ក្នុងលទ្ធផល១ទល់០ទៅលើក្រុមខ្លាំងអេហ្ស៊ីបដែលជាអតីតម្ចាស់ជើងឯកពានរង្វាន់នេះ៧សម័យកាលមកហើយ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ កីឡាករ Kelechi Iheanacho ជាអ្នករកបានគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់ជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួត Africa Cup ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក មានបុគ្គលិកជាង៣ពាន់នាក់ឆ្លងកូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍ United Airline បានលុបជើងហោះហើរដល់ទៅ១៤៩ជើង ស្មើនឹង៧%នៃជើងហោះហើរសរុបនៅថ្ងៃទី១១ខែមករាឆ្នាំ២០២២ ។ ការលុបជើងហោះហើរនេះដោយសារតែបុគ្គលិករហូតដល់ទៅ ៤% (ប្រមាណ៣០០០នាក់) ក្នុងចំណោមបុគ្គលិកទាំងអសនៅក្នុងក្រុមហ៊ុននេះបានឆ្លងកូវីដ-១៩ ប៉ុន្តែករណីឆ្លងស្ថិតនៅក្នុងកម្រិតស្រាល មិនទាន់មានអ្នកណាម្នាក់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ United ... Read More »

ទូតអាមេរិកប្រចាំកម្ពុជាគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier  បានបញ្ជាក់ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ... Read More »

លោកស្រី យក់ សម្បត្តិ ៖ មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង២០០ករណីហើយ

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន នៅថ្ងៃទី១២មករានេះថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង២០០ករណីហើយ។ សម្តេចតេជោ ហ៊ុនសែន ... Read More »

រថយន្តមន្ទីរព្យាបាលសុខហេង​ អង្គស្នួលបេីកបញ្ច្រាសទិសទៅបុកម៉ូតូសិស្សសាលារងរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅព្យាបាលភ្លាមៗ​ ខណៈដែលជិះម៉ូតូចេញពីសាលាត្រូវរថយន្តមន្ទីរសម្រាកព្យាបាល​ សុខហេង​ អង្គស្នួល​ ដឹកអ្នកជំងឺទៅព្យាបាលបេីកបញ្ច្រាសទិសចរាចរណ៍ជ្រុលទៅបុក​កាលពីវេលាម៉ោង១១​ ព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »

បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការពាក់ព័ន្ធបៀតបៀនកេរ្តិ័ខ្មាសលើកូនស្រីចុងអាយុ៦ឆ្នាំ

ខេត្តព្រះវិហារ ៖ កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែននៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២២នេះ បានបញ្ជូនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីចុងអាយុ៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។  មន្ត្រីនគរបាល ផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ... Read More »

រថយន្តសាំយ៉ុងដឹកបន្លែប៉ះជាមួយម៉ូតូនៅផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកបន្លែយ៉ាងលឿនទៅដល់ផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅប៉ះជាមួយម៉ូតូដែលបើកឆ្លងផ្លូវពេញទំហឹងជាប់ម៉ូតូនៅក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។    ... Read More »

បើកការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ២០២១ នៅខេត្តសៀមរាបនាព្រឹកថ្ងៃពុធនេះ

   ខេត្តសៀមរាប៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខសួនព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប។ នេះបើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា, កីឡារស់ក្នុងសន្ដិភាព ... Read More »

តារាវាយតឺន្នីសលេខ១ពិភពលោក Djokovic មានសេរីភាពក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែការគំរាមកំហែងនៃការនិរទេសនៅតែមាន

កីឡាករលំដាប់ពិភពលោក Novak Djokovic ត្រូវបានមន្ត្រីអន្តោប្រវេសន៍អនុញ្ញាតឲ្យនៅខាងក្រៅការឃុំឃាំងនៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីគាត់បានឃាត់ជិតមួយសប្តាហ៍ពីការធ្វើដំណើរចូលទៅក្នុងប្រទេសនេះ ហើយមានការខឹងសម្បារជាអន្តរជាតិជុំវិញស្ថានភាពនៃការចាក់វ៉ាក់សាំង COVID-19 របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ កីឡាករលំដាប់លេខ១ពិភពលោកនៅតែប្រឈមមុខនឹងការគំរាមកំហែងនៃការឃុំខ្លួនដោយរដ្ឋាភិបាលសហព័ន្ធជាលើកទី២ ហើយត្រូវបាននិរទេសបើទោះបីជាសាលក្រមកាលពីថ្ងៃចន្ទបានរារាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលមុននេះក៏ដោយដើម្បីលុបចោលទិដ្ឋាការរបស់គាត់។ Djokovic បានត្រឡប់មកហ្វឹកហាត់វិញប៉ុន្មានម៉ោងបន្ទាប់ពីបានឈ្នះការនៅតុលាការនោះ ដោយអរគុណចៅក្រមដែលបានដោះលែងគាត់ពីការឃុំឃាំងអន្តោប្រវេសន៍ ហើយគាត់និយាយថា គាត់នៅតែផ្តោតលើការព្យាយាមឈ្នះជើងឯកកីឡាវាយតឺន្នីសជាលើកទី២១ក្នុងកម្មវិធី ... Read More »

កូរ៉េខាងជើងប្រកាសសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង១០ដងដោយជោគជ័យ

កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះបានសាកល្បងមីស៊ីលល្បឿនលឿនដោយជោគជ័យ ក្រោមការតាមដានរបស់ប្រមុខដឹកនាំ គីម ជុងអ៊ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានវាយតម្លៃថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងមានល្បឿនលឿនជាងសំឡេងដល់ទៅ១០ដង( Mach 10)។ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ករណីបាញ់សាកល្បងមីស៊ីល គឺដើម្បីត្រួតពិនិត្យពីលក្ខណៈទូទៅនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងដែលប្រទេសនេះបានអភិវឌ្ឍន៍។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅនៅចម្ងាយ ... Read More »

សេចក្តីជូនដំណឹងអំពីកាតព្វកិច្ច របស់និយោជកក្នុងការជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត

ភ្នំពេញ ៖ យោងតាមសារាចរលេខ០១ សរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្ដីពីការជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ មួយឆ្នាំ២០២១ អនុវត្តការងារបានយ៉ាងល្អ ពិសេសការងារទប់ស្កាត់កូវីដ-១៩និងការរៀបចំសណ្តាប់ធ្នាប់ បែចិញ្ចឹមត្រី, ផ្ទះបណ្តែតទឹកតាមដងទន្លេ

ភ្នំពេញ៖  លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១នេះបានពុះពារជម្នះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃ ជាមួយនឹងការដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទ្រីមានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះគឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អទៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ... Read More »

កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ០៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​ គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ពុធទី១២ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០៩នាក់ និងករណីស្លាប់​ គ្មាន​។   សូមជម្រាបថា​ ... Read More »

ចាបព្រៃវែងដែលជិតផុតពូជបំផុតនៅលើពិភពលោកបានមកដល់កម្ពុជាហើយ

ខេត្តតាកែវ ៖ បើយោងពីប្រភព៖ NatureLife Cambodia Organization បានបញ្ជាក់អោយដឹងថា,  មកដល់រដូវនេះ ក្នុងខែមករា ឆ្នាំ២០២២ សត្វចាបព្រៃវែងឬចាបទ្រូងលឿង (Yellow Breasted Bunting) ចំនួនរាប់ពាន់ក្បាល ... Read More »

កុមារាកូនភ្លោះ២នាក់លង់ទឹកទន្លេស្លាប់ទាំងព្រលប់នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ ក្មេងប្រុសអាយុ៣ឆ្នាំ២នាក់ជាបងប្អូនភ្លោះបានស្លាប់ក្នុងហេតុការណ៍លង់ទឹកទន្លេ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចទន្លេមេគង្គភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា សពកុមារារងគ្រោះទី១.ឈ្មោះ ម៉ី សោទី  ... Read More »

គ្រូបង្វឹកក្លិប Newcastle កំណត់គោលដៅចុះហត្ថលេខាយកកីឡាករ៥រូបបន្ថែមទៀតសម្រាប់ក្នុងខែមករា

ការធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ FA Cup របស់ Newcastle United ក្រោមថ្វីជើងក្រុម Cambridge United កាលពីថ្ងៃសៅរ៍សប្តាហ៍មុននឹងក្លាយជាសញ្ញាដ៏អាក្រក់មួយក្នុងរដូវកាលរបស់ក្លិប ប៉ុន្តែគ្រូបង្វឹកក្រុម Newcastle លោក Eddie Howe ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៦៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២១៥នាក់ (យានយន្ត ១៤៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១២ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

រថយន្តទំនើបម៉ាកHUMMER បុកម៉ូតូស្មាស់រីវ៉ូអូសជាច្រេីនម៉ែត្រ​បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងបុកអូសជាប់ក្រោមកង់រថយន្តជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃអង្គារ ទី១១​ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣​ កែងនឹងផ្លូវលេខ២៨៨​ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ ​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋាន

ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២លោក ចេង មុនីរ៉ា  អភិបាលខណ្ឌច្បារអំពៅ លេាក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ... Read More »

ពលករ​ខ្មែរ​ចំនួន១២៤នាក់​ត្រូវអាជ្ញាធរថៃ​ចាប់បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញតាម​ច្រក​តំបន់​អូរ​អន្លក់

ខេត្តបាត់ដំបង៖ ពលករ​ខ្មែរ​ចំនួន១២៤នាក់​ទៀត​តត្រូវបានអាជ្ញាធរថៃ​ចាប់បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញតាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ​ឆ្នាំ​២០២២​ ​នេះ។  នេះបើតាមការឲ្យ​ដឹងពីការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពីម្សិលមិញ។ តាមការរាយការណ៍នោះបញ្ជាក់ឲ្យដឹងថាពលករ​ខ្មែរដែ​ល​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​ សរុប​មាន​ចំនួន​១២៤​នាក់ក្នុងនោះមានស្រី​៤៩​នាក់​និង​ក្មេង​២២​នាក់​ ។ ពលករទាំងនោះត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បន្ទាប់ពី​មកដល់​កម្ពុជាដោយ​កត់​ឈ្មោះ​ចុះ​កំណត់ហេតុ​និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ១៩ ... Read More »

ជាងមាសម្នាក់ចងកសម្លាប់ខ្លួនបន្សល់ទុកចម្ងល់ជូនអ្នកស្គាល់ថា តើហេតុអ្វីក៏ដល់ថ្នាក់ហ្នឹង ?

ខេត្តកំពង់ចាម ៖ លោក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីរសៀល ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍វាលវង់ថា មានករណីមនុស្សប្រុសចងកនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា មានទស្សនៈ ដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការ ជួយមីយ៉ាន់ម៉ា

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា មានទស្សនៈ ដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការ ជួយមីយ៉ាន់ម៉ា។ នេះបើយោងតាម លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុនសែន អញ្ជើញជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ភ្នំពេញ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។   ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេច :   ប្រការ ១.、 គោលបំណង ប្រកាសនេះ មានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជា មូលដ្ឋានដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ... Read More »

រថយន្តព្រូសបុករថយន្តម៉ាស្តាឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ​៖​ រថយន្តព្រូសបេីកលឿនជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តម៉ាស្តាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ២៥៧​ កែងផ្លូវកម្ពុជាក្រោម​ ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ ... Read More »

រថយន្តកូរ៉េដឹកទំនិញបើកបុកម៉ូតូBeatបណ្តាលឲ្យបុរសម្នាក់ ស្លាប់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តបេីកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូ ម៉ាកហុងដាBeat ពណ៌ខៀវបិតស្គុតខ្មៅ ... Read More »

មហាអំណាចចិននិយាយថា, ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យ

ភ្នំពេញ ៖ មហាអំណាចចិននិយាយថា, ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យ ។ នេះជាបញ្ជាក់ដោយ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី១១ ខែមករា ... Read More »