ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះបិទខ្ទប់ធនាគារឯកទេសអុីអន ចំកណ្តាលក្រុងបាត់ដំបង !

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១ លោក ផេង សិទ្ធី អភិបាលក្រុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះបិទខ្ទប់ធនាគារឯកទេសអុីអនស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលបានរកឃើញបុគ្គលិកធនាគា១នាក់មានវិជ្ជមានកូវីដ-១៩។ សូមបញ្ជាក់ថា ,រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ... Read More »

ខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១

ខេត្តព្រៃវែង៖ ខេត្តព្រៃវែងបានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល ១នាក់។  រដ្ឋបាលខេត្តព្រៃវែង ... Read More »

នគរបាលរាជធានីភ្នំពញ​ បដិសេធទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកសារព័ត៌មានមួយ​ដែលបានយករូបភាពចាស់មកចុះផ្សាយ​ !

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកសារព័ត៌មានមួយ​ដែលបានយករូបភាពចាស់មកចុះផ្សាយ​ ។ បន្ទាប់ពីបានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋផ្តល់មកក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ថាមានទីតាំងហាងការហ្វេមួយកន្លែងបេីកលេងល្បែងសុីសងខុសច្បាប់​ កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ក្រោយទទួលបានព័ត៌មានភ្លាម ដែលបានចុះផ្សាយថាមានបទល្មើសល្បែងស៊ីសងខុសច្បាប់ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្រះចក ... Read More »

ការឆ្លងកូវីដ-១៩នៅអឺរ៉ុបកើនឡើងខ្ពស់បន្ទាប់ពី១០សប្តាហ៍ធ្លាក់ចុះ អង្គការWHO ព្រមានពីរលកកូវីដ-១៩លើកទី៤

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១ខែកក្កដា បានព្រមានថា ការប្រកួតបាល់ទាត់យូរ៉ូ ជាមួយនឹងការធ្វើដំណើររបស់ពលរដ្ឋប្រទេសជាច្រើននៅក្នុងរដូវក្តៅនេះ មិនខុសអ្វីពីការចែកចាយកូវីដបំប្លែងខ្លួនថ្មី Delta នៅទូទាំងសហគមន៍អឺរ៉ុបនោះឡើយ ។ រយៈពេល១០សប្តាហ៍ចុងក្រោយនេះអឺរ៉ុបមានករណីឆ្លងធ្លាក់ចុះ ប៉ុន្តែ ពេលនេះបានកើនឡើងខ្ពស់ជាថ្មី។ តាមតួលេខពីការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប ដែលបានប្រកាសនៅថ្ងៃទី១ខែកក្កដា ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖​ នៅឆមាសទី១ ក្នុង​ឆ្នាំ​២០២១នេះ​ ការនាំចេញកៅស៊ូមានតម្លៃ ២២២លានដុល្លារ

ភ្នំពេញ៖ បើ​យោង​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន បានថ្លែង​ឱ្យ​ដឹង​ថាការនាំចេញកៅស៊ូមានតម្លៃសរុបជាង ២២២លានដុល្លារ។ លោក វេង សាខុន បានថ្លែង​បន្តថា​ ក្នុង​រយៈពេល៦ខែ​ ពីខែមករាដល់មិថុនា ... Read More »

លទ្ធផលជំនួបរវាង លោក ប្រាក់ សុខុន ជាមួយ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា !

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ... Read More »

កម្ពុជា! បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន​ ៩៦៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៥០នាក់​ និងអ្នក​ស្លាប់​ ៣២នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​០២ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៦៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៥០នាក់ និងករណីស្លាប់​ ៣២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០១ ខែកក្កដា​​​ ... Read More »

តារាសម្តែង ទ្រី តារាវុធ បញ្ចេញតំណែងតួឯកម្តង៤រឿង ព្រមគ្នា

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ក្រោយពីFreshie Boy ចំណាក់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៦ និងជាបុរសតំណាងឲ្យកម្ពុជាចូលរួមប្រកួត Man Of The Year  2019 លោក ទ្រី តារាវុធ កាន់តែលេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ... Read More »

ល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១)៖ ១- ការងារដាំដុះ ៖   ក – លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ១៤៥ ០០៦ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ៨ ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តសៀមរាប៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ ... Read More »

ប្រទេស​​អង់គ្លេស៖​ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ​ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់​ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ

អន្តរជាតិ​៖ បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson​ បានបញ្ជាក់ថា​ នៅ​ត្រឹមថ្ងៃទី១៩ ខែ កក្កដាខាងមុខនេះ​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។​ ... Read More »

ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ

នៅថ្ងៃទី១ខែកក្កដា នៅទីលានស្ថិតនៅក្នុងខណ្ឌ Wanchai ទីក្រុងហុងកុង បានប្រារព្ធខួប២៤ឆ្នាំ ថ្ងៃអង់គ្លេសប្រគល់កោះហុងកុងសងទៅឲ្យចិនដីគោកវិញ (1/7/1997-1/7/2021)។ ដូចជារៀងរាល់ឆ្នាំដែរ នៅក្នុងពិធីនេះមានឧទ្ធម្ភាគចក្រហោះហើរនាំទង់ជាតិចិន និងទង់តូចតំណាងឲ្យកោះហុងកុង ហោះហើរនៅជុំវិញទីតាំងរៀបចំពិធី ។ ជាមួយគ្នានោះដែរ ក៏មាននាវាដ៏ធំនៅឈូងសមុទ្រ Victoria ... Read More »

ក្រោយធ្លាយព័ត៌មាន យករថយន្តរដ្ឋកែស្លាកលេខ រួចយកទៅបញ្ចាំ៣ម៉ឺនដុល្លារលោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបានផ្ទេរភារកិច្ច មកទីស្ដីការក្រសួងមហាផ្ទៃ !

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែល អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” ទើបទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា, លោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនវ៉ារថយន្តមួយគ្រឿងមិនផុតក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីទាំងពីរដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ... Read More »

ជនសង្ស័យជាឪពុកចុងឈ្មោះ​ សុខ​ រដ្ឋា​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ

ភ្នំពេញ៖ ជនសង្ស័យជាឪពុកចុងឈ្មោះ​ សុខ​ រដ្ឋា​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រព្រឹត្តអំពើឃាតកម្មលើកូនដើម (វាយ និងយកជង្គង់អុកលើដើមទ្រូងបណ្តាលឲ្យស្លាប់)​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២១​នេះ ។  សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតហេតុ នៅត្រង់ចំណុចផ្ទះជួល ... Read More »

Tottenham តែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មី

ក្លិបមាន់ខ្នាយមាស Tottenham បានតែងតាំងលោក Nuno Espirito Santo អតីតគ្រូបង្វឹកក្រុម Wolves ធ្វើជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង Dailymail កាលពីថ្ងៃទី១ កក្កដា។ ... Read More »

វគ្គ៨ក្រុមចុងក្រោយយូរ៉ូរាត្រីនេះ ៖ ស្វ៊ីសទទួលបន្ទុកធ្ងន់ប៉ះអេស្ប៉ាញ ខណៈជើងខ្លាំងបែលហ្ស៊ិកប៉ះក្រុមមិនដែលចាញ់អុីតាលី

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមឡើងជើងស្វ៊ីសត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ(ម៉ោង១១យប់) និងក្រុមខ្លាំងបែលហ្ស៊ិកប៉ះក្រុមខ្លាំងមិនដែលចាញ់អុីតាលី(ម៉ោង២រំលងអធ្រាត្រ)។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិស្វ៊ីសក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយវែល១ទល់១, ចាញ់អុីតាលី៣ទល់០ និងឈ្នះទួរគី៣ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ស្វ៊ីសមានឱកាសយកឈ្នះក្រុមខ្លាំងបារាំងក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា៣ទល់៣។ ចំណែកក្រុមខ្លាំងអេស្ប៉ាញ ... Read More »

បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ហៅឡំប្រឺតាដឹកយកទៅសង្រ្គោះតែខាងមន្ទីរពេទ្យជាច្រើនមិនទទួលក៏ស្លាប់នៅតាមផ្លូវ

ភ្នំពេញ៖ បុរសម្នាក់កំពុងបើកម៉ូតូសុខៗត្រូវម៉ូតូមួយគ្រឿងទៀតបើកទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រពន្ធដឹកតាមឡំប្រឺតាយកទៅសង្រ្គោះ តែអកុសលខាងមន្ទីរពេទ្យជាច្រើនមិនទទួលព្យាបាលក៏ស្លាប់នៅតាមផ្លូវ ចំណែកឯភាគីម្ខាងទៀត ជាអ្នកបង្កបានបើករត់គេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចជាប់រោងចក្រចាន់សុវណ្ណ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី ១៨៖ ស្តីពី “របៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ”

ភ្នំពេញ៖ឥ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានបង្ហាញ វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី ១៨៖ ស្តីពី “របៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ” ដែលទទួលបានជំនួយឥតសំណងពីធនាគារអភិវឌ្ឍអាស៊ី (ADB) បរិញ្ញប្បទានលេខ 0241-CAM ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ៧៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់និងជាសះស្បើយ៧៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១ខែកក្កដា ... Read More »

នគរបាលប៉ុស្តិ៍សំពៅពូនឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀន

    ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅពូនធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងការជួញដូរសារធាតុញៀនដោយខុសច្បាប់។  ហេតុការណ៍ខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤៥នាទីនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។     ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ... Read More »

អភិបាលខណ្ឌកំបូលជួបសំណេះសំណាលជាមួយបុគ្គលិក​ កម្មករ​ក្រុមហ៊ុន​ MIZUDA ដែលជាប្រតិបត្តិករផ្តល់សេវាសម្អាត​និងប្រមូលសំរាម​

    ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១​  លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌ រួមជាមួយលោក​ ... Read More »

ការចាក់វ៉ាក់សាំងនៅខេត្តពោធិ៍សាត់លើកនេះ មានការចូលរួមច្រើនកុះករ អាចទើបភ្ញាក់រលឹកនិងជឿជាក់លើរាជរដ្ឋាភិបាល

ខេត្តពោធិ៍សាត់ ៖ យុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណ:ទ្រង់ទ្រាយធំជូនមន្ត្រីរាជការ កម្មករ កម្មការិនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  ដោយបានរៀបចំកន្លែងចាក់ចំនួន៥កន្លែង ទី-១ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ទី-២ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស ... Read More »

អាណោចអាធ័មណាស់! ធ្លាប់រៀនចេះដឹងដល់ឆ្នាំទី២​មហាវិទ្យាល័យ បែរជាធ្លាក់ខ្លួនឈឺរហូតពិការភ្នែកទាំងសងខាង ដេីរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់

ភ្នំពេញ​ ៖​ យុវជនពិការភ្នែកម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីដើរតាមផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចរថយន្តបង្កហេតុនោះព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​   ... Read More »

គួរឱ្យសង្វេគខ្លាំងណាស់!! បុរសម្នាក់ស្លាប់នៅលេីម៉ូតូ​តាមដងផ្លូវ៥០ម៉ែត្រ​ សង្ស័យជិះបុករថយន្តពីក្រោយ

​    ភ្នំពេញ​ ៖​ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់​ ខណៈដែលប្រពន្ធនិងម្ដាយយំសោកបោកខ្លួនស្តាយស្រណោះបុរសម្នាក់ដែលស្លាប់គាបជាប់លេីម៉ូតូនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២១​ ។  ​ ... Read More »

ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

អន្តរជាតិ​៖​ ប្រទេស​រុស្ស៊ី​ ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ គ្រឹះ​ស្ថានសុខាភិបាលទីក្រុងម៉ូស្គូ​ នៃប្រទេសមួយនេះ បានបេីកយុទ្ធនាការចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 “ដូសទី ៣”។ ... Read More »

គ្រឹះស្ថានអង្គរ៖​ គិតត្រឹម​ឆមាសទី១ឆ្នាំនេះ​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ២២ម៉ឺនដុល្លារ

ខេត្ត​សៀមរាប៖ គ្រឹះស្ថានអង្គរ​ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ​ បានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។​ នេះបើ​យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ​ បានបញ្ជាក់បន្ថែមថា​ ... Read More »

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន៖ កើនឡើងជាង២៥%​ ​ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២១នេះ​ សម្រេចបានជិត៤ពាន់លានដុល្លារ

ភ្នំពេញ​៖ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា​​ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុប ចំនួនជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% ក្នុង​រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ... Read More »

ហ្វីលីពីន៖​ ត្រៀមជម្លៀសប្រជាជនរកកន្លែងមានសុវត្ថិភាព​ និងបង្កើនកម្រិតប្រកាសអាសន្ននៃការផ្ទុះភ្នំភ្លើង

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើង​ នៅក្នុងប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។ ជាក់ស្ដែង​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន​ ... Read More »