ព័ត៌មានទាន់ហេតុការណ៍៖
'

ដំណឹងល្អ ! ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់ផ្តើមដំណើរការ រថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ !

ភ្នំពេញ៖ ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់ផ្តើមដំណើរការ រថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស សារជាថ្មីឡើងវិញ ទទួលអតិថិជន រហ័សទាន់ចិត្ត ជាមួយសេវាប្រកបដោយភាពជឿជាក់ រាក់ទាក់បំផុតពីបុគ្គលិកគ្រប់ផ្នែក។  សូមបញ្ជាក់ថា, សូមស្វាគមន៍ការវិលត្រឡប់មកវិញជាមួយនឹងរថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេសរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំដែលចាប់បើកដំណើរការឡើងវិញនៅថ្ងៃទី៥ ... Read More »

លោក Sir Alex Ferguson ចង់បានលោក Mauricio Pochettino ជាគ្រូបង្វឹកក្រុម Manchester United ប្រសិនបើក្លិបបណ្តេញលោក Solskjaer

យោងតាមរបាយការណ៍បានឱ្យដឹងថា អតីតគ្រូបង្វឹកឆ្នើមលោក Sir Alex Ferguson ចង់ឱ្យលោក Mauricio Pochettino ក្លាយជាអ្នកចាត់ការបន្ទាប់របស់ក្លិប Manchester United ប្រសិនបើក្លិបបិសាចក្រហមសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer ... Read More »

Napoli ត្រូវការឈ្នះ Bologna នៅរាត្រីនេះដើម្បីឡើងឈរកំពូលតារាង Serie A

ក្រុមម្ចាស់ផ្ទះ Napoli នឹងសម្លឹងរកការបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេទៅកាន់រដូវកាល Serie A នៅរាត្រីថ្ងៃព្រហស្បតិ៍នេះនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bologna នៅកីឡដ្ឋាន Stadio Diego Armando Maradona វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា។ ក្រុមម្ចាស់ផ្ទះ Napoli ... Read More »

ជាលើកដំបូងហើយក្នុងរយៈពេល៤០ឆ្នាំ កោះតៃវ៉ាន់ប្រកាសថាមានទាហានអាមេរិកឈរជើងនៅទីនេះ

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី ត្សៃ អុីងវិន(Tsai Ing-wen) បានប្រកាសទទួលស្គាល់ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមកថាមានទាហានអាមេរិកឈរជើងនៅលើកោះនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី Will Ripley របស់បណ្តាញព័ត៌មាន CNN លោកស្រី Tsai Ing Wen បានបញ្ជាក់ថា ... Read More »

កូរ៉េខាងត្បូងនិងរុស្ស៊ីសន្យាសហការគ្នាយ៉ាងស្អិតល្មួតក្នុងការជំរុញសន្តិភាពឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Young នៅថ្ងៃទី២៧ខែតុលា បានប្រកាសថា ប្រទេសនេះនិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យមានជំនួបពិភាក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅក្នុងទីក្រុងមូស្គូ លោក Chung ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ,ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និងល្បាតត្រួតពិនិត្យមូលដ្ឋានអាជីវកម្មហាមឃាត់ KTV បារបារាំង រង្គសាល

ភ្នំពេញ​៖ ដោយយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បញ្ជាឱ្យលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ នៅយប់​ថ្ងៃពុធ ០៦រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ... Read More »

កីឡាករដែលមិនបានចាក់វ៉ាក់សាំងប្រឈមនឹងការសង្ស័យពីសិទ្ធិក្នុងការចូលប្រកួតនៅ Australian Open 2022

ការសង្ស័យត្រូវបានលើកឡើងម្តងទៀតទាក់ទងនឹងកីឡាករវាយតឺន្នីសដែលមិនបានចាក់វ៉ាក់សាំង និងថា តើពួកគេនឹងអាចចូលរួមក្នុងកម្មវិធី Australian Open ដែរឬទេ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ផ្ទុយពីអ្នកនយោបាយសំខាន់ៗ។ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីលោក Scott Morrison បាននិយាយថា អ្នកដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងនឹងអាចចូលទៅក្នុងប្រទេសអូស្ត្រាលីដើម្បីប្រកួត។ លោក​បាន​បន្ថែម​ថា ការ​ចូល​នឹង​អាស្រ័យ​លើ​រដ្ឋ ... Read More »

Update៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារនៅ វិមានរដ្ឋសភានាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ។ សម្តេចអគ្គមហាពញាចក្រី ហេង ... Read More »

នគរបាលក្រុងព្រះសីហនុ ចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត

ខេត្តព្រះសីហនុ៖ តបតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ... Read More »

ខ្សែប្រយុទ្ធរបស់ Man Utd កីឡាករ Marcus Rashford មានឈ្មោះក្នុងបញ្ជីជាកីឡាករស្បែកខ្មៅដែលមានឥទិ្ធពលនៅអង់គ្លេស

ខ្សែប្រយុទ្ធក្រុម Manchester United និងជាជម្រើសជាតិអង់គ្លេស Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករបាល់ទាត់ស្បែកខ្មៅដែលមានឥទ្ធិពលបំផុតរបស់អង់គ្លេស។ បញ្ជីកីឡាករស្បែកខ្មៅក្នុងវិស័យបាល់ទាត់ប្រចាំឆ្នាំទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កីឡាកររូបនោះដែលធ្វើការនៅក្នុងផ្នែកផ្សេងៗក្រៅពីជាកីឡាករ ។ Rashford មានវ័យ២៣ឆ្នាំបានទទួលការសរសើរយ៉ាងខ្លាំងចំពោះការងារក្រៅរបស់គាត់ជុំវិញការជួយដល់ជីវភាពក្រីក្រដោយផ្តល់ចំណីអាហារក្នុងចំណោមកុមារដែលខ្សត់ខ្សោយ។ អតីតខ្សែការពារក្រុម Arsenal និងអង់គ្លេសនាង Alex ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ... Read More »

រថយន្តស៊េរីទំនើបជ្រុលទៅបុកបង្គោលភ្លើងហើយបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ តែ សំណាងល្អមិនបង្កឱ្យមានអ្នករបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែងជាប់នឹងរង្វង់មូល (នាងកិន្នរ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

ក្រសួង​សុខាភិបាល​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១០៩នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ២៧២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៨នាក់​(០៥ នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៨​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១០៩នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៧២នាក់ និងករណីស្លាប់​ ០៨នាក់​ ( ០៥នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយបញ្ជាក់ថា, ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៧ ខែតុលា​!​ អប់រំផ្សព្វផ្សាយច្បាប់ ៤៩៥ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៦៧នាក់ (យានយន្ត ១៧៨គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៧ ខែតុលា​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចដោះស្លាកលេខរថយន្ត

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម                           ... Read More »

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដីយ៉ាងអាណោចអាធ័មដោយសារត្រូវចរន្តអគ្គិសនីឆក់នៅវេលាម៉ោង១៩និង០០នាទីថ្ងៃ‌ទី២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយឈ្មោះ ហាក់ រី  ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តណ្តាល ។       មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ទាំងរាត្រីថ្ងៃទី២៧តុលា ម្សិលមុិញ !

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៧តុលា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាដៃគូរបស់អាស៊ាន។ នៅក្នុងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន៖១៖ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៧ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ... Read More »

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ ០៣នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនករណីលួចម៉ូតូ ។កាលពីវេលាម៉ោង១២ និង៣០នាទី                   ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ មិនបានសម្រេច

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១នៅចំណុចសួនតាឌី ស្ថិតនៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ សុភាព កាណារ៉ា  អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ... Read More »

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច និង​ឃុបឃិត​គ្នា​ទទួលផល​ចោរកម្ម

ខេត្តប៉ៃលិន​៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​ផ្នែក​ជំនាញ អធិការដ្ឋាននគរបាល​ក្រុង​ប៉ៃលិនរៀបចំ​សំណុំរឿងបញ្ជូនទៅតុលាកា​រនាថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ក្នុងករណីចោរកម្មនៅត្រង់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា​ជនសង្ស័យ​៣នាក់ដែលឃាត់ខ្លួននេះមាន១. ឈ្មោះ​ អ៊ុន ពិរុណ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២.ឈ្មោះ​ឡុង ... Read More »

សារលិខិត សម្ដេចតេជោ ហ៊ុន សែន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ... Read More »

លោក ឃួង ស្រេង នៅយប់ ថ្ងៃ២៧តុលាបានឈរជើងនៅទីបញ្ជាការ ស្រាលមុខផ្សារ ព្រែក ជ្រៃ ដើម្បីត្រៀមសង្គ្រោះ ពលរដ្ឋ ដែល រងគ្រោះដោយទឹកជំនន់

ភ្នំពេញ ៖ លោក ឃួ ង ស្រេង  អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ២៧ ខែតុលា នេះ បានដឹកនាំកម្លាំងនិង ... Read More »

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវ២១៧​ និងផ្លូវ៥០ម៉ែត្រ​ ខណៈទឹកហូរលិចផ្លូវយ៉ាងខ្លាំង

ភ្នំពេញ​៖​ នៅ​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ​ អាជ្ញាធរខណ្ឌដង្កោ​ បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​ផ្អាក​ការធ្វើដំណើរ​ជា​បណ្តោះអាសន្ន​លើកំណាត់​ផ្លូវ​លេខ​២១៧​ និងផ្លូវ៥០ម៉ែត្រ​ ជាពិសេស​ត្រង់ចំណុច​ភ្លើងស្តុប​ស្ពាន​បា​គូ​ដោយសារតែ​ទឹក​កំពុង​ហូរ​កាត់​ផ្លូវ​យ៉ាងខ្លាំង​ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ប្រសិន​បើក​បន្តធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​។​​ អាជ្ញាធរ​ក៏​សូម​អំពាវនាវ និង​ហាមឃាត់​រថយន្ត​ធន់​ធ្ងន់​កុំ​ឲ្យ​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវ​នេះ​ផងដែរ ដើម្បី​ចៀសវាង​ការខូចខាត​ផ្លូវ​នៅពេល​មានទឹក​កំពុង​ហូរ​កាត់​នេះ​។​ ជាមួយគ្នានោះ​ អាជ្ញាធរមូលដ្ឋានដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​បា​គូ បាន​បញ្ជាក់ថា ... Read More »

មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត នៅតែបន្តគំរាមកំហែង

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន ២បន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ ... Read More »

សម្ដេចតេជោ ហ៊ុនសែន បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ីបូព៌ាសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ !

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសនៅតំបន់អាស៊ីបូព៌ាសម្រួលការធ្វើដំណើរឆ្លងដែនឡើងវិញដើម្បីពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ឡើងវិញ ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន ... Read More »

គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២ គ្រឿង (រថយន្តចង្កូតស្តាំ១៩០គ្រឿង) បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ (អគរ) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស តាមប្រព័ន្ធវីដេអូ ... Read More »

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤តាមប្រព័ន្ធវីដេអូ

ភ្នំពេញ, សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៤ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ... Read More »

អភិបាលរង ស្រុកវាលវេង លោក ចាន់ វិចិត្រ ត្រូវបានព្រះរាជអាជ្ញារង ខេត្តពោធិ៍សាត់កោះហៅទៅបំភ្លឺករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ចម្ការរបស់អតីតមេទ័ពខ្មែរក្រហមនៅថ្មដា !

ខេត្តពោធិ៍សាត់: លោក ខាំ វណ្ណមុន្នីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ បានអញ្ជើញឈ្មោះ ចាន់ វិចិត្រ មុខរបរ អភិបាលរងស្រុកវាលវែង ទីលំនៅបច្ចុប្បន្នភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ... Read More »