ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេយីហោ DM ទៅតុលាការ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទ ដែលជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេ យីហោ DM នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សប្រុសស្រីចំនួន៦៨នាក់ដែលកម្លាំងចម្រុះចុះប្រតិបត្តិការឃាត់ខ្លួននៅទីតាំងខារ៉ាអូខេយីហោ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥នេះ !

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ប្រាប់អំពី ,ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក ដូចជា ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ស្រុកពារាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ... Read More »

លោក ហ៊ុយ វណ្ណៈ បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ !

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ ។  លោក ... Read More »

លោក ហ៊ុនម៉ានី : (មាសសុទ្ធមិនខ្លាចភ្លើង)

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា(មាសសុទ្ធមិនខ្លាចភ្លើង) ។ លោកថ្លែងបែបនេះបន្ទាប់ពីរដ្ឋសភាបន្តប្រជុំដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត។  តំណាងរាស្ត្ររូបនេះបានបន្តថា, ... Read More »

ថ្ងៃ​នេះ​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១១៦នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ២៨៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៩នាក់​(០៦ នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​២៥ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១៦នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៨៧នាក់ និងករណីស្លាប់​ ០៩នាក់​ ( ០៦នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ ... Read More »

យន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ភ្នំពេញ៖ សូមជម្រាបជូនថា, នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានប្រតិបត្តិការ ការពារ រក្សាសន្តិសុខ ជូនក្រុមការងារដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន ... Read More »

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ មានកត្តាសំខាន់ចំនួន៥

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ បានមានប្រសាសន៍ថា យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិដើម្បី: ១. ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ ២. បង្កើនកិច្ចសហការ ... Read More »

ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងឡូតូ និងកត់ឆ្នោតវៀតណាមបើកដោយមិនញញើតទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ

ភ្នំពេញ ៖ ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ឡូតូនឹងកត់ឆ្នោតវៀតណាមបើកដោយមិនញញើតទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដែលមានទីតាំងនៅតាមផ្លូវលេខ៤៧៤កែងផ្លូវលេខ១០១ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងលូន ដែលមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដោយមិនបានអនុវត្តតាម វិធានការសុខាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ និង ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ប៉ូលិសស៊ើបអង្កេតបដារបស់អ្នកគាំទ្រ Crystal Palace ដែលរិះគន់កិច្ចព្រមព្រៀងម្ចាស់ក្លិប Newcastle ថ្មី

ប៉ូលិសកំពុងស៊ើបអង្កេតលើផ្ទាំងបដាក្រាហ្វិកដែលបង្ហាញដោយអ្នកគាំទ្រក្រុម Crystal Palace ដែលកំណត់គោលដៅលើការកាន់កាប់ដឹកនាំដោយម្ចាស់ក្លិបអារ៉ាប៊ីសាអ៊ូឌីតរបស់ក្រុម Newcastle United ។ បដានេះបានធ្វើឡើងក្នុងគោលបំណងសាកល្បងភាពជាម្ចាស់របស់ Premier League បន្ទាប់ពី Newcastle លក់ក្នុងតម្លៃ ៣០៥លានផោនកាលពីពេលថ្មីៗនេះ។ វាបានបង្ហាញពីរូបភាពនៃបុរសម្នាក់ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីអារ៉ាប់រួមជាមួយនឹងអ្វីដែលមើលទៅដូចជានាយកប្រតិបត្តិ ... Read More »

បិសាចក្រហម Manchester United ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើងហង្សក្រហម Liverpool

ក្រុមហង្សក្រហម Liverpool បានធ្វើឱ្យក្រុម Manchester United និងគ្រូបង្វឹកក្រោមសម្ពាធរបស់ពួកគេលោក Ole Gunnar Solskjaer ចាញ់យ៉ាងអាម៉ាស់មុខ ខណៈដែលពួកគេបានផ្តួលក្រុមបិសាចក្រហមនៅកីឡដ្ឋាន Old Trafford ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល៥ទល់០កាលពីយប់ថ្ងៃទី២៤ ខែតុលាម្សិលមិញ។ ... Read More »

ព្រឹកនេះរដ្ឋសភាបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភានឹងបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ មានដូចជា ៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ... Read More »

ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច ដួលត្រូវរថយន្តធុនធំកិនស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងជ្រុលចង្កូតប៉ះរថយន្តធុនតូចមួយគ្រឿងដួលទៅនឹងថ្នល់ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិន កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ... Read More »

គួរឱ្យសង្វេគណាស់!! បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កដឹកខ្យងយកទៅឲ្យប្អូន ត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់នៅលើផ្លូវបេតុងព្រៃស

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតបើកវ៉ាជែងជ្រុលទៅបុករុឺម៉កនោះពេញទំហឹងបណ្ដាលឲ្យអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​   សពជនរងគ្រោះមានឈ្មោះកើត ... Read More »

នគរបាលឃាត់ខ្លួនជនបរទេសចំនួន០៤នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេសចំនួន០៤នាក់ ពីបទពង្រត់ និងបង្ខាំងមនុស្សចំនួន០៨នាក់ខុសច្បាប់បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តទៅតាមច្បាប់។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ... Read More »

ដែនដីដែលកូវីដ-១៩មិនទាន់ឆ្លងចូលទៅដល់

នៅកោះ St Helena របស់ប្រទេសអង់គ្លេស ពលរដ្ឋមិនចាំបាច់ធ្វើចត្តាឡីស័ក ឬក៏ពាក់ម៉ាស់នោះឡើយ ។ ជីវភាពរស់នៅរបស់ពលរដ្ឋមិនខុសអ្វីពីពេលមិនទាន់មានកូវីដ-១៩នោះឡើយ។ កោះ St Helena ដែលជាដែនដីនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក ដែលមនុស្សជាច្រើនបានស្គាល់ថាជាទីកន្លែងដែលណាប៉ូឡេអុង ឃុំខ្លួនក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ ... Read More »

សមត្ថកិច្ច​ បង្ក្រាបនិងឃាត់ខ្លួនមនុស្ស​ ២នាក់​ ពាក់​ព័ន្ធ​ករណីលួច ស្ថិតក្នុងភូមិចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទេីប​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង​ ១២​ និង១០នាទីរំលងអាធ្រាត្រ​ឈានថ្ងៃអាទិត្យ ៣រោច ... Read More »

ពិតជាគួរឲ្យហួសចិត្តណាស់! សមត្ថកិច្ចនិងអាជ្ញាធរកំពុងបំពេញបេសកកម្មទប់ស្កាត់កូវីដ-១៩ទូទាំងប្រទេសដែលឆ្លងចូលសហគមន៍ តែក្រុមញៀនល្បែងបញ្ជល់មាន់និងអាប៉ោងនៅតែគឃ្លើន

ខេត្តស្ទឹងត្រែង៖ នគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ល្មើសច្បាប់មួយកន្លែងកាលពីរសៀលថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងចម្ការស្វាយចន្ទីមួយកន្លែង មានចម្ងាយប្រមាណជាង១គីឡូម៉ែត្រនៅជាប់នឹងវាលស្រែស្ថិតក្នុងភូមិរាជានុកូល ... Read More »

បារាំងបានបាញ់បង្ហោះផ្កាយរណបយោធាទំនើបដោយជោគជ័យទៅកាន់គន្លងផែនដី

បារាំងបានបាញ់បង្ហោះផ្កាយរណបយោធាដ៏ទំនើបឡើងទៅកាន់គន្លងគោចរផែនដីដោយជោគជ័យ ។ ផ្កាយរណបនោះនឹងជួយដល់កម្លាំងយោធាបារាំងនៅជុំវិញពិភពលោកអាចទំនាក់ទំនងគ្នាបានយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។ តាមការលើកឡើងរបស់អ្នកនាំពាក្យកម្លាំងទាហានអាកាសបារាំង លោក Stephane Spet បានឱ្យដឹងថា ផ្កាយរណបត្រូវបានផលិតឡើងដើម្បីទប់ស្កាត់សកម្មភាពជ្រៀតជ្រែកយោធាពីដីនិងពីទីអវកាស។ រ៉ុក្កែត Ariane 5 បានបាញ់ចេញពីទីលាន Kourou , ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (គាស់ ពិដានផ្ទះលួចទ្រព្យសម្បត្តិ)

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួច (គាស់ ពិដានផ្ទះលួចទ្រព្យសម្បត្តិ) នៅវេលាម៉ោង ០១ និង ០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១នៅចំណុចផ្ទះលេខ៤៥៩ ផ្លូវជាតិ ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាសហការ«ច្រើនបំផុតដែលអាចធ្វើទៅបាន»ជាមួយប្រទេសតំបន់អាស៊ាន

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃទី២៤ខែតុលា បានសន្យាថានឹងសហការច្រើនបំផុតដែលអាចធ្វើទៅបានជាមួយគម្រោងសន្តិភាពដែលបានព្រមព្រៀងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលប្រទេសអាស៊ានមិនអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះឡើយ។ នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វវផ្សាយនៅលើបណ្តាញសង្គម រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសថានឹងរក្សាច្បាប់រស់នៅក្នុងសន្តិភាពជាមួយបណ្តាប្រទេសអាស៊ាន ក៏ដូចជាសហការជាមួយប្រទេសអាស៊ានតាមកិច្ចព្រមព្រៀងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងកាលពីខែមេសាកន្លងមកមាន៥ចំណុច ហើយទទួលបានការគាំទ្រពីប្រទេសលោកខាងលិច និងចិនផងដែរ ។ កន្លងមកប្រទេសប្រ៊ុយណេដែលជាប្រទេសកាន់តំណែងជាប្រធានសមាគមអាស៊ាន កាលពីថ្ងៃទី ១៥ខែតុលាបានប្រកាសថា ... Read More »

កុមារា ២នាក់ចុះងូតទឹកស្រះក្បែរភូមិបណ្តាលឲ្យលង់ស្លាប់ទាំងព្រលឹម

ខេត្តបាត់ដំបង៖ បើតាមមន្ត្រីនគរបាលជំនាញមូលដ្ឋានប៉ុស្ដិ៍ឃុំរូងជ្រៃបានសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មានករណីក្មេងប្រុសពីរនាក់លង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ០៥ ក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ... Read More »

ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅសង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ ទទួល​ស្បៀង​ និងម៉ាសពីលោកអភិបាលខណ្ឌ

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ លោក ឯក ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ និងម៉ាស់ ដើម្បីជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋជាង ២០០គ្រួសារ ... Read More »

លោក​ អ៊ាង សុផល្លែត ដឹកនាំ​មន្រ្តីបង្គោលអាស៊ានពាក់ព័ន្ធក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី និងលោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ ... Read More »

រដ្ឋបាលខណ្ឌចំការមន សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល(ACE) ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង០៥ ចំនួន ១១០នាក់

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានសហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល(ACE) បានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង០៥ ចំនួន ១១០នាក់ ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ... Read More »

អាជ្ញាធរ​ខណ្ឌទួលគោក ក្រោយពិនិត្យរកឃើញភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងម៉ាស្សា៤ទីតាំងគ្មានច្បាប់អនុញ្ញាតអាជីវកម្មត្រឹមត្រូវ​ ក៏ណែនាំឱ្យស្នើសុំច្បាប់​ឡើង​វិញ​

ភ្នំពេញ៖ ដើម្បីចូលរួមគោរពច្បាប់ និងឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល​ គណៈបញ្ជាការឯកភាព​ខណ្ឌទួលគោក កាលពីយប់ថ្ងៃសៅរ៍ទី២៣​ ខែតុលា​ ឆ្នាំ​២០២១​ បានបន្តណែនាំដល់បណ្ដាភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងទីតាំងម៉ាស្សាផ្សេងៗគ្នា ចំនួន៤កន្លែង ឱ្យស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន ... Read More »

មនុស្ស ៥នាក់ រួម​នឹង​ថ្នាំញៀន៨កញ្ចប់ ត្រូវបាន​សមត្ថកិច្ច បង្ក្រាបនិងឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចចាប់ខ្លួនមនុស្សមួយក្រុម​ជាអ្នកលេងដាវសាំម៉ូរៃ​រួម​នឹង​ថ្នាំញៀន ៨ កញ្ចប់។ ប្រភពបាន​ដឹងថាសមត្ថកិច្ច បង្ក្រាបនិងឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​​។​ សូមបញ្ជាក់ថាកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​អន្តរាគមន៍ នៃអធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង ... Read More »

អាមេរិកនិងចិនកាន់តែតានតឹងប្រសិនបើទីក្រុងវ៉ាស៊ីនតោនជួយកោះតៃវ៉ាន់ចូលក្នុងអង្គការសហប្រជាជាតិ

កន្លងមកអាមេរិកប្រកាសថានឹងការពារកោះតៃវ៉ាន់ឱ្យរួចផុតពីការវាយប្រហារពីប្រទេសចិន ។ ទាំងនោះហើយបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។ ក្នុងពេលនេះដែរ កោះតៃវ៉ាន់កំពុងតែពិភាក្សាជាមួយអាមេរិក រកវិធីសាស្ត្រចូលរួមជាមួយអង្គការសហប្រជាជាតិ ។ នៅពេលនេះក្រុមមន្រ្តីតៃវ៉ាន់និងសហរដ្ឋអាមេរិកទើបតែបានជជែកគ្នាអំពីមធ្យោបាយដើម្បីអាចឱ្យតៃវ៉ាន់ចូលរួមដោយមានអត្ថន័យ នៅអង្គការសហប្រជាជាតិ (UN) ដ្បិតដែនកោះនេះមិនត្រូវបានទទួលស្គាល់ជាសមាជិកនោះឡើយ។ តៃវ៉ាន់ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋចិនបានកាន់កៅអីតំណាងឲ្យប្រទេសចិននៅ UN ចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ... Read More »

បារាំងស្នើពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ទន្ទឹមនឹងវ៉ាក់សាំងផ្តាសាយធំ

ក្រសួងសុខាភិបាលបារាំងបានស្នើដល់ពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ទន្ទឹមនឹងការចាក់វ៉ាក់សាំងផ្តាសាយធំ សម្រាប់ទប់ស្កាត់ការឆ្លងជំងឺផ្តាសាយធំ និងកូវីដ-១៩ ដើម្បីបញ្ចៀសការពេញណែនមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ការសម្រេចខាងលើក្នុងការចាក់វ៉ាក់សាំងទន្ទឹមគ្នានោះគឺដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយធំ កើនឡើងខ្ពស់ក្នុងរដូវរងា។ បារាំងក៏បានផ្តល់លិខិតអនុញ្ញាតចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ បំពេញបន្ថែម (ដូសទីបី)ដល់ពលរដ្ឋមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ និងពលរដ្ឋមានជំងឺប្រចាំកាយ ... Read More »

ឃាត់ខ្លួន​បុរស ៤នាក់ ជា​មុខសញ្ញា​ញៀន​ល្បែងភ្នាល់​បញ្ជល់​មាន់​មិនគោរពតាមការណែនាំ

​ខេត្ត​បាត់ដំបង៖​ សមត្ថកិច្ច​នគរបាល​ខេត្ត បាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់ មួយកន្លែង ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ហើយបានឃាត់ខ្លួនបុរស៤នាក់និងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ ដោយបាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ បាន​ចំនួន ៤ ... Read More »