ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូផ្លូវកោងល្បឿនលឿនរេចង្កូតបុកស្លាកសញ្ញាបាក់.កស្លាប់

ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារជិះម៉ូតូក្នុងស្ថានភាពផ្លូវកោងហើយល្បឿនលឿនរេចង្កូតទៅបុកនិងបង្គោលសញ្ញាផ្លូវកោងយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ តាំង ឡាលីន ភេទប្រុស អាយុ៤១ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី ថ្មីប្រចាំកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Teo Lay Cheng បានអញ្ជើញចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ... Read More »

ខ្សែការពារហុល្លង់ Virgil van Dijk នឹងមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះទេ

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហម Liverpool និងជាកីឡាករជម្រើសជាតិហុល្លង់ Virgil van Dijk បានសំរេចចិត្តឈប់លេងឲ្យហុល្លង់ក្នុងព្រឹត្តិការណ៍យូរ៉ូនៅរដូវក្តៅនេះ។ សារព័ត៌មាន BBC Sport បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងជាសះស្បើយពីការវះកាត់បន្ទាប់ពីទទួលរងរបួសសរសៃពួរជង្គង់កាលពីខែតុលាកន្លងទៅ។ ប្រធានក្រុមជម្រើសជាតិហុល្លង់ Van Dijk បាននិយាយថា ... Read More »

បុរសចំណាស់ម្នាក់ចូលទៅកាប់ដើមឈើក្នុងចម្ការរលំសង្កត់ស្លាប់

ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់បានទៅអារកាត់ដើមឈើនៅក្នុងចម្ការស្រាប់តែដួលរលំមកសង្កត់ត្រូវលើខ្លួនស្លាប់ភ្លាមមួយរំពេច។ ហេតុការណ៍អារកាត់ដើមឈើរលំសង្កត់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៥៖២៥នាទី ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ នៅក្នុងចម្ការ ត្រង់ចំណុចស្រែល្វា ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថាករណីនោះជនរងគ្រោះឈ្មោះ ម៉ុច ធីន ... Read More »

អាជ្ញាធរ​ថៃ៖​ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារ​ រកឃើញករណីឆ្លងច្រើនបំផុត​ នេះ​ជាកំណត់ត្រាថ្មីរហូតដល់ជិត​ ៥ពាន់នាក់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា​ ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​​ អាជ្ញាធរ​មូលដ្ឋាន​ បានរាយការណ៍​ពីករណីរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ... Read More »

រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកនៅក្នុងរថយន្តរបួសធ្ងន់ស្រាលជិត៥០នាក់

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកកម្មកររោងចក្រ បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤៧នាក់ រងរបួសធ្ងន់-ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅនៅម៉ោង០៦និង១៥ នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនសង្ស័យខ្យល់គ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងគ្រូពេទ្យចុះមកពិនិត្យសាកសពបន្ទាប់ពីបុរសម្នាក់ដែលដេកស្លាប់ក្នុងផ្ទះរបស់ខ្លួនសង្ស័យខ្យល់គ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៨នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ ត្រពាំងចក ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអីបានឲ្យថាបុរសខាងលើមានឈ្មោះ ព្រំ ហ៊ុ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពីសប្បុរសជន ជាស្បៀងអហារ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួល អំណោយពីសប្បុរសជន ជាស្បៀងអាហារ មាន អង្ករនិងត្រីខ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៩៨០នាក់​ និងអ្នក​ស្លាប់​ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកព្រហស្បតិ៍ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន ៤៤៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩៨០នាក់ និងករណីស្លាប់​ ៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

ថ្ងៃនេះ ប្រកួតឈុតតំណាងជាតិ!តោះមកដឹងអំពីអត្ថន័យឈុតតំណាងជាតិកញ្ញាឯកចក្រវាឡ កម្ពុជា, ឡាវ ,វៀតណាម ,ថៃ

នៅរាត្រីថ្ងៃទី១៣ ខែឧសភានគឺជាពេលវេលានៃការប្រកួតឈុតតំណាងជាតិបានមកដល់ហើយ។ អ្វីដែលចាប់អារម្មណ៍នោះដែរគឺ ឈុតតំណាងជាតិរបស់ប្រទេសនីមួយៗដែលវាបានក្លាយទៅជាប្រធានបទដ៏សំខាន់សម្រាប់អ្នកនិយមតាមដានវិស័យកញ្ញាឯកដែលមិនត្រឹមតែកម្ពុជា ទេ សូម្បីតែបណ្តាប្រទេសជាច្រើនក៏បានផ្តោតការចាប់អារម្មណ៍លើវាផងដែរព្រោះតែប្រទេសនីមួយៗបានច្នៃយ៉ាងសម្រិតសម្រាំងដើម្បីធ្វើការឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត សិល្បៈ  វប្បធម៌ប្រពៃណី ជីវិតរស់នៅ និងជាឱកាសផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិឲ្យពិភពលោកបានស្គាល់ ។ តោះពេលនេះយើងមកដឹងអំពីអត្ថន័យខ្លះៗនៃឈុតតំណាងជាតិកម្ពុជា រួមទាំងប្រទេសជិតខាងមានប្រទេស ថៃ វៀតណាម ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ ថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ... Read More »

យុត្តិធម៌នៅតែមាន ! ទីបំផុតតុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ, មជ្ឈដ្ឋានគាំទ្រតុលាការផ្តល់យុត្តិធម៌ដល់នាង !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ... Read More »

អតីតមន្ត្រីសាធារណរដ្ឋ ជាង ១០០រូបចង់បង្កើតគណបក្សនយោបាយថ្មី

អតីតមន្ត្រីគណបក្សសាធារណរដ្ឋ មានគម្រោងចុះហត្ថលេខាលើលិខិតស្នើគណបក្សសាធារណរដ្ឋ បញ្ចប់ទំនាក់ទំនងជាមួយអតីតប្រធានាធិបតីដូណាល់ ត្រាំ បើមិនដូច្នោះទេ នឹងផ្តាច់ខ្លួនបង្កើនគណបក្សថ្មី។ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ១៣ខែឧសភាបានផ្សាយថា «អតីតមន្ត្រីគណបក្សសាធារណរដ្ឋនឹងចុះហត្ថលេខាលើលិខិត ដែលមានឈ្មោះថា ការអំពាវនាវផ្លាស់ប្តូរអាមេរិក»។ អតីតមន្ត្រី រួមទាំងសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ... Read More »

លោក ហ៊ុនម៉ានី ៖ ក្រុមការងារតែងចង់ជួបជាមួយ លោកគ្រូ អ្នកគ្រូ យូរណាស់ដែរហើយ តែដោយសារស្ថានភាពមិនអំណោយផល ក៏ទើបមានឱកាសបន្តិចនាព្រឹកម្សិលមិញនេះ

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, អ្វីដែលខ្ញុំបានចែករំលែកជូនបន្តិចបន្តួចកាលពីម្សិលមិញនេះ គឺជាស្គាល់ទុក្ខធុរៈក្នុងគ្រាលំបាក ក៏ដូចជាការដឹងគុណ ការគោរពស្រឡាញ់ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ ... Read More »

អាជ្ញាធរ​ខេត្តកំពង់ចាម៖ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណ​អ្នកកើតជំងឺកូវីដ-១៩​ ចំនួន​ ១៣នាក់បន្ថែមទៀត

ខេត្ត​កំពង់ចាម​៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសស្ដីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ​ ​​អ្នកកើតជំងឺកូវីដ-១៩​ ចំនួន​ ១៣នាក់បន្ថែមទៀត។ ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀតនេះ គឺ​រួមមាន​៖​ ... Read More »

ឥណ្ឌូនេស៊ី​៖​ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​​នឹង​កូវី​ដ​-១៩​ បានបញ្ជូនជំនួយ​ម៉ាស៊ីន​បន្សុទ្ធ​អុកស៊ីសែន​ទៅកាន់​ឥណ្ឌា

អន្តរជាតិ​​៖​ រដ្ឋាភិបាលឥណ្ឌូនេស៊ី បន្ទាប់ពី​មេីលឃេីញ​ប្រទេសឥណ្ឌា ដែល​កំពុង​តស៊ូ​នឹង​ការផ្ទុះ​ជំងឺ​ឆ្លង​កូវី​ដ​-១៩​ ​នៅ​រលក​ទី​២​ដ៏​អាក្រក់​បំផុត​ បានសម្រេចបញ្ជូន​ជំនួយម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​អុកស៊ីសែន​ចំនួន​២០០​ទៅកាន់​ប្រទេស​មួយនេះ។ ​ជាក់ស្ដែង​បេីតាមការ​លេីក​ឡេី​ងរបស់រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី​ រ៉េតណូ ម៉ារស៊ូឌី បាន​និយាយថា ជំនួយ​មនុស្សធម៌​នេះ​ជា​ការបង្ហាញ​សាមគ្គីភាព​របស់​ឥណ្ឌូនេស៊ី​ជាមួយ​ឥណ្ឌា ដែល​ជា​មិត្ត​យូរលង់​ដ៏​ជិតស្និទ្ធ​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​កូវី​ដ​១៩​។​ ​បន្ថែមពីនេះ​​ ... Read More »

សង្គ្រាមអុីស្រាអែល-ប៉ាឡេស្ទីន ស្លាប់និងរបួសកើនឡើងជិត៤០០នាក់

ការវាយប្រហារគ្នារវាងអុីស្រាអែល និងប៉ាឡេស្ទីន មានអ្នកស្លាប់និងរបួសកើតឡើងជាបន្តបន្ទាប់ ។ អង្គការសហប្រជាជាតិព្រមានថាសង្គ្រាមជាទ្រង់ទ្រាយធំ អាចនឹងកើតឡើងបង្កឲ្យមានសោកនាដកម្ម ពលរដ្ឋរងគ្រោះកាន់តែច្រើន។ នៅថ្ងៃទី១២ខែឧសភា ការវាយប្រហារគ្នាកាន់តែខ្លាំង ដោយមានរ៉ុក្កែតរាប់រយគ្រាប់វាយប្រហារគ្នាទៅវិញទៅមក។ អុីស្រាអែលបានបើកការវាយប្រហារទៅលើគោលដៅសំខាន់ៗនៅ ហ្គាហ្សា ជាការតបតទៅនឹងរ៉ុក្កែតជាង ១០០០គ្រាប់ដែលកម្លាំងហាម៉ាស់នៅហ្គាហ្សា បាញ់ប្រហារទៅលើអុីស្រាអែលចាប់តាំងពីថ្ងៃទី៩ខែឧសភា។ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចររវាង​ម៉ូតូ​ និង​រថយន្ត​ បណ្ដាលឲ្យបុរសម្នាក់​ស្លាប់

ខេត្ត​កំពង់ស្ពឺ៖ បុរសម្នាក់​ បានស្លាប់យ៉ាង​អាណោចអាធ័មនៅកន្លែងកើតហេតុ​ ខណៈដែល​រថយន្តមួយគ្រឿង​ បេីកបរមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង​ បង្កការ​ភ្ញាក់ផ្អើល​កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១​ ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បេីតាមប្រភពព័ត៍មាន​ពីមន្រ្តីនគរបាលស្រុកសំរោងទង​ បានឲ្យដឹងថា​ ... Read More »

Update ៖ ក្រៅពីរងការចោទប្រកាន់ ប៉ុនប៉ងរំលោភសេពសន្ថវ: ឧកញ៉ា ហេង សៀ ក៏រងចោទថាបុកឡានគេហើយអត់ព្រមសងសំណង !

ភ្នំពេញ៖ ក្រៅពីរងការចោទប្រកាន់ ប៉ុនប៉ងរំលោភសេពសន្ថវ: ឧកញ៉ា ហេង សៀ ក៏រងចោទថាបុកឡានគេហើយអត់ព្រមសងសំណង ! ។ នេះបើយោងតាមគេហទំព័រមួយមានឈ្មោះថា( GN times) បានចុះផ្សាយកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ... Read More »

អាជ្ញាធរខេត្តតាកែវ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន​ ០៧នាក់បន្ថែមទៀត​ និងមានករណីស្លាប់​ ០១នាក់

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ ... Read More »

អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការរដ្ឋានស្ថាបនាផ្លូវមួយខ្សែតាមបណ្តោយដងទន្លេសេកុង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន លោក ម៉ុម សារឿន ... Read More »

ពលករឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ប្រុសស្រីបានចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំរួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យពេជ្រចិន្ដាស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភាឆ្នាំ២១២១ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃបាននាំខ្លួនពលករប្រុសស្រីដែលនាំគ្នាឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់សរុបចំនួន ១៩នាក់នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ឲ្យដឹងដែរថា៖ ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រកាសពីករណីស្លាប់ស្ត្រីម្នាក់ដោយសារជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

ក្រុងប៉ោយប៉ែត៖ នៅយប់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា, នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥: ៣០ នាទី មានអ្នកជំងឺឈ្មោះ វៀត ឡា ... Read More »

អាវុធហត្ថ​ស្រុកព្រៃនប់​ ចាប់រថយន្ត​០២​គ្រឿង ​និង​ឃាត់ខ្លួនមនុស្ស០៤​នាក់​ ពី​បទ​លួច​ដឹក​កូន​គ្រែង​ឈាម​ខុសច្បាប់​

ខេត្ត​ព្រះសីហនុ​៖​ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់​ ចំនួន០៨នាក់ ដឹកនាំដោយលោកអនុសេនីយឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌ និងរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ និងភរិយា​សូមអបអរសាទរ ខ្មែរឥស្លាមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល ... Read More »

ចិន-រុស្ស៊ី ចាប់ដៃគ្នា ចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រ

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី Sputnik V បានបញ្ជូនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ។ វ៉ាក់សាំងរាប់រយលានដូសក្នុងចំណោមនោះបានបិទស្លាកសញ្ញាថា«Made in china»។ ក្នុងខែកន្លងមក ក្រុមហ៊ុនចិនបានផលិតវ៉ាក់សាំង Sputnik V ចំនួន២៦០ លានដូស ... Read More »

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ សាកសួរលើកញ្ញា មាន ពេជ្ររីតា រយៈពេលកន្លះថ្ងៃត្រូវបានផ្អាក ដោយតុលាការនឹងបន្តការសាកសួរនៅថ្ងៃស្អែកទៀត

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។ បន្ទាប់ពីបើកការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ម្សិលមិញ

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ទីក្រុងញ៉ូដេលីបិទទ្វារទីតាំងចាក់វ៉ាក់សាំង១២៥កន្លែង ដោយសារតែអស់វ៉ាក់សាំង

រដ្ឋាភិបាលទីក្រុងញ៉ូដេលីបានបញ្ជាក់ថា ទីតាំងជាច្រើនត្រូវបង្ខំចិត្ត បិទទ្វារដោយសារតែអស់វ៉ាក់សាំងចាក់ជូនពលរដ្ឋ ។ សារព័ត៌មាន Sputnik បានផ្សាយថា តាមប្រភពព័ត៌មានពីរដ្ឋាភិបាលញូវដេលី បានឲ្យដឹងថា គិតដល់ថ្ងៃទី១២ខែឧសភា នៅក្នុងទីក្រុងនេះមិនមានវ៉ាក់សាំងទៀតឡើយ សម្រាប់ចាក់ជូនពលរដ្ឋ ។ កន្លងមកអភិបាលរដ្ឋលោក Arvind ... Read More »

អាមេរិកចំណាយប្រាក់១៤០ពាន់លានដុល្លារ ក្នុងមួយខែៗ ការពារកូនរបស់លោកត្រាំ

ក្រុមចារកិច្ចអាមេរិកត្រូវចំណាយប្រាក់ យ៉ាងតិច១៤០ ពាន់ដុល្លារ ក្នុងមួយខែដើម្បីការពារកូនច្បងរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ ចាប់តាំងពីលោក បញ្ចប់តំណែងចាកចេញពីសេតវិមាន។ ក្នុងរយៈពេល មួយខែៗ កូនរបស់លោកត្រាំធ្វើដំណើរជាច្រើន បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពការពារ នឹងត្រូវចំណាយជាច្រើន ។ តាមសារព័ត៌មាន Citizens for ... Read More »