ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើកគោយន្តធ្លាក់ប្រឡាយបណ្ដាលឲ្យស្លាប់ ចំណែកកូនរងរបួស

ខេត្តបន្ទាយមានជ័យ៖ ឪពុកបានស្លាប់ចោលកូន រីឯកូនរងរបួសចិញ្ចើមដេរ៥ថ្នេរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយខ្លួនឯងកាលពីវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែងចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ។ ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន ... Read More »

ក្រសួង​ទេសចរណ៍ ​៖​ សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

ភ្នំពេញ៖ បេី​យោង​តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ... Read More »

បន្ទាប់ពី Redmi 9 បំបែកកំណត់ត្រាលក់លើសពីការរំពឹងទុកពេលនេះ Xiaomi ត្រៀមខ្លួនដាក់បង្ហាញ Redmi 10 ដែលជាអ្នកស្នងតំណែងបន្ទាប់

ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានវិវត្តខ្លួនយ៉ាងលឿន និងបង្កើតកិត្តិនាមដ៏ល្បីល្បាញនៅក្នុងវិស័យស្មាតហ្វូនលើទីផ្សារអន្តរជាតិ។ ហើយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ Xiaomi ក៏បានក្លាយជាក្រុមហ៊ុននាំចេញស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើទីផ្សារភាគហ៊ុនស្មាតហ្វូននៅក្នុងប្រទេសនិងតំបន់ចំនួន ២២ ផងដែរ ... Read More »

នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្សយ័ជនជាតិចិន៥នាក់ ដែលចាប់ជនជាតិចិនដូចគ្នាឃុំឃាំងជំរិតទារប្រាក់

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ... Read More »

អភិបាល​ខេត្ត​កណ្ដាល ៖​ ជួបសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅតាមបណ្តាក្រុង និងស្រុក

ខេត្តកណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានចូលរួមពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកណ្តាល រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកពញាឮ ... Read More »

នារីចាញ់បោកគេតាមហ្វេសប៊ុក ហើយបង្ហោះសារគំរាម បរិហាកេរ្តិ៍ លោក យក់ ឆេងហាក់ ប្រឈមចំណាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ កាលពីដើម ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ តារាសម្ដែងនិងជាពិធីករវ័យក្មេង លោក យក់ ឆេងហាក់ បានធ្វើការបង្ហោះថាមានជនអនាមិកបានប្រើរូបលោកយកទៅបោកប្រាស់ចិត្តនិងលុយពីមនុស្សស្រីអស់រាប់ពាន់ដុល្លារ ដោយគ្រានោះដែរនៅលើបណ្ដាញសង្គម លោកបាននិយាយថានេះមិនមែនជាលើកទីមួយឡើយដែលជនខិលខូចប្រើប្រាស់រូបថតលោកទៅបង្កើត Account ក្លែងក្លាយ ដើម្បីយកទៅបោកប្រាស់លុយពីមនុស្សស្រី ក្រោមរូបភាពផ្សេងៗ។ ... Read More »

សម្តេចតេជោ បញ្ជាក់ជូនដល់ពលរដ្ឋរក្សាលិខិតចាក់វ៉ាក់សាំង ដែលចេញដោយ ក្រសួងការពារជាតិ ព្រោះកាតនឹងផ្តល់ជូនតាមក្រោយ !

ភ្នំពេញ៖ បន្ទាប់ពីគណនី facebookមួយមានឈ្មោះថា”Piseth Regal”បានសរសេរ , Comment ចូលផេកសម្តេច ដោយដាក់ថា, ( សម្តេច ខ្ញុំមានចម្ងល់មួយ ប្រពន្ធរបស់ខ្ញុំចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធចាក់ដូសទី៣ ... Read More »

ម៉ូតូក្រុមហ៊ុនដឹកជញ្ជូនបើកបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូនបានបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងទៀតជ្រុលល្បឿនទៅបុកពេញទំហឹងធ្វើឱ្យរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ... Read More »

ពានរង្វាន់ US Open របស់ Emma Raducanu ឆ្នាំនេះដើម្បីទាក់ទាញមនុស្សកាន់តែច្រើនចូលរួមលេងកីឡានេះ

ជ័យជម្នះ US Open ដ៏ពិសេសរបស់ Emma Raducanu បានបង្ហាញពីកីឡាវាយតឺន្នីសអង់គ្លេសជាមួយនឹង“ ឱកាសដ៏ធំ” ដើម្បីទាក់ទាញមនុស្សឱ្យចូលមកលេងកីឡានេះ។ កីឡាការិនីវ័យ១៨ឆ្នាំរូបនេះបានក្លាយជាស្ត្រីដំបូងគេរបស់ប្រទេសដែលឈ្នះពានរង្វាន់ Grand Slam ក្នុងរយៈពេល៤៤ឆ្នាំនៅពេលនាងផ្តួលកីឡាការិនី Leylah Fernandez ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំឱ្យកងទ័ពអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាក(ខ.ម) !

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានធ្វើការ ណែនាំឱ្យកងទ័ពអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាក(ខ.ម) ! ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា,  ... Read More »

លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំលែងខ្លួនថ្មី (Delta)

ភ្នំពេញ៖ យោងតាមTYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំលែងខ្លួនថ្មី ... Read More »

Gareth Bale អវត្តមានរយៈពេលវែងបន្ទាប់ពីមានបញ្ហារបួសសាច់ដុំ

ការធ្វើតេស្តដែលធ្វើឡើងកាលពីយប់ថ្ងៃចន្ទបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gareth Bale បានរងរបួសរយៈពេលវែងដោយសាររបួសសរសៃពួរខាងស្តាំ។ Bale បានរងរបួសនៅក្នុងវគ្គហ្វឹកហាត់ចុងក្រោយរបស់ Real Madrid នៅកីឡដ្ឋាន Estadio Santiago Bernabeu កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញាមុនការប្រកួតរបស់ពួកគេជាមួយ ... Read More »

រដ្ឋបាល​ខេត្ត​កណ្តាល​ ៖​ កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ

ខេត្ត​កណ្តាល ​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹក ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ... Read More »

គណៈកម្មការ​ទី៩ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភាជាតិបានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលសិក្ខាសិលាបណ្ណាល័យព្រឹទ្ធសភា គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ... Read More »

កម្ពុជា​​!​ ថ្ងៃ​នេះ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៥៧នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៧៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៩នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៤ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៧នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៧៨នាក់ និងករណីស្លាប់​ ០៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៣​ ខែកញ្ញា​​​​​ ... Read More »

ខ្សែប្រយុទ្ធ Cavani មានបញ្ហារបួស ខកខានការប្រកួតពានរង្វាន់ Champions League ជាមួយក្រុមYoung Boys

ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុម Young Boys នៅថ្ងៃអង្គារនេះ ដោយមានរបួសបន្តិចបន្តួច ប៉ុន្តែ ... Read More »

ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ !

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្ដីជូនដំណឹង លេខ ០៤៩ គ.ជ.ប.ស.ជ .ណ ស្ដីពី ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ... Read More »

ក្រុមតាលីបង់បានរកឃើញប្រាក់ ៦លានដុល្លារ និងមាសជាច្រើននៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន

តាមសារព័ត៌មាន Khaama Press បានផ្សាយថា ក្រុមតាលីបង់បានរកឃើញប្រាក់សុទ្ធរហូតដល់ទៅ៦លានដុល្លារ និងមាស១៥ដុំនៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh ។ សារព័ត៌មាន Khaama Press បានផ្សាយថា តាមឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

ភ្នំពេញ៖ នៅថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,  ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង ... Read More »

ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Martin Braithwaite នឹងត្រូវវះកាត់ជង្គង់

ខ្សែប្រយុទ្ធ Martin Braithwaite របស់ក្រុម Barcelona នឹងត្រូវវះកាត់ជង្គង់។ កីឡាករអន្តរជាតិដាណឺម៉ាកវ័យ៣០ឆ្នាំរូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់ខ្លួនក្នុងជ័យជម្នះ ២-១ លើក្រុម Getafe កាលពីថ្ងៃទី២៩ ខែសីហា។ សារព័ត៌មាន BBC Sport ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបកំប្លែងថា, (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ ... Read More »

លោក នេត្រ ភក្ត្រា ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ នេះគឺជាការគូសបញ្ជាក់របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានទទួលបន្ទុកខេត្តកំពតនិងកែប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះនៅអំឡុងពេលប្រគល់ជូនវិទ្យុទាក់ទងចំនួន ៤០គ្រឿងជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពតដែលកំពុងបំពេញភារកិច្ចការពារនិងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថាវិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។  គួរបញ្ជាក់ថាវិទ្យុទាក់ទង ... Read More »

បណ្តាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជំពាក់បំណុលសរុប៣៤០ពាន់លានដុល្លារ

ក្រោមឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ បណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមិនអាចហោះហើរបានឡើយ ធ្វើឲ្យជំពាក់បំណុលសរុបរហូតដល់ទៅ៣៤០ពាន់លានដុល្លារ ។ សារព័ត៌មាន Bloomberg បានផ្សាយថា ក្នុងពេលដែលវិស័យទេសចរណ៍ អាកាសចរណ៍ធ្លាក់ចុះដោយសារតែកូវីដ-១៩ ធ្វើឲ្យវិស័យអាកាសចរណ៍ត្រូវផ្អាកដំណើរការ ។ ចាប់តាំងពីឆ្នាំ២០២០មក បំណុលនៃបណ្តាក្រុមហ៊ុនអាកាសចរណ៍ បានកើនឡើងដល់ទៅ២៣% ហើយក្នុងរយៈពេលពីដើមឆ្នាំ២០២១មក ... Read More »

សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១) ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៣១នាក់ករណីល្មើសសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតក្នុងមូលដ្ឋានបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទៈ និងលេងស្នុកឃ័រមួយកន្លែងនៅសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

វិមានឈ្នះ ឈ្នះគ្រោងនឹងបើកអោយ មហាជន ចូលទស្សនា នាពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២១

ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ មានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ថិតនៅចំពីមុខ ពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងនឹងបើកឱ្យមហាជន ចូលទស្សនា និង សិក្សាស្រាវជ្រាវ នៅវិមានឈ្នះ ឈ្នះ ... Read More »

បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាតុលាការ ចោទពីបទឆបោក

ភ្នំពេញ ៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបុរសម្នាក់រួចមក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនជាប់ចោទទៅកាន់សាលាដំបូងពាក់ព័ន្ធនឹងបទល្មើសឆបោក ។  ប្រភពបានឱ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អាន អេង អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ... Read More »

ស្ត្រីម្នាក់ទិញរថយន្ត១គ្រឿងយកទៅប្រើប្រាស់ តែមិនព្រមសងលុយគេ ត្រូវម្ចាស់គេប្តឹងប៉េអឹមចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចាប់បញ្ជូនស្ត្រីម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៩ ៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូបុកប៉ះគ្នា វេលាម៉ោង១០៖៣០នាទី​ព្រឹក ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២១​ លេីផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥​ ក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង​ ... Read More »

វាយគ្នាទៅវិញទៅមក! បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឯម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ ករណីវាយគ្នាទៅវិញទៅមកទីបំផុតបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងម្នាក់ទៀតដែលជាគូបដិបក្ខបានរងរបួសធ្ងន់ចំក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្ទះលេខ៥៦Eo ផ្លូវលេខ១០៩ ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ ៧មករា។  សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ ... Read More »