ព័ត៌មានទាន់ហេតុការណ៍៖
'

ដំណឹងរីករាយសម្រាប់ជនរួមជាតិ ! ខណ:សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !

ភ្នំពេញ ៖ បើយោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ... Read More »

ប្ដីមានជំងឺសុំលុយប្រពន្ធ២០ម៉ឺនរៀលប្រពន្ធមិនឱ្យហើយថែមទាំងកាប់៤កាំបិតបុ័ងតោទៀតធ្វើឱ្យផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រួសបានឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកកាំបិតបុ័ងតោកាប់ទៅលើប្ដីបណ្ដាលឱ្យរងរបួសធ្ងន់ដោយសារតែប្ដីរូបនេះមានជំងឺហើយសុំលុយ២០ម៉ឺនរៀលតែប្រពន្ធជាជនដៃដល់នេះមិនឱ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិរវាង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រួសបានឱ្យដឹងថា បុរសជាប្ដីដែលរងគ្រោះមានឈ្មោះ ប៊ុន សាវ៉ន់ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Maryam Salim និងសហការីដើម្បីសម្តែងការគួរសមបន្ទាប់ពីត្រូវបានតែងតាំងជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃពុធ ៩កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ... Read More »

ចោរចិត្តសឿងគាស់បង្អួចចូលលួចលុយ ជាង១ម៉ឺនដុល្លារ នៅវត្តរតនៈសោភ័ណហៅវត្តកោងកាង

ខេត្តប៉ៃលិន  ៖  ចោរចិត្តសឿងពិតជាថ្លើមធំហ៊ានគាស់បង្អួចចូលលួចលុយព្រះសង្ឃអស់ជាង១ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ករណីនេះទំនងកើតឡើងតាំងពីព្រឹក លុះ​រហូតដល់​ម៉ោង​២​រសៀល ... Read More »

ស្ត្រីម្នាក់កំពុងព្យាបាលជំងឺកូវីដ-១៩សម្រាលបានកូនប្រុសដោយសុវត្ថិភាពនៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែហើយវិជ្ជមានជំងឺកូវីដ-១៩ សម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពទាំងម្តាយនិងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ នេះជាលើកទី៤ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺមានមេរោគកូវីដ-១៩ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យនៅមណ្ឌលព្យាបាល។ តាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ច័ន្ទ សុខលី ... Read More »

អគ្គិសនីកម្ពុជា​៖ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ​

ភ្នំពេញ​៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ នៅព្រឹក​ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវ​នឹង​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ​។ អគ្គិសនីកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ ... Read More »

ថ្ងៃ​នេះកម្ពុជា​! ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៥៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៦៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៩នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​១៥ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៦៣នាក់ និងករណីស្លាប់​ ០៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៤ ខែកញ្ញា​​​​​ ... Read More »

មីយ៉ាន់ម៉ាចាប់ផ្តើមបើកសវនាការកាត់ទោសលោកស្រី អោងសាន ស៊ូជី

តុលាការយោធាមីយ៉ាន់ម៉ា ទើបតែបានបើកសវនាការកាត់ទោសលោកស្រី អោងសាន ស៊ូជី ក្រោយពីការពន្យារពេលពីរលើកនាពេលកន្លងមក ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់។ កាលពីចុងខែកក្កដាកន្លងមក កម្លាំងទាហានមីយ៉ាន់ម៉ា បានសម្រេចផ្អាកសេវាកម្មហិរញ្ញវត្ថុឯកជន ក៏ដូចជាសកម្មភាពរបស់បណ្តាក្រុមហ៊ុន ដោយសារតែកូវីដ-១៩ឆ្លងរាលដាលយ៉ាងស្មុគស្មាញ ។ ជាមួយគ្នានោះហាងលក់ទំនិញនានាក៏ត្រូវបិទទ្វារផងដែរ ហើយពេលនោះសកម្មភាពរបស់តុលាការក៏ត្រូវផ្អាកផងដែរ ... Read More »

ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម ... Read More »

សមត្ថកិច្ចខេត្តសៀមរាប៖ ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក ... Read More »

Man Utd ចាញ់វគ្គជម្រុះ Champions League ថ្ងៃបើកឆាកទោះបីជាមានគ្រាប់បាល់បញ្ចូលទីរបស់ Ronaldo ក៏ដោយ

ក្រុមបិសាចក្រហម Manchester United បានទទួលបរាជ័យដោយចាញ់ក្រុមម្ចាស់ផ្ទះ Young Boys បើទោះបីជា Cristiano Ronaldo រកបានគ្រាប់បាល់ជួយក្រុមបិសាចក្រហមនាំមុខនៅតង់ទី១ក៏ដោយ។ Ronaldo ដែលបានក្លាយជាកីឡាករដែលបង្ហាញខ្លួននៅ Champions League គ្រប់ពេលវេលាលើកទី១៧៧ ... Read More »

ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន M.M Production កាត់តរូបភាព ក្រុងស្វាយរៀង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែកសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីកន្លែងនោះ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន M.M Production កាត់តរូបភាព  ក្រុងស្វាយរៀង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែកសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីកន្លែងនោះ។ រដ្ឋបាលខេត្តបញ្ជាក់ថាដោយក្រុមហ៊ុន ... Read More »

លោក ឃួង ស្រេង ៖ សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ឡើង​វិញ​​ បន្ទាប់​ពី​ផ្អាកជាង៧ខែ​កន្លង​មក​ ប៉ុន្ដែត្រូវប្រតិបត្ដិស្ដង់ដារSOP

ភ្នំពេញ​៖​ ក្នុងឱកាសចុះពិនិត្យ និងបើកឲ្យដំណើរការរៀនជានិមិត្ដរូប ៣សាលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សិស្សានុសិស្ស​ បេីអត់មាន​បណ្ណចាក់​វ៉ាក់​សាំង​ទេ​មិនអនុញ្ញាតឱ្យចូលរៀនឡេីយ។  ​  នៅ​ព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ​ លោក​ ឃួង ស្រេង​ ... Read More »

បើករថយន្តបុកទ្រូងផ្លូវបាក់អស់មួយកង់ រួចនាំគ្នារុញយកមកប្លុងចោលក្នុងសាលាបឋមសិក្សាទួលគោក

ភ្នំពេញ៖ រថយន្ត Lexus RX330 មួយគ្រឿងបានបើកបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បន្ទាប់មកម្ចាស់រថយន្តបានពឹងពាក់ប្រជាពលរដ្ឋឱ្យជួយរុញរថយន្តចូលទៅទុកក្នុងសាលាបឋមសិក្សាទួលគោក រួចក៏នាំគ្នាគេចខ្លួនបាត់អស់។ ​  ... Read More »

ព័ត៌មានបឋម! អ្នកនេសាទម្នាក់បាត់ខ្លួននិងម្នាក់ទៀតត្រូវបានរកឃើញដោយសារលិចទូកនេសាទនៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានទូកនេសាទមួយគ្រឿងបានលិចនៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រពីដីគោក ក្នុងក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ នៅលើទូកនេសាទមានមនុស្សចំនួន២នាក់៖ ... Read More »

វៀតណាមនិងថៃមានករណីឆ្លងកូវីដ-១៩ថយចុះ ជារឿងដ៏ប្រសើរសម្រាប់តំបន់ទាំងមូល

ប្រទេសជិតខាងកម្ពុជាគឺវៀតណាមនិងថៃ មានករណីឆ្លងកូវីដ-១៩ ថយចុះខ្លាំង គឺជារឿងដ៏ល្អបំផុតដើម្បីឆ្ពោះទៅរកការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី១៤ ខែកញ្ញា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ១០,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ... Read More »

លោក ហ៊ុន ម៉ានី ក្នុងនាមជាអ្នកផ្តល់បុព្វកថាម្នាក់ដល់សៀវភៅ «ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤»

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧​ នៅយប់ថ្ងៃអង្គារ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា៖​ ក្នុងនាមជាអ្នកផ្តល់បុព្វកថាម្នាក់ដល់សៀវភៅ «ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤» ខ្ញុំសូមចូលរួមអបអរសាទរដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុុជា ចំពោះការសម្រេចបានស្នាដៃដ៏មានសារសំខាន់មួយនេះ។  សៀវភៅ ”ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤”នេះ ... Read More »

វាយប្រហារមន្ទីរឃុំឃាំងរំដោះអ្នកទោស៣០០នាក់ទាំងយប់នៅនីហ្សេរីយ៉ា

ទាហានមួយរូបនិងប៉ូលិសមួយរូប របស់ប្រទេសនីហ្សេរីយ៉ាបានស្លាប់ ក្រោយពីខ្មាន់កាំភ្លើងវាយប្រហារទៅលើមន្ទីរឃុំឃាំង ក្នុងតំបន់ Bang Kogi ដោះលែងអ្នកទោសទាំងអស់នៅទីនោះដែលមានប្រមាណជា៣០០នាក់ទាំងកណ្តាលយប់ ។ ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធបានវាយប្រហារចូលមន្ទីរឃុំឃាំង Kabba ក្នុងរដ្ឋ Kogi មានចម្ងាយពីរដ្ឋធានី អាប៊ូចា ប្រមាណ ... Read More »

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យដឹកនាំមន្ត្រីចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមានឈ្នះឈ្នះ។ ខណៈកម្ពុជារងអាកាសធាតុសម្ពាធទាប ... Read More »

ចិនបិទទីក្រុងដែលមានពលរដ្ឋ៤,៥លាននាក់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចិនបានបិទទីក្រុង Xiamen ខេត្ត Fujian ដែលមានពលរដ្ឋប្រមាណ ៤,៥លាននាក់រស់នៅ ស្ថិតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន។ ពលរដ្ឋនៅក្នុងទីក្រុង Xiamen ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីផ្ទះចាប់ពីយប់ថ្ងៃទី១៣ ខែកញ្ញា លើកលែងតែករណីចាំបាច់មួយចំនួន។ តំបន់ប្រជុំជនទាំងអស់ត្រូវបិទទាំងអស់ ទាំងទីតាំងកម្សាន្ត រោងភាពយន្ត ... Read More »

ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នងសហគមន៍ ចំនួន០៨នាក់

ខេត្តបាត់ដំបង ៖ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជម្ងឺCovid-19 ក្នងសហគមន៍ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖​ សំណូមពរឱ្យភាគីចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម

ភ្នំពេញ៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ពាណិជ្ជកម្ម​ នៅរសៀល​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ លោក​ ប៉ាន​ សូរស័ក្ដិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន​ ចូលរួមក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹក ... Read More »

កិច្ចពិភាក្សាត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង

នៅថ្ងៃទី១៤ ខែកញ្ញា ឧបការីទទួលបន្ទុកកិច្ចការបរមាណូរបស់ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក បានជួបពិភាក្សាត្រីភាគីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនោះបានផ្តោតទៅលើការខិតខំដើម្បី តភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង ។ ជំនួបពិភាក្សារវាងឧបការីនៃប្រទេសទាំងបីគឺ លោក Takehiro Funakoshi ... Read More »

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង សង្ស័យទុស្សេខ្សែភ្លើងនៅក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើល និងនាំគ្នាជួយដងទឹកជះពន្លត់បន្ទាប់ពីផ្ទះថ្មមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះអស់ស្ទើរតែទាំងស្រុង ដែលគេសង្ស័យថាបណ្តាលមកពីទុស្សេខ្សែភ្លើង។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។   សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះហែម ... Read More »

ទោះបីមានករណីឆ្លងកូវីដ-១៩ច្រើន ប៉ុន្តែប្រទេសនៅតំបន់អាស៊ាននៅតែជ្រើសរើសបើកទ្វារដំណើរការសេដ្ឋកិច្ច

បើទោះបីជាការឆ្លងកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ាននៅតែឆ្លងខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់នេះបានសម្រេចកាត់បន្ថយការរឹតត្បិត ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញដែរ។ ការបិទទ្វារយូរ និងការដាក់ឱ្យមានច្បាប់គម្លាតសង្គម នឹងធ្វើវិស័យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះខ្លាំង។ បណ្តារោងចក្រនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី ក៏ដូចជា ហាងកាត់សក់នៅទីក្រុងម៉ានីល ហ្វុីលីពីន ឬ អគារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី បានជំរុញការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជារកដំណោះស្រាយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

ស្ត្រីម្នាក់ចងកសម្លាប់ខ្លួនជាប់របងផ្ទះដោយមិនដឹងពីមូលហេតុ

ភ្នំពេញ​៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែភ្លេីងចងកជាប់និឹងរបងផ្ទះបញ្ចប់ជីវិតដោយមិនដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ស្ត្រីរងគ្រោះឈ្មោះវង​ ឈុនលី​ អាយុ៣៦ឆ្នាំ​ មុខរបរជាអ្នកអនាម័យ​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ... Read More »

លោកឃួង ស្រេង ទទួលថវិកានិងស្បៀងពីក្រុមហ៊ុនឯកជន ដើម្បីនាំទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកានិងស្បៀងអាហារមួយចំនួនពីក្រុមហ៊ុនឯកជនមួយ ដើម្បីនាំយកអំណោយនិងស្បៀងអាហារទាំងនេះទៅសួរសុខទុក្ខនិងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។    ... Read More »

លោក​ ជា​ ពីសី​ នាំយកទេយ្យទានប្រគេនព្រះចៅអធិការវត្តនាគវ័ន ដេីម្បីចាត់ចែងរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ

ភ្នំពេញ​៖​ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ... Read More »

លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​៖ សមត្ថកិច្ច​តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍ ត្រូវ​យកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ឱ្យ​បានឆាប់រហ័សជូនប្រជាពលរដ្ឋ​

ភ្នំពេញ​៖​ បេី​យោង​តាម​ការ​បញ្ជាក់​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ មួយរយៈពេលចុងក្រោយនេះ​ ដោយអនុវត្តតាមការណែនាំ​ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ ... Read More »