ព័ត៌មានទាន់ហេតុការណ៍៖
'

បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្នុងជើងទី១។ ចំណែកក្រុមកាំភ្លើងធំ Arsenal ... Read More »

សម្តេចប្រធានរដ្ឋសភាចូលរួម អបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ ថ្ងៃនេះជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ... Read More »

ឪពុកចុងចាប់​រំលោភសេពសន្ថវ:កូនស្រី​ប្តីដើមរបស់ប្រពន្ធ៣នាក់ត្រូវជាប់ខ្នោះ

  ខេត្តសៀមរាប​៖ ឪពុកចុង បានចាប់​រំលោភសេពសន្ថវ:លើ​កូនស្រី​ប្តីដើមរបស់ប្រពន្ធដល់ទៅ៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ ជាបន្តបន្ទាប់ ទីបំផុតត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ខែមេសាម្សិលមិញនេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន ធា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មានទីលំនៅនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ... Read More »

ថៃ ៖​ ខណៈអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក​ ពេល​នេះ​កំពុងខ្វះខាតគ្រែពេទ្យ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ ប្រទេសថៃ ខណៈរលកថ្មីនៃជំងឺ COVID-19 បានឆ្លងរីករាលដាលដល់មនុស្សជាង ៣៤,០០០នាក់បន្ថែមទៀត គិតត្រឹម​ខែមេសានេះមួយប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ​ ពេលនេះ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន​ ... Read More »

រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ឆ្នាំឡើងទៅ

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ឆ្នាំឡើងទៅ (កើតមុនថ្ងៃទី៣១ ធ្នូ ១៩៤៦) ដែលរស់នៅប្រទេសកូរ៉េរយៈពេលលើសពី៩០ថ្ងៃ។ លក្ខខណ្ឌ និងនីតិវិធីមានក្នុងសេចក្តីជូនដំណឹងខាងក្រោម សូមអរគុណ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំង ... Read More »

មេបញ្ជាការរងនាយសេនាធិការនាំយកការឧបត្ថម្ភរបស់មេបញ្ជាការកងទ័ពជើងគោក ជាស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

រដ្ឋបាលខណ្ឌមានជ័យ ៖ បន្តនាំអំណោយជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត ១៣៨គ្រួសារកំពុងធ្វើចត្តាឡីស័កក្នុងបន្ទប់ជួលបិទខ្ទប់ នៅតំបន់ក្រហម

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិដីដុះ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានសម្រេច ៖ ប្រការ១ . -ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទប់ ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី ២៩ ... Read More »

ជំហររបស់ Man Utd នៅតែចង់បាន Jadon Sancho នៅទីផ្សារដោះដូរកីឡាករខាងមុខ

ក្រុមបិសាចក្រហម Manchester United នៅតែចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបខាងស្តាំម្នាក់នៅរដូវក្តៅនេះ ហើយតារាឆ្នើមក្លិប BorussiaDortmund កីឡាករ Jadon Sancho នៅតែជាជម្រើសដំបូងរបស់ក្លិបសម្រាប់តំណែងនេះ។ ក្លិបក៏នៅតែសង្ឃឹមថា ពួកគេក៏អាចបញ្ចុះបញ្ចូល Edinson Cavani ឲ្យនៅបន្តមួយរដូវកាលទៀត។ ... Read More »

Novak Djokovic ខកខានចូលរួមប្រកួតការពារតំណែងជើងឯកកម្មវិធីMadrid Open

កីឡាករ Novak Djokovic ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកផ្នែកវាយតឺន្នីសនឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់ខ្លួនទេ បន្ទាប់ពីដកខ្លួនចេញពីព្រឹត្តិការណ៍នេះនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា ... Read More »

Marcelo អាចខកខានការប្រកួតជើងទី២ពានរង្វាន់ Champions Leagueដោយសារតែភារកិច្ចបោះឆ្នោត

ខ្សែការពារ Marcelo របស់ក្រុម Real Madrid អាចខកខានការប្រកួតជើងទី២នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅឯទឹកដីក្លិបតោខៀវ ព្រោះរូបគាត់ត្រូវជាប់ការតព្វកិច្ចឱ្យឃ្លាំមើលការិយាល័យបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតក្នុងស្រុក។ ការបោះឆ្នោតសម្រាប់សន្និបាតតំបន់ម៉ាឌ្រីដនឹងធ្វើឡើងនៅថ្ងៃអង្គារទី៤ ខែឧសភាខាងមុខនេះ។ ក្រុម Real Madrid ... Read More »

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងសហការក្រោមភ្លៀងតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន  ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។ ស្ថិតិនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ... Read More »

ខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ ដូចមាន រាយនាមខាងក្រោម៖ ១, ឈ្មោះ ... Read More »

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា, «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់…»។ ទីបំផុត ! ... Read More »

ប្រជ្រៀតជាន់លើគ្នាក្នុងពិធីបុណ្យសាសនានៅអុីស្រាអែល ស្លាប់និងរបួសជាង១៤០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស៣៨នាក់ស្លាប់ និង១០៣នាក់ទៀតរងរបួសនៅក្នុងពិធីបុណ្យសាសនានៃប្រទេសអុីស្រាអែល នាថ្ងៃសុក្រទី៣០ខែមេសា។ សារព័ត៌មាន RT បានផ្សាយថា ក្រុមជនជាតិជ្វីហ្វ Hassidim រាប់សិបពាន់នាក់បានជួបជុំគ្នានៅតំបន់ភ្នំ Meron ដើម្បីចូលរួមពិធីបុណ្យប្រចាំឆ្នាំនៅផ្នូរមេដឹកនាំសាសនា Shimon Bar Yochai ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានបង្ហោះលើផេកផ្លូវការពីការអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដោយសម្តេចមានប្រសាសន៍ថា, ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ... Read More »

ភ្ញាក់ផ្អើលតារាកំប្លែងថៃ Kom Chauncheun ទទួលមរណភាពព្រោះជំងឺកូវីដ-១៩

  តារាកំប្លែងដ៏ល្បីល្បាញរបស់ប្រទេសថៃ គឺលោក Kom Chauncheun   បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះក្នុងវ័យ៦៤ ឆ្នាំ បន្ទាប់ពីតារារូបនេះមានជំងឺកូវីដ-១៩។ ដំណឹងនេះបង្កើតឲ្យមានការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រលោកទាំងក្នុងនិងក្រៅប្រទេស។ ការភ្ញាក់ផ្អើលនេះក៏ត្រូវបានកូនស្រីរបស់តារាកំប្លែងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមInstagram នៅព្រឹកមិញនេះ។    គេចាំបានដែរថា ... Read More »

ប្រវត្តិនិងអត្ថន័យនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល (វប្បមង្គល)

តាមការស្រាវជ្រាវពីប្រវត្តិសាស្រ្តបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើរាល់ឆ្នាំនាខែពិសាខ នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើជារៀងរាល់ឆ្នាំនៅវាលព្រះមេរុ) ។  ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គភ្ជួរស្រែឱ្យមានគន្លងមុនគេ ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅ ធ្វើតាមជាក្រោយ ។ ពិធីបុណ្យនេះ ស្ថិតនៅក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យដែលធ្វើក្នុងមួយខែម្ដងជាទំនៀមតាមរាជប្រពៃណី)។ រឿងរ៉ាវដែលទាក់ទងទៅនឹង ... Read More »

គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ៖ មិនហត់នឿយអីទេ ឲ្យតែជនរួមជាតិចៀសផុតពីជំងឺក៏កាចសាហាវនេះ !

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១  ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេស ចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញ៖ អនុវត្តតាមសេចក្ដីណែនាំលេខ០១៦សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលប លួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់ លោក ... Read More »

សម័យតេជោ ខ្មែរស្រលាញ់ខ្មែរណាស់ ! ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២នាក់ទៀត បានជោគជ័យបន្ត !

ភ្នំពេញ៖ បន្ទាប់ពីស្ត្រីកម្មការិនីមានជំងឺកូវីដ-១៩ ហើយប្តីជានគរបាល បានឆ្លងទន្លេនៅមន្ទីរពេទ្យជប៉ុនជោគជ័យ ហើយទារកមិនមានកូវីដ-១៩ ។ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ក្រុមគ្រូពេទ្យជួយស្ត្រី២នាក់ឆ្លងទន្លេបានប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា, នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន០២ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃ២៨មេសា

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ចូរមើលកាលបរិច្ឆេទ អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា ជូនដល់ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម”

ភ្នំពេញ៖ យប់ថ្ងៃ២៩ខែមេសាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីប្រកាសព័ត៌មាន  អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” ... Read More »

កុំធ្វេសប្រហែសមើលស្រាលពីជំងឺកូវីដ-១៩ ឲ្យសោះ ! ប្រយ័ត្នពីតំបន់លឿងទៅដល់ ពណ៌ក្រហមណា !

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីសម្រេច ស្តីពី ការកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និង ... Read More »

សែនអាណិតនិងអបអសាទរ ! ខណ:កម្មការិនីកើតកូវីដ-១៩ម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន,ហើយកូនគ្មានជំងឺកូវីដ-១៩ឡើយ

ភ្នំពេញ, តាមរយៈការយកចិត្តទុកដាក់ មានភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ ផ្សាភ្ជាប់ពាក្យថា”ខ្មែរស្រលាញ់ខ្មែរ ក្នុងគ្រាលំបាក” ឈានដល់កម្មការិនីកើតកូវីដ-១៩ម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន, ទារកទើបកើតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ គួរអោយរំភើបជំនួសគាត់ ។ សូមបញ្ជាក់ថា,  អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ ... Read More »

ពិធីចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍” តាមរយៈប្រព័ន្ធវីដេអូ រវាង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយជាអង្ករ១៦តោនពីសប្បុរសជនដើម្បីជួយពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អង្ករចំនួន១៦តោនដែលជាអំណោយរបស់សប្បុរសជនក្នុងស្រុក ប៊ីអិនអាយកម្ពុជា BNICambodia ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដផ្ដល់ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។      ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៩មេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ... Read More »

ព្រឹទ្ធសភាអឺរ៉ុប ឯកភាពទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងដើម្បីបើកដំណើរការសេដ្ឋកិច្ច

នៅថ្ងៃទី២៩ ខែមេសា ព្រឹទ្ធសភាអឺរ៉ុប EP បានព្រមព្រៀងគ្នា ទទួលស្គាល់លិខិតវ៉ាក់សាំង (ប៉ាស្ព័រវ៉ាក់សាំង) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ សកម្មភាពខាងលើរបស់សភាអឺរ៉ុប គឺដើម្បីជាការបើកផ្លូវសម្រាប់ធ្វើដំណើរ ដល់ប្រទេសជាសមាជិក និងប្រទេសជាសម្ពន្ធមិត្តដែលបានចាក់វ៉ាក់សាំងរួចរាល់។ ព្រឹទ្ធសភាអឺរ៉ុប បានសម្រេចបោះឆ្នោតកាលពីថ្ងៃទី២៨ខែមេសា ... Read More »

បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ

ភ្នំពេញ៖ យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រើប្រាស់កម្លាំងចំនួនរួម៤៤០នាក់ ... Read More »