ព័ត៌មានទាន់ហេតុការណ៍៖
'

ហាមហើយហេតុអីក៏ជ្រួលជ្រើមម្លេះ ! រថយន្តមួយគ្រឿងជិះគ្នា៨នាក់ចេញពីភ្នំពេញ បំពានបម្រាមចូលកំពង់ឆ្នាំង បញ្ជូនឲ្យត្រឡប់ក្រោយវិញ

ខេត្តកំពង់ឆ្នាំង៖ បម្រាមទូទាំងប្រទេស មិនឱ្យឆ្លងកាត់ខេត្តមួយទៅខេត្តមួយ ពីភ្នំពេញទៅខេត្ត ហើយពីខេត្តចូលភ្នំពេញ គឺដើម្បីទប់ស្កាត់ស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែបុគ្គលខ្លះនៅតែបំពាន អត់ខ្លាចពីជំងឺកូវីដ-១៩សោះ។ ជាក់ស្ដែង មានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  បន្ទាប់ពីរថយន្តខាងលើនេះបានបំពានបម្រាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ ... Read More »

សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការអនុវត្តផ្លូវសូត្រសុខភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត«ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារ វេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។ ... Read More »

ដំណឹងល្អ សម្រាប់យោធិន និងគ្រួសារដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមសម្រាបជូនពីការចាក់វ៉ាក់សាំង លើកទី២(វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបា ល។  អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមជម្រាបដល់យោធិន និងគ្រួសារ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ បង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​

ភ្នំពេញ​៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញផែនទីចំណុច «តំបន់ក្រហម» ដែលកំពុង​ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។ ជាក់ស្ដែង​ទីតាំងដែលត្រូវរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជា «តំបន់ក្រហម» នៅក្នុងរាជធានីភ្នំពេញនោះរួមមានដូចខាងក្រោម៖ ... Read More »

សប្បុរសជនផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលក្រុងបាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖អំណោយជាគ្រឿងឧបភោគបរិភោគ១៥០កញ្ចប់ដែលជារបស់សប្បុរសជនរស់នៅក្រុងបាវិតបានផ្ដល់ជូនដល់រដ្ឋបាលក្រុងសម្រាប់ផ្ដល់ជូនបងប្អូនដែលធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតចំនួន៥ភូមិក្នុងសង្កាត់បាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២១។    ក្នុងឱកាសនោះអាជ្ញាធរក្រុងបាវិតបានថ្លែងអំណរគុណចំពោះលោកគឹម ឡាយនិងអ្នកស្រីសុីវ ហេង ព្រមទាំងក្រុមគ្រួសារដែលជាប្រជាពលរដ្ឋរស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតបានចូលរួមបរិច្ចាគនូវអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលក្រុងក៏ដូចជាក្នុងភូមិចំនួន៥ក្នុងសង្កាត់បាវិត ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាមានទុក្ខលំបាកក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។   មន្ត្រីដដែលបានបញ្ជាក់ថា ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនយោធាមានបញ្ហាខួរក្បាល បើកម៉ូតូបុកបារាសសមត្ថកិច្ចនៅខណ្ឌជ្រោយចង្វាទៅតុលាការ

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបើកម៉ូតូបុកបារាស និង វាយសមត្ថកិច្ច ខណៈកំពុងអនុវត្តច្បាប់ នៃការ «បិទខ្ទប់» ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ... Read More »

ក្រោយបំបាក់ Bayer Leverkusen ក្រុម Bayern Munich ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះនឹងលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

ក្រុម Bayern Munich ត្រូវការឈ្នះតែ១ការប្រកួតក្នុងលីកក្នុងចំណោមការប្រកួត៤ដែលនៅសល់របស់ពួកគេដើម្បីដណ្តើមបានពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ជាបន្តទៀត ក្រោយពីទទួលបានជ័យជម្នះទៅលើ Bayer Leverkusen កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ក្នុងលទ្ធផល ២ទល់០។ ខ្សែប្រយុទ្ធ Eric ... Read More »

អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម Manchester United នឹងលាលែងតំណែងនៅដំណាច់ឆ្នាំ២០២១

អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហម Manchester United លោក Ed Woodward នឹងលាឈប់ពីតួនាទីរបស់លោកនៅចុងឆ្នាំ២០២១ ។  ការប្រកាសនេះបានធ្វើឡើងនៅចំពោះមុខក្លិបបិសាចក្រហម Manchester United រួមជាមួយភាគីនៃក្របខ័ណ្ឌ Premier League ចំនួន៥ផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំពានរង្វាន់លីកកំពូលអឺរ៉ុប (ESL) ... Read More »

ក្រុមទាំង៦នៅ Premier League សម្រេចដកខ្លួនចេញពីការប្រកួត European Super League

ក្រុមទាំង៦នៃលីកកំពូលអង់គ្លេសដែលបានប្រកាសចូលរួមប្រកួតក្នុងក្របខ័ណ្ឌអឺរ៉ុប European Super League បានដកខ្លួនចេញពីការប្រកួតជាផ្លូវការវិញហើយ ក្រោយពីមានបាតុកម្មពីអ្នកគាំទ្រមិនឲ្យក្លិបទាំងនោះចូលរួម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ ក្រុម Manchester City ... Read More »

លោកអភិបាលខណ្ឌសែនសុខ លើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ ឲ្យបានត្រឹមត្រូវតែមួយរយៈពេលខ្លី

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ នៅតែបន្តអំពាវនាវ និងលើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ អោយបានត្រឹមត្រូវតែមួយរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ កុំអោយបន្តឆ្លងរាលដាលក្នុងសហគមន៌ និងដើម្បីសុខសុវត្ថិភាពក្រុមគ្រួសារយើង និងសុវត្ថិភាពប្រជាជនយើងក្នុងប្រទេសទាំងមូល។ លោកធ្វើសកម្មភាពនេះក្នុងពេលចុះបេសកកម្មការងារតាមមូលដ្ឋាន ជាមួយក្រុមការងារទាំងយប់ ... Read More »

ម្សិលមិញ ! មនុស្ស៥២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា, យ៉ាងហោចណាស់មានជនសង្ស័យ៥២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមេសា ... Read More »

ថ្ងៃនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានអោយដឹងថា, ថ្ងៃនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅខេត្តតាកែវ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថា,  បើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ... Read More »

លោក ហ៊ុន ម៉ាណែត ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកបានមានប្រសាសន៍ថា, បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ  ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ... Read More »

លោក ដួង តារា ៖ ឧកញ៉ា លី យ៉ុងផាត់ ទទួលមរណៈភាព?

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលើ page ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា, ... Read More »

លោកតាអាយុ៨៨ឆ្នាំមានជំងឺប្រចាំកាយគិតខ្លីចងកសម្លាប់ខ្លួនក្រោមដើមស្វាយចន្ទីទាំងថ្ងៃរសៀល

ខេត្តស្វាយរៀង៖ លោកតាអាយុ៨៨ឆ្នាំម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយព្យាបាលមិនបានធូរស្រាលក៏ដាច់ចិត្តគិតខ្លីចងកនឹងក្រមាភ្ជាប់នឹងមែកដើមស្វាយចន្ទីខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងថ្ងៃរសៀល។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៤០នាទីរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២១ស្ថិតក្នុងភូមិបឹង ឃុំត្រស់ ស្រុករមាសហែក។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាលោកតាគិតខ្លីមានឈ្មោះសូ កងអាយុ៨៨ឆ្នាំ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក។ ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវសរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកទី២១ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងយ៉ាងដូច្នេះថា, កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវសរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជាថ្លែងថា ការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination) ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយត្រូវបានបញ្ចប់យ៉ាងរលូន

ភ្នំពេញ៖ បើយោងតាមប្រភពពី ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២០ ខែមេសា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination)បានបន្តដំណើរមកដល់ការដ្ឋានគម្រោងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបប្រទេសកម្ពុជា។ នាម៉ោង១២ ថ្ងៃត្រង់​ គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ចប់ការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកជនជាតិចិនមួយរូបចុងក្រោយនៃគម្រោងនេះ។ នេះបានបង្ហាញពីការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយបានបញ្ចប់យ៉ាងរលូន។ រហូតមកដល់បច្ចុប្បន្ននេះ ... Read More »

អាជ្ញាធរខណ្ឌទួលគោក សម្រេចផ្អាកជាបណ្តោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌទួលគោកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថាៈ អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវិដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករនិងប្រជាពលរដ្ឋ បានឆ្លងវិរុសកូវីដ-១៩ ... Read More »

នៅបន្ទប់ថែទាំ វេជ្ជសាស្ត្រ អុឹមម៉ៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអ្នកជំងឺកូវីដ១៩ បានទៅព្យួរសេរ៉ូម នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅបន្ទប់ថែទាំ វេជ្ជសាស្ត្រ អុឹមម៉ៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអ្នកជំងឺកូវីដ១៩ បានទៅព្យួរសេរ៉ូម នៅទីតាំងខាងលើនេះ។ បើតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ... Read More »

រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ម៉ាត់ វៃ

ភ្នំពេញ៖ ទាំងយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ម៉ាត់ វៃ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

ក្រុមហ៊ុនស៊ីណូវ៉ាក់នឹងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រវ៉ាក់សាំងដល់១០ប្រទេសដើម្បីផលិតវ៉ាក់សាំងនេះ

មកទល់ពេលនេះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិន បានចែកចាយប្រើប្រាស់នៅជុំវិញពិភពលោកចំនួន ២៦០លានដូសហើយ ។ ក្រុមហ៊ុននិងបន្តផ្គត់ផ្គង់វ៉ាក់សាំងជាច្រើនទៀតនៅពេលខាងមុខ ។ នៅពេលនេះនាយកប្រតិបត្តិ Sinovacបានប្រកាសថា យើងនឹងជ្រើសរើសប្រទេស ១០ ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ សារព័ត៌មានចិនស៉ីនហួនៅថ្ងៃទី២០ខែមេសាបានផ្សាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ និងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រ ក្រុងប៉ោយប៉ែត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអមដំណើរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្ត្រ ... Read More »

ទើបតែជាប់ឆ្នោតបានមួយថ្ងៃ ប្រធានាធិបតីឆាដស្លាប់នៅក្នុងសមរភូមិ

អ្នកនាំពាក្យកម្លាំងទាហានប្រទេស Chad នៅថ្ងៃទី ២០ខែមេសា បានឱ្យដឹងថា ប្រធានាធិបតី Idriss Deby បានស្លាប់ពេលបំពេញទស្សនកិច្ចទៅកាន់កម្លាំងទាហានជួរមុខក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យកម្លាំងទាហានChad លោក Azem Bermendao ... Read More »

« ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០មុឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា »

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ... Read More »

ជនបរទេសម្នាក់ស្លាប់រហូតធុំក្លិនស្អុយ ក្នុងបន្ទប់ផ្ទះសំណាក់នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ជនបរទេសម្នាក់ជាជនជាតិបារាំងម្នាក់ត្រូវគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធុំក្លិនស្អុយទើបដឹងដល់ម្ចាស់ផ្ទះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។      បើតាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់(យីហោប្រជុំមិត្តផ្ទះសំណាក់និងបន្ទប់ជួល)បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានមកជួលបន្ទប់ស្នាក់នៅ មានរយៈពេលជាង២ឆ្នាំមកហើយ ... Read More »

រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ក្រុមអ៊ិស្លាមដាក់គំនាបលើរដ្ឋសភាប៉ាគីស្ថានឲ្យបោះឆ្នោតបណ្តេញឯកអគ្គរដ្ឋទូតបារាំង

ក្រុមអ៊ិស្លាមជ្រុលនិយមនៅក្នុងប្រទេសប៉ាគីស្ថានបានដាក់គំនាបទៅលើរដ្ឋាភិបាលប្រទេសនេះ ក្នុងនោះក៏មានរដ្ឋសភាផងដែរឲ្យបោះឆ្នោតបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសនេះដើម្បីជាការសងសឹកដល់ទស្សនាវដ្តី Charlie Hebdo ដែលនៅតែបង្ហោះរូបត្លុកព្រះ Mohammed។ ក្រុមអ៊ិស្លាម Tehrik-i-Labaik បានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានត្រូវតែមានវិធានការតបតនឹងទស្សនាវដ្តី Charlie Hebdo ដែលបន្តផ្សព្វផ្សាយរូបត្លុក Mohammed ។ នៅថ្ងៃទី ... Read More »

ធនាគារជាតិនៃកម្ពុជា៖ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ធ្វើការទូទាត់ជំនួសដោយការទូទាត់អេឡិចត្រូនិក

ភ្នំពេញ​៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា​ បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ឲ្យមកប្រើប្រាស់សេវាអេឡិចត្រូនិកវិញ។ បេីយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា «ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ... Read More »

តារាកំប្លែង យេៗ និងតារាភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងយប់ក្នុងចង្កោមអ្នកសិល្បៈ បន្ទាប់ពីតារាសម្តែង និងកំប្លែង នាងយេៗ និងតារាកំប្លែងសម្បុរខ្មៅភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី២០ ខែមេសាឆ្នាំ ២០២១នេះ និងបន្ទាប់ពីនាងបានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។  ក្រៅពីអ្នកទាំងពីរ ក៏មានសមាជិកនៅផ្ទះរួមគ្នាម្នាក់ទៀតមានវិជ្ជមានជំងឺកូវីដ-១៩ខណៈដែលម្នាក់សមាជិកម្នាក់ទៀតនៅមិនទាន់រកឃើញវិជ្ជមានជំងឺនេះនៅឡើយ ។    ... Read More »