ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តធុនធំបុកម៉ូតូបណ្តាលឲ្យក្មេងស្រី២នាក់ស្លាប់នៅនឹងកន្លែង

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំបុកម៉ូតូបណ្តាលឲ្យក្មេងស្រី២នាក់ស្លាប់ ហើយអ្នកបើករថយន្តព្យាយាមបើករថយន្តយកផ្លុងចោលរួចគេចខ្លួនបាត់។ ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង ៧:៤០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរម៉ូតូមានឈ្មោះ ... Read More »

រថយន្តធុនធំដឹកចំណីសត្វសង្ស័យអ្នកបើកបរងោកមួយភាំងបានរ៉េចង្កូតបុករបាំងថ្មរួចធ្លាក់ចូលប្រឡាយលូទឹកស្អុយ

ភ្នំពេញ៖ រថយន្តធុនធំដឹកចំណីសត្វសង្ស័យអ្នកបើកបរងោកមួយភាំងបានរ៉េចង្កូតបុករបាំងថ្មរួចធ្លាក់ចូលប្រឡាយលូទឹកស្អុយ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក HYUNDAI ជាប្រភេទរថយន្តធុនធំ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកល្មើសបម្រាមជិត ៣ពាន់នាក់ និងពិន័យជាប្រាក់ជាង ៤៣លានរៀលនៅយប់ថ្ងៃទី១២ ខែសីហា

ភ្នំពេញ៖ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនមនុស្សចំនួន២.៩១៧នាក់ និងយានយន្តចំនួន ១.១៧០គ្រឿង បិទអាជីវកម្ម១ទីតាំង និងពិន័យជាប្រាក់ចំនួន ៤៣.១០០.០០០រៀល សរុប ១.៣៤២ករណី ។ បើយោងតាមសេចក្តីជូនដំណឹងរបស់គណ:កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ... Read More »

ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ៨៧ស្រី៤៦នាក់ស្លាប់១នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៤នាក់ស្រី១០នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១២ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ៨៧ស្រី៤៦នាក់ស្លាប់១នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៤នាក់ស្រី១០នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១២ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥.២៧៤នាក់ស្រី២៨៩៦នាក់, ជាសះស្បើយ ... Read More »

គួរឱ្យរន្ធត់ខ្លាំងណាស់! ម៉ែនិងកូនកំពុងឈរលេងនៅមុខផ្ទះសុខៗស្រាប់តែរថយន្តបុកគ្នាហើយបន្តមកបុកស្លាប់ម្តាយ ឯកូនរបួសធ្ងន់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់និងកូនស្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈកំពុងឈរលេងនៅមុខផ្ទះសុខៗស្រាប់តែមានរថយន្ត២គ្រឿងបុកគ្នារួចបន្តមកបុកមនុស្សពេញទំហឹងបណ្ដាលឱ្យស្លាប់និងរបួស រីឯរថយន្តរងគ្រោះធ្លាក់ទៅក្នុងទឹកស្រះ ចំណែករថយន្តបង្កហេតុបានបើកគេច តែត្រូវសមត្ថកិច្ចឃាត់បាននៅពាក់កណ្ដាលផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ស្ថិតនៅភូមិប្រាសាទ ឃុំសំបូរ ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ព្រុំ ផល្លា អាយុ៥៣ឆ្នាំ និងអ្នករងរបួសធ្ងន់មានឈ្មោះ ... Read More »

អ្នកសារព័ត៌មាន២នាក់ ក្រោយយកឈ្មោះលោកអភិបាលរាជធានីភ្នំពេញ ដើរយកលុយគេ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ភ្នំពេញ ៖ បុរសជាជនសង្ស័យ២នាក់ ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយបានយកឈ្មោះលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើរយកលុយគេនៅក្លិបហាត់ប្រាណមួយកន្លែង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចបានអោយដឹងថា, ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២៖១៦នាទីថ្ងៃទី១២ ខែសីហា ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ

ភ្នំពេញ, នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ... Read More »

ប្រជាពលរដ្ឋគាំទ្រ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ !

ខេត្តសៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់អោយដឹងថា, បន្ទាប់ពីទីស្ដីការគណ:រដ្ឋមន្រ្តី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ។ យោងតាមរូបភាពពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប ... Read More »

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា”ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនជាដំណោះស្រាយវេទមន្តដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ នោះទេ”

ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែន ដំណោះស្រាយវេទមន្តដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នោះទ ! “សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង” អាចបង្កគ្រោះថ្នាក់។ កាលដែលបានចាក់វ៉ាក់សាំងរួចហើយ មិន មានន័យថាអ្នកគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងទៀតដូចជាការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាដើមនោះទេ។ ... Read More »

រដ្ឋបាលខេត្តសៀមរាបចេញសេចក្ដីណែនាំចំនួន ៨ចំណុច ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការអនុវត្ត វិធានការសុខាភិបាលនៅពេលបើកដំណើរការផ្សារលើធំថ្មីឡើងវិញ

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី អាជីវករលក់ដូរនៅក្នុង និងជុំវិញផ្សារ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបថា៖ បច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាល នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តសៀមរាប ... Read More »

ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ !

ភ្នំពេញ៖ សេចក្ដីណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ... Read More »

ខេត្ត​ឧត្ដរមានជ័យ បើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ AstraZeneca​ ជូនអតីតយុទ្ធជន (សមាជិក ស.អ.ក)

ខេត្ត​ឧត្ដរមានជ័យ​៖​ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធាន​កិត្តិយស​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ឧត្ដរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​១២​ ខែសីហា​ ... Read More »

ពលករខ្មែរជាងមួយរយនាក់ ដែលកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានឃាត់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែកនេះ

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអោយដឹងថា, បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំដែន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជា ថ្នាក់ដឹកនាំកងទ័ព គ្រប់លំដាប់ថ្នាក់ បិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ... Read More »

រដូវកាលថ្មី២០២១-២០២២ចាប់ផ្តើមហើយ៖ លីគធំៗ៣ចាប់ផ្តើមប្រកួតនៅរាត្រីនេះ

ការប្រកួតបាល់ទាត់សម្រាប់រដូវកាលថ្មី២០២១-២០២២ បានចាប់ផ្តើមឡើងវិញហើយ ដោយមានក្លិបធំៗចំនួន៣បើកការប្រកួតនៅថ្ងៃនេះជាមួយគ្នា។ ក្នុងនោះក្របខ័ណ្ឌអង់គ្លេស Premier League, ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga និងក្របខ័ណ្ឌអេស្ប៉ាញ La Liga បានប្រកួតក្នុងថ្ងៃសុក្រនេះជាមួយគ្នា។ ក្របខ័ណ្ឌអង់គ្លេស Premier League ... Read More »

ជើងឯកអូឡាំពិករត់ចម្ងាយ១០០ម៉ែត្រ Lamont Marcell Jacobs នឹងមិនចូលរួមប្រកួតនៅឆ្នាំ២០២២ទេ

ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ១០០ម៉ែត្រ កីឡាករ Lamont MarcellJacobs បាននិយាយថា គាត់នឹងមិនប្រកួតប្រជែងម្តងទៀតទេនៅឆ្នាំក្រោយ។ ដើម្បីឆ្លើយតបទៅនឹងសំណួរមួយនៅលើបណ្តាញសង្គមអំពីពេលដែលគាត់នឹងប្រណាំងលើកក្រោយ កីឡាករវ័យ២៦ឆ្នាំរូបនេះបានឆ្លើយថា “មិនប្រាកដនោះទេសម្រាប់២០២២” ។ Marcell Jacobs បានទទួលជ័យជំនះរត់ចម្ងាយ១០០ម៉ែត្រដ៏ភ្ញាក់ផ្អើលរបស់គាត់នៅទីក្រុងតូក្យូជាមួយនឹងមេដាយមាសមួយទៀតដែលជាផ្នែកមួយនៃការរត់៤x១០០ម៉ែត្រ ។ អ្នកចាត់ការទូទៅលោក ... Read More »

Manchester City ត្រៀមចំណាយ១៥០លានផោនដើម្បីចុះហត្ថលេខាយក Harry Kane ពី Tottenham

ក្លិប Manchester City បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង់ប្រាក់ចំនួន១៥០លានផោន (២០៧លានដុល្លារ) សម្រាប់ Harry Kane ប្រសិនបើពួកគេទទួលបានការចង្អុលបង្ហាញពីក្លិប Tottenham ថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ក្លិបTottenham  បានទទូចថា Kane មិនត្រូវបានលក់ទេបើទោះបីជាខ្សែប្រយុទ្ធរូបនេះចង់ចាកចេញទៅ ... Read More »

Sergio Ramos ផ្ញើសារទៅមិត្តរួមក្រុមថ្មី Messi ដែលមកចូលរួមក្នុងក្លិប PSG

អស់រយៈពេលជាច្រើនឆ្នាំពួកគេជាគូប្រជែង ប៉ុន្តែឥឡូវនេះ Sergio Ramos និង Lionel Messi គឺជាមិត្តរួមក្រុមនៅក្លិប Paris Saint-Germain ដោយអតីតខ្សែការពារ Real Madrid រូបនេះស្វាគមន៍អតីតខ្សែប្រយុទ្ធក្រុម Barcelona ... Read More »

“កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី១២ ខែសីហា លោក MORI Nobuo (ប្រធានផ្នែកនយោបាយ) និង លោក IMADA Akinori (អ្នកស្រាវជ្រាវ/ទីប្រឹក្សា) បានចូលរួមពិធីមួយដែលរៀបចំឡើងដោយ ម.ត.ឯ.ច. ... Read More »

ផ្សារចំនួន៥៩​កន្លែង​នៅខេត្ត​បាត់​ដំបង​ ត្រូវ​បានបិទដើម្បីទប់ស្កាត់ការឆ្លងរាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបញ្ជាក់ថា, ការបិទ​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពីថ្ងៃ​ទី​ ១៥​ រហូត​ដល់​ថ្ងៃ​ទី​ ២១​ ខែសីហា​។ ត្រូវបានបន្តបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាល ... Read More »

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៣៥គ្រាប់ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារាវរកឃើញនៅស្រុកលើកដែក

ខេត្តកណ្ដាល: ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅចំណុច​ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល​មក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​នេះ​ កម្លាំងនគរបាលស្រុក លើកដែក និងកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជា មួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ( CMAC)បានចុះទៅពិនិត្យ​ស្រាវជ្រាវរាវរកប្រទះឃើញគ្រាប់ចំនួន១៣៥គ្រាប់។ ... Read More »

បងប្អូនដែលធ្លាប់ចូលហាងគុយទាវក្រុងបាវិត ក្រុមហ៊ុន Metfone សាខាខេត្តស្វាយរៀង និង៣ទីតាំងទៀតបើមានអាការ:សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ១៩ ធ្វើការនិងបើកលក់នៅទីនោះ

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងតាមដានកូវីដ-១៩ ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលធ្លាប់ចូលហាងគុយទាវក្រុងបាវិត ក្រុមហ៊ុន Metfone សាខាខេត្តស្វាយរៀង និង៣ទីតាំងទៀតបើមានអាការ:សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តព្រោះមានអ្នកវិជ្ជមានធ្វើការនិងបើកលក់នៅទីនោះ។ ក្រុមការងារស្រាវជ្រាវ និងតាមដានកូវីដ-១៩ ខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាទីតាំងទី១កន្លែង ស្រីល័ក្ខ លាងម៉ូតូ ដោយមានអ្នកវិជ្ជមានជាស្រ្តីឈ្មោះ ទិត្យ សណ្ដាប់ ... Read More »

ផ្លែមៀនប៉ៃលិន បានចាប់ផ្ដើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ខកខាននាំទៅថៃ និងចិន ក្រសួងកសិកម្មបង្វែរអោយនាំទៅប្រទេសវៀតណាម ,ពិសេសសូមមេត្តាជួយទិញផ្លែឈើខ្មែរផង(ខ្មែរជួយខ្មែរ) !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញ សេចក្តីប្រកាសព័ត៌មានក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន បានចាប់ផ្ដើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម ... Read More »

ក្រសួង​សុខាភិបាល​កម្ពុជា​​!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៤១នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២០នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​១៣ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤២៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥៤១នាក់ និងករណីស្លាប់​ ២០នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១២ ខែសីហា​​​​ ... Read More »

កូនចៅប្តឹងច្រើនពេកឲ្យផ្លាស់ចេញ ! លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដកអធិការនគរបាលស្រុកបសេដ្ឋ បញ្ឈរជើង

ខេត្តកំពង់ស្ពឺ: យោងតាមលិខិតបង្គាប់ការស្តីពី ការផ្អាកការកិច្ចបណ្តោះអាសន្ន ជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះហត្ថលេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បង្គាប់: ប្រការ១…ត្រូវបានផ្អាកការកិច្ចបណ្តោះអាសន្ន ... Read More »

រាយខ្សែភ្លើងឆក់ត្រីតែភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ក្នុងទឹកស្រះនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញអណ្តែតនៅក្នុងទឹកស្រះក៏នាំគ្នាប្រញាប់ប្រញាល់ស្រង់ដាក់លើគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលជនរងគ្រោះរូបនេះទៅឆក់ត្រី តែចៃដន្យអាក្រក់ភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ទៅវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១និង៥០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ... Read More »

នារីវ័យក្មេងម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តមកលោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេច

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ប្រហែលជាមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញហើយទើបបានសម្រេចចិត្តមក​លោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេចព្រោះត្រូវបានប្រជាពលរដ្ឋជួយទាន់ពេលវេលា។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្តីរបស់យុវតីដែលប៉ងលោតទឹកសម្លាប់ខ្លួននោះបានឱ្យដឹងថា ខ្លួននាងមានវិបត្តិក្នុងគ្រួសារ ធ្វើឱ្យនាងពិបាកចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វានេះតែម្ដងទៅ។ នាងបានឱ្យដឹងទៀតថា ... Read More »

លោក គួច ចំរើន ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា !

ភ្នំពេញ៖ នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​៖​ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន​ ១២៤នាក់, ខណៈ​អ្នកជាសះស្បើយ​ ២៩នាក់​ នៅថ្ងៃទី១២ សីហា!

ខេត្ត​បន្ទាយមានជ័យ​​៖ បេី​យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃព្រហស្បតិ៍​ទី​១២ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា​​ ... Read More »

រដ្ឋបាលខេត្តកំពតប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត

ខេត្តកំពត៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា , នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព លោក ជាវ តាយ ... Read More »