ព័ត៌មានទាន់ហេតុការណ៍៖
'

នៅខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៩១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ !

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ៩១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ១៤នាក់, ស្រុកកងមាស ០២នាក់ ស្រុកកោះសូទិន ០២នាក់, ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថាមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ !

ខេត្តកំពង់ចាម៖ មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្រ្តីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ នៅភូមិពង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ... Read More »

( គ.ជ.ប ) : ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដា្ឋននៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត   បានបញ្ជាក់អោយដឹងថា, ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆាំ្ន២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ ... Read More »

រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងដឹកជំនួយជួយដល់ប្រទេសគុយបា

រុស្ស៊ីបានបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា ក្នុងនោះមានម៉ាស់ ស្បៀងអាហារ បរិក្ខារពេទ្យ…។ នៅសប្តាហ៍នេះគុយបាមានករណីឆ្លងកូវឺដ-១៩កើនឡើងខ្ពស់ជាងគេបំផុតនៅតំបន់អាមេរិកឡាទីន។ នៅថ្ងៃទី ២៤ខែកក្កដា យន្តហោះយោធារុស្ស៊ីពីរគ្រឿងបានដឹកជំនួយដល់ទៅ៨៨តោនរួមមានអាហារ ម៉ាស់ និងសម្ភារប្រើប្រាស់ចាំបាច់ ។ យន្តហោះយោធារុស្ស៊ីបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូនាថ្ងៃទី២៤ខែកក្កដាទៅកាន់ប្រទេសគុយបា។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «ក្រោមបទបញ្ជារបស់ប្រធានាធិបតី ពូទីន ... Read More »

ថ្ងៃ​នេះ​! ​ថៃ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១២៩ទៀត​ស្លាប់​,ខណៈ​រកឃើញករណីឆ្លងថ្មីៗ ១៥,៣៣៥នាក់​ ដែលជាកំណត់ត្រាថ្មីមួយទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃអាទិត្យនេះ ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៣៣៥ករណី​ និង ... Read More »

មន្រ្តី​ជាន់ខ្ពស់​ការបរទេសចិន៖ “ចិននិងអន្តរជាតិមានទំនួលខុសត្រូវ ដើម្បីបង្រៀនឱ្យសហរដ្ឋអាមេរិក ចេះចាត់ទុកប្រទេសដទៃឲ្យស្មើខ្លួន”

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែង​នៅចុងសប្តាហ៍នេះថា៖ ... Read More »

ក្រសួងសុខាភិបាលកម្ពុជា៖ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨១៩នាក់ និង​​អ្នក​ជាសះស្បើយ​ ៧១៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៩នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃអាទិត្យទី២៥ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨១៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧១៦នាក់ និងករណីស្លាប់​ ២៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ខែកក្កដា​​​ ... Read More »

ក្រុមអត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Tokyo Games 2020 នាថ្ងៃទី៣០ ខែកក្កដា ខាងមុខ !

ភ្នំពេញ, បើយោងតាមប្រភពពី៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុមអត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា 🇰🇭 នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Tokyo ... Read More »

នៅទីណា និងពេលណា ដែលប្រជាជនជួបទុក្ខលំបាក តែងតែមានមុខ និងការជួយសង្គ្រោះរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តក្រចេះ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួនប្រមាណ ៣០០នាក់ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ ... Read More »

បារាំង៖ ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិងក្រុមបាតុករនៅទីក្រុងប៉ារីស

ក្រុមបាតុករនៅទីក្រុងប៉ារីស ប្រឆាំងការចាក់វ៉ាក់សាំង ក៏ដូចជាវិធានការរិតត្បិតប្រឆាំងកូវីដ១៩ ។ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មកើតឡើងនៅទីក្រុងជាច្រើន ផ្សេងទៀតមានដូចជា Marseille, Montpellier, Nantes និង Toulouse ។ ... Read More »

ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា

ភ្នំពេញ, ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានChina Economic Daily ... Read More »

អាជ្ញាធរខេត្តស្វាយរៀង បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ខេត្ត ស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖ ១-បន្តផ្អាកការលក់ ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ... Read More »

សម្ដេចហេងសំរិន សូមអនុមោទនាបុណ្យចូលព្រះវស្សា

ភ្នំពេញ÷ ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។ តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ ... Read More »

លោក អុិត សំហេង សូម​ចូលរួម​មរណៈ​ទុក្ខ​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​លោក​ យួន​ សុផុន​ ចៅសង្កាត់ទួលទំពូងទី២

ភ្នំពេញ៖ សារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី កែវអុិត សុលិនា ព្រមទាំងក្រុមគ្រួសារ ! ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ពិតជាមាន ក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ !

ប្រទេសថៃ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ ! ហើយការបង្ហោះអង្គាសលុយ ខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតអោយធ្វើឡើយ។  សូមបញ្ជាក់ថា, ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញ សេចក្តីប្រកាសព័ត៌មាន ... Read More »

ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសឡើងវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រោយយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០

ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីរបស់អង់គ្លេស (GB) បានឈ្នះ២ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះបីនៅសល់១ប្រកួតទៀតទើបចប់វគ្គជម្រុះតាមពូលក៏ដោយ ព្រោះក្រុមនេះមាន៦ពិន្ទុឈរលេខ១ក្នុងពូលE ក្រោយពីយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០។ តាមលទ្ធផលរបស់ BBC Sport បានបង្ហាញថា ក្រុមស្ត្រីអង់គ្លេស (Great Britain) ... Read More »

អ្នកចាត់ការក្រុម Man Utd លោក Ole Gunnar Solskjaer ចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៤

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចុះកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៤។ បុរសជនជាតិន័រវេសវ័យ៤៨ឆ្នាំរូបនេះបានចូលកាន់តំណែងជាអចិន្ត្រៃយ៍នៅខែមីនាឆ្នាំ ២០១៩ ដោយត្រូវបានធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅពេលដែលលោក Jose Mourinho បានចាកចេញកាលពី៣ខែមុន។ លោក Solskjaer បានដឹកនាំក្រុមបិសាចក្រហមឈរនៅលេខ២ក្នុងលីគកំពូលអង់គ្លេស Premier League ... Read More »

Andy Murray និង Joe Salisbury ឈានដល់ជុំទី២នៃព្រឹត្តិការណ៍អូឡាំពិក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray និង Joe Salisbury របស់ចក្រភពអង់គ្លេសបានផ្តួលកីឡាករ Nicolas Mahut និង Pierre-Hugues Herbert របស់បារាំងដើម្បីឈានដល់ជុំទី២នៃការប្រកួតជាគូផ្នែកបុរសកាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។ កីឡាករអង់គ្លេសបានបង្កើតនូវការលេងដ៏អស្ចារ្យមួយដើម្បីផ្តួល ... Read More »

គ្រូបង្វឹកក្រុម Paris St-Germain លោក Mauricio Pochettino បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៣

គ្រូបង្វឹកលោក Mauricio Pochettino បានបន្តកុងត្រា១ឆ្នាំទៀតជាមួយក្លិប Paris St-Germain ដែលនឹងរក្សាគាត់នៅក្លិបយក្សបារាំងមួយនេះរហូតដល់ឆ្នាំ២០២៣ ។ អតីតគ្រូបង្វឹកក្លិប Tottenham ដំបូងបានចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២២ នៅពេលដែលបុរសវ័យ៤៩ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករា។​ លោក Pochettino ដែលធ្លាប់ជាប្រធានក្រុម ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។ ស្ថិតនៅក្នុងដំណាក់កាលដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម ធ្វើការណែនាំ និងជម្រាបជូនដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ... Read More »

បុរសម្នាក់បានរងរបួសបាក់ជើងខណៈបើកម៉ូតូធំទៅបុកជាមួយរថយន្ត

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូធំយ៉ាងលឿនមិនប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងដួលចូលក្រោមរថយន្ត បណ្តាលឲ្យបុរសរូបនោះរងរបួសបាក់ជើង ចំណែកអ្នកបើករថយន្តរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ ចំណុចច្រកចូលមន្ទីរពេទ្យឯករាជ្យ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់ទំនងស្រវឹងស្រាបានបេីករថយន្ត​Tundra បុកសំយាបផ្ទះប្រជាពលរដ្ឋបាក់ដល់ដី

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តTundra ទាំងស្រវឹងស្រា​បោះពួយទៅបុកសំយាបផ្ទះប្រជាពលរដ្ឋធ្វើឱ្យបាក់ធ្លាក់ដល់ដី រីឯរថយន្តទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២១ នៅចំណុចមុខហាងមីហឹរ៧យ៉ាង តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ... Read More »

ស្លាប់កើនឡើង៤នាក់ រកឃើញថ្មី ចំនួន១១៨នាក់ស្រី៧២នាក់ និងជាសះស្បើយ៧១នាក់ស្រី២៧នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់កើនឡើង៤នាក់ រកឃើញថ្មី ចំនួន១១៨នាក់ ស្រី៧២នាក់ និងជាសះស្បើយ៧១នាក់ ស្រី២៧នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១។ ទន្ទឹមនឹងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ក្នុងករណីមានអាការខុសប្រក្រតី ... Read More »

ឃ្លាំងដាក់សម្ភាររបស់លោកឧកញ៉ា​ សូ​ ងួន​ នៅក្រោយក្លិបប្លូរឡាញ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​

ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភាររបស់លោកឧកញ៉ា​ សូ​ ងួន​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ១០និង០០នាទីយប់ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅក្រោយក្លិបប្លូរឡាញ​ តាមបណ្តោយផ្លូវលេខ២៧១ ក្រុម១​ ភូមិសន្សំកុសល៥​ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ !

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ... Read More »

បន្ទាប់ពី លោកយាយ ស្តើង ស៉ាំ ជាសះស្បើយពីជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យធ្វើខួបកំណើតអោយត្រូវចំថ្ងៃខួបគម្រប់៨៧ ឈានចូល ៨៨វស្សា របស់លោកយាយតែម្ដង !

ខេត្តព្រៃវែង៖ ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ក្នុងទឹកដីសន្តិភាពនៃប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញនូវមនោសញ្ចេតនារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ ឃើញថាក្រុមគ្រូពេទ្យបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។  ករណីដែលនឹកស្មានមិនដល់ត្រង់ថា, បន្ទាប់ពី លោកយាយ ស្តើង ... Read More »

សម្តេចតេជោ ហ៊ុន សែន , សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោមផ្ញើសាររំលែកទុក្ខជូនចំពោះនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

ភ្នំពេញ៖ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសាររំលែកទុក្ខជូនចំពោះលោក ... Read More »

ប្រទេសជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

គិតត្រឹមម៉ោង១៩យប់ថ្ងៃទី ២៤ខែកក្កដា ក្នុងរយៈពេលពីម៉ោង ១៩ថ្ងៃទី២៣ដល់ម៉ោង១៩ថ្ងៃទី២៤ខែកក្កដា គឺក្នុងរយៈពេល២៤ម៉ោងវៀតណាមមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៧.៩៦៨នាក់ ក្នុងនោះមានអ្នកមកពីក្រៅប្រទេស៣១នាក់។ ទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេគឺមាន ដល់ទៅ៥.៣៩៦នាក់ ខេត្តឡុងអាង មានករណីឆ្លង៦០៤នាក់ ខេត្តប៊ិញយឿង ៧៨៥នាក់ ដុងណាយ ... Read More »

សាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ៤នាក់ ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ ក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពនៅស្រុកជីក្រែង ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុក្ខារាមគោកព្រិច ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា ,នៅថ្ងៃសៅរ៍​ ទី​២៤ ខែកក្កដា​ ឆ្នាំ​២០២១​ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ អមដំណេីរដោយ​លោក​ លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ... Read More »