ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញនិងពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា

ខេត្តស្វាយរៀង ៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញ និង ពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា។ ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ក្នុងឱកាសដែលលោកសរ សុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីងទៅដោយឥតគិតថ្លៃ ... Read More »

ថ្ងៃនេះ​! កម្ពុជា នៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៩៣៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៤៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៦នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី១០ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៣៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងករណីស្លាប់​ ២៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ខែកក្កដា​​​ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖​ ការនាំចេញកង់ពីកម្ពុជា ទទួលកំណើនជាង ៣១ភាគរយ

ភ្នំពេញ៖​ គិតចាប់ពីខែមករា រហូត​មកត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា សរុបចំនួនប្រមាណជាង ១ លានគ្រឿង គិតជាទឹកប្រាក់ ចំនួនប្រមាណជាង ២៥៤ លានដុល្លារអាម៉េរិក កើនឡើងជាង ៣១ ភាគរយ ... Read More »

ទ្វីបអាស៊ីនៅតែជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតលើពិភពលោក

គិតត្រឹមព្រឹកថ្ងៃទី១០ខែកក្កដា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប186.811.123 នាក់ និងស្លាប់4.034.693នាក់ ។ ក្នុងរយៈពេល១ថ្ងៃកន្លងមក មានករណីឆ្លងកូវីដ-១៩ សរុប 484.066 នាក់ និងស្លាប់ 8.157នាក់ ។ ទ្វីបអាស៊ី ... Read More »

ហៃទីស្នើអង្គការសហប្រជាជាតិ និងអាមេរិកជួយធានាសន្តិសុខ

រដ្ឋមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតហៃទីបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានស្នើឱ្យអាមេរិកបញ្ជូនកម្លាំងទាហាន ប្រមាណ៥០០នាក់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះមានកំពង់ផែ អាកាសយានដ្ឋាន …។ នៅថ្ងៃទី៩ ខែកក្កដា រដ្ឋាភិបាលហៃទីបានស្នើដល់អង្គការសហប្រជាជាតិជួយការពារសន្តិសុខ ពេលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែអាក្រក់ក្រោយប្រធានាធិបតី Jovenel Moise រងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា ។ សំណើខាងលើកើតឡើងក្រោយពេលដែលហៃទីបារម្ភខ្លាចកម្លាំងទាហានស៊ីឈ្នួល ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ អាជីវករ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

តំណាងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.)គឺលោក ស សុខា បាន ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ត ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ៣១នាក់ និងស្លាប់១នាក់ នៅខេត្តសៀមរាប !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ៣១នាក់  និងស្លាប់១នាក់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១៣៨នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣៨នាក់ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តបង្ហាញពីវឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of Agricultural Products and Foods (CamLAPF)

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពី វឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of ... Read More »

ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ កូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន មិត្តហ្វូន  (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ ... Read More »

សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ពលករ/ពលការិនី សិស្ស/និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ីជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី *Delta/ Delta Plus” ដែលកំពុងមានហានិភ័យខ្ពស់ ... Read More »

ដំណឹងរីករាយ ! ព្រឹកនេះ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សូមជម្រាបជូនថា, វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ... Read More »

កម្លាំងគណៈបញ្ជាការឯកភាព ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ និងធ្វើការអប់រំប្រជានេសាទ

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលរងខេត្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុករួមមាន ៖ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង មន្ត្រីបរិស្ថាន និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទ ... Read More »

ជួយផ្តល់កម្លាំងចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនៅច្រេស១នាក់និងមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម៤នាក់ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ សូមជួយផ្ដល់កម្លាំងចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនៅច្រេស១នាក់និងមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម៤នាក់បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងស្រុកចន្ទ្រា។ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលមាន ៖ ទី១-បុរសឈ្មោះ មុំ វ៉ាង អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកHCមិត្តភាពកម្ពុជា-វៀតណាម រស់នៅភូមិទួលស្ដី ... Read More »

នគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាម​បេីក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ថ្នាំញៀនដោយពន្លាតដែនសមត្ថកិច្ច​ដល់ខេត្តកណ្តាល

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាមបាន​បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី​ដោយប្រេីវិធានញុះញង់​ និងប្រើវិធានរដ្ឋបាលចំហ​ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់​ ដកហូតបាន​វត្ថុ​តាង​មួយចំនួន​យកមក​ចាត់ការ​តាម​ច្បាប់​  ។  លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នង​ការនគរបាលខេត្តកំពង់ចាម​បាន​ឱ្យដឹង​ថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ... Read More »

បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្តាលឲ្យមានអ្មករងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ៣០៧ កែងនិឹងផ្លូវលេខ៦០៦​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។  ​តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តម៉ាក​ហាយឡេនឌ័រពណ៌ទឹកប្រាក់​ ... Read More »

ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់​ក្រោយជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់​

 ភ្នំពេញ​ ៖​ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ក្រោយពីជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវពេញទំហឹង​កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ថ្ងៃសុក្រទី៩ ខែកក្កដា ឆ្នាំ២០២១​ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។  ​  សពជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ​ ... Read More »

បុរសជនជាតិបរទេសបីនាក់ផឹកសុីស្រវឹងហៅឡំប្រឺតាជិះ តែមានម្នាក់មិនព្រមទៅធ្វើឱ្យមានការប្រទាញប្រទង់គ្នាដេញវាយទាំងម្ចាស់ឡំប្រឺតាផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ បុរសជនជាតិបរទេសបីនាក់បាននាំគ្នាចូលទៅផឹកសុីក្នុងភោជនីយដ្ឋានផ្កាខៀវរហូតដល់ស្រវឹងរៀងៗខ្លួន ហើយក៏បាននាំគ្នាហៅឡំប្រឺតាជិះត្រលប់ទៅវិញ ប៉ុន្តែមានបុរសម្នាក់មិនព្រមទៅទើបបង្កជាជម្លោះប្រទាញប្រទង់គ្នារហូតមានការវាយបំផ្លាញឡំប្រឺតា និងដេញវាយទាំងម្ចាស់ឡំប្រឺតានោះថែមទៀត តែមិនបានវាយត្រូវនោះទេ។   ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទទួលគោក ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩រកឃើញថ្មី ចំនួន៧៨នាក់ ជាសះស្បើយ៩២នាក់ស្រី៥៤និងស្លាប់២នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន៧៨នាក់ស្រី៤៣នាក់ អ្នកជាសះស្បើយ៩២នាក់ស្រី៥៥និងស្លាប់២នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ខែកក្កដា ... Read More »

សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ តាមប្រព័ន្ធ(Zoom)

ភ្នំពេញ៖ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។  នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ... Read More »

កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្ដិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅ ឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ... Read More »

សមាជិកក្រុមប្រឹក្សាខេត្តលោកអភិបាលស្រុករមាសហែកអញ្ជើញចូលរួមដាំកូនឈើ នៅទីប្រជុំជនស្រុករមាសហែកដែលជាការផ្តល់ជូនរបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងលោក ម៉ៅ វីរៈ សមាជិកក្រុមប្រឹក្សាស្រុក និងលោកស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួមដាំកូនឈើ (ឥន្ទនេល )ចំនួន២០០ដើមនៅទីប្រជុំជនស្រុករមាសហែកដែលជាការផ្តល់ជូនរបស់លោក ... Read More »

សម្រេចបន្តបិទ សាលារៀន, ​ខារ៉ាអូខេ, ​រង្គសាល, ​ឌីស្កូតែក, ​បៀហ្គាឌិន, កាស៊ីណូ, រមណីយដ្ឋាន, សារមន្ទីរ, សួនកម្សាន្ត, ហាងម៉ាស្សា, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា រយៈពេល ១៤ ថ្ងៃ នៅរាជធានីភ្នំពេញ!

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ប្រការ១ …ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ... Read More »

ដឹងការពិតហើយប្រធានក្រុមតន្ត្រីសម័យដែលបានបាត់ខ្លួនគឺបានស្លាប់ ក្នុងផ្ទះសំណាក់ ពេលដេកជាមួយអ្នករត់តុ ជាជនសង្ស័យ

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២១នេះ បានបង្ហាញមុខ សញ្ញា ដែលសង្ស័យថា បានសម្លាប់ ទៅលើប្រធានក្រុមតន្ត្រីសម័យម្នាក់ រួចយក សពទៅប្លុងចោល ក្នុងទន្លេមួយនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីជាង ១០ថ្ងៃមុន ។ ... Read More »

លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​តាមបណ្តាប៉ុស្តិ៍​ និង​ នាំយក​អំណោយ​ សម្ភារ​​ឧបត្ថម្ភ​ផងដែរ

ខេត្ត​កំពង់ចាម​ ៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានជួបសួរសុខទុក្ខកងកម្លាំង​ និងបាននាំយកអំណោយដ៏ថ្លៃថ្លា​ ​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរ​បាល​ជាតិឧបត្ថម្ភ​ដល់កងកម្លាំងនៅតាមបណ្ដាលការិយាល័យមួយចំនួនដូចជា​ ការិយាល័យ​អន្តរាគមន៍​ និងតម្រួត​បទបញ្ជា​, ការិយាល័យ​ ... Read More »

ធនាគារ​ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថីគីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកកម្ចី នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ​ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថីគីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ មានអ្នកជំងឺកូវីដ-១៩ ... Read More »

បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីលេចឮថាដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ រួមទាំងដីប៉ុស្តិ៍នគរបាលត្រូវបានគេគុបគិតគ្នាលក់

    ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១​នេះ​ បន្ទាប់ពីលេចឮថា ដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)រួមទាំងដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានលក់ផ្ដាច់ឱ្យឈ្មួញស្ងាត់ៗបានលុយជិត១លានដុល្លារមកនោះ លោកអភិបាលស្រុកល្វាឯមបានចាត់ឱ្យលោកផៃ ចាន់សុភី អភិបាលរងចុះដឹកនាំកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងករណីដីខាងលើនេះ ។  អភិបាលស្រុកល្វាឯមលោក ... Read More »

ប្រទេសកោះFiji បង្ខំពលរដ្ឋត្រូវតែចាក់វ៉ាក់សាំង អ្នកដែលមិនចាក់នឹងត្រូវបណ្តេញចេញពីការងារ

ប្រទេសកោះFiji ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានប្រកាសច្បាប់បង្ខំឲ្យពលករ កម្មករទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ប្រកាសថា អ្នកដែលមិនចាក់វ៉ាក់សាំងនឹងត្រូវបាត់បង់ការងារធ្វើ។ សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រី ... Read More »

អាមេរិកសាកល្បងក្បាលគ្រាប់បរមាណូអាចវាយប្រហារទីក្រុងមូស្គូក្នុងរយៈពេល២០នាទី

សារព័ត៌មាន The Drive បានផ្សាយថា កម្លាំងទាហានអាកាសអាមេរិកបានសាកល្បងនៅលើដីប្រភេទក្បាលគ្រាប់បំបែកជាច្រើនគ្រាប់តូចៗមានកម្លាំងផ្ទុះខ្លាំង បំពាក់នៅលើមីស៊ីលល្បឿនលឿន AGM-183A (ARRW)។ តាមការប្រកាសរបស់កម្លាំងទាហានអាកាសអាមេរិក ការសាកល្បងត្រូវបានធ្វើឡើងនៅទីតាំងទាហានអាកាស Eglin ក្នុងរដ្ឋFlorida ។ ក្នុងពេលសាកល្បងគឺមានកម្លាំងផ្ទុះខ្លាំង និងការបំផ្លាញទ្រង់ទ្រាយធំ ... Read More »

កាណាដាត្រៀមបើកទ្វារស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់

អ្នកទេសចរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យចូលក្នុងទឹកដីកាណាដានោះឡើយ ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងបើកទ្វារទទួលអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ នៅថ្ងៃទី៨ខែកក្កដា រដ្ឋាភិបាលកាណាដា បានលើកឡើងថា មិនចង់បំផ្លាញការរីកចម្រើនក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នោះឡើយ ។ នាយករដ្ឋមន្ត្រី Justin Trudeau បានលើកឡើងថា អ្នកដំណើរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំង ... Read More »