ព័ត៌មានទាន់ហេតុការណ៍៖
'

ខេត្តត្បូងឃ្មុំ បន្តបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤៤នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងស្រុកពញាក្រែក ស្រុកមេមត់ ក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវកម្មករ កម្មការិនី និងប្រជាពលរដ្ឋ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា

ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវកម្មករ កម្មការិនី និងប្រជាពលរដ្ឋ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ... Read More »

រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ចម្ការឈើដាំដើរតួនាទីសំខាន់

ខេត្តកំពង់ស្ពឺ៖ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិ ត្រូវបានរឹតបន្តឹង «ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចមូលដ្ឋាន ហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកា ស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ច ... Read More »

បុគ្គលក្លែងបន្លំជានគរបាលជាតិ និងក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃត្រូវតុលាការសម្រេចឃុំខ្លួនហើយ !

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហង្ស សុវណ្ណរតនា  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទឈ្មោះ សៅខូ ច័ន្ទសូឡារ ដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។ សូមបញ្ជាក់ថា, ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ... Read More »

រថយន្តកុងតឺន័របើកបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀតនៅផ្លូវជាតិលេខ៥

       ភ្នំពេញ៖ ដោយសារតែការខ្វះការប្រុងប្រយ័ត្នទើបបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបើកបរបានរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀត ប៉ុន្តែមិនបណ្ដាលឲ្យអ្នកធ្វើដំណើរនៅទីនោះ ឬតៃកុងរថយន្តរងរបួសឡើយ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគីឡូម៉ែត្រលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ... Read More »

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន​ នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១​ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៤លាន​ គឺលោក​ សូ សយ អាយុ​ ៦៥ឆ្នាំ​ គាត់ជាអតីតយុទ្ធជន ... Read More »

គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ឱ ... Read More »

សេចក្តីប្រកាសព័ត៌មាន រកឃើញវិជ្ជមានកូវីដ-១៩ចំនួន៩៩នាក់ និងជា សះស្បើយចំនួន ៦៤នាក់ ២៩ មិថុនា ២០២១

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៦៤នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៨ ខែមិថុនា ... Read More »

អបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជន នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

ខេត្តកណ្តាល៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តការសឹករងកណ្តាល បានរៀប​ចំពិធី​អបអរសាទរ ទិវាអតីតយុទ្ធជន​កម្ពុជា ខួបលើកទី ១៤  ក្រោមអធិតីភាព លោក គង់ សោភ័ណ្ឌ អភិបាល ... Read More »

រដ្ឋបាលខេត្តកំពត បិទផ្អាកដំណើរការផ្សារសាមគ្គី រយៈពេលមួយសប្តាហ៍

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត ជម្រាបមកលោកអភិបាល នៃគណៈអភិបាលក្រុងកំពតកម្មវត្ថុ ស្តីពីការបិទផ្អាកដំណើរការផ្សារសាមគ្គី ស្ថិតក្នុងក្រុងកំពត ខេត្តកំពត រយៈពេល០១សប្ដាហ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបជូនអំពីកម្មវត្ថុនៃការវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាម ប្រព័ន្ធ online

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ... Read More »

លោករដ្ឋមន្ត្រីវេង សាខុន បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៥៖ គម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST-Cambodia)

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៥៖ គម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST-Cambodia)៖ លោករដ្ឋមន្ត្រីបញ្ជាក់ថា, គម្រោងនេះ បានទទួលហិរញ្ញប្បទានឥតសំណងពីក្រសួងកសិកម្ម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាថវិកាជាង១ម៉ឺនដុល្លារសម្រាប់ទិញគ្រែដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យ សមាជិក សមាជិកា សមាគមកាយឫទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប បាននាំយកថវិកា ចំនួន១២.០៦៨ដុល្លារ ឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានានៅរាជធានីភ្នំពេញ។    ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ... Read More »

ខេត្តក្រចេះ ជូនដំណឹងពីករណីស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ខេត្តក្រចេះ ៖ ករណីស្លាប់ ស្ត្រីជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។  រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានឱ្យដឹងថា, ... Read More »

សមត្ថកិច្ច​ខេត្តកំពង់ចាមឃាត់ខ្លួន​ជនសង្ស័យ​៤នាក់ករណីជួញដូរ​ សារធាតុញៀន

ខេត្តកំពង់ចាម​ ៖​ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ សហការ​ ជាមួយ​កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងបន្តទៅសហការជាមួយជំនាញផែនប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី​ (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់។  ... Read More »

ទីតាំងយោធាអាមេរិកនៅតំបន់ភាគខាងកើតស៊ីរីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

រយៈពេល១ថ្ងៃក្រោយការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអាមេរិកទៅលើទីតាំងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធាអាមេរិកស្ថិតនៅតំបន់ភាគខាងកើតប្រទេសស៊ីរី។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងយោធាអាមេរិកដែលរងការវាយប្រហារគឺស្ថិតនៅតំបន់ជិតអណ្តូងប្រេង al Omar ក្នុងខេត្ត Deir Ez Zor ដែលជាអណ្តូងប្រេងធំបំផុតនៅស៊ីរី ។ ទីតាំងយោធារបស់អាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន៨ដើម។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ លោក ... Read More »

ប្រធានាធិបតី Duterte ចង់ឲ្យប៉ាក់គីអាវលាតត្រដាងពីអ្នកប្រព្រឹត្តអំពើពុករលួយ

ប្រធានាធិបតី Duterte បាននិយាយទៅកាន់កីឡាករប្រដាល់លំដាប់ពិភពលោក និងជាតំណាងរាស្ត្ររបស់ហ្វុីលីពីន លោកម៉ាន់នី ប៉ាក់គីអាវ ឱ្យចង្អុលចំៗទៅការិយាល័យរដ្ឋាភិបាលណាដែលពុករលួយ។ កាលពីថ្ងៃទី២៨ ខែមិថុនា ប្រធានាធិបតី Duterte បានស្នើដល់លោក ប៉ាក់គីអាវ ឱ្យចង្អុលចំៗអ្នកដែលពុករលួយ ដើម្បីបញ្ជាក់ថា ... Read More »

រុស្ស៊ី ៖​ ខណៈ​ខ្លួន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០២០​ កំពុង​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​កូវី​ដ​-១៩​ បំ​ប្លែង​ខ្លួន​​(វីរុស​ដែល​តា)

អន្តរជាតិ​៖ បន្ទាប់ពី​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​របស់​រុស្ស៊ី​ ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា​ ឆ្នាំ​២០២១​ បានបង្ហាញ​ចំនួន​អ្នក​ស្លាប់​ដោយសារជំងឺឆ្លងកូវី​ដ-​១៩​ ឡើង​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មានកន្លងមក ខណៈ​ដែល​ប្រទេស​មួយ​នេះ​ ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០២០ ត្បិត​មាន​ការរីក​រាលដាល​នៃ​កូវី​ដ​បំ​ប្លែងខ្លួន​​(វីរុស​ដែល​តា) ដែល​កំពុង​ជំរុញ​ការឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​ ​និង​បង្ក​ការឈឺ​ក្បាល​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ក៏ដោយ​។​ បេីតាម​អង្គការ​សុខភាព​ពិភពលោក ... Read More »

ការយល់យោគដល់អ្នកកាសែតដែលកាន់កាប់អាវុធកែច្នៃខុសច្បាប់ឈ្មោះ គឹម ឡាយ នាំបញ្ហាដល់អធិការស្រុកត្បែងមានជ័យ

ខេត្តព្រះវិហារ ៖​ លោក រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជយ័ ធ្លាប់មានស្នាដៃរាប់ភ្លេចក្នុងការបំរើអង្គភាព សង្គមនិងប្រជាពលរដ្ឋ រួមទាំងកសាងអង្គភាពអោយមានការរីកចំរើនផងដែរ ចំណែកមន្ត្រីនគរបាលក្រោមឱវាទនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែគោរពស្រលាញ់លោកអធិការវ័យក្មេងរូបនេះផងដែរ ការមានចិត្តមនុស្សធម៌ ការឈឺឆ្អាលយកអាសារប្រជាពលរដ្ឋខ្វះខាត ជាហេតុធ្វើអោយប្រជាពលរដ្ឋទាំង ៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ចេញពីភូមិគ្រឹះតាខ្មៅ ក្នុងកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្តាប្រទេសអាស៊ាន ឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនា រុស្ស៊ី-អាស៊ាន និងខួប៣០ ឆ្នាំទំនាក់ទំនងរុស្ស៊ី-អាស៊ាន ម៉ោង៣:០០រសៀលនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នឹងអញ្ជើញថ្លែងសុន្ទរកថា ចេញពីភូមិគ្រឹះតាខ្មៅ ក្នុងកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្តាប្រទេសអាស៊ាន ឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនា រុស្ស៊ី-អាស៊ាន និងខួប៣០ ឆ្នាំទំនាក់ទំនងរុស្ស៊ី-អាស៊ាន ម៉ោង៣:០០រសៀល ... Read More »

រកឃើញ​កម្មករ​រោងចក្រ​”ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​”​ ជាង​២០០​នាក់​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ វិជ្ជមាន​កូ​វីដ​-១៩

ភ្នំពេញ​៖ បេីតាមការ​បញ្ជាក់ពី​លោក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍ ស្ទឹងមានជ័យ​ទី​៣ បានឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រុម​គ្រូ​ពេទ្យ​ជំនាញ​រកឃើញ​កម្មករ​រោងចក្រ​កាត់ដេរ​យីហោ​”ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​”​ នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រហូតដល់​២១៣​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ក្នុងចំណោម​កម្មករ​ស​រុ​ប​៨១៧​នាក់​។​ លោកនាយ​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ទី​៣ ... Read More »

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ៖ “ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយរយឆ្នាំ បើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា”

ភ្នំពេញ៖ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន លោក  Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសរសេរអត្ថបទមានចំណងជើងថា “ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយរយឆ្នាំ បើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា”។ កាលពី១០០ឆ្នាំមុន … ប្រទេសចិនជាប្រទេសដែលរងការគំរាមកំហែងពីប្រទេស លោកខាងលិច ស្ថានភាពច្របូកច្របល់ ... Read More »

ក្រោយ Ronaldo ធ្លាក់ចេញពីយូរ៉ូ ខ្សែប្រយុទ្ធ Patrik Schick កំពុងប្រជែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ

ខ្សែប្រយុទ្ធ Patrik Schick របស់សាធារណរដ្ឋឆេកបានជួយឲ្យក្រុមធានាកៅអីទៅវគ្គ៨ក្រុមចុងក្រោយយូរ៉ូ២០២០ បន្ទាប់ពីបានយកឈ្នះហុល្លង់ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃអាទិត្យ។ ក្រុមហុល្លង់ហាក់បាត់លំនឹងបន្ទាប់ពីខ្សែការពារកណ្ដាល Matthjis de Ligt ទទួលបានកាតក្រហម ដែលធ្វើឱ្យក្រុមឆេកយកឈ្នះក្រុមហុល្លង់២ទល់០ក្នុងវគ្គ១៦ក្រុមតែម្តង។ យោងតាមទិន្នន័យរបស់ soccerway ... Read More »

កម្ពុជា! ថ្ងៃ​នេះ​​​ បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន​ ៧២៣នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧០៩នាក់​ និងអ្នក​ស្លាប់​ ១៩នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ​ទី២៩ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧២៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧០៩នាក់ និងករណីស្លាប់​ ១៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ខែមិថុនា​​ ... Read More »

ប៉ូលិសកំពុងស៊ើបអង្កេតរបាយការណ៍អំពីបដាសរសេរគំរាមអតីតគ្រូបង្វឹកក្រុមហង្សក្រហមLiverpool

ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលថា ផ្ទាំងបដាបានសរសេរគំរាមកំហែងមួយត្រូវបានទុកចោលនៅក្បែរផ្ទះរបស់អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez ដែលត្រៀមចូលរួមជាមួយក្រុម Everton រដូវកាលក្រោយ។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃ២៩ មិថុនាថាការមកដល់របស់លោក Rafael ... Read More »

Serena Williams អះអាងថានាងមិនបានលេងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតូក្យូទេ

ម្ចាស់មេដាយមាសអូឡាំពិក៤សម័យកាល Serena Williams បានបញ្ជាក់ថា នាងនឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកដែលពន្យារពេលនៅរដូវក្តៅនេះទេ។ កីឡាការិនីវាយតឺន្នីសជនជាតិអាមេរិកអាយុ៣៩ឆ្នាំដែលបានបង្ហាញខ្លួនលើកដំបូងរបស់នាងនៅស៊ីដនីក្នុងឆ្នាំ២០០០ បានធ្វើការប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់នាងនៅ Wimbledon កាលពីថ្ងៃអាទិត្យ។ នាងនិយាយថា “តាមពិតខ្ញុំមិនមានឈ្មោះក្នុងបញ្ជីអូឡាំពិកទេមិនមែនខ្ញុំបានដឹងទេ។ បើដូច្នោះមែនខ្ញុំមិនគួរស្ថិតនៅលើវាទេ ។ ខ្ញុំមិនចង់និយាយលម្អិតនៅពេលត្រូវបានសួរបន្ថែមអំពីការសម្រេចចិត្ត”។ ម្ចាស់ជើងឯក Grand ... Read More »

ម្ចាស់ជើងឯកពិភពលោកបារាំង និងជើងឯករងក្រូអាតធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍យូរ៉ូ

ក្រុមម្ចាស់ជើងឯកពិភពលោក World Cup 2018 មាន់គកបារាំង និងម្ចាស់ជើងឯករងក្រូអាត បានធ្លាក់ទាំង២ក្រុមក្នុងការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០កាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកទស្សនាស្ទើរមិនគួរឲ្យជឿ។ ក្រុមបារាំងចាញ់ក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីលទ្ធផលស្មើ៣ទល់៣ ខណៈដែលក្រូអាតចាញ់ក្រុមអេស្ប៉ាញ៥ទល់៣ ក្រោយពីលទ្ធផលស្មើដូចគ្នា ប៉ុន្តែក្រូអាតចាញ់អេស្ប៉ាញ២គ្រាប់ក្នុងម៉ោងបន្ថែម១៥នាទី។ យោងតាមលទ្ធផល ... Read More »

បាត់កូនស្រីនិងក្មួយពេលរកឃើញស្លាប់ក្នុងស្រះទឹកទាំង០២នាក់

ខេត្តបន្ទាយមានជ័យ៖ ម្ដាយរវល់បិទតូបលក់អីវ៉ាន់កូននិងក្មួយអាយុទើបតែ០២ឆ្នាំ លង់ទឹកស្រះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ  ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា  ទី១/-ឈ្មោះ ស៊ីណា ណាមឆា ភេទស្រី ... Read More »

ភ្លៀងមួយមេលាយឡំខ្យល់កន្រ្តាក់ រលំរោងចិញ្ចឹមទា២ខ្នង សង្កត់ស្ត្រីជាប្រពន្ធស្លាប់ និងប្តីរងរួសធ្ងន់ ខូចខាតផ្ទះ៣២ខ្នង

ខេត្តបាត់ដំបង៖ គ្រោះធម្មជាតិមួយកើតចេញពេលភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំរោងចិញ្ចឹមទា២ខ្នងសង្កត់ទៅលើស្ត្រីជាប្រពន្ធស្លាប់និងប្តីរងរួសធ្ងន់។ចំណែកផ្ទះប្រជាពលរដ្ឋ៣២ខ្នងទៀតរងការខូចខាត នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំចំនួន២នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្នុងចំណោមឃុំទាំង២នៃស្រុកឯកភ្នំដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់មាន ឃុំព្រែកខ្ពបខូចខាតផ្ទះចំនួន១៥ខ្នងផ្ទះ និងរោងចិញ្ចឹមទា២ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរ៥ខ្នង មធ្យម១០ខ្នង និង រោងទា ... Read More »

យុវជនម្នាក់បានស្លាប់នៅតាមដងផ្លូវឆ្ងាយពីម៉ូតូ មិនដឹងថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ឬជាករណីហិង្សានោះទេ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅឆ្ងាយពីម៉ូតូ ដោយមិនទាន់ដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ឬក៏ជាករណីហិង្សាអ្វីនៅឡើយនោះទេ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចច្រកចូលវត្តពោធិញាណ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៣៩ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។   សមត្ថកិច្ចបានឱ្យដឹងថា ... Read More »