ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាលជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានធ្វើជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លើការក្រើនរំលឹកការអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ បក ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្អែក​នេះ​នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ខេត្ដក្រចេះ»

ភ្នំពេញ​៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា​ ស្អែកនេះ​នៅវេលាម៉ោង០៩​ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តក្រចេះ» នៅជាន់ផ្ទាល់ដី ... Read More »

នឹងត្រូវផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចវេសមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាម វិធានការសុខាភិបាល ពី១លានរៀល ឬលើសពីនេះ នឹងមានទោសព្រហ្មទណ្ឌ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តី ជូនដំណឹងស្ដីពី ការត្រូវផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចវេសមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាម វិធានការសុខាភិបាល។ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

មេបញ្ជាការ កងការពារព្រំដែនគោក៤០៣ ដាក់បទបញ្ជាដាច់ខាតដល់កម្លាំងជួរមុខ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមច្រកព្រំដែនជាំ

អន្លង់វែង ៖ នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែន ដាក់ផែនការណ៍ដល់កម្លាំងជួរមុខទាំង៦កងអនុសេនាធំ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ... Read More »

ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តខេត្តស្ទឹងត្រែងនៅរដូវចូលឆ្នាំចិន បានជាង១ម៉ីននាក់ក្នុងរយ:៤ថ្ងៃ

ខេត្តស្ទឹងត្រែង៖ គេសង្គេតឃើញថាក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះមានភ្ញៀវជាតិជាច្រើនមកពីតាមបណ្តាខេត្តផ្សេងៗ ជាពិសេសមកពីរាជធានីភ្នំពេញតែម្តង មកលេងកម្សាន្តនៅតាមរមណីយដ្ឋានអេកូទេសចរណ៍ជាច្រើនកន្លែង ដែលកំពង់រីកដុះដាល។ ភ្ញៀវបានកោតសរសើរនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យដែលខេត្តយើងធ្វើបានរួចរាល់ជាស្ថាពរ និងកំពុងស្ថាបនាជាបន្តបន្ទាប់ ដោយមានលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តដឹកនាំ។ នេះជាសក្តានុពលដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកកម្សាន្តផងដែរ។ បើគិតពីថ្ងៃ១១,១២,១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានរហូតដល់ជាង១ម៉ីននាក់ក្នុងឆ្នាំនេះ ... Read More »

ស្រ្តីវ័យ៣០ឆ្នាំម្នាក់ចងកសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ខេត្តរតនគិរី៖ ស្រ្តីវ័យ៣០ឆ្នាំមានសម្ផស្សស្រស់ស្អាតម្នាក់បានចង.កសម្លាប់ខ្លួនឯងដោយមិនដឹងពីមូលហេតុ។ ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង​១៨៖០០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចផ្ទះជួលរបស់លោក​ ណុប​ សឿន​ បន្ទប់លេខ១​ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​។ ប្រភពព័ត៌មានពីគណៈបញ្ជាការឯកភាពក្រុងបានលុងខេត្តរតនគិរីបានឱ្យដឹងថា សាកសពស្ត្រីខាងលើនេះមានឈ្មោះ​ ជា​ ... Read More »

ក្រសួងទេសចរណ៍: រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០មុឺននាក់

ភ្នំពេញ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ... Read More »

ពលរដ្ឋ​កម្ពុជា​ជាច្រើន​ចូល​រួមការ​​​ប្រគុំ​តន្រ្តី​សប្បុរសធម៌​ស្នាម​ញញឹមតាម​អនឡាញ ដែល​រៀបចំដោយក្រុមហ៊ុន Smart​

ភ្នំពេញ៖ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប្រជាពលរដ្ឋកម្ពុជា​រាប់​សែន​​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគុំតន្ត្រី​សប្បុរស​ធម៌​ស្នាម​ញញឹម​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart Axiata កាល​ពីថ្ងៃ​អាទិត្យ ដើម្បី​រីករាយជាមួយនិង​ការ​ស្តាប់​តន្ត្រី​របស់​​តារា​ល្បីៗ​ដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង​ ... Read More »

ពលករខ្មែធ្វើការរនៅកូរ៉េបើកបរបំពានច្បាប់ពេលប៉ូលិសដេញលោតពីលើស្ពានរបួសធ្ងន់ទើបបញ្ជូនដល់មាតុប្រទេសវិញ

កូរ៉េ៖ ពលករខ្មែរម្នាក់នៅកូរ៉េបានបើកបររថយន្ត​ក្នុងស្ថានភាពស្រវឹងត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់មកបានព្យាយាមរត់គេចហើយត្រូវប៉ូលីសដេញតាម បានលោតពីលើស្ពានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ជីនជូ។ ស្ថានទូត​កម្ពុជាប្រចាំ​ប្រទេស​កូរ៉េ​អោយដឹងថា​ ពលករឈ្មោះ គ ឃ ណ ដែលបានបើកបររថយន្តក្នុងស្ថានភាពស្រវឹងត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់មកបានព្យាយាមរត់គេចហើយត្រូវប៉ូលីសដេញតាម បានលោតពីលើស្ពានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ជីនជូ កាលថ្ងៃទី០៥ មករា ឆ្នាំ២០២១កន្លងមកនេះ។ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តអញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជា ដែលដើមឈើទាំងនោះត្រូវបានដាំកាលពីឆ្នាំ១៩៩៩

ខេត្តសៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តអញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជា ដែលដើមឈើទាំងនោះត្រូវបានដាំកាលពីឆ្នាំ១៩៩៩ ក្នុងឱកាសនៃប្រារព្ធខួបលើកទី១៣៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ... Read More »

ពលរដ្ឋ​ហៃទីរាប់សិបពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

កាលពីថ្ងៃទី​១៤ខែកុម្ភៈ ពលរដ្ឋហៃទីរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅរដ្ឋធានី Port-au-Prince ប្រឆាំងរដ្ឋាភិបាល ហើយទាមទារឱ្យប្រធានាធិបតី Jovenel Moise ចុះចេញពីតំណែង ។ បាតុកម្មបានធ្វើឡើង ដោយសន្តិភាព ប៉ុន្តែក៏មានការប៉ះទង្គិចទ្រង់ទ្រាយតូចកើតឡើងនៅក្នុងតំបន់មួយចំនួនផងដែរ​​។ កម្លាំងប្រឆាំងបាតុកម្ម​បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ​បាញ់ទៅលើក្រុមបាតុករជ្រុលនិយម។ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានថ្លែងឲ្យដឹងថា, ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីក ចម្រើន ធានាបានសន្តិសុខស្បៀង ... Read More »

ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការ នៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ផាត សុផានិត អនុប្រធានប្រចាំការ នៃក្រុមការងារSOMTC និងជាប្រធានក្រុមលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការ ... Read More »

ប្រធានាធិបតីអាមេរិក​ថ្មី​ អំពាវនាវឲ្យសភាទាំង២របស់អាមេរិក​ អនុម័ត លើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ

អន្តរជាតិ​៖ ប្រធានាធិបតីអាមេរិក​ថ្មី​ លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) បានអំពាវនាវឲ្យសភាទាំង២ របស់សហរដ្ឋអាមេរិក អនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ប្រកបដោយសុភវិនិច្ឆ័យ។ ការជំរុញ​បែបនេះ​ ខណៈដែល​លោក​ ... Read More »

បុរសខ្លាំងហ្វីលីពីន​ ចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់ ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ជាមួយហ្វីលីពីន

អន្តរជាតិ​៖ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ដែលជួយសម្រួលដល់ ការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំង២​ លោកចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់​ ព្រោះវាគឺជាការចូលរួមទទួល ខុសត្រូវ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ... Read More »

ផលិតករហ៊ុយ យ៉ាឡេង ចេញផលិតភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាជីវិតព្រោះជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែដើម្បីចេញផលិតភាពយន្តផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តចេញផលិតភាពយន្តខ្នាតធំថ្មីរបស់ខ្លួនហើយគឺរឿង“គ្រោះជីវិតកូវីដ-១៩”។ ការប្រកាសចេញថតនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីប្រកាសចេញផលិតភាពយន្តនេះកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោមវត្តមានសិល្បករនិងក្រុមការងារក្នុងភាពយន្តខាងលើ។ ភាពយន្តនេះនឹងឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងជិវិតរបស់មនុស្សក្នុងសង្គមនាអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នោះ។ នេះបើតាមការបញ្ជាក់របស់ហ៊ុយ យ៉ាឡេង ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្មកថាជ័យ។ លោកបានបញ្ជាក់ថា លោកសម្រេចចិត្តចេញផលិតភាពយន្តនេះក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែព្រោះតែបញ្ហាប្រឈមនៃជំងឺកូវីដ១៩នោះ។ ... Read More »

ស្នងការខេត្តបាត់ដំបង សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ ... Read More »

រឿងព្រេងនិទាន÷ ទាក់ទងប្រវត្តិនំបញ្ចុកខ្មែរ

រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀតនៅតំបន់ដែលពួកគាត់រស់នៅសំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ ... Read More »

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:១៥ព្រឹក លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដំណាក់កាលទី១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២

ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ កុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ដែលសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការបង្កើតកម្មវិធីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាអាស៊ានតាមប្រព័ន្ធឌីជីថល ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២​។ បើតាមក្រសួងទេសចរណ៍ ការឈ្នះជ័យលាភីបង្ហាញថា គំនិតផ្ដួចផ្ដើមរៀបចំសមស្របតាមយុគសម័យឌីជីថល ទាំងទម្រង់និងខ្លឹមសារបច្ចេកទេស ... Read More »

ក្រសួងទេសចរណ៍: ចំនួនភ្ញៀវទេសចរដែលទៅទស្សនាខេត្តកំពតស្ទុះដល់ជាង១០ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១

ខេត្តកំពត ៖ ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៉ីណុល ទើបបញ្ជាក់ថ្ងៃទី១៤ ខែកុម្ភៈនេះថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង ១០ ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ... Read More »

មនុស្សជាង​ ១០០នាក់រងរបួសនៅប្រទេសជប៉ុន​ ក្នុងករណីគ្រោះរញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារ

អន្តរជាតិ​៖​ មនុស្សយ៉ាងណោចណាស់​ជាង១០០នាក់​ បានរងរបួសក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងធ្វេីឲ្យចន្តរអគ្គីសនីត្រូវដាច់ភ្លើងជាច្រើនកន្លែង។ ជាក់ស្ដែង​តំបន់រញ្ជួយដីមួយនេះ គឺកន្លងមកក៏ធ្លាប់រងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុនផងដែរ។ បេីតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ... Read More »

បិសាចក្រហមបានត្រឹមស្មើ West Brom កាន់តែឆ្ងាយពិន្ទុពីក្រុមកំពូលតារាង

ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល១ទល់១ ដែលធ្វើឲ្យក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ។ការប្រកួតក្រុមទាំង២កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមម្ចាស់ផ្ទះ ... Read More »

Naomi Osaka និង Serena Williams ឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងកម្មវិធី Australian Open

Naomi Osaka បានសន្សំពិន្ទុប្រកួតចំនួន២លើក ហើយកីឡាការិនីSerena Williams ត្រូវបានយកឈ្នះគូប្រកួត ដោយអ្នកទាំងពីរ ឲឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open ។ ដោយចាញ់ការប្រកួតបើកឆាកជាមួយ Garbine Muguruza កីឡាការិនីNaomi Osaka ... Read More »

ប្រទេសជុំវិញពិភពលោក បង្កើនល្បឿន​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

គិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប 109.363.173 នាក់ និងស្លាប់ 2.410.378 នាក់ ។ ប្រទេសជាច្រើនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ទប់ស្កាត់ការឆ្លង ដើម្បីដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។ ... Read More »

ប្រទេសហ្គីណេ​ រកឃើញករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង

អន្តរជាតិ​៖​ បេីតាមការអះអាងពីរដ្ឋមន្រ្តីសុខាភិបាលហ្គីណេ បានប្រកាសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ថា​ មានករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦ កន្លងមក។​ ខណៈជំងឺអេបូឡានេះ បានចាប់ផ្តើមផ្ទុះឡើងនៅចុងឆ្នាំ២០១៣ និងបានរីករាលដាលយ៉ាងខ្លាំងនៅតំបន់អាហ្រិកខាងលិច និងបន្តរីកសាយទៅតំបន់អាហ្វ្រិកផ្សេងទៀត។ មិនតែប៉ុណ្ណោះ​ហ្គីណេ ... Read More »

ផ្នែកមួយនៃការប្រកួតជម្រុះវគ្គជម្រុះ FIBA ​​Asia Cup 2021 ត្រូវបានពន្យារពេល

ការិយាល័យប្រចាំតំបន់របស់សហព័ន្ធបាល់បោះ FIBA ​​Asia បានបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី២០២១ នៃពូល A, B និង E ដែលគ្រោងធ្វើនៅទីក្រុងដូហា ប្រទេសកាតាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈត្រូវបានពន្យារពេលដោយសារការរឹតត្បិតរបស់អាជ្ញាធរកាតា។ គណៈគ្រប់គ្រងបាល់បោះពិភពលោកក៏បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា ... Read More »

Bayern Munich ទិញបានខ្សែការពារ Dayot Upamecano ពីក្លិប RB Leipzig

ក្រុម Bayern Munich បានចុះហត្ថលេខាទិញយកខ្សែការពារកណ្តាលDayot Upamecano របស់ក្រុម RB Leipzig ដោយកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។ ... Read More »

អុីនធើណេតត្រូវបានកាត់ផ្តាច់នៅមីយ៉ាន់ម៉ា កម្លាំងទាហានដាក់ពង្រាយទប់ស្កាត់បាតុកម្ម

សេវាកម្មអុីនធើណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសនេះ។ ពលរដ្ឋមីយ៉ាន់ម៉ា មិនអាច​ចូលទៅកាន់ប្រព័ន្ធអុិីនធើណេតបានឡើយ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រើអំពើហិង្សា ហើយពលរដ្ឋ​មិនអាចទំនាក់ទំនងគ្នាតាមបណ្តាញទំនាក់ទំនងនានាក្នុងប្រទេសនេះបានទេ។​ ជាមួយគ្នានេះកម្លាំងសន្តិសុខនៅទីក្រុង Myitkyina ភាគខាងជើងមីយ៉ាន់ម៉ា ... Read More »

រថយន្តឡិចស៊ីសរេចង្កូតទៅបុកម៉ូតូបើកបញ្ច្រាសគ្នាស្លាប់បុរសចំណាស់ម្នាក់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចស៊ីសដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិព្រៃតាញ៉យ ឃ៉ំខ្សែត្រ ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត សាប៊ូ អាយុ៦៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះត្រាច ឃ៉ំថ្មី ស្រកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣បានរងការខូចខាតយ៉ាងដំណំ។ ... Read More »