ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តស្វាយរៀង រកឃើញ និងបង្ហាញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៦៥៧នាក់ ស្រី ៣៤៥នាក់ ករណីជាសះស្បើយចំនួន ៣៦៩នាក់ ស្រី ១៤៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ២៨២នាក់ ... Read More »

រាជវាំងថៃអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ការឆ្លងរាលដាលនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាចំនួនអ្នកស្លាប់ក៏ កើនឡើងខ្ពស់ផងដែរ ។ ពលរដ្ឋថៃ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមានសកម្មភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលប្រទេសជិតខាងបានចាក់ជាច្រើននាពេលកន្លងមក។ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា បានផ្សាយថា នៅពេលនេះព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ... Read More »

ទីតាំងទាហានអាកាសធំបំផុតរបស់អុីរ៉ង់រងការវាយប្រហារ

យន្តហោះចម្បាំងមួយគ្រឿងបានចូលក្នុងដែនអាកាសអុីរ៉ង់ ហើយបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសធំបំផុតរបស់ប្រទេសនេះ។ មកទល់ពេលនេះមិនទាន់ដឹងពីចំនួនអ្នកស្លាប់និងរបួសឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ តាមប្រភពព័ត៌មានយន្តហោះដែលវាយលុកទីតាំងទាហានអាកាសអុីរ៉ង់ គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាយន្តហោះនោះមកពីណា ជារបស់អ្នកណាឡើយ។ ប៉ុន្មានថ្ងៃមុន កម្លាំងទាហានអុីរ៉ង់ បានប្រកាសថា ទាហានអុីរ៉ង់មានមោទនភាពប្រកាសពីសព្វាវុធ ទំនើបៗដែលបានដាក់ពង្រាយនៅក្នុងទីតាំងទាហានអាកាសដ៏ធំបំផុតនេះ។ ដូចអ្វីដែលបានលាតត្រដាងជាសាធារណៈ ទីតាំងទាហានអាកាសនេះមានប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី និងយន្តហោះចម្បាំងគ្មានមនុស្សបើកទំនើបបំផុត។ ... Read More »

ប្រធានាធិបតីពូទីន ចេញបញ្ជាឲ្យផលិតនាវាចម្បាំង២០គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលា

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាឱ្យផលិតនាវាចម្បាំង២០ គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលាកំណត់។ ការបញ្ជាខាងលើរបស់លោកពូទីនធ្វើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានត្រូវការជាបន្ទាន់នូវសម្ភារសឹកទំនើបៗ ទាន់សម័យកាល ។ ក្រៅពីនេះ កម្លាំងទាហានអាកាសរុស្ស៊ី ក៏នឹងត្រូវទទួលបានយន្តហោះចម្បាំងទំនើប ១៤៥គ្រឿងបានទាន់ពេលវេលាដែរ ។ ប្រធានាធិបតីពូទីន ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ពីវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ !

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២១នេះគឺ៖ ទី១- ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក​ និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។ ទី២- ក្រុមការងារយកសំណាក ... Read More »

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូសហព័ន្ធយុវជនវៀតណាម

ភ្នំពេញ៖ ផេកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូសហព័ន្ធយុវជនវៀតណាម ដឹកនាំដោយ លោក ... Read More »

កម្មករកម្មការិនីរោងចក្រយុំាងដុង១ ខូអិលធីឌី ប្រមាណជាង១០០នាក់ផ្ទុះការតវ៉ាសុំបើកប្រាក់ខែ៥ភាគរយ និងប្រាក់ខែគោល

     ភ្នំពេញ ៖ កម្មករកម្មការិនីប្រមាណ១០០នាក់បម្រើការងារនៅក្នុងរោងចក្រយុំាង ដុង១ ខូអិលធីឌី បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យថៅកែរោងចក្របើកប្រាក់ខែ៥ភាគរយ រួមជាមួយនឹងប្រាក់ខែគោលរបស់ពួកគាត់។ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

រដ្ឋបាលខេត្តកណ្តាល បន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្ដីពីការបន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ច-សង្គម ... Read More »

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា, នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ... Read More »

បើកគោយន្តលើផ្លូវលំចាស់កិនចំមីនតោនផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងចំណោមជនរងគ្រោះចំនួន២នាក់ ខណៈដែលពួកគេបានបើកបរគោយន្តកិនទៅលើគ្រាប់មីនតោន នៅលើផ្លូវលំចាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ... Read More »

ចាប់អេស្កាវទ័រ ១គ្រឿងសមត្ថកិច្ចថាឈូសឆាយដីព្រៃភ្នំសំកុស

     ខេត្តពោធិ៍សាត់ ៖ គ្រឿងចក្រ(អេស្កាវទ័រ)១គ្រឿង ត្រូវបានកម្លាំងចម្រុះស្រុកវាលវែង ចាប់យកមករក្សាទុកដើម្បីបន្តនីតិវិធី ខណៈគេអះអាងបានធ្វើសកម្មភាពឈូសឆាយដីព្រៃ ក្នុងកន្លែងការពារដែនជំរកសត្វព្រៃភ្នំសំកុស ។  ករណីបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់ផែនការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការលួចឆ្លងព្រំដែនកម្ពុជា-ថៃ និងបិទខ្ទប់តំបន់ក្រហម

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បន្តដាក់ផែនការយ៉ាងម៉ឺងម៉ាត់ដល់ កងកម្លាំងជួរមុខ របស់កងពលតូចថ្មើរជើងលេខ៥១ បន្តអនុវត្តរឹតត្បិតតាមបណ្តាចំណុចឈរជើង និងតំបន់ក្រហម ដោយសហការជាមួយកងកម្លាំងចម្រុះ ឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ... Read More »

ម៉ូតូសណ្ដោងរុឺម៉កបុកស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood panda ផ្នែកដឹកជញ្ជូន​ បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង

​    ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood pandaផ្នែកដឹកជញ្ជូន​ ខណៈកំពុងធ្វេីដំណេីរតាមផ្លូវក៏ត្រូវម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដែលបើកគេចពីរថយន្ដជ្រុលចង្កូតមកបុក​ម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង កាលពីវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ទល់មុខនឹងផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ ... Read More »

ហុឹស ! សូមកុំប្រហែសឲ្យសោះ! ប្ដីប្រពន្ធ និងកូនអាយុ ២ខួប ឆ្លងមេរោគ ​កូវីដ-១៩!

ភ្នំពេញ៖ សូមកុំប្រហែសឲ្យសោះ! ប្ដីប្រពន្ធ និងកូនអាយុ ២ខួប ឆ្លងមេរោគ ​កូវីដ-១៩! ខណៈស្ត្រីមេផ្ទះម្នាក់ នៅផ្ទះមើលថែកូនអាយុ ២ខួប មានប្ដី ជាអ្នកធ្វើការ ខាងផ្នែកដឹកជញ្ចូន នៅហាងហ្គាសទាន់សម័យ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី ... Read More »

រថយន្តសាំយ៉ុងដឹកឈើអត់ច្បាប់ជារបស់ឈ្មោះ ទី ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបានតែឈើ ចំណែករថយន្តនិងម្ចាស់នៅតែរត់រួចដដែល

ខេត្តស្ទឹងត្រែង៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបឈើរបស់ឈ្មួញដែលជាមុខសញ្ញាចាស់  ម្ចាស់ឈ្មោះ(ទី) ដោយមានអ្នកកាងឈើជិះម៉ូតូហុងដាឌ្រីម ឈ្មោះ(ផាន) បានជេរប្រមាថដល់អ្នកសារព័ត៌មាន មិនឲ្យថតផ្សព្វផ្សាយនិងរាយការណ៍ទៅមន្ត្រីជំនាញឡើយ។ ជននេះបានធ្វើសកម្មភាពលួចដឹកឈើតាមរថយន្តសាំយ៉ុងយ៉ាងសកម្ម ហើយបានបញ្ជាឲ្យតៃកុងបើករថយន្តរត់គេចយកឈើមកទម្លាក់ចោលនៅក្នុងដីឡូត៍មួយកន្លែងបម្រុងទុកលក់ចែកចាយ ប៉ុន្តែពេលដឹងថាកម្លាំងសមត្ថកិច្ចចម្រុះតាមបង្ក្រាបក៏បើករថយន្តរត់គេចបាត់បន្សល់ទុកតែឈើប្រភេទក្តារស្រឡៅប្រហែលជា២ម៉ែត្រគូបប៉ុណ្ណោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកម៉ោង១០៖១៥នាទី ថ្ងៃទី២៧ ខែឧសភា ... Read More »

ចិនទាមទារឲ្យបើកការស្រាវជ្រាវ មន្ទីរពិសោធន៍របស់អាមេរិកនៅ Maryland

ពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រភពកូវីដ-១៩ សារព័ត៌មានចិនបានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិក នៅរដ្ឋម៉ារីឡែន។ កន្លងមក រដ្ឋាភិបាលអាមេរិកបានស្នើឲ្យបើកការស្រាវជ្រាវស៊ីជម្រៅទៅលើមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន ដោយអាមេរិកសង្ស័យថាវីរុសកូវីដ-១៩បែកធ្លាយចេញពីទីនោះ ។ សារព័ត៌មានចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកនៅរដ្ឋម៉ារីឡែនផងដែរ។ សារព័ត៌មានចិន Global Times បានផ្សាយថា ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ ចេញសេចក្តីណែនាំ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅ ក្នុងខេត្តព្រះសីហនុនៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្ទាប់ បន្ទាប់ទៀត ដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖ ... Read More »

ពុទ្ធោ ! ខណ:ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៤នាក់

ខេត្តបន្ទាយមានជ័យ, ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១១៣នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីក្រេីនរំលឹកស្តីពីការចាក់វ៉ាក់សាំងកូវីសែល​ ដូសទី២​

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ.ក-១៩) សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមក គ.វ.ក-១៩ ... Read More »

ឥណ្ឌា៖​ រកឃើញ​អ្នកឆ្លងកូវីដ-១៩​ថ្មី​ ជាង​ ២០ម៉ឺននាក់​ ខណៈ​អ្នកជំងឺស្លាប់​ជិត​ ៤ពាន់នាក់បន្ថែមទៀត​ក្នុង​១ថ្ងៃ​

អន្តរជាតិ​៖​ បើយោងតាម​រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត​ នៅក្នុងរយៈពេល ១ថ្ងៃ​ចុង​ក្រោយ​នេះ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

អាជ្ញាធរ​ថៃ៖​ រកឃើញ​មនុស្សចំនួន​ ៣,៣២៣នាក់ទៀត​ ឆ្លងជំងឺកូវីដ-១៩ ខណៈ​អ្នកជំងឺ ៤៧នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមក្រសួងសុខាភិបាលថៃ​ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ ស្ដីពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៣២៣ករណីបន្ថែមទៀត ខណៈករណីអ្នកជំងឺ​ ៤៧នាក់ទៀតបា​នស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​។ បើតាមសារព័ត៌មានថៃ ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តសារាវ័នតេជោ ក្នុងអំឡុងពេលដែលវត្តត្រូវបានបិទខ្ទប់

ភ្នំពេញ​៖​ លោក ហុង ឡុង នាយកខុទ្ទកាល័យ បាននាំយកទេយ្យវត្ថុ​ និងបច័យរបស់ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ... Read More »

អាជ្ញាធរ​ខេត្តតាកែវ៖ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១នាក់បន្ថែមទៀត

ខេត្ត​តាកែវ៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មីទៀត ដែលជាអាជីវករ និងកម្មករ។ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ... Read More »

ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ ឡេីងវិញ​ រដ្ឋបាលស្រុក​បូ​ទុម​សាគរ ដាក់​ប៉ុស្តិ៍​ពិនិត្យ​សុខភាពអ្នកដំណើរ ជាប់​ព្រំ​ទល់ស្រុកស្រែ​អំបិល​

ខេត្ត​កោះកុង​៖ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ ឡេីងវិញ​ បានសហការ​ជាមួយកងកម្លាំង​សមត្ថកិច្ច រួម​នឹង​អាជ្ញាធរ​ឃុំ​ភូមិ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ តាមដាន​ពិនិត្យ សុខភាព ចំពោះ​អ្នកធ្វើដំណើរ​ទៅមក ជាប់​ព្រំប្រទល់​នឹង​ស្រុកស្រែ​អំបិល។​ ជាក់ស្ដែង​​ដំណើរ​ការដាក់​ប៉ុស្តិ៍​ពិនិត្យ វាស់​កំដៅ លាងដៃ​នឹង​អាល់កុលនេះ គឺតម្រូវឱ្យ​ពាក់​ម៉ាស់ ... Read More »

មន្រ្តី​ជំនាញ​៖​ ចុះពិនិត្យ​ និងធ្វើកិច្ចសន្យាផ្អាកដំណើរការរយៈពេល ២ថ្ងៃ នៅរោងចក្រចំនួន ៤កន្លែង ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អតិថិជនមហាសំណាងពីររូបទៀតហើយដែលបានឈ្នះលុយសុទ្ធសរុប $100,000 ពី សែលកាត!

អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ កំពុងរំភើបជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1 ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ អតិថិជនមហាសំណាងទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីទីក្រុងភ្នំពេញ ឈ្មោះ ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ ... Read More »

លោក Antonio Conte លាឈប់ពីតំណែងគ្រូបង្វឹក Inter Milanត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីឈ្នះពាន Serie A

លោក Antonio Conte បានលាឈប់ពីតំណែងជាគ្រូបង្វឹក Inter Milan តែប៉ុន្មានសប្តាហ៍បន្ទាប់ពីធ្វើជាម្ចាស់ជើងឯក Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល៩ឆ្នាំ។ បុរសជនជាតិអុីតាលីរូបនេះបាននិយាយថា មានការអាក់អន់ចិត្តជាមួយនឹងកង្វះធនធានហិរញ្ញវត្ថុរបស់ក្លិប។ សារព័ត៌មាន Dailymail.com បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ... Read More »

លោក Zinedine Zidane លាឈប់ពីតំណែងជាអ្នកចាត់ការក្រុម Real Madrid

លោក Zinedine Zidane បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ដោយតក់ក្រហល់បន្ទាប់ពីមានឥទ្ធិពលពីថ្នាក់ដឹកនាំក្លិប។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail.com ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ ការសង្ស័យលើអនាគតរបស់គាត់ហាក់ដឹងហើយ បន្ទាប់ពីរៀលម៉ាឌ្រីដត្រូវបានគេដណ្តើមយកពានរង្វាន់ La Liga ... Read More »

ក្រុមបិសាចក្រហម Manchester United បាត់បង់ពាន Europa League បន្ទាប់ពីបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុម Manchester United បានបាត់បង់ពានរង្វាន់ Europa League ក្រោយពេលចាញ់ក្រុម Villarreal បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្របន្ទាប់ពីប្រកួតលទ្ធផល១ទល់១ នៅទីក្រុង Gdansk កាលពីម្សិលមិញ ដោយការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ១១ទល់១០គ្រាប់។ លោក ... Read More »