ព័ត៌មានទាន់ហេតុការណ៍៖
'

អង្គការ WCS ៖​ ​ដោះលែង​កូនកន្ធាយចំនួន​ ​​១៤៨​ក្បាល​ ចូលក្នុង​ទីជម្រក​ធម្មជាតិ

ខេត្ត​ក្រចេះ ​៖​ បេីតាមការ​បញ្ជាក់ពី​អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) នៅថ្ងៃអង្គារទី១៣​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានសហការ​ជាមួយ​រដ្ឋបាលជលផល បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ដែលជាប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើពិភពលោក ចំនួន ១៤៨​ក្បាល​ ដែលមាន​អាយុ​ចន្លោះ​ពី ១​សប្តាហ៍​ទៅ ... Read More »

ឥណ្ឌូនេស៊ី​ អះអាងថា ៖ ខ្លួនពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac

អន្តរជាតិ​៖​ បើតាមអ្នកនាំពាក្យក្នុងកម្មវិធីវ៉ាក់សាំងកូវីដ-១៩ របស់ ឥណ្ឌូនេស៊ី លោកស្រី Siti Nadia Tarmizi បានអះអាងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១ថា ខ្លួនពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac ដែលខ្លួនកំពុងប្រើប្រាស់។ ... Read More »

ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល១៧០ឆ្នាំដែលបណ្តាញព័ត៌មានរ៉យទ័រមាននិពន្ធនាយកជាស្ត្រី

លោកស្រី Alessandra Galloni អាយុ៤៧ឆ្នាំ ជនជាតិអុីតាលី ត្រូវបានតែងតាំងជានិពន្ធនាយកបណ្តាញព័ត៌មានលំដាប់ពិភពលោក Reuters ។ នៅថ្ងៃទី១៩ ខែមេសា លោកស្រីនឹងឡើងកាន់តំណែងជំនួសលោក Stephen J. Adler ដែលនឹងចូលនិវត្តន៍។ ... Read More »

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា! ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃ ម៉ាម៉ង់ ។ ម៉ាម៉ង់ មានបិតិសោមនស្សរីករាយ និងហឫទ័យរំភើបពន់ពេកចំពោះព្រះរាជសារថ្វាយពរ និងផ្កាដ៏ធំល្អ ... Read More »

ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (គម្រិតហានិភ័យ )មានអ្នក​ជំងឺកូវីដ-១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (គម្រិតហានិភ័យ )មានអ្នក​ជំងឺកូវីដ-១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ ... Read More »

អាជ្ញាធរខេត្តកណ្តាល ប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្ន«ផ្សារគគីរ» ឃុំគគីរ ស្រុកកៀនស្វាយ ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ-១៩

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ។ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ ... Read More »

លោកឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនមានអង្ករ១តោននិងមី២០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹតិ្ដការណ៍សហគមន៍២០កុម្ភៈ

ភ្នំពេញ៖  លោក ឃួង ស្រេង បានបន្ដទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន មានអង្ករចំនួន១តោន និងមី២០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្ដិការណ៏សហគមន៍២០កុម្ភៈដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។ ពិធីទទួលអំណោយសប្បុរសធម៌នេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី ១៣ មេសា ឆ្នាំ២០២១ ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអភិបាលខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំ ណោយជូនពួកគាត់

ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋាន ចំនួន ៣ខណ្ឌ ... Read More »

លោក ហ៊ុន ម៉ានី ៖ ខ្ញុំបានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង បុគ្គលិកសុខាភិបាល អ៊ំ ពូ មីង បង ប្អូន ប្រុសស្រី ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្ញុំយល់ថាអារម្មណ៍ និងស្មារតី របស់ប្រជាជនខ្មែរគ្រប់រូប រួមទាំងខ្ញុំផងនោះ បានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ ... Read More »

គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ៦៥០នាក់ នៅក្នុង​ រោងចក្រ សរុបចំនួន​ ១៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ៦៥០នាក់ នៅក្នុង​ រោងចក្រ សរុបចំនួន​ ១៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ-១៩ ។ នេះបើតាមការបញ្ជាក់អោយដឹងពី ... Read More »

ឥណ្ឌា៖​ ក្នុង​រយៈពេល​មួយថ្ងៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៦ម៉ឺននាក់ ខណៈប្រជាជនសម្រុកចុះងូតទឹកទន្លេ​ក្នុងពិធីបុណ្យមួយ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយនៅថ្ងៃអង្គារទី១៣ ខែមេសា ឆ្នាំ២០២១នេះថា​​ ត្រឹមរយៈពេលតែ​ ២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​ឥណ្ឌា​ បានប្រកាសអំពីចំនួនអ្នកឆ្លង COVID-19 រហូតដល់ទៅ ១៦១,៧៣៦នាក់ទៀត​ ដូច្នេះ​ធ្វើឲ្យចំនួនអ្នកឆ្លងនៅប្រទេសឥណ្ឌា​ សរុបកើនដល់ ... Read More »

រណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរនឹងបានស្វែងយល់ពីពិធីបុណ្យចូលឆ្នាំថ្មី នាឆ្នាំនេះ តើមានសាវតានិងត្រូវមានរណ្តាប់ទទួលទេវតាអ្វីខ្លះ? ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ នៅថ្ងៃពុធ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ ... Read More »

កម្ពុជា៖ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងបុគ្គលិកខ្មែរ របស់អង្គការមិនមែនរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា!

ភ្នំពេញ​៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

មនុស្សក្មេង​-ចាស់ចំនួន​ ​៦​នាក់​ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដេីម្បីសង្គ្រោះដោយសារ​ពុល​ត្រី​ប្រៃ​

ខេត្តកំពង់ឆ្នាំង​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៦​នាក់ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែក​ ដេីម្បីសង្គ្រោះ​ខណៈដែល​ពួកគាត់នាំគ្នា​ហូប​ត្រី​ប្រៃ​ បណ្តាលឲ្យពុល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១២​ ខែមេសា ស្ថិតក្នុង​ភូមិ​ជី​ពូក ឃុំ​ក្បាល ទឹក​ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។​ ... Read More »

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋរងការខូចខាត២៣ខ្នង តែមិនបណ្ដាលឲ្យមនុស្សរងរបូសឡើយ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះរបស់ប្រជាពលរដ្ឋ២៣ខ្នងបានរងការខូចខាត ដោយសារតែខ្យល់កន្ត្រាក់វាយប្រហារកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នៅចំណុចបឹងជង្រុកតេជោឈ្នះ=ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លោកប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានថ្លែងថានៅក្នុងតំបន់បឹងជង្រុកនេះដោយសារតែភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះនៅខេត្តបន្ទាយមានជ័យផ្ទះពលរដ្ឋក៏រងផលប៉ះពាល់ផងដែរ។ ដោយឡែកនៅតំបន់បឹងជង្រុកផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងបានរងផលប៉ះពាល់ក្នុងនោះ៩ខ្នងផ្ទះត្រូវខ្យល់កន្ត្រាក់វាយរាបដល់ដីតែម្ដង។ លោកប៉ាន់ ខែមប៊ុនថន ... Read More »

ប្រធានាធិបតីហ្វុីលីពីនបង្ហាញខ្លួនក្រោយមានពាក្យចចាមអារ៉ាមថា លោកស្លាប់

ក្រោយពេលបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនសប្តាហ៍ បង្កឲ្យមានពាក្យចចាមអារ៉ាមថា លោកបានស្លាប់នោះ នៅថ្ងៃទី ១២ខែមេសា ប្រធានាធិបតី Rodrigo Duterte បានបង្ហាញខ្លួនជាថ្មីក្រោយរយៈពេលជាង២សប្តាហ៍ ហើយការបង្ហាញខ្លួននោះគឺជាការបញ្ចប់ ពាក្យចចាមអារ៉ាមថាលោកស្លាប់ឬឈឺធ្ងន់។ សារព័ត៌មាន Straits Times បានដកស្រង់សម្តីលោក ... Read More »

ភ្នាក់ងារកីឡាករ Haaland មានផែនការធំ ចង់បានតម្លៃខ្លួន១លានអឺរ៉ូក្នុងមួយសប្តាហ៍

លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករកំពុងតែមានផែនការរកលុយបានច្រើនពីខ្សែប្រយុទ្ធ Erling Haaland ប្រសិនបើនៅពេលដែលខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប Borussia Dortmund ។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយក្សធំៗនៅអឺរ៉ុប និងមានតម្លៃខ្លួនលើស៧៥លានអឺរ៉ូដែលអាចដំណើរការបានចាប់ពីរដូវក្តៅឆ្នាំ២០២២ទៅ។ ទោះយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះក្លិប Dortmund កំពុងស្នើសុំតាមតថ្លៃឈ្នួលចំនួន១៨០លានអឺរ៉ូដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះនៅរដូវក្តៅ។ ... Read More »

ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals

ទីក្រុង Turin និង Innsbruck នឹងចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំនេះចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា។ ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនត្រូវបានពន្យារពេលដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ហើយប្រទេសចំនួន១៨នឹងចូលរួមប្រកួតនៅឆ្នាំនេះ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិអះអាងថា ការប្រកួតផ្តាច់ ... Read More »

កំពូលអ្នកប្រណាំងកង់ Mark Cavendish ឈ្នះដំណាក់កាលទី២ក្នុងព្រឹត្តិការណ៍ Tour of Turkey

កីឡាករប្រណាំងកង់ល្បី Mark Cavendish បានឈ្នះការប្រណាំងលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំជាមួយនឹងជ័យជម្នះនៅដំណាក់កាលទី២នៃការប្រកួតកម្មវិធីប្រណាំងកង់ Tour of Turkey ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ ខែមេសា នេះ។ កីឡាករជនជាតិអង់គ្លេសដែលត្រឡប់មកជាមួយក្រុម ... Read More »

សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត!!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលារាជធានីភ្នំពេញសម្រេច បន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ... Read More »

ក្លិប Tottenham នឹងពិនិត្យឡើងវិញបន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min រងការរំលោភបំពានជាតិសាសន៍

ក្លិបមាន់ខ្នាយមាស Tottenham នឹងធ្វើការកំណត់សកម្មភាពដែលមានប្រសិទ្ធិភាពបំផុត បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min បានទទួលរងនូវការរំលោភបំពានប្រកាន់ពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះត្រូវបានគេរំលោភបំពានបន្ទាប់ពីក្រុមម្ចាស់ផ្ទះ Tottenham បានចាញ់ក្រុម Manchester United ៣-១ កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន ... Read More »

សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះអ្នកបើកបររថយន្ត​ពាក់ស្លាកលេខ ខ​​.ម លួចបង្កប់​ជនជាតិចិន​២​នាក់ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត!

     ខេត្តកណ្ដាល ៖ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿងត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់នៅ​ក្នុង​រថយន្ត​ ដែលនេះជាសកម្មភាពប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលកំពុងហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ។ ករណីនេះបាន​កើតឡើង នៅ​ស្រុក​លើក​ដែក ... Read More »

លោក ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ-១៩… !

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា, ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ លោកថ្លែងបន្តថា, ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន “សួស្តីឆ្នាំថ្មីប្រពៃណីជាតិ”

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា, នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ខ្ញុំនិងភរិយាសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនបងប្អូនជនរួមជាតិ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ... Read More »

ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណខណ្ឌដូនពេញ មានអ្នក​ជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ

ភ្នំពេញ៖ ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មានអ្នក​ជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ... Read More »

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសទៀតដល់កម្ពុជា

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា, រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ... Read More »

ករណីផ្ទុះការឆ្លងជំងឺ​កូវីដ-១៩ នៅផ្សារអូរឫស្សីមនុស្សសរុបចំនួន ៣៦៩ ហើយ !

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤ ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ... Read More »

បាតុកម្មហិង្សា ហាងលក់ទំនិញអាមេរិកជាច្រើនត្រូវវាយប្រហារឆក់ប្លន់ ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ

អំពើហិង្សាកើតឡើង នៅទីក្រុង Brooklyn Center រដ្ឋ Minesota ក្រោយពេលកម្លាំងប៉ូលិសអាមេរិក បាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី ១១ខែមេសា។ អភិបាលរដ្ឋ Minnesota អាមេរិក លោក Tim ... Read More »

រដ្ឋបាល រាជធានីភ្នំពេញ ឃាត់រថយន្ដ បាន ៧គ្រឿង នៅយប់មិញ អនុវត្តបម្រាមគោចរ

ភ្នំពេញ ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា៖ នៅយប់ថ្ងៃទី១២ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន៥គ្រឿង និងរថយន្តចំនួន២គ្រឿង។ យានយន្តដែលត្រូវបានឃាត់ ពេលអនុវត្តបម្រាមគោចររួមមាន៖ * ... Read More »

ឈុតប៊ីគីនីរបស់ រ៉េត សារីតា ធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តខ្លាំង មុនចេញទៅប្រកួតនៅអាមេរិក

ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលទេម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ រ៉េត សារីតា នឹងចាកចេញពីកម្ពុជានៅចុងខែមេសាឆ្នាំ២០២១នេះទៅចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកធំបំផុតនៅលើពិភពលោកគឺកញ្ញាឯកចក្រវាឡពិភពលោក២០២០ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ខាងមុខនៅរដ្ឋFlorida សហរដ្ឋអាមេរិក។ មុនចាកចេញនាងបានបញ្ចេញឈុតប៊ីគីនីយ៉ាងសិចស៊ីធ្វើឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ថានាងពិតជាសាកសមតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ខាងលើ។ រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ដាក់ក្តីរំពឹងខ្ពស់ថា នាងនឹងសាងភាពលេចធ្លោលើឆាកប្រកួត មុនពេលឡើងយន្តហោះចេញទៅប្រកួតកម្មវិធីអន្តរជាតិលើកទី៦៩ នេះ ... Read More »