ព័ត៌មានទាន់ហេតុការណ៍៖
'

ទស្សនៈវិភាគ៖ «ឥរិយាបថថ្មីរបស់ប្រជាពលរដ្ឋ បង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំកម្ពុជា»

ស្ថិតក្នុងបរិការដែលកម្ពុជាកំពុងតែរងនូវការវាយប្រហារដ៏គួរឱ្យព្រួយបារម្ភមួយនៅពេលថ្មីៗនេះ ពីមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈដែលធ្វើឱ្យប្រជាពល រដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រជាពលរដ្ឋកម្ពុជា មិនបានភ័យស្លន់ស្លោររហូតបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេសនោះឡើយ។ប្រជាពលរដ្ឋភាគ ច្រើនមានជំហររឹងមាំ មិនតក់ ស្លុតហួសហេតុ បង្កការជ្រួលច្របល់នោះទេ។ គេនៅចាំបានថា កន្លងមក គឺនៅពេលដែលមានព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង ... Read More »

វិធានការសំខាន់ៗចំនួន ៧ ក្នុងសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ សេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ – : វិធានការបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍ (០១ ដល់ ១៤ ខែមេសា ឆ្នាំ២០២១) ... Read More »

ឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនពីរកន្លែងដែលគ្រប់គ្រងដោយយោធា

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ពីរកន្លែងគ្រប់គ្រងដោយកម្លាំងយោធាមីយ៉ាន់ម៉ា បានឆាបឆេះនៅព្រឹកថ្ងៃទី១ខែមេសា។ ភ្លើងឆាបឆេះទីតាំងទីមួយស្ថិតនៅក្នុងតំបន់ Ruby Mart ក្នុងទីក្រុង Yangon ជាមួយគ្នានេះក៏មានមនុស្ស២នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ ក្រៅពីនេះ ក៏មានករណីឆាបឆេះ នៅមជ្ឈមណ្ឌលផ្សារទំនើប នៅ ... Read More »

អេហ្ស៊ីបទាមទារសំណង១ពាន់លានដុល្លារពីហេតុការណ៍ធ្វើឲ្យកកស្ទះព្រែកជីក Suez

ការជាប់គាំងចរាចរណ៍រយៈពេលជាង១សប្តាហ៍នៅព្រែកជីក Suez ធ្វើឲ្យប្រទេសអេហ្ស៊ីបខាតបង់ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ។ ស្ថាប័នគ្រប់គ្រងព្រែកជីក Suez បានឲ្យដឹងថា ការខាតបង់ជាទឹកប្រាក់ជាង១ពាន់លានដុល្លារ ដោយសារតែនាវា Ever Given ជាប់គាំងទទឹងព្រែក។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តី លោក ... Read More »

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

ថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២១​ មានករណីស្លាប់ចំនួន​ ០២នាក់ទៀតហើយ, ស្ត្រីអាយុ​ ៧០ឆ្នាំ​ និងស្ត្រីអាយុ​ ៦៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

បាញ់ទៀតហើយនៅអាមេរិក! ស្លាប់និងរបួស៥នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា

មនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដោយសារការបាញ់ប្រហារនៅតំបន់ Orange រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ អ្នកនាំពាក្យកម្លាំងប៉ូលិសខណ្ឌ Cam លោក Jennifer Amat បានឱ្យដឹងថា កម្លាំងប៉ូលិសទទួលបានការហៅទូរស័ព្ទនៅវេលាម៉ោង ១៧និង៣០ នាទីល្ងាចថ្ងៃទី ... Read More »

នៅរសៀលនេះ ! មានវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ៖ កូវីដ-១៩ បានវាយលុកសាហាវណាស់ ! គិតមើល ពិនិត្យសំណាកព្រឹកម្សិលមិញ ! ដល់ល្ងាចនេះ មានវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅវេលាម៉ោង ១៦ និង៤៥នាទី នាថ្ងៃទី១ ខែមេសា ... Read More »

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បិទកាណូតចម្លង ចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទកាណូតចម្លងពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ... Read More »

អភិបាលខេត្តកំពង់ចាមប្រជុំពន្លឿនការសាងសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ និងស្រុកកងមាស ខណៈរដូវវស្សាខិតជិតចូលមកដល់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ជាមួយក្រុមហ៊ុន រីវើសាយ ... Read More »

លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ធ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែ មីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ... Read More »

សេចក្ដីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៃលក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន

ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ស្តីពី លក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ពលរដ្ឋខ្មែរដែលបានបាត់ ឬខូចលិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនផុតសុពលភាព ... Read More »

អគ្គនាយកសុីម៉ាក់ ចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់កំពង់ឆ្នាំង​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ១៩។ លោក ហេង ... Read More »

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានដឹកនាំក្រុមការងារចុះសម្អាតអនាម័យតាមមាត់ទន្លេស្ថិតក្នុងភូមិញើន

ខេត្តស្ទឹងត្រែង៖ លោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន បានដឹកនាំក្រុមការងារស្រុក លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ បំផុសឲ្យនាំគ្នាចូលរួមកាប់ព្រៃ ប្រមូលសំរាមសម្អាតធ្វើអនាម័យតាមមាត់ទន្លេឲ្យមានសោភណភាព ខ្យល់បរិសុទ្ធដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ។ ការចូលរួមធ្វើអនាម័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ... Read More »

អំណោយស័ង្កសីរបស់មេបញ្ជាការ កងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកចំនួន ២ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទី បានបណ្តាល ឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ៨ខ្នង ស្ថិតនៅក្នុងស្រុកចំនួន ... Read More »

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ។ អញ្ជើញចូលរួមអមដំណើរមាន ... Read More »

លោក គឹម សន្តិភាព, ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១

ភ្នំពេញ៖ ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី ... Read More »

ចិន​៖​ បើទោះជាខ្លួនបិទការនាំចូលធ្យូងថ្មពីអូស្ត្រាលីក្តី​ ក៏ចិនមិនប្រឈមនឹងការខ្វះខាតប្រេី​ប្រាស់នោះឡេីយ

អន្តរជាតិ​៖​ បន្ទាប់​ពី​ប្រទេស​ចិន​ បានហាមឃាត់ការនាំចូលធ្យូងថ្មពីអូស្ត្រាលី​ ខណៈ​ជាប់ពាក់ព័ន្ធការទាមទាររកប្រភពជំងឺកូវីដ-១៩ នោះ ចិន​បាននាំចូលធ្យូងថ្មពីប្រភពផ្សេងទៀត ស្របគ្នានឹងការបង្កើនផលិតកម្មក្នុងស្រុកផងដែរនោះ។ ស្រាប់​តែ​នាពេលថ្មីៗនេះ​មន្ត្រីចិន​ បានអះអាងថា ចិនមិនប្រឈមការខ្វះខាតធ្យូងថ្មសម្រាប់ការផលិតថាមពលផ្គត់ផ្គង់ក្នុងប្រទេសឡើយ បើទោះជាចិនបានបិទការនាំចូលពីអូស្ត្រាលីក្ដី។ ជាក់ស្ដែង​បេីតាមការ​លើកឡើងរបស់លោក Zhang Jianhua នាយករដ្ឋបាលថាមពលជាតិ ... Read More »

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទស្សនាប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី Dr.Devyani Khobragada ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជារួមជាមួយសហការីបានទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ... Read More »

ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យច្រើនជាងទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ដល់ទៅ ២០ដងឯណោះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នេះអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មិនថាលោកអ្នកកំពុងតែប្រើទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ គឺទូរស័ព្ទទាំងនោះតែងតែបានប្រមូលនិងបញ្ជូនទិន្នន័យរបស់លោកអ្នក ដែលមានដូចជា ទីតាំង លេខទូរស័ព្ទ និងព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធបណ្តាញ ... Read More »

មន្ត្រីរាជការក្របខ័ណ្ឌទូទាំងខេត្តនិងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តស្វាយរៀង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីជាភរិយា, ... Read More »

មើលមុខ ! អ្នកបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 បានចូលខ្លួនទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:ហើយ!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វេសប៊ុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ​ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត​នោះ បានចូលខ្លួនមកទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: ... Read More »

អាមេរិក​ និង​អង់គ្លេស​៖​ ព្រួតគ្នាថ្កោលទោសរដ្ឋាភិបាលចិន ដែលអនុម័តច្បាប់កំណែទម្រង់ ប្រព័ន្ធបោះឆ្នោតហុងកុង

អន្តរជាតិ​៖​ បន្ទាប់​ពី​គណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន​ នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តច្បាប់បោះឆ្នោតហុងកុងថ្មី​ ដែលរួមបញ្ចូលការកាត់បន្ថយចំនួនតំណាងរាស្ត្រដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងបង្កើតនីតិវិធីត្រួតពិនិត្យ បេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោត។ ជាក់ស្ដែង​ចំពោះ​សកម្មភាពនេះ​ បានធ្វេីឲ្យ​អាមេរិក និងអង់គ្លេសរិះគន់ខ្លាំងៗ។ ជាការ​ឆ្លេីយតបភ្លាមៗ​ រដ្ឋាភិបាលអង់គ្លេស​ បានលើកឡើងនៅថ្ងៃទី៣០ ... Read More »

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់

ភ្នំពេញ៖ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ... Read More »

វិធានការក្តៅ ! អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងតម្រូវអោយមនុស្សធ្វើចត្តាឡីស័ក១៤ថ្ងៃ !

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅមុននេះបន្តិចបានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ... Read More »

សម្តេចក្រឡាហោម ស ខេង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ភ្នំពេញ៖ បើយោងតាម អង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា! នៅតំបន់មួយចំនួនក្នុងក្រុងភ្នំពេញ​ នឹងមានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី​

ភ្នំពេញ​៖ បើយោងតាម​សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃពុធទី៣១​ ខែមីនា​ ឆ្នាំ​២០២១​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ... Read More »

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ទំនើបដំបូងគេ នៅកម្ពុជានឹងផុសរូបរាងឡើង ក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះហើយ !

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ... Read More »

ស្រ្តីជនជាតិខ្មែរម្នាក់ទៀតអាយុ៧០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី, ខណ:កំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ ៖សូមជម្រាបថា, បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រាប់បណ្តាញសាព័ត៌មានឲ្យដឹងយ៉ាងដូច្នេះថា, នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ មានពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៧០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ ស្ត្រីជនរងគ្រោះដែលស្លាប់អាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ស្រ្តី អាយុ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ នៅសង្កាត់ផ្សារថ្មី២ បានស្លាប់ខណៈកំពុងសម្រាកព្យាបាល

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងយ៉ាងដូច្នេះថា, នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់ ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៉ី)។ ជនរងគ្រោះភេទស្រី អាយុ ... Read More »