ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន

ខេត្តព្រះសីហនុ ៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១បានដឹកនាំ កម្លាំងអាវុធហត្ថស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាម ដីកាបង្គាប់ឱ្យនាំខ្លួន លេខ១៤៩៩គព/២១ ចុះកាលពីថ្ងៃទី១៨ ... Read More »

ទាស់សម្ដីគ្នារឿងជំពាក់លុយ១មុឺនរៀល​ ធ្វេីឲ្យបុរសម្នាក់ត្រូវអ្នកជំពាក់លុយកាប់៣កាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានទារលុយពីអ្នកជំពាក់ចំនួន១មុឺនរៀលមិនបាន​ ថែមទាំងត្រូវអ្នកជំពាក់លុយកាប់៣កាំបិតចំខ្នងបណ្ដាលឲ្យរងរបួសធ្ងន់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១​ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១​ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមចាន់​ សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ ​ ... Read More »

ក្រុមគ្រូពេទ្យជំនាញបន្តចុះយកជនជាតិចិនម្នាក់នៅភូមិព្រៃទា១ក្រោយរកឃេីញវិជ្ជមានកូវីដ-១៩

ភ្នំពេញ​៖​ យប់ថ្ងៃ​ទី៣១​ ខែមីនា​ ឆ្នាំ២០២១​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក ប៉ាង​ លីដា​ អភិបាលរងខណ្ឌ​ សហការជាមួយរដ្ឋបាលសង្កាត់​ចោមចៅទី៣​ និងក្រុមគ្រូពេទ្យជំនាញ​ បានមកយកជនជាតិចិន​ម្នាក់ ដែលមានវិជ្ជមានCOVID -19 នៅសណ្ឋាគារយូ​ ... Read More »

វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់មិត្តចិន បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅរាត្រីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមចំនួន (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ... Read More »

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និង ផលិតកូនត្រីពូជ

ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

ទាំងយប់ក្រសួងសុខាភិបាល បញ្ជាក់ថា, ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រីអាយុ​ ៥៦ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ម៉ោង១១និង០០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

លោក ឃួង ស្រេង ទទួលស្គាល់ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងអតីតយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសទទួលស្គាល់ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ដែលមានតួនាទីជាជំនួយការលោកសម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក ... Read More »

ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចុះមកពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៅទីស្តីការក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌក្រសួងបរិស្ថាន ... Read More »

បុរសម្នាក់ស្រវឹងស្រាចុះទៅអូសត្រីនៅស្រះទឹកទួលអ្នកតា ចៃដន្យអាក្រក់លង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ខណៈស្រវឹងស្រាជោកនឹកចង់ក្លែមសាច់ត្រីបានចុះអូសត្រីនៅស្រះទឹកទួលអ្នកតាបណ្ដាលឱ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយស្រង់លើកមកគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្រះទឹកទួលអ្នកតាស្ថិតក្នុងភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះប៉ាង រិទ្ធី អាយុ៣៨ឆ្នាំ មុខរបរកសិករ ... Read More »

លោកវរសេនីយ៍ឯក ឡុង ឆេកូ អសកម្មការងារ មិនគោរពវិន័យកងកម្លាំងនគរបាលជាតិ មិនគោរពការចាត់តាំង ព្រមទាំងបង្កឱ្យមានបញ្ហានៅក្រៅអង្គភាព

ភ្នំពេញ៖ អ្នកនាំពាក្យនៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបាន ជ្រាបថា , លោកវរសេនីយ៍ឯក ឡុង ឆេកូ អត្តលេខ ៥៨០៤៥ ជាគ្រូនគរបាលជាតិដែលអសកម្មការងារ មិនគោរពវិន័យកងកម្លាំងនគរបាលជាតិ មិនគោរពការចាត់តាំង ព្រមទាំងបង្កឱ្យមានបញ្ហានៅក្រៅអង្គភាព។ ដោយពិនិត្យឃើញបញ្ហារបស់សាមីខ្លួនបែបនេះ ... Read More »

ប៉ូលិសប្រចាំរដ្ឋសភាអាមេរិកប្តឹង លោកត្រាំ ពាក់ព័ន្ធអំពើហិង្សាថ្ងៃទី៦ខែមករា

ប៉ូលិសពីររូបឈ្មោះ James Blassingame និង Sidney Hemby តំណាងឲ្យប៉ូលិសដែលការពារវិមានកាពីតូល(វិមានរដ្ឋសភា) បានដាក់ពាក្យបណ្តឹងប្តឹងលោកត្រាំ នៅថ្ងៃទី៣០ ខែមីនា(ពេលវេលាអាមេរិក) ។ នៅក្នុងលិខិតបានចោទប្រកាន់លោកត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សាបណ្តាលឲ្យប៉ូលិសរាប់សិបនាក់រងរបួស និងស្លាប់ម្នាក់។ នៅក្នុងពាក្យបណ្តឹងបញ្ជូនឡើងទៅកាន់តុលាការទីក្រុងវ៉ាស៊ីនតោន ... Read More »

លោក គឹម សន្តិភាព: រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ,ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ! ... Read More »

ក្រុមតំណាងរាស្ត្រមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងយោធា

តំណាងរាស្ត្រមីយ៉ាន់ម៉ា បានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតទល់ជាមួយកម្លាំងយោធា នៅពេលដ៏ខ្លីខាងមុខ ។ ស្ថានភាពខាងលើបង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមស៊ីវិលផ្ទុះឡើងក្នុងប្រទេសនេះ។ លោក Zin Mar Aung តំណាងរាស្ត្រមួយរូបមកពីគណបក្សជាតិដើម្បីប្រជាធិបតេយ្យ NLD បានលើកឡើងថា «យើងជិតបានសម្រេចហើយ ... Read More »

រថយន្តហ៊ីយ៉ាន់ដាយដឹកដែកថយចេញពីឃ្លាំងកិនក្មេងអាយុជាង៣ឆ្នាំស្លាប់ម្នាក់

      ភ្នំពេញ​៖​ ពិតជាអាសូរណាស់ក្មេងប្រុសម្នាក់ទើបអាយុជាង៣ឆ្នាំត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់​ ខណៈកំពុងរត់លេង។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​នថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចឃ្លាំងសិប្បកម្មមួយកន្លែង​ ភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​  រាជធានីភ្នំពេញ​។  ជនរងគ្រោះឈ្មោះរ៉េត​ ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា, នៅថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រី​ អាយុ​ ២៨ឆ្នាំ​ ដោយសារជំងីកូវីដ-១៩​

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ... Read More »

ឥណ្ឌាបង្កកប្រាក់របស់ក្រុមហ៊ុនមេ របស់TikTok នៅក្នុងប្រទេសឥណ្ឌា ដោយចោទប្រកាន់ពីបទគេចពន្ធ

ក្រោយពេលហាមប្រាមបណ្តាញសង្គមtiktok និងបណ្តាញផ្សេងទៀតជាច្រើន របស់ចិន នៅពេលនេះ ឥណ្ឌាបានសម្រេចបង្កកប្រាក់របស់ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់tiktok នៅក្នុងធនាគារធំៗចំនួនពីរនៅឥណ្ឌា។ សារព័ត៌មាន South China Morning Post បានផ្សាយថា ឥណ្ឌា បានបង្កកប្រាក់ ... Read More »

ក្រសួងសុខាភិបាល ធ្វើការកែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់​ ដែលចាក់បានពីអាយុ​ ១៨ឆ្នាំឡេីង​ (មិនមែនពី​ ១៨ឆ្នាំ​ ដល់​ ៥៩ឆ្នាំ​ នោះឡេីយ)

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ .ក-១៩) សូមគោរពជម្រាប ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា, វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) សម្រាប់ចាក់ដល់មនុស្ស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ១៨ឆ្នាំ ទៅដល់អាយុ៥៩ឆ្នាំទេ។ (គ.វ .ក.១៩) ... Read More »

ខេត្តកំពង់ចាមអនុវត្ត ! ការផាកពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ច ទាំងមិនពាក់ម៉ាស់និង រក្សាគម្លាតសុវត្ថិភាពបុគ្គល

ខេត្តកំពង់ចាម៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាប ជូនដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក មេត្តាជ្រាបថា៖ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ នឹងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងអនុវត្តតាមប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ចេញអនុក្រឹត្យកំណត់វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

ភ្នំពេញ​៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សូមអានព័ត៌មានលម្អិតនៅក្នុង​លិខិត​មានដូចខាងក្រោមនេះ៖ ដោយ៖ ... Read More »

ជនជាតិឡាវម្នាក់ មេក្លោងចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកថ្នាំញៀនជិត៣គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វេលាម៉ោង១០៖៣០នាទីព្រឹកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ជនជាតិឡាវម្នាក់ ជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន រួមជាមួយថ្នាំញៀនជិត ៣គីឡូក្រាម ត្រូវបានខាងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួន នៅចំណុចបង្គោលទី២ ច្រករបៀង (ផ្លូវទឹកកម្ពុជា-ឡាវ) ស្ថិតភូមិ/ឃុំ ... Read More »

លោកអភិបាលស្រុកនាំយកសម្ភារគ្រឿងឧបភោគបរិភោគរបស់អនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រគល់ជូនដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល ស្រុករមាសហែក

ខេត្តស្វាយរៀង៖ សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនរបស់អនុប្រធានក្រុមការងារចុះជួយឃុំអំពិលស្រុករមាសហែកត្រូវបានលោកស៊ូ  ម៉ុល អភិបាលស្រុកនាំយកប្រគល់ដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល នឹងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំអំពិលចំនួន០៣នាក់​ផងដែរ។ ការប្រគល់សម្ភារះគ្រឿងឧបភោគបរិភោគបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១មានការចូលរួមពីអស់លោកក្រុមការងារផងដែរ។ លោកស៊ូ  ម៉ុល អភិបាលស្រុករមាសហែកថ្លែងអំណរគុណដល់លោកហុឹមនិមុល អនុប្រធានក្រុមការងារចុះជួយឃុំអំពិលស្រុករមាសហែកដែលបានយកចិត្តទុកដាក់និងបានឧបត្ថមជា សម្ភារះជាច្រើនមានដូចជាអង្ករ៥០០គីឡូក្រាម, ទឹកត្រី២០យូរ,ទឹកសុីអុីវ២០យូរ, ប្រេងឆា២កេសស្មើរ១១ដប, ត្រីខចំនួន២កេសនិងសាប៊ូ  protex​១កេសដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល ផងដែរ។ ... Read More »

ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៥គ្រួសារ ក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ... Read More »

ផ្ទះកូនស្រីឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី​ ត្រូវ​ចោរជំនាញដោះកញ្ចក់ទ្វារផ្ទះលួចយកលុយ គ្រឿងពេជ្រ ទូរស័ព្ទដាំពេជ្រ និងទ្រព្យសម្បត្តិជាច្រេីនទៀត សរុបទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ( មានវីដេអូ)

ភ្នំពេញ៖ លុយសុទ្ធ គ្រឿងពេជ្រ ទូរស័ព្ទម៉ាកiPhone ដាំពេជ្រ និងទ្រព្យសម្បត្តិជាច្រេីនទៀត សរុបទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ​ ជារបស់កូនស្រីលោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី​ ត្រូវ​ចោរជំនាញលប​លួច​ចូលធ្វើសកម្មភាព ឡើងផ្លោះរបងបន្លាលួស រួចចូលផ្ដាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះ ចូលទៅដោះខ្ចៅកញ្ចក់ទ្វារចេញបានយ៉ាងស្ទាត់ជំនាញ ... Read More »

ក្រុមមនុស្ស ត្រូវចាក់ វ៉ាក់សាំង កូវីដ១៩​ ចាប់ពីចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុមមនុស្ស ត្រូវចាក់ វ៉ាក់សាំង កូវីដ-១៩​ ចាប់ពីចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រូមមាន៖ ✅ ... Read More »

រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ទ្បើងមកមហាវិថី វិមានឈ្នះ=ឈ្នះខ្វះការប្រុងប្រយ័ត្ន បណ្តាលកៀរគ្នាជាមួយរថយន្តធុនធំមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះ=ឈ្នះ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅកៀរអូសរថយន្តធុនធំមួយគ្រឿងទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ មហាវិថី វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ គោករកា ... Read More »

ចំនួនប្រទេសប្រកាសអនុវត្តច្បាប់ប្រហារជីវិតដល់អ្នកទោសរំលោភផ្លូវភេទកើនឡើង

រយៈពេលកន្លងមក ករណីរំលោភផ្លូវភេទកើនឡើងខ្ពស់នៅក្នុងប្រទេសជាច្រើន ។ បទល្មើសពាក់ព័ន្ធនឹងការរំលោភផ្លូវភេទនេះក៏ត្រូវបានដាក់ទោសយ៉ាងធ្ងន់ដែរ ហើយប្រទេសដែលអនុវត្តទោសប្រហារជីវិតក៏បានកើនឡើងនៅប្រទេសជាច្រើន។ ពេលថ្មីៗនេះប្រទេសបង់ក្លាដែស បានអនុវត្តទោសធ្ងន់បំផុត ដល់អ្នកទោសរំលោភផ្លូវភេទ គឺទោសប្រហារជីវិតតែម្តង ។ ការអនុវត្តទោសប្រហារជីវិតកើតឡើង ក្រោយពេលដែលមានករណីរំលោភបំពានផ្លូវភេទកើនឡើងខ្ពស់ ហើយការធ្វើបាតុកម្មក៏បានកើតឡើងនៅគ្រប់ទិសទី ក្នុងប្រទេសបង់ក្លាដែស ។ ... Read More »

លោកស្រី ឱ វណ្ណឌីន អញ្ជើញចុះពិនិត្យការរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនអ្នកសារព័ត៌មានកម្ពុជាជាង ៥០០០នាក់ នាបរិវេណទីស្តីការក្រសួងព័ត៌មាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនអ្នកសារព័ត៌មានកម្ពុជាជាង ៥០០០នាក់ ... Read More »

អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពនៅឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់ក្រោយមានប្រជាពលរដ្ឋម្នាក់វិជ្ជមានជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ ក្រោយពីមានការបិទភូមិអូរុន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ នៅព្រឹកថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​លោកអ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចជាតិនៅក្នុងបរិការដែល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ  រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ... Read More »

ក្រសួងសុខាភិបាល ៖ យុទ្ធនាការចាក់វ៉ាក់សាំង​ ស៊ីណូវ៉ាក់​ ចំនួន​ ៧៤៥.០០០នាក់​ សម្រាប់វ៉ាក់សាំង​ ១,៥លានដូស​ ចាប់ពីថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ... Read More »