ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកដីបែកកង់ឈប់ចតលើផ្លូវគ្មានដាក់សញ្ញាសម្គាល់ត្រូវម៉ូតូបុកពីក្រោយរបួសមនុស្ស២នាក់

ខេត្តស្វាយរៀង៖ រថយន្តធុនធ្ងន់ដឹកខ្សាច់បែកកង់ឈប់ចតលើផ្លូវគ្មានដាក់សញ្ញាសម្គាល់ខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បើកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់នៅលេីផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨-៩ ក្នុងភូមិព្រៃសាគុំ ឃុំ ព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកជិះម៉ូតូដែលរងរបួសទី១ឈ្មោះ សោម  រ៉ាល ភេទប្រុស អាយុ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣.៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។ សម្តេចមានប្រសាសន៍ជូនចំពោះ ! ... Read More »

កញ្ញាAbena Appiah មកពីសហរដ្ឋអាមេរិកក្លាយជាម្ចាស់មកុដ Miss Grand International 2020

ប្រទេសថៃ៖ កម្មវិធីប្រកួតកញ្ញាឯក Miss  Grand International 2020 បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើកញ្ញាឯក  Abena Appiah មកពីសហរដ្ឋអាមេរិក ខណៈលំដាប់រងទី១បានទៅលើកញ្ញាSamantha Bernardo មកពីប្រទេសហ្វីលីពីន  និងលំដាប់រងទី២បានទៅលើកញ្ញាIvana Batchelor ... Read More »

លោក Oscar De La Hoya គ្រោងនឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា

អតីតជើងឯកពិភពលោក អូស្ការ ដឺឡា ហូយ៉ា (Oscar De La Hoya) បាននិយាយថា គាត់នឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា ពោលគឺ១៣ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២៧ ... Read More »

បែលហ្ស៊ិក និងព័រទុយហ្គាល់បានត្រឹមស្មើ ខណៈក្រូអាត, ហុល្លង់, ទួរគីធ្វើបានល្អទាំងក្នុងនិងក្រៅទឹកដី

ក្រុមជម្រើសជាតិបែលហ្ស៊ិក និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានត្រឹមប្រកួតស្មើគូប្រកួតប៉ុណ្ណោះក្នុងវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមខ្លាំងៗចំនួន៣គឺក្រុមជម្រើសជាតិក្រូអាត, ហុល្លង់ និងទួរគីធ្វើបានល្អដោយយកឈ្នះគូប្រកួតក្នុងពូលរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលដោយ soccerway, តាមការចេញផ្សាយរបស់ BBC ... Read More »

អតីតកីឡាករក្រុម Arsenal លោក Thierry Henry ស្នើចាត់វិធានការលើការរើសអើងជាតិសាសន៍តាមបណ្តាញសង្គម

តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជាអតីតកីឡាករជម្រើសជាតិបារាំង លោក Thierry Henry បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីបណ្តាញសង្គមដោយសារតែការរើសអើងជាតិសាសន៍ និងការសម្លុតធ្វើបាបផ្លូវចិត្តនៅលើបណ្តាញសង្គមទាំងនេះ។ លោក Thierry ... Read More »

ក្លិបបិសាចក្រហមចរចាកុងត្រាថ្មីនារដូវក្តៅជាមួយ Jesse Lingard ខណៈក្រុម West Ham ចង់បានជាអចិន្ត្រៃយ៍ក្នុងតម្លៃ១៥លានផោន

ក្លិបបិសាចក្រហម Manchester United បានបើកចំហរចំពោះការវិលត្រឡប់សម្រាប់កីឡាករ Jesse Lingard នៅរដូវក្តៅនេះរួមទាំងការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីផងដែរ។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះមានទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះចាប់តាំងពីចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ តាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២៧ ... Read More »

មន្ក្រីនគរបាលខេត្តត្បូងឃ្មុំ៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ដោយសារប៉ះពាល់ផ្ទាល់ជាមួយលោក វ៉ាន់ ណាក្រូ

ខេត្តត្បូងឃ្មុំ ៖​ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ចំនួន៣នាក់ដែលប៉ះផ្ទាល់ជាមួយលោក វរសេនីយ៍ វ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បន្ទាប់ពីយកសំណាកទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ។ មន្ត្រីនគរបាលទាំងនោះមានទី១-ឈ្មោះ នល់ ចន្នា ... Read More »

រដ្ឋបាលក្រុងបាវិតផ្អាកអាជីវកម្មនិងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំក្រុមការងារចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩(COVID-19)។ ការចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិីនាឆ្នាំ២០២១។ លោកវណ្ណ ... Read More »

កូវីដ-១៩ បន្តឆក់ជីវិតស្ត្រីជនជាតិខ្មែរអាយុ​ ៧៦ឆ្នាំ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២១​ បានប្រកាសថា, មានករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ​ ៧៦ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា, មានករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ... Read More »

«មន្ទីរពេទ្យស្រ្តីនគរទេព នឹងប្រែក្លាយទៅជា មន្ទីរពេទ្យ ហ្លួងម៉ែ»

ភ្នំពេញ៖ អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ... Read More »

ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ បាញ់បានចម្ងាយ ៩០០គីឡូម៉ែត្រ(មានវីដេអូ​)

ប៉ាគីស្ថានទើបតែបានបាញ់សាកល្បងមីស៊ីលប្រភេទ Shaheen-1A អាចបំពាក់ក្បាលគ្រាប់បរមាណូទទួលបានដោយជោគជ័យ។ ការសាកល្បងក្រោមការត្រួតពិនិត្យរបស់ក្រុមជំនាញវិទ្យាសាស្ត្រ របស់ប៉ាគីស្ថាន។ ការបាញ់សាកល្បង ធ្វើឡើង ក្នុងពេលដែលទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានប្រឈមមុខតានតឹងដាក់គ្នាជុំវិញបញ្ហាតំបន់កាស្មៀរ បើទោះបីប្រទេសទាំងពីរបានព្រមព្រៀងឈប់បាញ់ហើយក្តី។ មីស៉ីលផ្លោង Shaheen-1A គឺ ប្រភេទបាញ់ចេញពីដីគោកសំដៅទៅគោលកាន់ដីគោកដូចគ្នា។ វាមានសមត្ថភាពបំពាក់ក្បាលគ្រាប់បរមាណូ។ ការបាញ់សាកល្បង ... Read More »

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគប្រាក់ចំនួន៣,៥លានដុល្លារ តាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា, «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព ... Read More »

ស្ថានភាពអាមេរិកនិងមីយ៉ាន់ម៉ា កាន់តែតានតឹងក្រោយទីតាំងរបស់ស្ថានទូតអាមេរិករងការបាញ់ជាច្រើនគ្រាប់

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំ នៅមីយ៉ាន់ម៉ា នាថ្ងៃទី២៧ ខែមីនាបានបញ្ជាក់ថា គ្រាប់កាំភ្លើង ជាច្រើនគ្រាប់បានបាញ់ចំទីតាំងរបស់អាមេរិក ស្ថិតនៅទីក្រុង Yangon ប៉ុន្តែមិនមានអ្នកស្លាប់ឬរបួសនោះឡើយ។ សកម្មភាពនោះនឹងធ្វើឲ្យយោធាមីយ៉ាន់ម៉ានិងអាមេរិកកាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិកអាចនឹងបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក Aryani ... Read More »

លោកស្រី យក់ សម្បត្តិ : សាហាវណាស់ ! អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ ស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ជាស្ត្រីអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រៃវែង

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ ពីអគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋបាភិបាលនៃប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក DATUK ROSTAM AFFENDI BIN DATO’ SALLEH អគ្គនាយក ស្ថាប័នចារកម្មស៊ីវិលម៉ាឡេស៊ី និង លោក ... Read More »

រថយន្តស្ទួចពន្លះរថយន្តហុីយ៉ាន់ដាយពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យខូចខាត​យ៉ាងដំណំ​ និងរបួស២នាក់

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស្ទួចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីចំហៀងពេញទំហឹង​បណ្ដាលឲ្យគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរស២នាក់រងរបួសបែកមុខមាត់​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង៧​ និង៣០នាទីយប់​ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២១​ តាមបណ្ដោយផ្លូវ២១៧(ចំការដូង)​ ក្នុងភូមិបុរីកម្មករ​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

សារពីគ្រូពេទ្យ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន

សារពីគ្រូពេទ្យ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វេីដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ​ ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ពីមានករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន ថា, នៅថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ​៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវបទបញ្ជា ៥ចំណុច ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ * អរគុណសន្តិភាព! * អរគុណនយោបាយ ឈ្នះ ឈ្នះ! * ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ។ ... Read More »

មួយថ្ងៃមានបាតុករដល់ទៅ ៥០ នាក់ស្លាប់ដោយការបាញ់ប្រហារពីទាហានមីយ៉ាន់ម៉ា

តាមការលើកឡើងពីសាក្សីនិងប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ានម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករប្រឆាំង រដ្ឋាភីបាល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០ នាក់នៅថ្ងៃទី ២៧ខែមីនានេះ ។ នេះជាថ្ងៃអាក្រក់បំផុតសម្រាប់បាតុករមីយ៉ាន់ម៉ា ចំពេលទិវាកងទ័ពមីយ៉ាន់ម៉ា។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ... Read More »

ខេត្តស្វាយរៀង ជូនដំណឹងពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ និងអ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ លើជនជាតិចិនចំនួន៣នាក់ និងអ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងឲ្យធ្វើចត្តាឡីស័ក។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺទាំង៣នាក់នេះ ជាជនជាតិចិន ដែលមាននាមដូចខាងក្រោម៖ ... Read More »

ហាងលក់សម្លៀកបំពាក់ Zando សាខាទីតាំង ផ្ទះលេខ ២៩, ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់បឹងកេងកង ទី១ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ

ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ Zando សាខាទីតាំង ផ្ទះលេខ ២៩, ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់បឹងកេងកង ទី១ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

លោកស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តំ វៃ អតីត ស្នងការរងនគរបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល ... Read More »

សម្តេចតេជោ ហ៊ុន សែន: រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ»

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា, «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពីបទរក្សាទុកនូវសារធាតុញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១៖២០នាទីយប់ កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលបទបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ឯក ហួ យ៉ៃ អធិការ អោយចេញជួយស្ទាក់ឃាត់រថយន្តមួយគ្រឿងម៉ាកLEXUS 330ពណ៌សពាក់ស្លាក លេខភ្នំពេញ2AE-3298 ដែលគេចពីគោលដៅចត្តាឡីស័កស្រុកស្ទឹងហាវរហូតដល់ម៉ោង២២៖១០ ... Read More »

បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចខាងក្រោម សូមទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចជា៖ ✅​ គ្រុនក្ដៅ កំដៅយ៉ាងតិច ៣៧.៥អង្សាសេ ✅ ក្អក កណ្ដាស់ ✅ ហៀរសំបោរ ✅ ឈឺបំពង់ក ✅ ហត់ ... Read More »

ទិវាកងទ័ពមីយ៉ាន់ម៉ាស្លាប់១៦នាក់ អគ្គមេបញ្ជាការសន្យារៀបចំការបោះឆ្នោតជាថ្មី

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យានៅក្នុងការថ្លែងសុន្ទរកថារបស់លោកក្នុងទិវាកងទ័ពប្រទេសនេះក្នុងរដ្ឋធានីណៃពិដោ ថា លោកនឹងរៀបចំការបោះឆ្នោតនៅពេលខាងមុខ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Min Aung Hlaing ដែលប្រកាសនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ... Read More »

លោកស្រី យក់ សម្បត្តិ ៖ អ្នកជំងឺកូវីដ-១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ទៀត អាយុ៧២ឆ្នាំ បានស្លាប់ ពេលព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី។ នេះបើតាមការបញ្ជាក់អោយដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដល់អ្នកសារព័ត៌មានក្នុងស្រុកមួយ។ ... Read More »

ផ្ទះមួយខ្នងរួមជាមួយប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងមាសត្រូវបានអគ្គិភ័យឆេះម៉ត់នៅស្រុកចំការលើ

ខេត្តកំពង់ចាម ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមជាមួយប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងមាស មួយចំនួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ... Read More »