ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលក្រុងប៉ោយប៉ែតចុះផ្អាកហាងខារ៉ាអូខេ៨ទីតាំងដើម្បីទប់ស្កាត់ការរីករាលដាលcovid -19ក្នុងសហគមន៍

ក្រុងប៉ោយប៉ែត៖ ដើម្បីទប់ស្កាត់ការីករាលដាលcovid-19ក្នុងសហគមន៍រដ្ឋបាលក្រុងប៉ោយប៉ែតបានសហការណ៍ជាមួយកងកម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងនិងយោធាសឹករងក្រុងចុះផ្អាកទីតាំងការធ្វើអាជីវកម្មខារ៉ាអូខេចំនួន៨ទីតាំងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នេះ។ យោងតាមលិខិតលេខ០៩៦សជណ,អគឧចុះថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១របស់ក្រសួងទេសចរណ៍ស្ដីពីការបន្តពង្រឹងវិធានការផ្អាកអាជីវកម្មKTVក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែកនិងបៀរហ្គារឌិន)និងការត្រួតពិនិត្យឲ្យបានម៉ឹងម៉ាត់ជាប់ជាប្រចាំ រដ្ឋបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនដំណឹង ថាស្ថានការជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាយើងមានការផ្ទុះឡើងនៃការឆ្លងរីករាលដាលក្នុងព្រឹត្តិការសហគមន៍២០ខែកុម្ភៈ។ជាស្មារតីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩និងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់ក្នុងក្រុងប៉ោយប៉ែតត្រូវបន្តផ្អាកអាជីវកម្មនិងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់រហូតដល់មានការជូនដំណឹង ស្ដីពីការបន្ធូរបន្ថយឬកែសម្រួលវិធានការនៅពេលខាងមុខ។ ក្នុងប្រតិបត្តិការនោះដែរលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍និងបានអំពាវនាវបន្ថែមដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសូមឲ្យអនុវត្តឲ្យបានរបស់ក្រសួងសុខាភិបាលដែលបានណែនាំនៅវិធានការពាក់ម៉ាស់នៅទីប្រជុំជន លាងដៃនឹងសាប៊ូឬអាល់កុលរួមទាំងរក្សាគម្លាតហើយត្រូវការពារខ្លួនឯងដើម្បីការពារសុខភាពខ្លួនឲ្យបានល្អ។ គួរបញ្ជាក់ថា ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នសណ្ឋាគារ ហ័ងហ្គ័ន ជាយី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ ៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ម្ចាស់សណ្ឋាគារ ហ័ងហ្គឹនជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ កម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន សណ្ឋាគារ ហ័ងហ្វុនជាវីវី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន : សូមបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ... Read More »

អំពើហិង្សានៅពន្ធនាគារ Ecuador ស្លាប់ជាង ៦០នាក់ របួសរាប់សិបនាក់ ខណ:ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារ

មន្ត្រីប្រទេស Ecuador បានប្រកាសឲ្យដឹងថា អំពើហិង្សាកើតឡើងនៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ៦២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ អំពើងហិង្សាកើតឡើង ៣លើកផ្សេងគ្នា។ មន្ត្រីពន្ធនាគារ Ecuador បានឲ្យដឹងថា ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារទើបបណ្តាលឲ្យអំពើហិង្សាកើតឡើង ... Read More »

មិនគួរឱ្យជឿកីឡដ្ឋានបាល់ទាត់អន្តរជាតិមួយមានរថភ្លើងឆ្លងកាត់ទីលានបាល់ទាត់

អ្នកគាំទ្របាល់ទាត់ជាច្រើនប្រហែលជាស្គាល់កីឡដ្ឋាន TJ TatranCierny Balog ដោយមិនដឹងខ្លួនប្រសិនបើពួកគេបានឃើញវីដេអូ និងរូបភាពដែលថតបានដោយសារព័ត៌មានអេស្ប៉ាញ MARCA។ រូបភាពនេះបានបង្ហាញពីរបៀបដែលរថភ្លើងធ្វើដំណើរតាមចំហៀងនៃទីលានប្រកួតបាល់ទាត់ដែលអ្នកគាំទ្រមើលពីម្ខាងទៀតនៃផ្លូវដែក។ មូលហេតុនៅខាងក្រោយគឺពហុកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៨២ នៅពេលដែលផ្លូវដែកមិនត្រូវបានប្រើប្រាស់ ប៉ុន្តែរថភ្លើងមួយត្រូវបានដំណើរឡើងវិញសម្រាប់ដឹកភ្ញៀវទេសចរនៅប្រទេសស្លូវ៉ាគី។ ទោះបីកីឡដ្ឋាននេះកំពុងធ្វើដំណើរក៏ដោយក៏អាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមផ្លូវដែកសម្រាប់ដឹកជញ្ជូនមនុស្ស និងដឹកជញ្ជូនឈើផងដែរ ៕ ដោយ៖ភារៈ Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នសណ្ឋាគារ ជីងប៉ីទាំង៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី នៅក្រុងព្រះសីហនុ និងមិនអនុញ្ញាតអោយបុគ្គលិកចេញក្រៅ បើគ្មានការអនុញ្ញាត

ខេត្តព្រះសីហនុ៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ សូមជម្រាបមកម្ចាស់សណ្ឋាគារ ជីនហ៊ីទាំង ៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិក ក្រុមហ៊ុនជីនប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន សណ្ឋាគារជីនហ៊ីទាំង ៣សាខា ... Read More »

លីគកំពូលព័រទុយហ្គាល់ប្រកាសឲ្យអ្នកគាំទ្រចូលទស្សនាឡើងវិញនៅតំបន់ Azores

លីគកំពូលបាល់ទាត់ព័រទុយហ្គាល់ Liga នឹងមានការប្រកួតនៅចំពោះមុខអ្នកគាំទ្រឡើងវិញក្នុងការប្រកួតបន្ទាប់។ ក្រុម Santa Clara និង Pacos de Ferreira នឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Estadio de Sao Miguel ក្នុងតំបន់ ... Read More »

មេបញ្ជាការកងទ័ពជើងគោគ ផ្ញើសារសូមឱ្យប្រជាពលរដ្ឋខ្មែរត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នាពេលនេះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយលោកបានបញ្ជាក់ថា÷ ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ... Read More »

រថយន្តសណ្តោងទូកុងតឺន័របើក​ឡើង​ខឿន​ផ្លូវ បុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម និងបុក​បង្គោល​ភ្លើងបាក់​មួយ​ដើម​ទៀត​

ភ្នំពេញ ៖ រថយន្តសណ្តោងទូកុងតឺន័របើកលឿន​ពេកជ្រុលទៅឡើងលើ​ខឿន​ផ្លូវ​បុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់មួយ​ដើម​ទៀត​។ ក្រោយកើតហេតុអ្នកបើកបររថយន្ត​​បានបើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅវេលា​ម៉ោង ២ និង៥០នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃ​​ទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ... Read More »

លោក អោក បូរ៉ា ដឹកនាំកិច្ចប្រជុំផ្តល់ធាតុចូលលើគម្រោងផែនការអាជីវកម្ម ០៥ឆ្នាំ ពីឆ្នាំ២០២១-២០២៥ របស់ប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពអគ្គនាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំ “ផ្តល់ធាតុចូលលើគម្រោងផែនការអាជីវកម្ម ... Read More »

ក្រសួងអប់រំចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ដើម្បីចូលរួមបង្ការ ... Read More »

Update ៖ រហូតដល់ម៉ោង​ ៩និង០០​នាទី ព្រឹក​ថ្ងៃទី២៤កុម្ភៈ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤០នាក់​ (ឆ្លងសហគមន៍៣៨នាក់​ ភ្នំពេញនិងកណ្តាល​​ និងក្រុងព្រះសីហនុ​ ២នាក់)​​ និងមានជាសះស្បេីយ​ ១នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង៩និង០០​នាទី ព្រឹក​ ថ្ងៃទី ២៤ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៍៣៨នាក់​ ភ្នំពេញនិងកណ្តាល​​ និងក្រុងព្រះសីហនុ ២នាក់)​​ និងមានជាសះស្បេីយ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា, កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣»។ ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ... Read More »

ជនជាតិបារាំងម្នាក់ ! មានសារធាតុញៀន មានកាំភ្លើងប្រើប្រាស់ខុសច្បាប់ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ !

       ភ្នំពេញ៖ ទីបំផុត! កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្នាក់នៅ និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។ សូមបញ្ជាក់ថា, ដោយទទួលបានបទបញ្ជា​ពី លោក ... Read More »

ករណីកូវីដ-១៩ ! សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ! ខណ:មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤០នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០១នាក់

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤០នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០១នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ ក្រសួងសូមធ្វើការកែតម្រូវមានដូចខាងក្រោម៖ -មានអ្នកជំងឺជាស្ត្រីចំនួន ០១នាក់ ... Read More »

ស្ត្រីចំណាស់ម្នាក់ជិះ ម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបើកបញ្ច្រាសបុកស្លាប់នឹងកន្លែង

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបើកបញ្ច្រាសទិសគ្នាជាន់ហ្រ្វ័ងមិនទាន់ ក៏បុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ... Read More »

ប្តីចុងចិត្តព្រៃផ្សៃខឹងប្រពន្ធ ធ្វើអ្វីមិនបានសម្រេចដុតផ្ទះចោល បង្កការភ្ញាក់ផ្អើល

ខេត្តក្រចេះ ៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីចុងចិត្តព្រៃផ្សៃព្រោះតែឈ្លោះប្រកែកគ្នា បែរជាសម្រេចចិត្តដុតផ្ទះចោល បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦ៈ៣០នាទីល្ងាច ថ្ងៃអង្គារ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

ករណីចូលកាប់ និងចាក់សម្លាប់ មនុស្សដល់ក្នុងផ្ទះនៅខណ្ឌជ្រោយចង្វារ ផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាច!

ភ្នំពេញ, អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ។ ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ ... Read More »

ពិធីសូត្រមន្តប្រោះព្រំលើករាសី និងអភិសេកព្រះពុទ្ធរូប នៅអគារសាលប្រជុំថ្មីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ភ្នំពេញ,នៅរសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឌិត ... Read More »

គ្រូពេទ្យជួរមុខទាំងអស់ ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង !

ភ្នំពេញ, ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។ សូមជូនពរឲ្យជនរួមជាតិទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។ ... Read More »

លទ្ធផលជំនួបរវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០ ២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ... Read More »

កិច្ចប្រជុំ Army to Army talk ( ATAT ) 2021 រវាងកងទ័ពជើងគោក និងកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងតាមរយៈ Video Conference

ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ Army to Army talk ( ATAT ) 2021 ... Read More »

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចុះប្រមូលសំរាម និងលាងសំអាតផ្លូវ ត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ... Read More »

កម្មវិធីស្បៀងអាហារពិភពលោក WFPព្រមានឈប់ផ្តល់ជំនួយដល់កូរ៉េខាងជើង

កូរ៉េខាងជើង បានអនុវត្តវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបិទប្រទេសតាំងពីពេលដំបូងនៃការឆ្លងកូវីដនៅវូហានប្រទេសចិន ហើយមិនទទួលជំនួយពីបរទេសនោះឡើយដោយខ្លាចកូវីដ-១៩ ឆ្លងតាមជំនួយទាំងនោះ។ នៅក្នុងសេចក្តីប្រកាសរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅលើគេហទំព័ររបស់ខ្លួន ថា WFP ជាស្ថាប័នដែលបានផ្តល់ជំនួយច្រើនជាងគេបំផុតដល់កូរ៉េខាងជើង ក្នុងនោះមានការផ្តល់អាហារូបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះកូរ៉េខាងជើង ប្រមាណ១លាននាក់ ស្ត្រីចិញ្ចឹមកូនតូច និងកុមារជាច្រើន ... Read More »

រដ្ឋបាលខណ្ឌមានជ័យ ផ្តល់ម៉ាស់របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនរដ្ឋបាលសង្កាត់ទាំង៧ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the ... Read More »

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅគណនីហ្វេសប៊ុក ឈ្មោះ ស. រាជសិទ្ធ ដែលបង្ហោះបំពុលករណីកូវីដ-១៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃ២៣ខែកុម្ភៈឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ស. រាជសិទ្ធ បានបង្ហោះថា ... Read More »

ក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រេចផ្អាកការហោះហើរយន្តហោះប្រភេទ 777

រយៈពេល៣ថ្ងៃជាប់គ្នា មានយន្តហោះដល់ទៅ៣គ្រឿង ប្រភេទតែមួយ គឺ Boeing 777 បានផ្ទុះឆេះម៉ាស៊ីនពេលហោះហើរ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។ ចំណុចដូចគ្នានោះគឺទើបតែចាប់ផ្តើមហោះហើរប៉ុន្មាននាទីប៉ុណ្ណោះក៏ផ្ទុះឆេះម៉ាស៊ីន។ ក្រុមហ៊ុនផលិតយន្តហោះ អាមេរិក Boeing បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះ Boeing 777 ... Read More »

ម៉ាឡេស៊ីបណ្តេញពលរដ្ឋមីយ៉ាន់ម៉ា ជាង១ពាន់នាក់ទៅប្រទេសវិញ

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី២៣ខែកុម្ភៈ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានសម្រេចបណ្តេញពលរដ្ឋមីយ៉ាន់ម៉ាចំនួន១.០៨៦នាក់ត្រឡប់ទៅប្រទេសវិញ ។ នៅមុនការសម្រេចបណ្តេញប៉ុន្មានម៉ោង តុលាការម៉ាឡេស៊ី បានផ្អាកការអនុវត្តបណ្តេញជនជាតិមីយ៉ាន់ម៉ា។ លោក Khairul Dzaimee Daud ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ... Read More »