ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធ។ សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីយន្តការ ... Read More »

ក្រសួងអប់រំ សម្រេចផ្អាកដំណើរអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំជា បណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ កម្មវត្ថុ៖ សំណើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ... Read More »

ខ្សែប្រយុទ្ធ Osimhen របស់ Napoli ចូលមន្ទីរពេទ្យបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ

ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយបន្ទាប់ពីរងរបួសក្បាលអំឡុងពេលចាញ់ក្រុម Atalanta នៅកីឡដ្ឋាន Bergamo កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន CNA បានផ្សាយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះបានរងរបួសក្បាលរបស់គាត់នៅលើទីលានបន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Atalanta ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ! មេបំពុលព័ត៌មានក្លែងក្លាយឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today , ផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»

ខេត្តសៀមរាប៖ បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ-១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅ មណ្ឌលសុខភាពចាក់អង្រែក្រោមនិង មន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ឃួង ស្រេង  អភិបាល រាជធានីភ្នំពេញបានអញ្ជើញចុះទៅពិនិត្យ មណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែ ក្រោម សង្កាត់ចាក់អង្រែក្រោម ... Read More »

កម្លាំងតំបន់ប្រតិបត្តិការសឹករង តាកែវ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ តំបន់ប្រតិបត្តិការសឹករង តាកែវ បានបញ្ជូនកម្លាំងដែលកំពុងឈរជើង ការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ ។ ឧត្តមសេនីយ៍ត្រី ... Read More »

លោករដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសិទបឋមស្តីពី សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី ( AIWW ) លើកទី២ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ... Read More »

អតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់ទៀតហើយ បានទទួលផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានសមាជិកគ្រួសារក្នុងបន្ទុកចំនួន៧នាក់ ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះទី១៨៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។ ឧត្តមសេនីយ៍ទោ ... Read More »

អគ្គិសនី​កម្ពុជា​៖​ អ្នកភ្នំពេញត្រៀម​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ចរន្តអគ្គិសនីនឹងមានការរអាក់រអួលតាមតំបន់

ភ្នំពេញ​៖​ បេីយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ ... Read More »

មុខងារ Total Cookie Protection ថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។ ... Read More »

កម្ពុជានៅសល់៨០០ថ្ងៃ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានៅសល់ពេល៨០០ថ្ងៃគត់ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ... Read More »

អជ្ញាធរខណ្ឌដូនពេញ ឃាត់រថយន្តធុនធំចំនួន ៤១គ្រឿង យកមករក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើអប់រំណែនាំ …

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

រថយន្តដឹកឆ្កែ៦១​ក្បាល​ដែលគ្រោងយកទៅសម្លាប់​យកសាច់ត្រូវបានឃាត់រឹបអូសនៅសៀម​រាប

ខេត្តសៀមរាប៖ ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានស្ទាក់ឃាត់រថយន្តដឹកទំនិញធុនតូចមួយគ្រឿងមានដឹកឆ្កែចំនួន៦១ក្បាល ដោយខុសច្បាប់បម្រុងចរាចរយកទៅកាន់បណ្ដាតំបន់ផ្សេងៗនៅកម្ពុជាដើម្បីសម្លាប់យកសាច់យ៉ាងឃោរឃៅ។ ឆ្កែទាំង ៦១ក្បាលទាំងនេះ ខ្សោយកម្លាំង និងខ្សោះជាតិទឹកយ៉ាងខ្លាំង ហើយពួកវាក៏ទំនងជាគ្មានអ្វីស៊ី និងផឹកអស់ជាច្រើនថ្ងៃហើយ។ ក្នុងចំណោមនោះឆ្កែមួយក្បាល ខ្សោយកម្លាំងពេករហូតឈរលែងបាន។ អាជ្ញាធរខេត្តសៀមរាប ... Read More »

វៀតណាមនិងថៃទទួលបានវ៉ាក់សាំងប្រឆំាងកូវិដ-១៩ព្រមគ្នានៅព្រឹកថ្ងៃទី២៤ កុម្ភៈ

នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈវេលាម៉ោង១០ វ៉ាក់សាំងចំនួន១១៧ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហូជីមិញ។ នេះជា វ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង៣០លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ២០២១។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។ ចំណែកនៅក្នុងប្រទេសថៃវិញ ... Read More »

មេដឹកនាំ​កំពូលហុងកុង​៖​ បង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ

អន្តរជាតិ​៖​ លោកស្រី ខារី ឡាំ (Carrie Lam) នាយកប្រតិបត្តិតំបន់ហុងកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ មុនកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន​ នាខែមីនាខាងមុខ​ បានបង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ។ មិនតែប៉ុណ្ណោះ​លោកស្រី​ ... Read More »

រឿងនិទានខ្លីបែបអប់រំ÷រឿងកណ្ដុរលោភលន់

 មានរឿងមួយដំណាលថា កណ្ដុរដ៏លោភលន់មួយបានជួបប្រទះនឹងកន្ត្រកមួយមានផ្លែពោតពេញក្នុងនោះ។ វាចង់ឆីពោតនោះ។ វាក៏ចោះរន្ធតូចមួយនៅចំហៀងកន្ត្រក។ វាប្រឹងត្បុលចូលតាមរន្ធតូចនោះ។ បន្ទាប់មក វាក៏ឆីពោតអស់ជាច្រើនរហូតឆ្អែត។ វារីករាយយ៉ាងខ្លាំង។ ពេលនេះ វាចង់ចេញមកក្រៅ។ វាបានព្យាយាមរុលចេញតាមរន្ធតូចនោះដដែល។ ប៉ុន្តែវាមិនអាចចេញរួចឡើយ​ ដោយសារតែពោះវាធំពេក។ វាព្យាយាមហើយ ព្យាយាមទៀត។ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារទៅកាន់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ, កម្ពុជា-វៀតណាម ,កម្ពុជា-ឡាវ និងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, សូមអភិបាលខេត្ត នៅតាមព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ កន្លងទៅយើងបានធ្វើការ ពង្រឹងចត្តាឡឺស័ក ... Read More »

ហ្វុីលីពីនចង់ដោះដូរគ្រូពេទ្យយកវ៉ាក់សាំងពីអង់គ្លេសនិងអាល្លឺម៉ង់

ហ្វុីលីពីនមានបំណង«ដោះដូរ » គ្រូពេទ្យ យកវ៉ាក់សាំងពីប្រទេស អង់គ្លេស អាល្លឺម៉ង់ ដោយប្រទេសនេះបញ្ជូនក្រុមគ្រូពេទ្យទៅធ្វើការនៅក្នុងប្រទេសទាំងពីរ ដើម្បីដោះដូរជាមួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្ត៏មន្ត្រីហ្វីុលីពីន កាលពីថ្ងៃទី ២៣ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះ នឹងបញ្ជូនគ្រូពេទ្យរាប់ពាន់នាក់ ទៅកាន់អង់គ្លេសនិង ... Read More »

ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារដែលកំពុងធ្វើស្រែប្រាំងលើដីអភិរក្សតំបន់០៣ របស់រដ្ឋដែលបានកំណត់ក្នុងអនុក្រិត្យ​ ១៩៧​ទទួលស្គាល់ថាជាដីរដ្ឋមិនទាមទារកម្មសិទ្ធទេ

ខេត្តបាត់ដំបង​៖​ លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរសំណេរបង្ហោះតាមផេកហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួននៅថ្ងៃពុធទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះថា​៖​ កាលពីថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២១ ... Read More »

ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដាក់ដំណើរការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចាប់ដំណើរការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ... Read More »

រដ្ឋមន្ត្រីការបរទេស​ចិន​៖ តំបន់​ស៊ី​ង​ជាំ​ង​បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​ជានិច្ច​

អន្តរជាតិ​៖​ ​រដ្ឋមន្ត្រីការបរទេស​ចិនលោក​វ៉ាង យី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានចេញ​មុខការ​ពារ​រដ្ឋាភិបាល​ចិន​ជាថ្មី ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​អះអាងថា តំបន់​ស៊ី​ង​ជាំ​ង បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​ជានិច្ច​។ បន្ទាប់ពី​មានការ​ចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​សហគម​ន៍​អន្តរជាតិ​លើ​ការបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ក្នុង​តំបន់​ស៊ី​ង​ជាំ​ង។ ​ជាការ​ឆ្លើយតប ប្រមុខការបរទេស​ចិនរូបនេះ បាន​ការពារ​សកម្មភាព​រដ្ឋាភិបាល​ចិន​ថា មិនមាន​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វី​ហ្គ័​រ​នៅ​តំបន់​ស៊ី​ង​ជាំ​ង​ឡើយ ... Read More »

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ ថា៖ «រដ្ឋាភិបាលយោធា» ឬ «របបសឹក»

អន្តរជាតិ​៖​ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ហេីយ​ចំពោះ​ការព្រមាននេះ ... Read More »

កម្ពុជា-UN បើកកិច្ចប្រជុំ គណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចូលរួមសហការដឹកនាំកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ជាមួយលោកស្រី ... Read More »

ចូលរួមរំលែកទុក្ខ វីជេ អាឡាស្កូ ជួបទុក្ខធំក្រោយម្តាយបង្កើតទទួលមរណភាព

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្តាយក្រោយពីតារាសម្តែងលោក វីជេ អាឡាស្កូ បានបញ្ចេញសារដ៏ក្រៀមក្រំគួរឲ្យអាណិតអំពីមរណភាពរបស់ម្តាយជាទីគោរពស្រលាញ់ ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នេះក្នុងវ័យ៦៨ ឆ្នាំដោយរោគាពាធ។ ដំណឹងនេះបានបង្កើតឲ្យអ្នកជិតដិតតារាសម្តែង និងពិធីកររូបនេះមានការភ្ញាក់ផ្អើល និងសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។ ពិតជាសារដែលធ្វើឲ្យគេក្តុកត្តួល សោកសង្រេងរួមគ្នាជាមួយតារារូបនេះមានដូចជា”យើងបែកគ្នារហូតហើយ ណាម៉ែនា លែងមានអ្នកជេរ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ... Read More »

រថយន្តកូរ៉េដឹកទឹកកកបើកលឿនបួងចង្កូតក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ​ ៖​ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ បានបើកក្នុងល្បឿនលឿនហេីយបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប៥០ ម៉ែត្រ កែងនឹងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ដង្កោ ជាប់ព្រំប្រទល់សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ ... Read More »

ថយគោយន្តដឹកទឹកកកមិនមើលក្រោយត្រូវម៉ូតូបើកបុកស្លាប់ម្នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ ខណៈដែលបុរសម្នាក់បើកគោយន្តដឹកទឹកកថយក្រោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១និង១៣២ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ... Read More »

កីឡាករបាល់ឱបបារាំង៥រូបទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធកីឡាបាល់ឱបបារាំង (FFR) បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករចំនួន៥នាក់ទៀតមកពីក្រុមជម្រើសជាតិ ក្នុងកម្មវិធី Six Nations របស់បារាំងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ដែលធ្វើឲ្យចំនួនកីឡាករឆ្លងដល់ទៅ១០នាក់។ យោងតាមការចេញផ្សាយរបស់រ៉យទ័រ ដែលសារព័ត៌មាន CNA យកមកចុះផ្សាយបានឲ្យដឹងថា Cyril Baille, Peato ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស់ ស្រោមដៃពេទ្យ ទឹកអាល់កុល និងឧបករណ៍វាស់កម្តៅ

ភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ... Read More »

រដ្ឋបាលសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ ទទួលម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌរដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោកសុខ ... Read More »