ព័ត៌មានទាន់ហេតុការណ៍៖
'

ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសក្រីក្រជុំវិញពិភពលោក បង្ការកូវីដ-១៩

ការឆ្លងរាលដាលកូវីដ-១៩ នៅទូទាំងពិភពលោក មកទល់យប់ថ្ងៃទី ២៥ខែកុម្ភៈ បានកើនឡើងដល់ទៅជាង១១៣លាននាក់ និងស្លាប់ជាង២,៥លាននាក់ ។ ប្រទេសនៅជុំវិញពិភពលោក បានខិតខំ ប្រជែងគ្នាដើម្បីបានវ៉ាក់សាំង មកចាក់ជូនពលរដ្ឋ ឲ្យបានលឿនបំផុត ដើម្បីទប់ស្កាត់ ការឆ្លង និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ... Read More »

អ្នកសារព័ត៌មានមួយក្រុមតូច ហាក់ដូចជាបានដើរហួសពីតួនាទីភារកិច្ចរបស់ខ្លួន

ភ្នំពេញ, លោកមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកសារព័ត៌មានបរទេសកម្ពុជា (OPCC) នៅថ្ងៃទី២៥ ខែកុម្ភៈ ... Read More »

ប៉ូលិសអាល្លឺម៉ង់សម្រុកចូលទីតាំងដែលឃោសនាទស្សនៈក្រុមអ៊ិស្លាមជ្រុលនិយម

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានឲ្យដឹងថា ក្រុមJama’atu Berlin មាន២ក្រុម គឺស្ត្រីមួយក្រុមនិងបុរសមួយក្រុម ដែលបានផ្សព្វផ្សាយទស្សនៈ អ៊ិស្លាមជ្រុលនិយម គាំទ្រការវាយប្រហារភេរវកម្ម។ នៅថ្ងៃទី២៥ខែកុម្ភៈ កម្លាំងប៉ូលិស អាល្លឺម៉ង់ បានសម្រុកចូលតំបន់ Brandenburg ក្នុងទីក្រុងប៊ែរឡាំងដើម្បីស្រាវជ្រាវអង្គការមួយដែលបានហាមប្រាមដំណើរការដោយសារតែឃោសនាទស្សនៈអ៊ិស្លាមជ្រុលនិយម បង្កអសន្តិសុខក្នុងសង្គម ... Read More »

នាយករដ្ឋមន្ត្រីវៀតណាមយល់ព្រមឱ្យរដ្ឋបាលរដ្ឋធានីហាណូយ និង ហៃផុង អាចទិញវ៉ាក់សាំងដោយខ្លួនឯង

ចំពោះសំណើទិញវ៉ាក់សាំងដោយខ្លួនឯងដើម្បីបានចាក់ជូនពលរដ្ឋក្នុងតំបន់ទាន់ពេលវេលា នាយករដ្ឋមន្ត្រីវៀតណាម បានសម្រេចឲ្យទីក្រុងហាណូយនិង ទីក្រុងហៃផុង អាចទិញវ៉ាក់សាំងប្រឆាំងកូវិដ-១៩ ដោយខ្លួនឯង។ នាយករដ្ឋមន្ត្រី ង្វៀង សឹងភុក បានផ្តល់ការអនុញ្ញាតដល់ទីក្រុងហាណូយ និង ហៃផុង អាចទិញវ៉ាក់សាំងដោយខ្លួនឯង។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងសុខាភិបាលជួយណែនាំក្នុងការទិញវ៉ាក់សាំង ... Read More »

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងប្រជុំពិភាក្សា ឈូសឆាយស្ថាបនាបើកផ្លូវចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅទីតាំងសម្បទានដីសង្គមកិច្ច

ខេត្តពោធិ៍សាត់ ៖លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងប្រជុំពិភាក្សា ឈូសឆាយស្ថាបនាបើកផ្លូវចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកសកម្មភាព អាជីវកម្ម លើទីតាំងពាក់ព័ន្ធ ៦កន្លែង ដោយសារកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សាធារណជន និងជនបរទេស ដែល កំពុងស្នាក់នៅ ប្រកបរបរអាជីវកម្មគ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រាបថា៖ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ... Read More »

រដ្ឋបាលខេត្តកណ្ដាល សូមធ្វើការពន្យារពេល ឬកាត់បន្ថយអ្នកចូលរួមឲ្យមានចំនួនតិច ចំពោះការរៀបចំមង្គលការ ឬរៀបចំពិធីផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្តាល ៖ យោងស្ថានភាពពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីករាលដាលខ្លាំង ដែលចាំបាច់ក្នុងការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំពិធីមង្គលការចូលរួមកម្មវិធីផ្សេងៗដែលមានមនុស្សច្រើន រដ្ឋបាលខេត្ត សូមស្នើរដ្ឋបាលក្រុង ស្រុកគ្រប់ស្រុក អនុវត្តនូវការងារចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដូចខាងក្រោម ... Read More »

អ្នករាយការណ៍ព័ត៌មានរបស់ BTV News បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ « ស៊ីណូហ្វាម » ដែលជាជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ប្រទេសចិន

ភ្នំពេញ៖ បើតាមការបញ្ជាក់អោយដឹងពី Page BTV បានអោយដឹងថា, អ្នករាយការណ៍ព័ត៌មានរបស់ BTV News បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ « ស៊ីណូហ្វាម » ដែលជាជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ប្រទេសចិន ខណៈដែលកម្ពុជាត្រូវប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់វិធានការការពារ និងឆ្លើយតបបន្ទាន់។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន៧៥ទីតាំងដើម្បីពង្រឹងវិធានការគ្រប់គ្រងទីតាំងទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត

      ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី២៥ខែកុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ មានចំនួន៧៥ទីតាំងហើយ នៅរាជធានីភ្នំពេញ។ ជុំវិញការងារនេះលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ពង្រឹងវិធានការគ្រប់គ្រងកន្លែងបិទទីតាំងទាំងអស់នេះឲ្យបានតឺងរុឹង និងម៉ឺងម៉ាត់បំផុត ... Read More »

ក្រសួងមហាផ្ទៃ ផ្ញើសារលិខិតជូនដំណឹងដល់រដ្ឋបាលរាជធានី-ខេត្ត អំពីការផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា,យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជម្រាបជូន លោក លោកស្រី ... Read More »

ក្រុមបាតុករគាំទ្រនិងក្រុមបាតុករប្រឆាំងយោធាមីយ៉ាន់ម៉ាប៉ះទង្គិចគ្នានៅទីក្រុង Yangon

នៅថ្ងៃទី២៥ ខែកុម្ភៈ មីយ៉ាន់ម៉ាមានបាតុកម្មពីរផ្សេងគ្នា ដោយបាតុករមួយក្រុមគាំទ្រយោធា និងបាតុករមួយក្រុមទៀតប្រឆាំងនឹងការដឹកនាំដោយយោធា ។ ក្រុមបាតុករ ប្រមាណ១ពាន់នាក់គាំទ្រយោធា បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Yangon ។ ជាមួយគ្នានេះដែរ ក្រុមបាតុករប្រឆាំងការដឹកនាំដោយយោធា ក៏បានធ្វើបាតុកម្មដែរ ហើយមានការប៉ះទង្គិចគ្នាកើតឡើងនៅកណ្តាលទីក្រុង ... Read More »

នគរបាលចុះផ្អាករោងការដើម្បីបង្ការនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៤កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សហការជាមួយអាជ្ញាធរឃុំ និងប្រធានមណ្ឌលសុខភាព បានចុះផ្អាកដំណើរការនៃពិធីអាពាហ៍ពិពាហ៍ និងបុណ្យផ្សេងៗ និងធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនជាម្ចាស់កម្មវិធីឲ្យយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធបញ្ហាជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលមកដល់បច្ចុប្បន្ននេះ ... Read More »

ដោយសារតែលុយ! ខូចអនាគត បាត់បង់ការងារ ខណ:ខ្លួនជាមន្ដ្រីពន្ធនាគារខេត្តកណ្ដាល ចេញមុខរត់ការដោះលែងមនុស្សមិនបានសម្រេច និងជាអំពើល្មើសច្បាប់

ខេត្តកណ្ដាល៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាប់ឃាត់ខ្លួនមន្ដ្រីពន្ធនាគារខេត្តកណ្ដាលម្នាក់ ពាក់ព័ន្ធការរត់ការដោះលែងមនុស្សចេញពីគុក ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ឈានដល់លោកស្រី ពេជ្រ ម៉ារ៉ែន ចៅ​ក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ​ តុង ដារ៉ា ... Read More »

ពិតជាក្លាហានមែន! ពួកចោរឆក់ទូរស័ព្ទបានហេីយនារីរងគ្រោះជិះម៉ូតូដេញបុកផ្តួល

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយព្យាយាមបង្កើនល្បឿនម៉ូតូដើម្បីគេចខ្លួនប៉ុន្តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗ រួចហើយបើកម៉ូតូបុកផ្តួលទេីបត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅ ចំណុចមុខផ្ទះលេខ៦៦ តាមផ្លូវលេខ ៣១៧ ... Read More »

អភិបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២

ភ្នំពេញ៖ បើយោងតាមព័ត៌មាន បញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ... Read More »

ឪពុកជាប់រវល់បូមទឹកបៀយកត្រីមិនបានមើលកូនធ្វើឱ្យកូនលង់ទឹកស្លាប់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានលង់ទឹកបៀស្លាប់ បន្ទាប់ពីឪពុកម្ដាយមានការធ្វេសប្រហែសរវល់ចុះបូមទឹកយកត្រីដោយទុកកូនចោលកាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុឪពុកម្ដាយដែលរស់នៅក្នុងស្រុកកំពង់រោទ៍បាននាំកូនប្រុសរងគ្រោះឈ្មោះ រិន គង់ អាយុ៣ឆ្នាំ៦ខែ មកលេងផ្ទះជីតាបង្កើតនៅភូមិកើតហេតុខាងលើ។ ... Read More »

ជនជាតិបារាំងប្រើប្រាស់អាវុធខុសច្បាប់ មានសារធាតុញៀន សមត្ថកិច្ចកំពុង​រៀបចំ​បំពេញបែបបទបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ច​កម្ពុជា​កំពុង​រៀបចំ​បំពេញបែបបទ​ដើម្បី​បណ្តេញ​បុរស​ជនជាតិ​បារាំង​ម្នាក់​ចេញពី​កម្ពុជា បន្ទាប់ពី​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ឃាត់ខ្លួន​ កាលពី​ថ្ងៃទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ចំណុច​បរិវេណ​ក្នុង​បុរី​សុភមង្គល ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ស្នាក់នៅ​ដោយ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​បង្ក​ការអុកឡុក​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ នេះ​បើតាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ ម្សិលមិញ។ ... Read More »

រថយន្ត​ពីរ​គ្រឿងឆេះខ្ទេច​ និងមួយគ្រឿងទៀតក្រឡាប់​លើចិញ្ចើម​ថ្នល់​ជាតិ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ យ៉ាងហោចណាស់រថយន្តចំនួន​​៣​គ្រឿង​ បានរងការខូចខាត ក្នុងនោះ​​បណ្តាលឱ្យ​​ឆាប​ឆេះ​​អស់​២​គ្រឿង និងមួយគ្រឿងទៀត​ក្រឡាប់​លើចិញ្ចើម​ថ្នល់​ជាតិ​ ខណៈដែល​រថយន្តទាំង៣គ្រឿង​នេះ​ បាន​​បុក​គ្នាយ៉ាងពេញទំហឹង​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅជួយអន្តរគមន៍បាញ់ពន្លត់ផងដែរ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់នេះ​ បានកើតឡើង ​​នារសៀលថ្ងៃទី​២៥ កុម្ភៈ ស្ថិតនៅផ្លូវក្រវាត់ក្រុង​ខេត្ត​ព្រៃវែង ។ បេីតាមសេចក្តីរាយការណ៍បឋម​នៅក្នុង​ហេតុការណ៍ខាងលើនេះ​ ... Read More »

លោក​ ស​ សុខា​ ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​លោកទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ។ ... Read More »

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ នៅក្នុងជំនួបរវាងលោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ ... Read More »

ករណី​ភ្លេីងឆេះទីតាំងឡឥដ្ឋ​មួយ​កន្លែង​នៅ​តំបន់​ស្វាយប៉ាក​ ព្រោះ​តែ​កម្មករ​ធ្វេសប្រហែស​ក្នុងការដុតឥដ្ឋ

ភ្នំពេញ​៖​ បេីតាមការ​អះអាងពីលោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការ​នគរបាលខណ្ឌឫស្សីកែវ​ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះថា​ ករណី​ភ្លេីងឆេះទីតាំងឡឥដ្ឋ​មួយ​កន្លែង​នៅ​តំបន់​ស្វាយប៉ាក​ម្សិលមិញនេះ​ ដោយ​សារតែ​កម្មករ​ធ្វេសប្រហែស​​ក្នុងការដុតឥដ្ឋ​ ឡើងកំដៅបង្កជាអគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឲ្យរងការខូច​ខាត​រោង​ប្រក់​ស័ង្កសី​ចំនួន​២​ និង​កម្ទេច​ក្រណាត់​រាប់​តោន។ ក្នុងហេតុការណ៍នេះ​ ​បង្ក​ឲ្យមន្ត្រី ... Read More »

មន្ត្រីយោធាម្នាក់សង្ស័យជិះម៉ូតូលឿនរេចង្កូតដួលបោកក្បាលស្លាប់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​បុរសម្នាក់ដែលគេស្គាល់ថាជាយោធាត្រូវបានអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យដោយសង្ស័័យថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​៣ឈានចូល​ព្រឹក​​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ​​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩-១៣០ ស្ថិត​ក្នុងភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​ចាន់ សុធី  ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារការ៖​ ការចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់-ស្ពាន នៅខេត្តចំនួន៤ ដើម្បីទទួលបានគុណភាពល្អប្រសើរតាមស្តង់ដារបច្ចេកទេស

ភ្នំពេញ​៖​ លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយកសាធារណការ និងលោក ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក រស់ បរម អគ្គនាយករងថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នៅថ្ងៃទី២៤ ដល់ទី២៦ ... Read More »

វេណេហ្ស៊ុុយអេឡា បណ្តេញឯកអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេសជាការសងសឹក

កន្លងមកថ្មីៗនេះ សហគមន៍អឺរ៉ុប បានសម្រេចដាក់បញ្ចូលមន្ត្រីវេណេហ្ស៊ុយអេឡា១៩ រូបផ្សេងទៀតក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយចាត់ទុកថាមន្ត្រីទាំងនោះបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។ ភ្លាមៗនោះដែរ វេណេហ្ស៊ុុយអេឡាបានព្រមានបណ្តេញមន្ត្រីអឺរ៉ុបចេញពីប្រទេសរបស់ខ្លួន ។ សហគមន៍អឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីវេណេហ្ស៊ុយអេឡាកើនឡើងដល់៥៥រូបហើយ ក្នុងនោះបានហាមប្រាមធ្វើដំណើរចូលអឺរ៉ុបនិងបង្កកទ្រព្យសម្បត្តិ។ ដើម្បីតបតនឹងសកម្មភាពរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសវណេហ្ស៊ុុយអេឡាលោក Jorge Arreaza ... Read More »

រឿងនិទានខ្លីបែបអប់រំ ៖ ក្រួច និងអ្នកបង្វឹកស្ទាំង

ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានចំណងជើងថា ” ក្រួច និងអ្នកបង្វឹកស្ទាំង “  កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឲ្យចាប់សត្វមកធ្វើជាអាហារ ។ ក្រួច គឺជាសត្វត្រូវប៉ាន់ជាងគេ ។ថ្ងៃមួយ មានបុរសម្នាក់ បន្ទាប់ពីទើបតែចាប់បង្វឹកសត្វស្ទាំងបានមួយរយៈ បានដាក់អន្ទាក់ដើម្បីចាប់សត្វផ្សេងៗ ។ មានសត្វក្រួចមួយ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅបន្តចុះសម្រុះសម្រួលករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកថ្មី

ភ្នំពេញ៖ នៅ​​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះផ្អែកតាមគោលការណ៍ដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកថ្មី ... Read More »

កូនអកត្តញ្ញូកាប់ក្បាលឪពុកមួយកាំបិតព្រោះខឹងទះកំផ្លៀងមួយដៃ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងឪពុកទះកំផ្លៀងមួយដៃ បានស្ទុះទៅយកកាំបិតផ្គាក់កាប់ក្បាលឪពុកបណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

ទើបតែចេញ​ពីពន្ធនាគារ​ថ្មីៗ​ ​ក្រុមគ្រួសារ​មិនចាប់អារម្មណ៍ចង.ក​​សម្លាប់ខ្លួនឯង​បាត់

ខេត្តកំពង់ធំ៖ បុរសម្នាក់​ ខណៈដែលខ្លួនទើបតែចេញ​ពីពន្ធនាគារនាពេលថ្មីៗ​ ដែល​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​​វាយ​ម្ដាយ​បង្កេីតខ្លួនឯង​ ហេីយ​មានសតិមិនល្អស្រាប់តែចង.ក​​សម្លាប់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង​២ និង​៤៦នាទីថ្ងៃ​ទី​២៤ ​កុម្ភៈ​ ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ ​​ តាមប្រភពព័ត៌មានពី​សមត្ថកិច្ចមូលដ្ឋាន​ ... Read More »

ទីក្រុង​សៀងហៃ៖​ ទោះបីជាមានការរីករាលដាល នៃCOVID-19​ ក៏ដោយ​ ខ្លួនបានបង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមាន

អន្តរជាតិ​៖ បើយោងតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ទីក្រុងសៀងហៃ របស់ចិន ត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖​ បេីទោះបីជាផលប៉ះពាល់ នៃការរាតត្បាតពីជំងឺ COVID-19 ក៏ដោយ​ ទីក្រុងសៀងហៃ នៅតែមិនប្រែប្រួល និងភាពធន់នឹងសេដ្ឋកិច្ច កាលពីឆ្នាំមុន។ ... Read More »

UEFA បើកការស៊ើបអង្កេតបន្ទាប់ពី Ibrahimovic បានរំលោភបំពានជាតិសាសន៍ពេលប្រកួតជាមួយក្រុម Red Star

សហព័ន្ធបាល់ទាត់អឺរ៉ុបបានអះអាងថា UEFA បានបើកការស៊ើបអង្កេតផ្នែកវិន័យមួយបន្ទាប់ពីខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic របស់ក្រុម AC Milan រងការរំលោភបំពានប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួត Europa League កាលពីសប្តាហ៍មុនជាមួយក្រុម Red Star Belgrade ... Read More »