ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចក្រឡាហោម ស ខេង ដាក់ចេញអនុសាសន៍៧ចំណុចដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងផែនការសកម្មភាពជាតិ ឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ បើយោងទៅតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ចំនួន៧ចំណុចដល់ក្រសួង ស្ថាប័នជាតិ និងវិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តទប់ស្កាត់អំពើហិង្សាលើស្ដ្រី ... Read More »

អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិម៉ិ​ក​ស៊ិ​ក​ ត្រូវរដ្ឋអាជ្ញាលេីកលែងទោស​ ពាក់ព័ន្ធករណីគ្រឿងញៀន

អន្តរជាតិ៖​ បេីយោងតាម​សេចក្តីថ្លែងការណ៍របស់ការិយាល័យ​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​ក​ បានបញ្ជាក់ថា រដ្ឋអាជ្ញា​នឹងមិន​បន្ត​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ប្រឆាំងលោក​ឧ​ត្ត​ម​សេនីយ៍ Salvador Cienfuegos Zepeda ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​សហរដ្ឋអាមេរិក ពីបទ​សហការ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទេ​។​ ជាក់ស្តែងសេចក្តីថ្លែងការណ៍ដដែល​ បានបញ្ជាក់យ៉ាងដូច្នេះ​ថា​៖ «​ការសន្និដ្ឋាន​ចុងក្រោយ​ដែល​ឈានដល់​ការឯកភាព​នោះ គឺថា ... Read More »

អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបសម្ដែងការគួរសមរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបសម្ដែងការគួរសមរបស់លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង ... Read More »

ម៉ូតូហុងដាឌ្រីមបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កឃ្លុបពេញទំហឹងបណ្ដាលយុវជនអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនពេលមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កឃ្លុបដឹកនំលក់យ៉ាងពេញទំហឹងបណ្ដាលយុវជនអ្នកបើកម៉ូតូហុងដាឌ្រីមរងរបួសជាទម្ងន់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១នៅចំណុចផ្លូវសប៊ិតកែងផ្លូវសួនសម្ដេចហ៊ុន សែន ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសបើកម៉ូតូសណ្ដោងរុឺកម៉កបានប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុគាត់បើកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CX-៩៤៧២សណ្តោងរុឺម៉កឃ្លុបដោយមានគ្នា២នាក់ក្នុងគោលបំណងដឹកយកនំទៅឱ្យម៉ូយ លុះមកដល់ផ្លូវសួនច្បារសម្តេចហ៊ុន ... Read More »

រដ្ឋបាលសាលាខេត្តបានរៀបចំផ្សព្វផ្សាយស្តីពីហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ២០២១

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តបានរៀបចំផ្សព្វផ្សាយហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធនៃមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមការរៀបចំ របស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺនដុល្លារ ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម»

ភ្នំពេញ៖ ដោយយោងតាម ប្រភពRoyal du Cambodge បានឲ្យដឹងថា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត២០គ្រួសាររស់នៅក្នុងសង្កាត់បឹងត្របែក

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន២០គ្រួសារដែលរស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ ... Read More »

លោក នេត្រ ភក្ត្រា ៖ ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិនឹងធ្វើឱ្យការអភិរក្សព្រៃឈើមានភាពប្រសើរឡើង

ខេត្តមណ្ឌលគិរី៖ គោលន​យោបាយរ​បស់​រា​ជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុជា ដែលមានក្រ​សួងបរិ​ស្ថាន​ជាសេនាធិការ​បាននិងកំពុងតែគ្រប់គ្រងតំបន់អភិរក្សនៅក្នុង​ប្រ​ទេ​​​សកម្ពុជា គឺកា​រកសាងរបងរស់រឹងមាំ​​នៅក្នុងតំបន់កា​រពា​រធ​ម្ម​ជា​តិទាំ​ង​អស់ ហើ​យ​រ​ប​ង​​រ​ស់​​​ដែលក្រសួងបរិស្ថានបានគិតនោះគឺប្រជាសហគមន៍ ដែលកំពុងរស់នៅជុំវិញតំ​បន់​កា​រ​ពា​រ​ធ​ម្មជាតិ និ​ង​នៅក្នុងតំបន់ការពា​រធម្ម​ជាតិមួ​យចំ​នួន​ ​តាម​រយៈ​ការ​ផ្ត​ល់​នូ​វ​ការគាំទ្រ​ទៅលើ​ប​ច្ចេ​ក​ទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗដើម្បីបង្កើនចំ​ណូ​ល​គ្រួ​សា​ររប​ស់​ពួ​ក​គា​ត់ ។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា ... Read More »

លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិ ស្តីពិ ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩ – ២០២៣”

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩ ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

ដំណឹងល្អរីករាយ ! វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់កម្ពុជានាកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា , វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានាកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកស្រីបានបញ្ជាក់ទៀតថា ... Read More »

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ អះអាងថា៖ ថៃ​នឹងមិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនមាន​សុវត្ថិភាព​ឡើយ

 អន្តរជាតិ៖​ ​នៅ​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាសថា ថៃ​នឹងមិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនមាន​សុវត្ថិភាព​ឡើយ ហើយ​វ៉ាក់សាំង​ដែល​ថៃ​នឹង​ប្រើ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ឱ្យ​ចប់សព្វគ្រប់​សិន​។ មិនតែប៉ុណ្ណោះ​លោក ប្រា​យុទ្ធ​ សង្កត់ធ្ងន់ថា៖ ... Read More »

មិនតិចទេ!សមត្ថកិច្ចជំនាញ(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី Borax ១៥គីឡូក្រាមនិងនំចំរុះ ចំនួន ១៧គីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្រុករំដួល

     ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី  Borax និងនំចំរុះជាច្រើនគីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្ថិតនៅឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១។ លោក ផឹង ... Read More »

លោក នេត្រ ភក្ត្រា ៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក!

     ខេត្តមណ្ឌលគិរី៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក! ។ នេះជាការថ្លែងអោយដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ខណៈលោកបានដឹកនាំអ្នកសារព័ត៌មាន និងមន្ត្រីបរិស្ថាន ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា, ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ពីព្រោះដើម្បីបង្កើនផលិតភាពផលិតកម្មទាមទារចាំបាច់គឺដើមទុនដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ... Read More »

រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ និងបញ្ចប់ទទួលថវិកាបន្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។  សូមបញ្ជាក់ជូនថា,គិតមកដល់ថ្ងៃទី១៨ ខែមករា ... Read More »

ជនសង្ស័យម្នាក់ពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ត្រូវនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃម្នាក់ ក្នុងចំណោម០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ។ ជនសង្ស័យឈ្មោះ ប៉ិក ឌត ... Read More »

រថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសទិសបុករងរបួសធ្ងន់ម្នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកចំកង់ក្រោយផ្នែកខាងស្តាំយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះប៉ន ប៉េង ... Read More »

លោក ស សុខា បន្តអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនសិស្សនៅវិទ្យាល័យអប់រំពិសេស បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា «ការជម្រាបលារបស់អ្នកស្ម័គ្រចិត្ត JICA»

    ភ្នំពេញ៖ ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជាបានសរសេរថានៅថ្ងៃទី ១៨ ខែមករា អ្នកស្ម័គ្រចិត្ត JICAចំនួន៣រូប ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជាបានជួបសម្ដែងការគួរសមជាមួយលោកឯកអគ្គរាជទូត មិកាមិ។ ពួកគាត់បានបំពេញការងារផ្នែកកែលម្អប្រព័ន្ធលូបង្ហូរទឹក បណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់យុវជន និងអប់រំកាយនៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០១៩។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ... Read More »

លោក អុល ប៉ុណ្ណា ស្នងការរងខេត្តកណ្ដាល ,សមនឹងសម្ដេចក្រឡាហោម ស ខេង វិន័យរបស់កងកម្លាំងនគរបាលជាតិ មែន

    ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។ ក្នុងនោះក៏បែកធ្លាយថា, ... Read More »

ហេតុអ្វីបានជាអាមេរិកជ្រើសរើសថ្ងៃទី​២០ខែមករាសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី?

តើអ្នកដឹងទេថា ហេតុអ្វីបានជាអាមេរិកសម្រេចយកថ្ងៃទី​២០ ខែមករា សម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី ដោយមិនជ្រើសរើសយកថ្ងៃផ្សេងក្រៅពីនេះ? ពេលដំបូង ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក គឺនៅថ្ងៃទី៤ ខែមីនា។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៣៧​រហូតមកដល់ពេលនេះ គឺជ្រើសយកថ្ងៃទី២០​ខែមករា ​ហេតុអ្វីបានជាយកថ្ងៃនេះ? នៅថ្ងៃទី​២០ ខែមករានេះ លោកបៃឌិន ... Read More »

David Abraham ផ្លាស់ពី Bundesliga ទៅកាន់អាហ្សង់ទីន ដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់

ខ្សែការពារ David Abraham បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Eintracht Frankfurt នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសអាហ្សង់ទីនដោយហេតុផលគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១៨ មករា។ ខ្សែការពារ និងជាប្រធានក្រុម ... Read More »

កីឡាករ៧២នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងកម្មវិធីAustralian Open

សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី១៨ មករា ២០២១ថា កីឡាករវាយតឺន្នីសចំនួន៧២នាក់ឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដែលស្នាក់នៅ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅលើជើងហោះហើរទី៣សម្រាប់ការប្រកួតពានរង្វាន់ Australian Open។ ចំណែកកីឡាករ២៥នាក់ទៀតដែលភាគច្រើនគិតថា ជាអ្នកមិនបានឆ្លងនៅលើយន្ដហោះពីដូហាទៅទីក្រុងមែលប៊នក៏ត្រូវនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់របស់ពួកគេរយៈពេល១៤ថ្ងៃមុនការប្រកួត។ Heather Watson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៧២នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ... Read More »

Theo Hernandez និង Calhanoglu តេស្តវិជ្ជមានជំងឺ COVID-១៩

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ AC Milan ចំនួន២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលការធ្វើតេស្តកាលពីចុងសប្តាហ៍មុន ហើយពេលនេះពួកគេទាំង២បាននៅដាច់ដោយឡែកពីគេ និងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតកាលពីយប់មិញផងដែរ ពេលដែល AC Mailan ប៉ះក្រុម Cagliari ... Read More »

វីដេអូខួបកំណើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានគេប្រើដើម្បីបោកថានឹងផ្តល់រង្វាន់៥ពាន់ដុល្លារ

    ភ្នំពេញ៖ រូបភាពនៃការបោកប្រាស់ជាច្រើនបាននិងកំពុងតែកើតមានឡើងនៅលើបណ្តាញសង្គមនានា។ រូបភាពបោកប្រាស់ថ្មីមួយត្រូវបានគេសង្ស័យថាជាអំពើបោកប្រាស់ដោយការយកវីដេអូរបស់តារាចម្រៀង ឆន សុវណ្ណារាជ ដែលធ្លាប់បានបង្ហោះជាច្រើនខែយកមកធ្វើការផ្សាយផ្ទាល់(Live) លើគណនីហ្វេសប៊ុកថ្មីមួយដាក់ឈ្មោះលោក និងឲ្យអ្នកបានចូលមើលធ្វើសកម្មភាពមួយចំនួន។ ការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ២០២១នេះ ។ ហ្វេសប៊ុកដែលគេសង្ស័យថាជាគណនីយក្លែងក្លាយបង្កើតដោយជនទុច្ចរិតនោះបានដាក់ឈ្មោះជាភាសាអង់គ្លេស Chhorn_ ... Read More »

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកសត្វឆ្កែបណ្តាលឲ្យដួល ទៅនិងថ្នល់ត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធ័ម នៅស្រុកព្រៃនប់

    ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយយុវជនម្នាក់ជិះម៉ូតូបុកសត្វឆ្កែមួយក្បាល បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តមួយគ្រឿងកិនស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី១៩មករា២០២១លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

មេក្រុម​ហ៊ុន Samsung​ ក្រោយពាក់ព័ន្ធពីបទ​ផ្តល់​សំណូកឲ្យ​អតីត​ប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំកន្លះ​

 អន្តរជាតិ៖​ លោក Lee Jae-yong អនុប្រធាន និង​ជា​អ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung នៅ​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ២០២១  ត្រូវបាន​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ​។បន្ទាប់ពីអ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទ​ក្នុង​សំណុំរឿង​ផ្តល់​សំណូក និង​កិបកេង​ប្រាក់ ... Read More »

លោក ស សុខា អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយកម្មវិធី “វោហារឆ្នើម បាត់ដំបង”

    ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយភរិយា ... Read More »