ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេសម៉ិចស៉ិក អះអាងថា៖ ចិនសន្យាផ្ដល់កម្ចី ១ពាន់លានដុល្លារ ដើម្បីទទួលបានវ៉ាក់សាំង COVID-19

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយដកស្រង់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ិកស៉ិកថា៖ ប្រទេសចិនគ្រោងនឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ដើម្បីអាចឲ្យបណ្តាប្រទេស នៅទូទាំងតំបន់អាមេរិកឡាទីន និងដែនកោះ Caribbean អាចទទួលបានវ៉ាក់សាំង ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំបុកគូទរថយន្តស្ទួចពីក្រោយបាក់ជើងឆ្វេងសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តស្ទួចក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូនោះបាក់ជើងខាងឆ្វេងរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ... Read More »

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៤វត្តក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណាបានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារនាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៤ ... Read More »

អាជ្ញាធរខេត្តសៀមរាប៖ ចុះផ្អាកទីតាំងខារ៉ាអូខេ ចំនួន៣កន្លែងទាំងយប់ ក្រោយលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ខេត្តសៀមរាប៖ ទីតាំងហាងខារ៉ាអូខេ (KTV) ចំនួន៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកទាំងយប់។ យោងតាមប្រភពព័ត៌មានពីក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចទីតាំងទាំង ៣កន្លែងនោះរួមមាន៖ខារ៉ាអូខេយីហោ “ម៉ាយ ... Read More »

អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្ត

ខេត្តកោះកុង៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ... Read More »

បុរសម្នាក់ដួលបោកក្បាលលង់ទឹកស្លាប់ពេលចុះទៅជួយកូនដែលរកកលលង់ទឹកនៅល្បាក់ទឹកធ្លាក់ក្បាលឆាយ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលនាំក្រុមគ្រួសារទៅលេងនៅទីរមណីយដ្ឋាននោះ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកកលលង់ទឹក តែចៃដន្យអាក្រក់ពេលចុះទៅជួយក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។ សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ... Read More »

តុលាការសម្រេចចោទប្រកាន់ ជនជាតិចិន ១១នាក់ ពីបទចាប់ជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក គុជ គឹមឡុងអ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាតិចិន ចំនួន១១នាក់ ពីបទចាប់ជំរិតមនុស្សទារប្រាក់ និងបទបង្ខាំងមនុស្សដោយខុសច្បាប់រួចហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដាថ្មីៗនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ... Read More »

ស្ត្រីកម្មការិនីរោងចក្រម្នាក់លួចម៉ូតូអ្នកធ្វើការជាមួយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ស្ត្រីសង្ស័យជាកម្មការិនីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចហើយមកពិនិត្យកាំម៉ារាសុវត្តិភាពក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត។ ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុង ភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះសែន សាវីន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិអង្គតាមោគ  ឃុំប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះល័ស ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញម៉ូតូកង់បី ១០០គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ជានិច្ចកាល ... Read More »

នៅខែសីហា ខាងមុខនេះ៖ កម្ពុជា-ចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖  កម្ពុជា–ចិន នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺមុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រមាណ២០ភាគរយពីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កែសម្រួលប្រព័ន្ធចរាចរណ៍តំបន់ភ្លើងស្តុប ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡា លើចិញ្ចើមផ្លូវហើយ

ភ្នំពេញ ៖  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងការអ៊ុតកៅស៊ូនៅខាងជើងផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ចប់ហើយ ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »

នៅថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ... Read More »

ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។ ​មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ... Read More »

អាជីវកម្មខ្នាតតូចនៅកម្ពុជា​នៅតែមានក្តីសុទិដ្ឋិនិយម​លើ​អនាគត​របស់ខ្លួន ទោះបីជា​មានវត្តមានជំងឺកូវីដ-19 ក្ដី

ភ្នំពេញ៖ថ្ងៃទី២៣ ខែកក្ដដា  ទោះបីជាអាជីវកម្មខ្នាតតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលកើតចេញពីការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំងនោះនៅកម្ពុជាភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មរបស់ពួកគេ។ នេះបើយោងតាមការរកឃើញរបស់របាយការណ៍ស្ទង់មតិមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ ៥២ ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅកម្ពុជាបានឲ្យដឹងថាថ្វីត្បិតពួកគេនៅតែប្រឈមនឹងបញ្ហាអាជីវកម្ម ជាពិសេសបញ្ហាលំហូរសាច់ប្រាក់វិនិយោគក្ដី  ក៏ពួកគេនៅតែមានសុទិដ្ឋិនិយម ចំពោះអាជីវកម្មរបស់ពួកគេដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយឈ្មោះថា «ស្ថានភាពអាជីវកម្មខ្នាតតូច»  ចេញផ្សាយដោយក្រុមហ៊ុនFacebook ... Read More »

ហាងខារ៉ាអូខេយីហោហុងកុងលួចលាក់បើកឲ្យភ្ញៀវចូលច្រៀងត្រូវនគរបាលខេត្តកណ្ដាលធ្វើការណែនាំឱ្យគោរពតាមកិច្ចសន្យា

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ហាងខារ៉ាអូខេយីហោហុងកុង លួចលាក់បើកឲ្យភ្ញៀវចូលច្រៀងមិនស្ដាប់ការណែនាំរបស់ក្រសួងពាក់ព័ន្ធនោះ លោកឧត្តមសេនីយ៍ត្រី​ឈឿន សុចិត្ត​ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ រឿន​ ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះធ្វើអន្តរាគមន៍កាលពីយប់ថ្ងៃទី២២ ខែកក្កដា ... Read More »

កោះតៃវ៉ាន់នឹងប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍​China Airlines បញ្ចៀសការយល់ច្រឡំថាជារបស់ចិន

អន្តរជាតិ៖ សភាតៃវ៉ាន់បានអនុម័តប្តូរឈ្មោះ​ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះនេះដើម្បីបញ្ចៀស​ការយល់ច្រឡំថាជាក្រុមហ៊ុនអាកាសចរណ៍របស់ចិន​។ សារព័ត៌មាន ​AFP បានផ្សាយថា​ក្រុមអ្នកបង្កើតច្បាប់​កោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកក្កដា បានបោះឆ្នោត​ប្តូរឈ្មោះក្រុមហ៊ុន​ China Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ក្នុងគោលដៅបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុន​របស់ចិន។ ក្រុមហ៊ុន China Airlines (CAL) ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ... Read More »

ចិន នឹងវៀតណាមបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែកក្កដាថ្មីៗនេះ មានកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការដឹកនាំចិន – វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ ។ នេះបើយោងតាមទីភ្នាក់ងារAKP ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​នេះ។ លោក Wang Yi ... Read More »

ដំរីដ៏ឯកាមួយក្បាលឈ្មោះ Kaavan មានវ័យ ៣៣ឆ្នាំ កំពុងធ្វើដំណើរពីប៉ាគីស្ថានមករស់នៅកម្ពុជាវិញ

អន្តរជាតិ៖ បើយោងតាមការឲ្យដឹងរបស់អ្នកជំនាញសត្វក្នុងប្រទេសប៉ាគីស្ថាន លោក Safwan Shahab Ahmad បានឲ្យដឹងនៅថ្មីៗនេះថាសត្វដំរីដ៏កំសត់មួយក្បាលឈ្មោះ Kaavan បានបញ្ជេញអាកប្បកិរិយាខុសប្រក្រតីហាក់បីដូចជាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដៃគូរបស់វាឈ្មោះSaheli បានស្លាប់តាំងពីឆ្នាំ ២០១២មកម្លេះ ហើយវាត្រូវនៅឯកោតែម្នាក់ឯង ។ ដោយសារតែមូលហេតុទាំងអស់នេះ ... Read More »

រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម

ភ្នំពេញ៖ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ... Read More »

បុរសម្នាក់ស្លាប់ អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ, មន្រ្តីជំនាញសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គ

   ខេត្តត្បូងឃ្មុំ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថាមានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោក កែវ ... Read More »

លោកស្រី ឡោក ខេង ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នូវកម្មវិធី យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2Leader

ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្រ្តី (Women ... Read More »

ឃាត់ខ្លួនមន្ត្រីប៉ូលិសអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ៧នាក់ ពាក់ព័ន្ធរឿងលួចរត់ពន្ធគ្រឿងញៀននិងចាប់មនុស្សធ្វើទារុណកម្មដោយខុសច្បាប់

អន្តរជាតិ៖ យោងតាមសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា មន្ត្រីប៉ូលិសចំនួន ០៧នាក់មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានឃាត់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលួចរត់ពន្ធគ្រឿងញៀននិងចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ... Read More »

អ្នកទេសចរកាន់តែចាប់អារម្មណ៍តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ

ខេត្តរតនគិរី៖ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរីបានកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។ យោងតាមការឲ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីភ្ញៀវទេសចរចូលមកលេងកំសាន្ដនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង គិតចាប់ពីខែមករា រហូតដល់ខែ កក្កដា ឆ្នាំ២០២០ មានចំនួន ២៧ក្រុម មានចំនួនមនុស្សសរុប១០៧នាក់ ... Read More »

ចៅហ្វាយខេត្តមណ្ឌលគិរី គិតយ៉ាងណា ខណៈសម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយ​ស្រាវជ្រាវ​ករណី​ ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​

ខេត្តមណ្ឌលគិរី៖ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ បានចេញសេចក្ដី​សម្រេច​ស្ដីពី​ ការ​បង្កេីត​ក្រុម​ការងារ​អន្តរក្រសួង​ ដេីម្បី​ចុះសិក្សាស្រាវជ្រាវ​ លេីករណី​ការកាប់រាន​ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃខុស​ច្បាប់​ ... Read More »

សែលកាតផ្តល់ជូនកាដូនៅចុងសប្តាហ៍នេះឥតគិតថ្លៃដល់អតិថិជនរបស់គម្រោង 4U ទាំងអស់

ភ្នំពេញ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន ... Read More »

ក្រសួងសុខាភិបាលប្រកាសរកឃេីញការផ្ទុះឡើង នៃជំងឺឈីកគន់ហ្គន់យ៉ានៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖​ មន្ត្រីក្រសួង​ សុខា​ភិបាលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចេញសេចក្តីជូនព័ត៌មានពី​ ការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikungunya) ហៅកាត់ថា ឈីក (CHIK)​ ស្ថិតនៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈសេច​ក្តីជូនដំណឹងខាងលេីបាន​បញ្ជាក់ថា​ ក្នុងពេលថ្មីៗនេះ ... Read More »

Cellcard អបអរអតិថិជនឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ នៅក្រុងប៉ោយប៉ែត

សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់១០០ ... Read More »

លោកត្រាំ​ប្រកាសថានឹងបន្តបិទស្ថានកុងស៊ុលចិននៅអាមេរិកបន្ថែមទៀត

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងបន្តបិទ​ស្ថាន​កុងស៊ុលចិនជាបន្តទៀត​​ ក្រោយ​ពីប្រកាសបិទស្ថានកុងស៊ុលនៅទីក្រុង Houston។នៅពេលនេះដែរ​អាមេរិក​បានស្នើឲ្យចិនបន្តបិទស្ថានកុងស៊ុល​នៅរដ្ឋតិចសាស់ ជាបន្តទៀត។​​ ពាក់ព័ន្ធនឹងការបិទស្ថានកុងស៊ុល​ចិន​នៅទីក្រុង Houston​នេះ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក​​​ ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍​និងអាស៊ីប៉ាស៊ីហ្វិក​លោកDavid Stilwell បានលើកឡើងពីមូលហេតុដែលឱ្យនាំអាមេរិក​បិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ។ ... Read More »

ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី

ភ្នំពេញ៖ បើយោងតាមសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសត្វ ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី។ គេឃើញមានវត្តមានក្ងោករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ការពារធម្មជាតិ។ អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។ ក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ... Read More »