ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃនេះ ! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឲ្យដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។  ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន ... Read More »

ជនជាតិចិនសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងសង្ស័យស្រវឹងធ្លាក់ភ្នែកមិនគោរពច្បាប់ចរាចរណ៍បើកលើសល្បឿនកំណត់ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្មានអ្នករបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ២១៧ ក្បែរសាលាដំបូងរាជធានីភ្នំពេញស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា ... Read More »

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ លោក សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា»នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងក្រុមកីឡាករទេសចរណ៍ Off-road ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាម មួយកន្លែងក្បែរផ្សារដើមគ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដោយមានបទបញ្ជាពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាអោយចុះបង្ក្រាបជាក់ស្ដែងទីតាំងកត់កន្ទុយលេខឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ស្រី ០១នាក់ ដកហូតកន្ទុយលេខ នឹង លទ្ធផលឆ្នោតមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ... Read More »

លោក ស សុខា ៖ សមិទ្ធផលថ្មីៗ ត្រៀមទទួលសិស្ស-និស្សិត ចូលសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា , សាកលវិទ្យាល័យជាតិមានជ័យ ជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ ដែលបាន និងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ... Read More »

ព័ត៌មានបឋម៖ ជនដៃដល់! បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីកំពុងឡោមព័ទ្ធនៅស្រុកកោះញែក

ខេត្តបណ្ឌលគិរី៖ ព័ត៌មានទាន់ហេតុការណ៍ ខណៈនេះ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ព្រៃមួយកន្លែងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងការ តាមប្រមាញ់ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។  បើតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីជនដៃដល់បានបេីករថយន្ត​បុក​បារ៉ាស់​សមត្ថកិច្ច​ហេីយរត់ចូលព្រៃ​ ។  ចំណែក​ប្រពន្ធ​ជនដៃដល់​ដែល​រត់​ទៅជាមួយប្ដី​សមត្ថកិច្ច​ឃាត់ខ្លួនបានហេីយ ។  សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ... Read More »

លោកត្រាំអាចរងការចោទប្រកាន់ពីបទដាក់គំនាបទៅលើថ្នាក់ក្រោមដើម្បីក្រឡាស់លទ្ធផលបោះឆ្នោត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានដាក់គំនាបទៅលើមន្ត្រីក្នុងរដ្ឋ​ Georgia ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតរបស់លោកបៃឌិន ។ សកម្មភាពខាងលើរបស់លោកត្រាំគឺជាការបំពានច្បាប់ព្រហ្មទណ្ឌ។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ខ្សែអាត់សំឡេង​នូវការសន្ទនារបស់ប្រធានាធិបតី ត្រាំនិងលោកBrad Raffensperger​ លេខារដ្ឋ Georgia ស្តីពីការក្រឡាស់លទ្ធផលបោះឆ្នោត​ក្នុងរដ្ឋនេះ​។ រដ្ឋ​Georgia ... Read More »

ក្រសួងយុត្តិធម៌ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់ អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ ទៅកាន់ទីតាំងថ្មី

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ក្រសួងយុត្តិធម៌មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ រួមមាន ... Read More »

លោក ហ៊ុន ម៉ាណែត បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី១

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ពៅ សំអាតនាយកសាលាពលទាហានទី១ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

facebook ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ថា, ឃាត់ខ្លួនលោកផ្កាយ១ ហេង គាហុង ហើយ, និងបន្តនីតិវិធីកសាងសំណុំរឿងទៅតុលាការ

ខេត្តកណ្ដាល៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនបណ្តាញសារព័ត៌មាន សាធារណជន និងម្ចាស់គណនីហ្វេសបុក​ឈ្មោះ Sien San ដែលបានផ្សព្វផ្សាយមានខ្លឹមសារ​ថា «សូមឯកឧត្តម ប្រធាន ... Read More »

រថយន្តក្រុងដឹកទាហានស៊ីរី​រងការវាយប្រហារ ស្លាប់​១៥នាក់

នៅថ្ងៃទី​៤ខែមករា​អង្គការសិទ្ធិមនុស្សស៊ិរី (SOHR) បានឲ្យដឹងថា មានមនុស្ស១៥នាក់​ស្លាប់​​ភាគច្រើនជាទាហានរដ្ឋាភិបាលស៊ីរី​ ដោយរងការវាយប្រហារពីក្រុមប្រដាប់អាវុធ​សំដៅទៅលើរថយន្តដឹកទាហាន ។ ការវាយប្រហារកើតឡើងនៅយប់ថ្ងៃទី៣ខែមករា នៅតំបន់ Wadi al-Azib ស្ថិតនៅក្នុងខេត្តHama ប្រទេសស៊ីរី​ ។ ក្រៅពីអ្នកស្លាប់មានមនុស្ស១៥នាក់ផ្សេងទៀតរងរបួស។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ ... Read More »

កូវីដ​-១៩ទម្រង់ថ្មីរកឃើញនៅអាហ្វ្រិកខាងត្បូង គ្រោះថ្នាក់ជាងនៅក្នុងប្រទេសអង់គ្លេសទៅទៀត

នៅថ្ងៃទី៤ខែមករាឆ្នាំ​២០២១ កូវីដ-១៩​ទម្រង់ថ្មី​ ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក ​Matt Hancock បានបញ្ជាក់ថា​ កូវីដ-១៩​ទម្រង់ថ្មី​ ដែលទើបតែរកឃើញក្នុងប្រទេសអាហ្វ្រិកគឺគ្រោះថ្នាក់​ជាងកូវីដ​-១៩​ដែលបានរកឃើញ​ក្នុងប្រទេសអង់គ្លេស​ទៅទៀត។ កូវីដ-១៩ទម្រង់ថ្មី​គឺឆ្លងរាលដាលយ៉ាងលឿនបំផុត​។ លោក ​Matt Hancock មានប្រសាសន៍ទៅកាន់សារព័ត៌មាន ... Read More »

Update ៖ លោកផ្កាយ១ ហេង គាហុង យកកាំភ្លើងវាយក្បាលសន្ដិសុខនៅស្រុកអង្គស្នួល មហាជនចង់ឲ្យផ្ដន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្ក កុំមានវប្បធម៌អន្តរាគមន៍

ខេត្តកណ្ដាល៖ ជើងខ្លាំងជាយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខបណ្ដាលឲ្យដួលសន្លប់នោះ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅអយ្យការយោធា ។ ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន​ ក្រោយពីធ្វើសកម្មភាពកាច់សោ.កម៉ូតូគេ

ភ្នំពេញ៖ ជនសង្ស័យបីនាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច​ ហើយពេលកំពុងជិះរត់គេចខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកអន្តរាគមន៍ដែលល្បាតតាមផ្លូវដេញតាមឃាត់ខ្លួនបានម្នាក់និង២នាក់ទៀតរត់គេចខ្លួនបាត់​ ស្រមោល។  ​    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក​ថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមិន តាមផ្លូវលេខ៣៧១ ... Read More »

លោក ស សុខា ៖ ផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង

ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន ... Read More »

អាណិតខ្លាំងណាស់!! បុរសវ័យចំណាស់ម្នាក់​ត្រូវរថយន្តបែនដឹកខ្សាច់បេីកពីក្រោយបុកនិងកិន​បណ្ដាលឲ្យដាច់ជើងម្ខាង

ភ្នំពេញ ៖​ ពិតជាគួរឲ្យអាណិតខ្លាំងណាស់​! ខណ:ដែលបុរសវ័យចំណាស់ម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយហើយកិនទាំងមនុស្សនិងម៉ូតូអូសប្រហែលជាង១០ម៉ែត្រទើបអ្នកបើកបញ្ឈប់រថយន្ត ធ្វេីឲ្យជនរងគ្រោះដាច់ជេីងម្ខាងរងរបួសធ្ងន់​ ។  ​   ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤​ ខែមករា​ ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដែកចំការដូងតាមបណ្ដោយផ្លូវលេខ២១៧​ ស្ថិតក្នុងភូមិម័ល ... Read More »

វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ ត្រូវរដ្ឋាភិបាលឡាវ​ ​ចាក់​លើ​ក្រុមគ្រូពេទ្យនិង​បុគ្គលិក​សុខាភិបាល

អន្តរជាតិ៖​ បើតាម​ការចុះផ្សាយ​របស់​កាសែត Vientiane Times​ បាននិយាយថា​ រដ្ឋាភិបាលឡាវ​ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm លើ​ក្រុមគ្រូពេទ្យ​មួយចំនួន ដែល​ព្យាបាលនិង​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។នេះ​បើតាម​ការអះអាង​របស់ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ លោក Bounkong Syhavong ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យ ប្រជុំដាក់ផែនការដល់កម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការដល់មេបញ្ជាការកម្លាំងអន្តរាគមន៍តាមបណ្តាលគោលដៅ របស់កងពលសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ ... Read More »

កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតតាមបណ្តាយព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្អមសំណ

ខេត្តកណ្តាល ៖ កងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធនៅក្នុងអង្គភាព១០០% ដោយមិនអនុញ្ញាតិឲ្យកងកម្លាំងចេញក្រៅអង្គភាពប្រសិនពុំមានបទបញ្ជា ឬកិច្ចការងារចាំបាច់ណាមួយនោះទេ ទាំងនេះគឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីក្រៅចូលក្នុងអង្គភាព និងបានត្រៀមកម្លាំងរងចាំធ្វើកិច្ចអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមសេចក្ដីណែនាំ និងបទបញ្ជាបានដាក់ចុះ។ ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទីទី០៤ មករា ... Read More »

អភិបាលខេត្តព្រះសីហនុចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៥៧គ្រួសារ

ខេត្ពព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា  ឆ្នាំ២០២១ លោកជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក គួច ចំរើន ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ជាមួយបទចម្រៀងកម្ពុជាមាតុភូមិខ្ញុំ បងស្រាយដោយកញ្ញា ផន ស្រីខួច និង កញ្ញា ចំរើន សុភក្រ្ត ។ ក្នុងនោះដោយលើកឡើងថា, ... Read More »

សាហាវមែន ប្អូនថ្លៃអ្នកធំនិងជាយោធាពាក់ផ្កាយ១ នៅអយ្យការយោធា ដកកាំភ្លើងបញ្ចូលគ្រាប់ រួចវាយសន្តិសុខសន្លប់ស្ដូកស្ដឹង

ខេត្តកណ្ដាល៖ ព័ត៌មានបឋម ! សាហាវខ្លាំងណាស់ ដកកាំភ្លើងខ្លីពីចង្កេះ បញ្ចូលគ្រាប់រួចវាយទៅលើសន្តិសុខម្នាក់ ដួលក្រោមថ្លុកឈាម។ ប្រជាពលរដ្ឋបានលើកឡើងថា, នេះឬអ្នកមានលុយ និងមានអំណាច ហៅសន្តិសុខមកវាយបំបែកក្បាលដួលក្នុងថ្លុកឈាមបែបនេះ?  ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង២២នាទី ថ្ងៃទី០៤ ខែមករា ... Read More »

លោក​ មៀច សុផាន់ណា​ នាំយកអំណោយសម្ដេចក្រឡាហោម ផ្ដល់ជូនពលរដ្ឋខ្វះខាតជីវភាពចំនួន១០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំមេសរប្រចាន់

ខេត្តព្រៃវែង៖​ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ៦រោចខែបុស្សឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះលោកនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃអនុប្រធានក្រុមការងារចុះជួយស្រុកពារាំង ... Read More »

កម្លាំងទាហាននឹងបញ្ជូនលោកបៃឌិន ​ទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែង

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន នឹងទទួលបានការហែហមពីកម្លាំងទាហានទៅកាន់សេតវិមាន ក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូលរួច។ គណៈកម្មការរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី(PIC) នៅថ្ងៃទី​៣ខែមករា​បានប្រកាសថា​ក្រោយស្បថចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករា​ លោកបៃឌិន នឹងទទួលបានការ​ដង្ហែពីកម្លាំងទាហាន​ទៅកាន់សេតវិមាន ជំនួសក្បួនព្យុហយាត្រា​ពីវិមានកាពីតូលទៅកាន់សេតវិមានដូចទម្លាប់របស់ប្រធានាធិបតីមុនៗ។ លោក​Tony Allen ប្រធានគណៈកម្មការ PIC​បានប្រកាសថា «នៅក្នុងពិធី​ស្បថចូលកាន់តំណែង ... Read More »

អំណោយម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីប្រគល់និងទទួលដល់រដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ហើយ

ប្រទេសនេប៉ាល់៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខនត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសនេប៉ាល់នៅវេលាម៉ោង១១ថ្ងៃត្រង់ម៉ោងនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។ ពិធីប្រគល់ និងទទួល ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុច ... Read More »

កម្ពុជា​ ការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០​ទទួលចំណូលជាង៤៨០លានដុល្លារ

ភ្នំពេញ៖ ប្រទេសកម្ពុជា​ ការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ​ ទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក,នេះបេីតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលពីពេលថ្មីៗនេះ។ បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះប្រទេសកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ... Read More »

ប្រវត្តិប្រាសាទខ្មែរ÷ប្រវត្តិប្រាសាទបក្សីចាំក្រុង

តាមឯកសារបញ្ជាក់ថា ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ... Read More »

ជនសង្ស័យម្នាក់ដែលតែងតែបង្កការអុកឡុក និងប្រើហិង្សាត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលតែងតែបង្កការអុកឡុក និងប្រើហិង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅក្នុងមូលដ្ឋាន ជាមួយគ្នា ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ឃឹម បញ្ញា ហៅ ... Read More »

ចិន ប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​CPTPP​,នេះបេីតាមការអះអាងពីនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា

អន្តរជាតិ៖​ ​បេីតាមការលេីកឡេីងរបស់លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៣ ខែមករា បានបញ្ជាក់ថា ប្រទេសចិនប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ មិនតែប៉ុណ្ណោះ​លោកនាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ អះអាងថា ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​ដែលមាន​ក្រុមហ៊ុន​រដ្ឋ​ច្រើន ជា​រឿង​សំខាន់​។ ... Read More »

ឥណ្ឌាអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតក្នុងប្រទេស ជាបន្ទាន់

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ឥណ្ឌាបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតក្នុងប្រទេសឥណ្ឌាផ្ទាល់ ។ តាមសេចក្តីប្រកាសពីនាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា(DCGI)បានឲ្យដឹងថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឈ្មោះ Covaxin ផលិតដោយក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ... Read More »