ព័ត៌មានទាន់ហេតុការណ៍៖
'

តើបងប្អូនធ្លាប់ទៅកម្សាន្តនៅតំបន់សហគមន៍ អេកូទេសចរណ៍ជីផាត ទេ..?

ខេត្តកោះកុង៖ អេកូទេសចរណ៍ជីផាត គឺស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុង​តំបន់ឧទ្យានជាតិ​ជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា។ ដើម្បីអាចទៅទស្សនា​សហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ... Read More »

ក្លឹប Leeds United ឡើងទៅលេងក្របខ័ណ្ឌកំពូលអង់គ្លេសPremier League ក្រោយខកខានអស់១៦ឆ្នាំ

កីឡាអន្តរជាតិ៖ ក្លឹប Leeds United ត្រូវបានកក់កៅអីទៅលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League បន្ទាប់ខកខានមិនបានចូលរួមលីកកំពូលមួយនេះរយៈពេល១៦ឆ្នាំហើយ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។ ក្លឹប Leeds United បានលេងក្នុងក្របខ័ណ្ឌទី២របស់អង់គ្លេសនៅរដូវកាលនេះ ... Read More »

គង់ ច័ន្ទស្រីមុំ តារាស្រីដែលបង្កើតគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា គង់ ច័ន្ទស្រីមុំ នៅតែបន្តរក្សាភាពលេចធ្លោររបស់ខ្លួនជាបន្តបន្ទាប់លើវិស័យសិល្បៈ។ នាងត្រូវបានគេចាត់ចូលជាតារាដែលមានគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន។ គ្រប់កម្មវិធីជួបជុំនានា គង់ ច័ន្ទស្រីមុំ និងស្វាមីតែងរំលេចឲ្យឃើញពីភាពច្នៃប្រឌិតខ្ពស់លើការរៀបចំតុបតែងខ្លួនទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនជាដើម។ តារាស្រី និងអ្នកជំនួញម្នាក់ដ៏ជោគជ័យក្នុងរង្វង់សិល្បៈកម្ពុជា ដោយជានិច្ចកាល ... Read More »

ការបញ្ជូនសារពីរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ការយល់ដឹងទាំងអស់គ្នា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ៖ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ... Read More »

ក្លឹប Manchester City កំពុងសំឡឹងមើលយុវជន Diego Rosa របស់ប្រេស៊ីល

កីឡាអន្តរជាតិ៖ ក្លឹបយក្សមេឃខៀវ Manchester City កំពុងចរចាលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យជំទង់ Diego Rosa ពីក្លឹប Gremioរបស់ប្រេស៊ីល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ សារព័ត៌មាន UOL បានរាយការណ៍ថា កីឡាករវ័យ១៧ឆ្នាំរូបនេះមានការកោតសរសើរពីក្រុម Manchester City ... Read More »

ខ្សែប្រយុទ្ធ Martinelli របស់ក្រុម Arsenal នឹងអវត្តមានពីការប្រកួតរហូតដល់ចុងឆ្នាំ២០២០

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli នឹងត្រូវអវត្តមានរហូតដល់ចុងឆ្នាំ ២០២០បន្ទាប់ពីទទួលការវះកាត់ជង្គង់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។ កីឡាករ ... Read More »

បុរសម្នាក់បើករថយន្តលឿនបុករះរថយន្ត៤គ្រឿងហើយជ្រុលបុករបងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​​លឿន​​ជ្រុល​ចង្កូត​ទៅបុក​រះ​រថយន្ត​៤គ្រឿងចតនៅចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ដាច់កាឡេកង់ទៅមុខលែងរួច។ ​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅតាមបណ្តោយផ្លូវលេខ១៧៤ ក្នុង​សង្កាត់​ផ្សា​រថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា ... Read More »

កីឡាករបាល់ទាត់នៅលីកកំពូលរ៉ូម៉ានី៦នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់អាជីពរ៉ូម៉ានីលោក Justin Stefanបានប្រកាសកាលពីថ្ងៃសុក្រថា កីឡាកររបស់ក្រុមDinamo នៅលីកកំពូលរ៉ូម៉ានីចំនួន៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ លោក Justin Stefan បានបន្តថា “យើងមានការជូនដំណឹងពីក្លឹបDinamoថា កីឡាករ៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ក្រុមបានធ្វើតេស្តទៅលើកីឡាកររៀងរាល់១៤ថ្ងៃម្តងនៅឯគ្លីនិកឯកជនក្នុងស្រុកមួយ ហើយបានរកឃើញមានកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺនេះ។ ពួកគេត្រូវបានគេសាកល្បងធ្វើតេស្តឡើងវិញនឹងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃសុក្រ ... Read More »

យុវជនពីរនាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតដែលរួមដំណើរបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៤០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិ ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះប៊ុន ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយរថយន្តបើកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់

កណ្ដាល៖បុរសម្នាក់​ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្តធុនធំពេញមួយទំហឹង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០​ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។  មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ.ឡាំ វ៉ិច ... Read More »

កូរ៉េខាងត្បូងបន្តហាមពលរដ្ឋរបស់ខ្លួន​ទៅកាន់​៦ប្រទេស​

កូរ៉េខាងត្បូង៖ ក្រសួងការបរទេសកូរ៉េខាងត្បូង​ បានសម្រេចបន្តហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់​៦ប្រទេសដែលមានសន្តិសុខមិនអំណោយផល​ ប្រព័ន្ធគ្រប់គ្រងទន់ខ្យោយ​ អាចប្រឈមហានិភ័យនៃការវាយប្រហារភេរវកម្មខ្ពស់។ នៅថ្ងៃទី​១៧ ខែកក្កដា ក្រសួងការបរទេស​​កូរ៉េខាងត្បូង​បានសម្រេច​បន្តហាមប្រាម​៦ខែទៀតដល់ពលរដ្ឋរបស់ខ្លួនក្នុងការធ្វើដំណើរទស្សនកិច្ច កម្សាន្ត ទៅកាន់៦ប្រទេសមានដូចជា Iraq, Syria, Somalia, Afghanistan, Yemen, Libya ... Read More »

រូបភាព​ថតបានជិតព្រះអាទិត្យបំផុត ជាលើកដំបូង​(មានវីដេអូ​)

បរទេស៖ រូបភាពស្តីពីព្រះអាទិត្យ​ដែលថតបានដោយយានអវកាស Solar Orbiter ថតពីទីតាំង​គន្លងគោចររបស់ភពព្រះសុក្រ និងភព ​Mercury បង្ហាញពីការឆាបឆេះ​តូចៗ។ តាមសារព័ត៌មាន​Guardian ភ្លើងឆាបឆេះនោះគឺជាប្រភេទតូចៗនៃកាំរស្មីព្រះអាទិត្យដែលជាបាតុភូតមួយ អាចត្រូវបានគេសង្កេតឃើញជាមួយនឹងកែវពង្រីកពីផែនដី។ រូបភាពនេះត្រូវបានបញ្ជូនចេញពីយានអវកាស Solar Orbiter ក្នុងពេលបំពេញបេសកកម្មស្រាវជ្រាវ ដោយអង្គការអវកាសណាសា ... Read More »

ពលរដ្ឋអាមេរិក នាំគ្នាទៅទិញសៀវភៅ​ និយាយអំពីអាថ៌កំបាំង​របស់លោកត្រាំនិងគ្រួសារ

អន្តរជាតិ៖ សៀវភៅដែលជាស្នាដៃសរសេររបស់ក្មួយស្រីបង្កើតរបស់ប្រធានាធិបតីដូណាល់ ត្រាំ ​ដោយក្នុងនោះបានរៀបរាប់អំពីរឿងសម្ងាត់ជាច្រើនរបស់លោកត្រាំ និងសមាជិកក្នុងក្រុមគ្រួសារ។ គ្រាន់តែដាក់លក់ជាសាធារណៈភ្លាម មានសៀវភៅដល់ទៅជាង១លានក្បាលហើយបានលក់ដាច់នៅលើទីផ្សារ​។ នាង Mary Trump ដែលជាអ្នកសរសេរសៀវភៅ​មានចំណងជើងថា « ជាច្រើននិងមិនដែលគ្រប់គ្រាន់៖ គ្រួសារខ្ញុំបានបង្កើតបុរសដែលមានភាពគ្រោះថ្នាក់បំផុតលើពិភពលោក»។ នាង Mary ... Read More »

ថៃ៖ នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេស មកព្យាបាលជំងឺក្នុងប្រទេសខ្លួនវិញចុងខែនេះ តែត្រូវអនុវត្តតាមលក្ខខណ្ឌ

អន្តរជាតិ៖ អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ–១៩ ថៃលោក Taweesilp Visanuyothin បានបញ្ជាក់កាលពីថ្មីៗនេះថាអ្នកដំណើរដែលចង់មកព្យាបាលជំងឺនៅក្នុងប្រទេសថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា៖ មានលិខិតណាត់ជួបជាមួយវេជ្ជបណ្ឌិតក្នុងប្រទេសថៃត្រឹមត្រូវ ទទួលបានអនុញ្ញាតពីស្ថានទូតថៃ ណាមួយក៏បានក្នុងចំណោមស្ថានទូតនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកមានលិខិតបញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ហើយក្នុងករណីសង្ស័យអ្នកដំណើរអាចតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតផងដែរពេលទៅដល់ប្រទេសថៃ។ បើតាមសេចក្តីជូនដំណឹងជាផ្លូវការមួយរបស់អាជ្ញាធរថៃ បានបញ្ជាក់ថា ... Read More »

មនុស្ស​១៤១​នាក់​បាន​ស្លាប់ នឹងជាង​២,២​លាន​នាក់​ទៀត ត្រូវ​ជម្លៀស​ខ្លួន ដោយសារ​គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារទូរទស្សន៍​រដ្ឋ​ចិន CGTN បាន​រាយការណ៍​ថា យ៉ាងតិច​មនុស្ស​១៤១​នាក់​បាន​ស្លាប់ ឬ​កំពុង​បាត់​ខ្លួន នឹង​ជាង​២,២​លាន​នាក់​ទៀត បាន​ជម្លៀស​ចេញពី​ទីលំនៅ​ពួកគេ ដោយសារ​គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ដែល​ចាប់ផ្ដើម​តាំងពី​ខែមិថុនា​មក​ម្ល៉េះ ។ ទើបធ្វើឲ្យអាជ្ញាធរ​ចិន នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ ... Read More »

រថយន្តដឹកអីវ៉ាន់រេចង្កូតបុកឡើងខឿនចិញ្ចើមផ្លូវទៅបុកដើមឈើមួយដើមក្រឡាប់បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល

ភ្នំពេញ៖ រថយន្តឃ្លុបដឹកអីវ៉ាន់បើកលឿនពេករេចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវហើយជ្រុលទៅបុកដើមឈើមួយដើមក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និ៣៥ នាទីរសៀលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងក្រុមហ៊ុនអូសុីអាយស៊ីត្រង់ចំណុចមុខវិមានអាហារ ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4232 ចំណែកឯអ្នកបើកបររងរបួសស្រាលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក KIA ... Read More »

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អុិនធឺណេតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក

របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអុិនធឺណេតរបស់ក្រុមហ៊ុន Facebookការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អុិនធឺណេតរបស់ក្រុមហ៊ុនFacebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខបើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនAnalysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណ Facebook ឈ្មោះRado SamAun ផ្តល់រូបថត១សន្លឹកតាម Comment

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអរគុណ Facebook ឈ្មោះRado SamAun ផ្តល់រូបថត១សន្លឹកតាម Comment ជូនសម្តេច ហើយសម្តេចកំពុងតែគិតថា រូបថតនេះមិនដឹងថតពេលណា ... Read More »

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយ អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយ អគ្គិសនីកម្ពុជា (EDC)  និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម សម្រាប់ប្រជាជនក្នុង រាជធានីភ្នំពេញ​ ​​និងខេត្តកណ្តាល ... Read More »

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះដោយបញ្ហាជំងឺកូវីដ-១៩ដែលមានបណ្ណសមធម៌

     ខេត្តព្រះសីហនុ៖ នៅសាលាឃុំរាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ  និងលោកឧត្តមនាវីឯក អ៊ុក ... Read More »

ឃាត់មនុស្សប្រុសស្រី៦នាក់ករណីនេសាទត្រីខុសច្បាប់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបានឃាត់មុខសញ្ញាជនសង្ស័យប្រុសស្រី៦នាក់ដែលនេសាទត្រីខុសច្បាប់ ដកហូតស្បៃមុង ប្រវែង៣០ម៉ែត្រ អាគុយ និងអាំងវែរទ័រឆក់ត្រីមួយគ្រឿង ទូកមួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅទំនប់អាងទឹកដូនទយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ។ ... Read More »

ថ្ងៃ​ទី១៧ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៣៧៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី១៧ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៣៧៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ... Read More »

លោកចូ បៃឌិន រៃអង្គាសប្រាក់បានជាង ១០០ លានដុល្លារសម្រាប់ការឃោសនាបោះឆ្នោតក្នុងវគ្គទី២

អន្តរជាតិ៖ លោក ចូបៃឌិន និងមូលនិធិសម្រាប់ការឃោសនាបោះឆ្នោត​របស់លោក បានឈានមុខលើប្រធានាធិបតីដូណាល់ត្រាំ ​​ដោយលោក​បៃឌិនរកបានប្រាក់ ដល់ទៅជាង​១០០លានដុល្លារសម្រាប់វគ្គទីពីរ​។ បេក្ខភាពប្រធានាធិបតី ចូបៃឌិន និងគណកម្មការមូលនិធិរបស់លោក បានរៃអង្គាសបានប្រាក់ជាង​១០០លានដុល្លារ ដោយសារតែទទួលបានការគាំទ្រជាច្រើន ពី ក្រុមអ្នកជំនួញ​ ដែលមានបំណងចង់ឲ្យលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។ ... Read More »

មិនធម្មតា កូរ៉េខាងជើងផលិតមីស៊ីលដែលអាច​យកឈ្នះលើមីស៊ីលទំនើបៗ របស់អាមេរិក

អន្តរជាតិ៖ កូរ៉េខាងជើង​កំពុងតែផលិតមីស៊ីល​ ដែលអាចយកឈ្នះទៅលើមីស៊ីល​ទំនើបបំផុតរបស់អាមេរិក គឺ​Patriot, Aegis, THAAD ដែលអាមេរិកដាក់ពង្រាយនៅឧបទ្វីបកូរ៉េ។ តាមរបាយការណ៍ថ្មីបំផុត​របស់មជ្ឈមណ្ឌល ស្រាវជ្រាវរបស់សភាអាមេរិក(CRS) បានបញ្ជាក់ថា មីស៊ីល​៣ប្រភេទ​របស់កូរ៉េខាងជើង អាចឆ្លងផុតរាល់ប្រព័ន្ធការពារ​ របស់អាមេរិក។​ តាមរបាយការណ៍ រយៈពេលចុងក្រោយនេះកូរ៉េខាងជើង​បានខិតខំផលិតមីស៊ីលដែលមាន សមត្ថភាពខ្ពស់ ... Read More »

ការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ!

ភ្នំពេញ៖ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ! សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ត្រូវបានលើកយកមកពិភាក្សាកម្រិតឧត្តមមន្ត្រីនៃក្រសួងពាក់ព័ន្ធ ... Read More »

តើលោក អ្នកដឹងទេថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះបរមនាមអ្វី?

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិថា « ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិនិន្ទ្រធរាមហាក្សត្រ ... Read More »

ផ្លូវកាត់ចម្ការអំពៅជាផ្លូវដែលក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ជារៀងរាល់យប់

ខេត្តកំពង់ស្ពឺ៖ បទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែដោយសារតែការបើកដៃពីសំណាក់មន្ត្រីឧទ្យាននុរក្សដែលឈរជើងនៅស្រែកិនបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើជារៀងរាល់យប់ហើយក្នុងនោះផងដែរក្រុមឈ្មួញក៏បានត្រូវរ៉ូវជាមួយមន្ត្រីបរិស្ថាននិងសន្តិសុខយាមក្រុមហ៊ុនចម្ការអំពៅដោយបង់លុយជាថ្នូរនឹងការដឹកជញ្ជូនឈើកាត់តាមផ្លូវចម្ការអំពៅឆ្ពោះទៅគោលដៅរៀងៗខ្លួន។ ជាក់ស្ដែងគោយន្តដឹកឈើអារប្រភេទឃ្នាបប្រមាណជាជិតបួនម៉ែត្រគូបត្រូវបានក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចស្រែកិនអនុញ្ញាតឱ្យដឹកចេញពីតំបន់អភិរក្សជាថ្នូរនឹងការបង់លុយរបស់ក្រុមថៅកែឈើទៅឱ្យអស់លោកមន្ត្រីបរិស្ថានទាំងនោះដែលមានឈ្មោះធឿន ជាកូនចៅរបស់លោកហ៊ុល ម៉ារ៉ា ប្រធានស្តីទីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គោយន្តរបស់ថៅកែឈើឈ្មោះ ម៉ុន បានបើកចេញពីចំណុចគោលដៅបរិស្ថានឈរជើងហើយយកមកលាក់ទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងឋិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលម្ចាស់ផ្ទះក៏ជាអ្នករកស៊ីឈើដូចគ្នាដែរហើយត្រូវបានគេស្គាល់ថាឈ្មោះទូច។ ថៅកែឈើរូបនេះបានប្រើប្រាស់រូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមគោយន្តវិញ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល​នៃសម័យប្រជុំលើកទី៣៣ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ភ្នំពេញ​ ៖​ នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាបជូនដល់អង្គចៅក្រម និងសាធារណជនជ្រាបថា​ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៣ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់​ ជីវិតលើត្បូង ... Read More »

ព្រេងខ្មែរ÷ប្រវត្តិ វត្តបញ្ញាជី(នៅ​ខេត្ត​កំពង់ធំ)

នៅ​ក្នុង​ឃុំ​ត្បូង​ក្រពើ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ មាន​ភូមិ​មួយ​ឈ្មោះ​ថា ភូមិ​បញ្ញាជី ។ នៅ​ចំ​កណ្ដាល​ភូមិ​នោះ មាន​វត្ត​មួយ​ហៅ​ថា វត្ត​បញ្ញាជី ។ បាន​ជា​ហៅ វត្ត​បញ្ញាជី ព្រោះ​ឈ្មោះ​នេះ កើត​ពី​សាមណេរ ១ ... Read More »

តន់ ចន្ទសីម៉ា មានឱកាសចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ ខាំផែង

   ភ្នំពេញ៖ សាងភាពភ្ញាក់ផ្អើលជាថ្មីបន្តបន្ទាប់ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា តន់ ចន្ទសីម៉ា ស្រាប់តែបង្ហាញស្នាដៃច្រៀងបទចម្រៀងថ្មីរួមគ្នាជាមួយតារាចម្រៀងថៃលោក ខាំផែង។ នេះត្រូវបានគេចាត់ទុកថាជាជំហានថ្មីសម្រាប់តារាស្រីរូបនេះបន្ទាប់ពីនាងទទួលបានឱកាសច្រៀងបទចម្រៀងថ្មីរបស់ផលិតកម្មរួមទាំងការច្រៀងរួមគ្នាជាមួយតារាចម្រៀងក្នុងស្រុកល្បីឈ្មោះរួចមក។ ​បទចម្រៀងថ្មីជាច្រើនបទរបស់ តន់ ចន្ទសីម៉ា សុទ្ធតែផ្ទុះចេញការគាំទ្រខ្លាំងពីទស្សនិកជនពិសេសក្រុមយុវវ័យ។ ម្ចាស់បទ”ឡានសារ៉ែន” រូបនេះក៏ទើបនឹងបញ្ចេញបទមួយចំនួនដែលជាការច្រៀងរួមគ្នាជាមួយតារាចម្រៀងលំដាប់ជួរមុខ ... Read More »