ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តតូយ៉ូតាម៉ាទ្រីកឆ្លងចរន្តភ្លើងឆេះកណ្តាលផ្លូវពេលកំពុងបើកបរ

ខេត្តកំពង់ឆ្នាំង÷ រថយន្តម៉ាកតូយ៉ូតាម៉ាទ្រីក១គ្រឿងត្រូវបានភ្លើងឆេះហុយទ្រលោមកណ្តាលទ្រូងផ្លូវក្នុងពេលកំពុងក្រោយបានឆ្លងចរន្តភ្លើង។ ហេតុការណ៍ឆេះរថយន្តនេះបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងវេលាម៉ោង 9 និង 10 នាទីព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2020 នៅ តាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ ... Read More »

ឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោម៥នាក់ យកដុំថ្មគប់កញ្ចក់រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត និងនគរបាលក្រុងសិរីសោ​ភ័ណ បានស្រាវជ្រា និងឈានដល់ការចាប់ឃាត់ខ្លួន ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត។ មន្រ្តីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងម្នាក់ឈ្មោះម៉ៅ ... Read More »

លែងពិបាកហើយ! ទិញទំនិញ ពីប្រទេសចិន ផ្ញើទំនិញតាម វីរៈ ប៊ុនថាំ យកមកអោយដល់ផ្ទះ ចំណាយតិចហើយ ទុកចិត្តទៀត!

ភ្នំពេញ៖ ដោយមើលឃើញ ពីការវិវឌ្ឍន៍ ចំពោះការទិញ-លក់ ទំនិញអនឡាញ ទាំងក្នុងស្រុក និងក្រៅប្រទេស ក្រុមហ៊ុន វីរៈ ប៊ុនថាំ តែងតែអភិវឌ្ឍន៍ខ្លួនជានិច្ច ដើរតាមបច្ចុប្បន្នភាព នៃវិស័យឧស្សាហកម្ម ៤.០ ដែលបានផ្តល់សេវា ... Read More »

ថ្ងៃនេះ ! ធនាគារធំៗចំនួន២ បានបិទជាបណ្តោះអាសន្ន ក្រោយបុគ្គលិក២នាក់ បានឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានធនាគារចំនួន២ គឺ«ធនាគារ កាថេ យូណៃធីត» ស្ថិតនៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ និង «ធនាគារ ចិន-កាណាឌីយ៉ា » តាមមហាវិថីព្រះមុនីវង្ស ... Read More »

សមាជិកសភា​ច្រើនជាង ១៥០​រូប មកពី ១៨​ប្រទេស អំពាវនាវ​ឲ្យ​លោកស្រី ការី ឡាំ ធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​

ភ្នំពេញ៖ មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ត្រូវបានសមាជិកសភា​ច្រើនជាង ១៥០​រូប ដែល​មកពី ១៨​ប្រទេស បាន​អំពាវនាវ​ឲ្យ​លោកស្រីជួយធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​។ ខណៈដែលពួកគេ​ត្រូវបាន​អាជ្ញាធរចិន​ ចាប់ឃុំខ្លួន​នាពេល​ឆ្លង​សមុទ្រ​ទៅ​កោះ​តៃវ៉ាន់ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ក្រោយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន​។ ​សូមជម្រាបថា កាលពី​ខែសីហា​កន្លងទៅ ... Read More »

ប្រទះឃើញពស់ថ្លាន់ធំមួយក្បាលនៅលើដើមជ្រៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវបានគេប្រទះឃើញកំពុងធ្វើរង្វេលខ្លួននៅលើដើមជ្រៃមួយដើម។ ហេតុការណ៍នេះបង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល ២០ គីឡូក្រាម កំពុងរួមខ្លួនដេកនៅលើដើមជ្រៃ ... Read More »

ជំងឺកូវីដ-១៩ ឆក់ជីវិតអតីតប្រធានាធិបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ក្នុងអាយុ៩៤ឆ្នាំ

ទីក្រុងប៉ារីស៖ បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់អោយដឹងថា៖ អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ... Read More »

លោក ហ៊ុន ម៉ានី៖ អរគុណក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការ អរគុណក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង ។ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩ ភ្នំពេញ​: អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ​ បាននាំយកម៉ាស់ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារព្រៃទាដេីម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ-១៩។  ក្នុងការចុះចែកម៉ាស់នេះផងដែរមានការដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ។  ក្នុងឱកាដនោះលោក​ ... Read More »

យុវជនម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវបណ្តាលឲ្យដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ យុវជនជាចុងភៅម្នាក់បានបើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចេញពីផ្ទះសំណាក់ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ខាងមុខផ្ទះសំណាក់សារិកា២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សីហា អាយុ២៥ឆ្នាំ មុខរបរចុងភៅនៅភោជនីយដ្ឋានមួយកន្លែង ... Read More »

ថ្ងៃនេះក្រសួងសុខាភិបាល សម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកធនាគារចិនម្នាក់មានផ្ទុកមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ-១៩ ដោយយោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ។ លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាលសូមប្រកាសជូនសាធារណៈជ្រាបថា ... Read More »

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរការសណ្ឋាគារភ្នំពេញដូចធម្មតាវិញ បន្ទាប់ពីបិទអស់រយៈពេល៤ថ្ងៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យសណ្ឋាគារភ្នំពេញ បើកដំណើរការដូចធម្មតាវិញហើយ បន្ទាប់ពីសម្រេចបិទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយរកឃើញជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។ នេះបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ... Read More »

ក្រុមហ៊ុនផលិតកម្មវិធីល្បីៗដូចជា Master Chef និង The Voice ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអោយដឹងថា៖ កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Microsoft បានធ្វើការណែនាំក្រុមហ៊ុននានាឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារជំរិតទារប្រាក់ (Ransomware) ដែលគេឱ្យឈ្មោះថា DoppelPaymer។ មិនយូរប៉ុន្មានផងកាលពីចុងសប្ដាហ៍នេះក៏មានការលេចធ្លាយថា ក្រុមហ៊ុន Endemol Shine Group របស់ប្រទេសហូឡង់ត្រូវបានវាយប្រហារ ហើយព័ត៌មានមួយចំនួនត្រូវបានចែកចាយនៅក្នុងគេហទំព័រសម្រាប់ផ្សព្វផ្សាយព័ត៌មានបែកធ្លាយ។ ... Read More »

ក្រុមការងារជំនាញ បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមុិញ ក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ ដឹកនាំដោយលោក គុជ បញ្ញាសាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួង មន្ទីរទេសចរណ៍រាជធានីភ្នំពេញ អភិបាលរងខណ្ឌចំការមន និងចៅសង្កាត់ទន្លេបាក់ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ និងភរិយា អវិជ្ជមានកូវីដ-១៩ ក្នុងការធ្វើតេស្តលើកទី១

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ព្រមទាំងសហការី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងការធ្វេីតេស្តលេីកទី១ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ... Read More »

កម្មការិនីរោងចក្រម្នាក់ជិះម៉ូតូល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បុកគូទត្រាក់ទ័រចំទ្រុងរ៉ឺម៉កខាងក្រោយ រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ កម្មការិនីរោងចក្រម្នាក់បានរងរបួសធ្ងន់បន្ទាប់ពី បើកម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគូទត្រាក់ទ័រសណ្ដោងរឺម៉កមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាមទួលស្ដី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០ នាទីព្រលប់ថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២០ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកចន្រ្ទាបានឲ្យដឹងថានារីរងរបួសធ្ងន់មានឈ្មោះសឿន សៀន   អាយុ ២០ ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្នុងនោះរួមមាន៖ ទី១-បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន(កាណាឌីយ៉ាផ្លូវព្រះមុនីវង្សរាជធានីភ្នំពេញដែលបានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីអាយុ៣៦ឆ្នាំដែលរកឃើញវីរុសកូវីដ-១៩កាលពីថ្ងៃ២៩វិច្ឆិកា២០២០។ ... Read More »

អាមេរិកបង្កើតកំណត់ត្រា​មានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅជាង​២សែននាក់ក្នុងពេល​២៤ម៉ោង

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​២សែននាក់​ក្នុងមួយថ្ងៃ ​ ក្នុងនោះមាន​១សែននាក់​បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោក ​Robert Redfield អគ្គនាយក​មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងអាមេរិក(CDC) បានឲ្យដឹងថា រឿងអាក្រក់បំផុត ស្ថិតនៅខាងមុខនៅឡើយទេ ។ លោកបានព្យាករថា ... Read More »

ម៉ាស់ដែលសម្តេចតេជោ ប្រកាសបញ្ចេញបន្ថែមចំនួន២លាននោះបានទៅដល់ដៃប្រជាពលរដ្ឋជាបណ្ដើរៗហើយ

 ភ្នំពេញ៖ ក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានផ្ទុះឡើង នៅយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់ចំនួន២លានបន្ថែមទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដោយ១លានសម្រាប់រាជធានីភ្នំពេញ និង ១លានម៉ាស់ទៀតសម្រាប់ខេត្តសៀមរាប។ នេះជាលើកទី២ហើយដែលសម្តេច តេជោ បានបញ្ចេញម៉ាស់ចែកជូនដល់ពលរដ្ឋ ... Read More »

រ៉េត សារីតា ធ្លាប់បរាជ័យលើការប្រកួតជាច្រើនមុនពេលក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជា២០២០

   ភ្នំពេញ៖ កញ្ញា រ៉េត សារីតាបានក្លាយម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ យ៉ាងស្វិតស្វាញលើវិស័យនេះ។ រ៉េត សារីតា ... Read More »

បិសាចក្រហមចាញ់ PSG ធ្វើឲ្យពូលHមាន៣ក្រុមពិន្ទុស្មើគ្នា

ការប្រកួតក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ធ្នូនេះនៅក្នុងពូលH រវាងក្រុមបិសាចក្រហម Manchester United និងក្រុម PSGរបស់បារាំងបានបញ្ចប់ដោយក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ក្នុងលទ្ធផល៣ទល់១។ ... Read More »

ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាថេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ) និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាថេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ)រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចេញយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ... Read More »

មានជំងឺសរសៃប្រសាទយូរឆ្នាំ លួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅកាំជណ្តើរ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើល នៅព្រឹក ថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០ នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួន ភ្ជាប់នឹងបង្កាន់ដៃជណ្តើរឡើងទៅលើផ្ទះដោយជើងនៅលើកាំជណ្តើទី៣កម្ពស់ពីដី១.៣០ម៉ែត្រ ។ លោកវរសេនីយ៍ឯកមាស ... Read More »

រថយន្តកូរ៉េពីរគ្រឿងបេីកកៀរគ្នា​នៅចំណុចភ្លើងស្តុបចម្ការដូង​រួចជ្រុលទៅបុកកន្លែងលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ រថយន្តកូរ៉េពីរគ្រឿងបេីកកៀរគ្នានៅស្តុបចម្ការដូង​ ធ្វេីឲ្យរថយន្តមួយគ្រឿងខ្ទាតទៅបុកកន្លែងលក់សាច់អាំង​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យអ្នកលក់ដូរទីនោះរត់ចែកជេីងគ្នាបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០​ នៅត្រង់ចំណុចភ្លើងស្តុបបចម្ការដូង​ តាមបណ្តោយផ្លូវលេខ២១៧ កែងផ្លូវចូលសាលាកសិកម្ម​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ ... Read More »

ពិតជាខ្លាំងមែន!! រថយន្តហ្វដបុករថយន្តកូរ៉េក្រឡាប់ផ្ងារជើងនៅកណ្ដាលស្តុបណតប្រ៊ីត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយនស៊េរីទំនើបម៉ាកហ្វដមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉េនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងល្អដែរដែលអ្នកបើកបរទាំងសងខាងមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២០នៅចំណុចមុខភ្លើងស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤កែងនឹងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វដពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2BF-5215ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2V-0010បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលរថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យត្រឡប់ក្បាលទៅទិសខាងក្រោយវិញរួចក្រឡាប់ផ្ងារជើងម្ខាង។ចំណែករថយន្តហ្វដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ... Read More »

ជិះម៉ូតូលឿនពេកចាប់ហ្វ្រ័ងដួលបោកផ្ទប់នឹងឡំប្រឺតាកំពុងបើកឆ្លងផ្លូវរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណ:ដែលជិះម៉ូតូម៉ាកនិចក្នុងល្បឿនលឿនហើយចាប់ហ្រ្វ័ងដួលបោកផ្ទប់ទៅនឹងឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខក្រសួងពាណិជ្ជកម្មក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបរឡំប្រឺតាមួយគ្រឿងមិនចាំស្លាកលេខក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកឡំប្រឺតានោះក៏បានបត់មកខាងឆ្វេងដៃស្រាប់តែភ្លាមៗនោះមានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០

ភ្នំពេញ៖ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ​ នៅម្តុំខុនដូស្កាយឡាញ​ ខណ្ឌ៧មករា

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ​ នៅផ្លូវលេខ១៣៤​ ម្តុំខុនដូស្កាយឡាញ​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។ សូមជម្រាបថា ក្មេងប្រុសខាងលើនេះ មានអាយុប្រហែល៥ឆ្នាំ សម្បុរសស្លៀកខោជើងវែង ពណ៌ប្រផេះ អាវដៃខ្លីឆ្នូត ។ ... Read More »

ល្បីថា៖ អភិបាលរងខណ្ឌប្ញស្សីកែវនិងកម្លាំងបញ្ជាការឯកភាពខណ្ឌជាង១០នាក់ ត្រូវ PM ចាប់បង្ខាំង , តែលោក រ័ត្ន ស្រ៊ាង បញ្ជាក់ថា៖ មិនមែនករណីអ៊ីចឹងទេ ! (មានវីដេអូ)

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម Facebook ខណៈល្បីថា៖ លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ប្ញ​ស្សី​កែវ​និង​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ​ចំនួន​១៣​នាក់​ទៀត ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ ដែល​ដាក់​គោលដៅ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោរ ​ឃាត់ខ្លួន ខណៈ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​បាន​ដឹកនាំ​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ ... Read More »

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឈ្នះក្តីក្នុងតុលាការធម្មនុញ្ញបន្តដឹកនាំប្រទេស

តុលាការរដ្ឋធម្មនុញ្ញថៃ បានបើកសវនាការនៅថ្ងៃទី២ខែធ្នូ​ ដោយបានច្រានចោលពាក្យបណ្តឹងថាលោកប្រាយុទ្ធ ចាន់អូចា​ បានបំពានរដ្ឋធម្មនុញ្ញក្នុងការកាន់អំណាចដឹកនាំប្រទេស។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី​១៤៨នោះឡើយ ក្រោយពេលដែលលោកបានប្រើប្រាស់ទីតាំងយោធា ដើម្បីដឹកនាំប្រទេស បើទោះបីលោកបានលាចេញពីយោធា​នៅឆ្នាំ​២០១៤ ដើម្បីមកដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្ត្រីវិញក៏ដោយ។ សារព័ត៌មាន ... Read More »