ព័ត៌មានទាន់ហេតុការណ៍៖
'

រឿងព្រេងខ្មែរ ÷រឿង មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​សឹងតែរាល់​ថ្ងៃ ។ ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។ ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​នឹង​យក​សហាយ​ធ្វើ​ប្ដី, ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)

ភ្នំពេញ៖ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២ហ្សិត២ ផ្លូវព្រះនរោត្តមក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ... Read More »

លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២​០២០ ដោយមានការអនុញ្ញាតពី លោកឧត្តម​សេ​នីយ៍ត្រី សាត ... Read More »

សត្វកេងកងដ៏កម្របំផុត និងជាសត្វដ៏ស្អាត បានបង្ហាញខ្លួនទាំងហ្វូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកម្សិលមិញ

ភ្នំពេញ ៖ យើងដឹងហើយថា សត្វកេងកងគឺជាប្រភេទសត្វស្លាបដ៏កម្របំផុត ឈាននឹងជិតដាច់ពូជនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិរក្សការពារ សត្វដ៏កម្រនេះ ដើម្បីអោយវាបង្កើតកូន បង្កើតជាចៅតទៅទៀតនៅលើទឹកដីសុវណ្ណភូមិនៃយើង។  យើងពិតជាកម្រនឹងឃើញសត្វកេងកងបានបង្ហាញខ្លួនឲ្យប្រជាពលរដ្ឋទូទៅបានឃើញនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ... Read More »

លោក ឃួង ស្រេង បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយ ម៉ាស់ជាលើកទី២ចំនួន១លានម៉ាស់ សម្រាប់ចែកជូនពលរដ្ឋរស់នៅរាជធានី ភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩ដែលឆ្លងចូលសហគមន៍២៨ វិច្ឆិកា

      ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំណរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយជាម៉ាស់លើកទី២ចំនួន១លានម៉ាស់សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ... Read More »

ក្មេងជំទង់អាយុ១៥ឆ្នាំជនជាតិខ្មែរនៅអូស្ត្រាលីចាក់សម្លាប់ម្តាយបង្កើត​ លោកយាយនិងប្អូនស្រីរបួសធ្ងន់

ក្មេងប្រុសជនជាតិខ្មែរវ័យជំទង់អាយុ​១៥ឆ្នាំម្នាក់​​​រស់នៅប្រទេសអូស្ត្រាលី​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទចាក់សម្លាប់ម្តាយខ្លួនឯង និងធ្វើឲ្យលោកយាយ ព្រមទាំងប្អូនស្រីអាយុ៣ឆ្នាំម្នាក់រងរបួស​។ តាមសារព័ត៌មាន Dailymail ដែលបានផ្សព្វផ្សាយនៅថ្ងៃទី​១ខែធ្នូ ឆ្នាំ​២០២០ថា ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ​ទេព​ ចាន់ណា អាយុ​៤២ឆ្នាំស្លាប់ ក្រោយពីអំពើហិង្សាបានផ្ទុះឡើង​នៅ​ក្នុងផ្ទះស្ថិតក្នុងទីក្រុងមែលប៊ន។ ចំណែកក្មេងស្រីរងរបួសមានអាយុ៣ឆ្នាំនិងលោកយាយអាយុ៧០ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់។ ហេតុការណ៍ដ៏ឃោរឃៅនេះកើតឡើងនៅវេលាម៉ោង​​១រសៀលថ្ងៃទី៣០ខែវិច្ឆិកា ហើយស្ត្រីជាម្តាយរងរបួសធ្ងន់បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ... Read More »

លោកនេត្រ ភក្ត្រា ៖ អតីត បច្ចុប្បន្ន និងអនាគត

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបានបាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នក ទាំងនោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន! ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន! ចេញពីទឹកដី ... Read More »

ក្រសួងសាធារណការ ៖ ផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តី​ជូនដំណឹង​ស្តីពី​ ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០។ ... Read More »

ក្រសួងវប្បធម៌ ស្តារបឹងតាគមដើម្បីបង្កើនភាពទាក់ទាញទេសចរនិងបានទឹកសម្រាប់ពលរដ្ឋប្រើប្រាស់

ខេត្តបាត់ដំបង៖ ការស្តារបឹងតាគម (បឹងបុរាណ)មួយកន្លែងក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ជាគម្រោងរបស់ក្រសួងវប្បធម៌ តាមរយៈលោក កែវ រតនៈ អភិបាលខេត្តនិងអភិបាលស្រុក ដើម្បីបង្កើន ភាពទាក់ទាញភ្ញៀវទេសចរឡើងវិញ និងបានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ នេះបើយោងតាមការបញ្ជាក់ ... Read More »

ដំណឹងល្អពីខេត្តបាត់ដំបង! លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ សម្រាប់ថ្ងៃទី២៩- ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពរដ្ឋ នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ សម្រាប់ថ្ងៃទី២៩នឹង៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅខេត្តបាត់ដំបង គឺទទួលបាន ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់សម្តេច ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់យ៉ាងដូច្នេះថា «បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។ សូមបញ្ជក់ថា៖ អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ-១៩ ទាំង៣នាក់នេះរួមមាន៖ ... Read More »

បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តជាមួយវត្ថុតាងគ្រឿងញៀនមួយកញ្ចប់ធំ

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជូនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំទៅសាលាដំបូងខេត្ត បន្ទាប់ពីបង្រ្កាបបានថ្មីៗនេះ។ មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនខេត្តឧត្តរមានជ័យបានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ និងបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលជំនាញ ... Read More »

លោករដ្ឋមន្រ្តី ថោង ខុន និងមន្រ្តីក្រសួងទេសចរណ៍២០រូប រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ ៦រូបទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលធ្វើឡើងលើកទី១ ... Read More »

អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រកាសថាមិនមានភស្តុតាងបញ្ជាក់ថាមានការបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកBill Barr បញ្ជាក់ថា មិនមានភស្តុតាងណាមួយបង្ហាញពីការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០នោះទេ។ លោក​Bill Barr បន្តទៀតថា «មកទល់ពេលនេះយើងមិនទាន់រកឃើញមានការបន្លំទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនោះឡើយ​»។ រដ្ខមន្ត្រី​ Bill Barr បានប្រកាសខាងលើគឺផ្ទុយពីប្រធានាធិបតីដូណាល់ ត្រាំ​ដែលតែងតែចោទប្រកាន់ថា​ មានការបន្លំសន្លឹកឆ្នោត​ហើយព្យាយាម​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត​​ ... Read More »

ប៉ូលិសឥណ្ឌា ប៉ះទង្គិចគ្នាជាមួយប្រជាកសិកររាប់ពាន់នាក់ ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​ក្នុង​វិស័យ​កសិកម្ម

អន្តរជាតិ៖ ប្រជាកសិករ​រាប់ពាន់នាក់​ មកពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ បាននាំគ្នាហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​វិស័យ​កសិកម្ម​ ក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលិស​ ដោយបានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ប្រើ​កាណុង​បាញ់​ទឹក​ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​កន្លងទៅ ដើម្បីបំបែកហ្វូងបាតុកម្មផងដែរ។ ព្រោះតែ​ក្រុម​កសិករខ្លាច​ថា វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​ នឹងរង​ការកេងប្រវ័ញ្ច​ពី​សហគ្រាស​ធំៗ​។​ ​ក្នុងការប៉ះទង្គិច​គ្នា​នោះ ... Read More »

សិង្ហបុរីនឹងទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ពីក្រុមហ៊ុន Moderna ក្នុងខែធ្នូនេះ

សារព័ត៌មាន ​The Strait Times បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុន Moderna លោក​Stephane Bancel ដែលបានប្រកាសឲ្យដឹងថា​ ក្រុមហ៊ុន​កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ សុខាភិបាលសិង្ហបុរី​ស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ឲ្យប្រើប្រាស់ក្នុងខែធ្នូនេះ។ លោក​ ​Stephane Bancel បានបញ្ជាក់ថា ... Read More »

ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

ភ្នំពេញ៖ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត  ត្រូវបានដឹកតាមយន្តហោះពិេសេ ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត ... Read More »

សម្តេច ហេង សំរិន ៖ អបអរសាទរខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី ... Read More »

ក្រោយជំនន់ទឹកភ្លៀងស្រកអស់អាជ្ញាធរស្រុកចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង២៤០ម៉ែត្រដែលឧបត្ថម្ភថវិកាពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន

ខេត្តស្វាយរៀង៖  អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត នៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០២០លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង ២៤០ម៉ែត្រដែលឧបត្ថម្ភថវិកាពីនាយឧត្តមសេនីយ៍  ម៉ឹង ... Read More »

អត់ខ្លាចអីសោះ!​ អំឡុង​ពេល​កូ​វីដ​-១៩ ​​វិហារ​ជ្វី​ហ្វ​មួយកន្លែង នៅអាមេរិក ទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ត្រូវអភិបាលរដ្ឋ​ញូវយ៉ក សម្រេច​ពិន័យ

     អន្តរជាតិ៖ វិហារ​ជ្វី​ហ្វ​មួយកន្លែង ស្ថិតនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីពេល​ថ្មីៗ​កន្លងមកនេះ បានទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍និងមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ដោយមិន​គោរព​តាម​គោលការណ៍​គម្លាត​សង្គម នា​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩​ ត្រូវអភិបាលរដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិក សម្រេច​ពិន័យ​វិហារ​ជ្វី​ហ្វមួយនេះ ជា​ទឹកប្រាក់​១៥០០០​ដុល្លារ​អាមេរិក និង​ការព្រមាន​បិទ​អាគារ​សាសនា​នេះផងដែរ។​ ជាក់ស្តែងចំពោះការសម្រេច​ពិន័យ​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញ ក្រុម​អ្នកចូលរួម​ក្នុង​ចំនួន​ដ៏​ច្រើន ... Read More »

មនុស្ស២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សទាំងកំរោល នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់

អន្តរជាតិ៖ រថយន្ត Ranger Rover មួយគ្រឿង ពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ... Read More »

រកឃើញគូប្រកួតសម្រាប់វគ្គជម្រុះ FA Cup ជុំទី៣ហើយ

ការប្រកួតវគ្គជម្រុះ FA Cup បានបញ្ចប់ក្នុងជុំទី២ហើយ ដោយមានក្រុមខ្លាំងៗមួយចំនួនក្នុងក្របខ័ណ្ឌ Premier League, Championship, League 1, League 2 និង National League ... Read More »

ខ្សែបម្រើ Curtis Jones ជួយហង្សក្រហម Liverpool ឡើងវគ្គ១៦ នៅ Champions League

ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ ... Read More »

យប់មិញនេះភ្លើងឆេះកុដិព្រះសង្ឃអស់១ខ្នងក្នុងវត្តកែវមុនី សង្ស័យទុស្សេខ្សែភ្លើង

    ខេត្តពោធិ៍សាត់ ៖ កុដិព្រះសង្ឃ១ខ្នងនៅវត្តកែវមុនី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនផងដែរ ដែលគេសង្ស័យថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។  ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ... Read More »

ម៉ាស់និងបរិក្ខារពេទ្យមួយចំនួនទៀតជាអំណោយរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកតាមយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាយកទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្ត ហើយនៅព្រឹកនេះ

     ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស់ ... Read More »

សម្តេចតេជោ៖ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍

ភ្នំពេញ៖រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង ... Read More »