ព័ត៌មានទាន់ហេតុការណ៍៖
'

Everton ទិញខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពីក្លិប Real Madrid

ក្លិប Everton បានចុះហត្ថលេខាទិញយកបានខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez ពីក្លិបReal Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ២០លានផោន។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Everton ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំជាមួយនឹងជម្រើសលេង១រដូវកាលទៀត។ កីឡាកររូបនេះបានចូលរួមជាមួយ Real Madrid ក្រោយពីចេញពី ... Read More »

បែលហ្ស៊ិក, បារាំង និងព័រទុយហ្គាល់ទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ National League

ក្រុមជម្រើសជាតិបែលហ្ស៊ិក, ក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបានជ័យជម្នះរៀងៗខ្លួនលើគូប្រកួតក្នុងព្រឹត្តិការណ៍ប្រកួត National League កាលពីរាត្រីម្សិលមិញ។ ក្នុងនោះក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមអ៊ីស្លង់ក្នុងលទ្ធផល ៥ទល់១។ ក្នុងការប្រកួតនោះក្រុមអ៊ីស្លង់បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១០ ដោយកីឡាករ Fridjonsson ប៉ុន្តែត្រូវក្រុមបែលហ្ស៊ិកបំបាក់វិញដោយរកបាន២គ្រាប់នៅតង់ទី១ និង៣គ្រាប់នៅតង់ទី២។ គ្រាប់ទី១របស់បែលហ្ស៊ិករកបានដោយកីឡាករ Witsel នៅនាទីទី១៣, ... Read More »

Messi ចូលហ្វឹកហាត់ឡើងវិញបន្ទាប់ពីបញ្ជាក់ច្បាស់ថាគាត់បន្តនៅក្លិប Barcelona មួយរដូវកាលទៀត

កីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំក្រុម Barcelona ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានវិលត្រឡប់មកហ្វឹកហាត់វិញហើយបន្ទាប់ពីការប៉ុនប៉ងរបស់គាត់បរាជ័យក្នុងការបង្ខំចិត្តចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ។ Messi ដែលមានអាយុ៣៣ឆ្នាំបានដាក់សំណើផ្ទេរកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ប៉ុន្តែគាត់បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គាត់នឹងស្នាក់អេស្ប៉ាញបន្តទៀត ពីព្រោះមិនអាចទៅរួចទេសម្រាប់ក្រុមណាមួយក្នុងការចំណាយច្រើនលើរូបគាត់។ នេះជាលើកទី១ ហើយដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលហ្វឹកហាត់នៅក្លិបចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មីលោក Ronald ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe របស់ក្រុម Paris St-Germain បានធ្វើតេស្តវិជ្ជមានជំងឺឆ្លងកូវីដ-១៩ ហើយបានខកខានការប្រកួតកម្មវិធី Nations League របស់បារាំងទល់នឹងក្រូអាតកាលពីថ្ងៃអង្គារម្សិលមិញ។ កីឡាករ Paris St-Germain ចំនួន៦នាក់បានធ្វើតេស្តរកមេរោគកូវីដ-១៩កាលពីសប្តាហ៍មុនដោយលទ្ធផលរបស់ ... Read More »

មីយ៉ាន់ម៉ា ចាប់ផ្តើមបើកយុទ្ធនាការឃោសនា​បោះឆ្នោត

អន្តរជាតិ៖នៅថ្ងៃទី​៨ ខែកញ្ញា មីយ៉ាន់ម៉ា បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោត​​ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២០។ ដោយសារតែបញ្ហា​កូវីដ​-១៩​ ឆ្លងរាលដាលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពឃោសនាបោះឆ្នោត ហើយអ្នកចូលរួម​ច្រើនបំផុតមានតែ៥០នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាច បានប្រកាសថា ... Read More »

អង្គការ​សុខភាព​ពិភពលោក WHO៖ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយនៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ ខែកញ្ញាថ្មីៗនេះថា៖WHO កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន ដោយទាក់ទង​ទៅនឹង​លក្ខខណ្ឌ​សម្រាប់​ទទួលបាន​ការអនុញ្ញាត​ជា​អន្តរជាតិ​សម្រាប់​ប្រើប្រាស់​វ៉ាក់សាំង​ណាមួយ​។ ខណៈ​បច្ចុប្បន្ននេះ មាន​វ៉ាក់សាំង​ចំនួន​៨​ដែល​កំពុង​ដាក់​ឲ្យ​ធ្វើតេស្ត​ដំណាក់​កាលពី​៣ ក្នុងនោះ​មាន​៤​ជា​របស់​ក្រុមហ៊ុន​ចិន ។​ ​សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំង​ចំនួន​៤​ប្រភេទ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Sinovac ... Read More »

ប្រជាជន​រស់នៅក្នុង​សហភាព​អឺរ៉ុប ១៣​ភាគរយស្លាប់ ដោយសារនឹង​ការបំពុល​បរិស្ថានបំពុល សម្លេង និង​សារ​ធាតុគីមី

អន្តរជាតិ៖ បើយោងតាមរបាយការណ៍​របស់​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប​(EEA) នៅ​ថ្ងៃទី​៧ ខែកញ្ញា បាន​បង្ហាញថា៖ ​មនុស្ស​ម្នាក់​ក្នុងចំណោម​៨​នាក់​(​ឬ​១៣​ភាគរយ​)​ស្លាប់​ដោយមាន​ការពាក់ព័ន្ធ​ទៅនឹង​ការបំពុល​បរិស្ថាន​។ របាយការណ៍ដដែរ​នេះ ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ឲ្យ​យកចិត្តទុកដាក់​ពី​កត្តា​សុខភាព និង​បរិស្ថាន ក្នុងពេល​មាន​ជំងឺឆ្លង​រាតត្បាត​COVID-19​ផងដែរ​។​ ​របាយការណ៍​របស់​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប បាន​ចង្អុល​បញ្ជាក់ថា ការលេចចេញ​វត្ត​មាន នៃ​មេរោគ​ដែល​ចម្លងជំងឺ​ពីស​ត្វ​ទៅ​មនុស្ស​(Zoonosis) មាន​ការជាប់​ពាក់ព័ន្ធ​នៅ​នឹង​ការ​ខូច​រិច​រិល​បរិស្ថាន ... Read More »

រថយន្តស៊េរីទំនេីប២គ្រឿងបេីកប៉ះគ្នា​នៅក្បែរផ្សារអុីអន១​ បង្កឲ្យមានការឈ្លោះប្រកែកគ្នាជិតមួយម៉ោង

ភ្នំពេញ​ ៖ ប្រុសស្អាត​ ស្រីស្អាត​ ២ក្រុម​ បានបេីករថយន្តស៊េរីទំនើប​២គ្រឿងប៉ះទង្គិចគ្នាបណ្ដាលឲ្យរងការខូចខាត​ និងមានភាគីម្ខាងបេីករត់តាំងពីផ្លូវព្រះសុធារសក្បែរផ្សារទំនើបអុីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកដល់ផ្លូវម៉ៅសេទុងកែងនឹងផ្លូវត្រសក់ផ្អែម​ ទើបធ្វើការឃាត់រថយន្តបង្កបាននៅវេលាម៉ោង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៩​ ខែកញ្ញា​ឆ្នាំ២០២០ ។ ​ បេីតាមប្រភពព័ត៌មានពីក្រុមស្រីស្អាតដែលជិះរថយន្តរងគ្រោះម៉ាក ... Read More »

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាពនិងសន្តិសុខប្រកបដោយចីរភាព

ភ្នំពេញ៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យដីសម្បទានសង្គមកិច្ច

      ខេត្តពោធិ៍សាត់ ៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិនិត្យដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជនខេត្តពោធិ៍សាត់ ដោយក្នុងនោះ ... Read More »

ព្រឹកនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ខេត្តកណ្តាល៖ នៅបញ្ជាការដ្ឋានអង្គរក្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ... Read More »

បើកកិច្ចប្រជុំស្តីពី”ការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ លោក នី ផល្លីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ... Read More »

ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងបរិក្ខារការិយាល័យ ជាអំណោយ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនកងការពារព្រំដែនលេខ៥០៤ក្នុងឱកាសថ្ងៃកាន់បិណ្ឌ៦

ខេត្តប៉ៃលិន ៖ កុំព្យូទ័រយួដៃ០១គ្រឿង, ម៉ាស៊ីនព្រីន០១គ្រឿង, វិទ្យុទាក់ទងកាន់ដៃ ១០គ្រឿង, ភេសជ្ជៈ៥០កេស, នំ៥០ធុង ត្រូវបានប្រគល់ជូនដល់កងការពារព្រំដែនលេខ៥០៤ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមុិញ ដែលត្រូវ និងថ្ងៃកាន់បិណ្ឌទី៦ នៃឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ ... Read More »

អង្គភាពទ័ពចំនួនពីរផ្សេងគ្នាចំណុះឲ្យយោធភូមិភាគទី៥ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនចំថ្ងៃតែមួយ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់យោធិន

ខេត្តបាត់ដំបង៖ អង្គភាពទ័ពចំនួនពីរផ្សេងគ្នាចំណុះឲ្យយោធភូមិភាគទី៥ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញជាបន្តបន្ទាប់។ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ដល់យោធិននៅវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ដែលស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងវគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក្រោមវត្តមានឧត្តមសេនីយ៍ទោ ... Read More »

ក្រសួងសុខាភិបាលប្រកាស មិនមានករណីជាសះស្បើយ និងមិនមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មានដូចខាងក្រោមនេះ៖ ១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ... Read More »

ស្ត្រីវ័យចំណាស់ម្នាក់សង្ស័យជំងឺសសៃប្រសាទធ្វើទុក្ខចង.ក ក្នុងផ្ទះផ្អើលគ្រួសារ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសពខណះប្រទះឃើញម្ដាយចង.ក សម្លាប់ខ្លួនទៅនឹងផ្ទោងរោងផ្ទះកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០ស្ថិតចំណុចភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីស្លាប់មានឈ្មោះ ឡាយ សាវឿន  អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បើតាមអ្នកភូមិបានអោយដឹងថាស្ត្រីខាងលើគឺផឹកស្រាជាប្រចាំមិនលួសថ្ងៃឡើងមិនតែប៉ុណ្ណោះមានជំងឺងឺសសៃប្រសាទធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវមិនបានធូស្រាលសោះទើបនៅថ្ងៃកើតហេតុកូនៗជាប់រវល់មិននៅផ្ទះទើបស្ត្រីខាងលើចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។ តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង ... Read More »

មន្ត្រីពេទ្យសត្វបន្តចាក់វ៉ាក់សាំងការពារជម្ងឺអុចក្ដាមសារទឹកដល់សត្វ គោ ក្របីចិញ្ចឹមដោយកសិករជាង៥ម៉ឺនក្បាលនៅទូទាំងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖យោងតាមលោកប៉ែនចាន់ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះថាមន្ត្រីជំនាញ បសុពេទ្យ បានចុះចាក់វ៉ាក់សាំង ការពារជម្ងឺអុតក្តាម សារទឹក ដល់សត្វ គោ ក្របី ចិញ្ចឹម ដោយកសិករទូទាំងខេត្តបាន ជាង៥ម៉ឺនក្បាល លោកបានបន្តថា ... Read More »

ឆៀកចល័តនៅខេត្តស្ទឹងត្រែង បន្ទាយមានជ័យ តាកែវ ស្វាយរៀង កំពុងបន្តផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ១១ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្វាយរៀង ចាប់ពី ថ្ងៃទី ០៧ – ១១ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ និងអបអរសាទរខួប១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារជូនពរ និងអបអរសាទរ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងពិធីរំលឹកខួប១១ឆ្នាំ ... Read More »

សម្តេចតេជោ ៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៧» និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃទី៩ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំផ្តាំផ្ញើសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ និងរក្សាការអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តកំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ដឹកនាំគណៈប្រតិភូ អញ្ជើញចុះពិនិត្យមើលលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សា នុសិស្សក្នុងខេត្តកំពង់ធំ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកទ្វារសាលារៀន ... Read More »

ទីតាំងលក់ហ្គាសចំនួន ២កន្លែងបន្តទៀត ត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យ នៅមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ៖ ដោយមានការបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត ... Read More »

ចៅក្រមស៊ើបសួរលោកកេត សុជាតិ កំពុងបន្តនីតិវិធីសំណុំរឿងលោកផ្កាយ៣ ហ៊ាង ហ្វូខាយ ខណៈធ្លាយឯកសារថា លោកពិតជាមានភាគហ៊ុនក្នុងក្រុមហ៊ុន ជីន លីស៊ុន ប្រាកដមែន ស្របពេលលោកបានបដិសេធ

ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានថ្លែងប្រាប់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះថា សំណុំរឿងព្រហ្មទណ្ឌលេខ៧៩៤០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនត្រូវចោទ៥នាក់ ក្នុងនោះមានលោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃផងនោះ ... Read More »

រថយន្តដឹកគ្រឿងចក្រពាក់ស្លាកលេខខេមរភូមិន្ទ​ បេីកឆ្លងផ្លូវ​ត្រូវបុរសពីរនាក់ជិះម៉ូតូឌុបគ្នាមកបុកពីចំហៀងពេញទំហឹង​ ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖​ គួរឲ្យអាណោចអាធ័មពេកណាស់​ ខណ:ដែលបុរសពិការជើងម្ខាងម្នាក់បែកក្បាលស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូវីវ៉ាបុកជាមួយរថយន្តសណ្ដោងដឹកគ្រឿងចក្រ​ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិឹងផ្លូវលេខ២៧១​ (ច្រមុះជ្រូកក្បាលថ្នល់​) ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ... Read More »

ស្ត្រីម្នាក់ចងកសម្លាប់ខ្លួន​ សង្ស័យតូចចិត្តរឿងគ្រួសារ​ និងជំងឺប្រចាំកាយរាប់ឆ្នាំ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយរាប់ឆ្នាំ​ បូករួមនឹងប្ដីលែងលះទៀតនោះ​ ក៏សម្រេចចិត្តធ្វេីអត្តឃាត​ (ចង​.ក)សម្លាប់ខ្លួនក្នុងបន្ទប់​ផ្ទះល្វែងមួយកន្លែងស្ថិតនៅជាប់ផ្លូវបេតុង​ ក្នុងភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ បង្កឱ្យភ្ញាក់ផ្អេីលដល់ក្រុមគ្រួសារ​ និងអ្នកជិតខាងនៅវេលាម៉ោង៩យប់​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។ ​ ... Read More »

បក្ខពួកក្រុមចោរគាស់ផ្ទះលួចម៉ូតូ ប្រដាប់ដោយអាវុធនៅខេត្តកំពង់ស្ពឺត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌតាមក្របួចបានហើយ

ភ្នំពេញ៖ បក្ខពួកសេសសល់របស់ក្រុមចោរគាស់ផ្ទះលួចយកម៉ូតូ១គ្រឿង និងបានបាញ់ទៅលើបងប្អូនជនរងគ្រោះបណ្តាលឱ្យរងរបួស២នាក់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តកំពង់ស្ពឺដែលជាម្ចាស់ករណី និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយ។ ... Read More »

ព្រឹកនេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ឡើងកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ... Read More »

ចេញពីផឹកស៊ីបេីករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរួចបន្តបុកបង្គោលភ្លេីងបាក់អស់មួយដេីមគាបជាប់

ភ្នំពេញ​៖​ បុរសម្នាក់ចេញពីកន្លែងផឹកស៊ីបេីករថយន្តក្នុងល្បឿនលឿនទៅដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតហេីយរថយន្តបង្កបន្តទៅបុកបង្គោលភ្លេីងមួយ ដេីមទៀតបាក់គាបជាប់ទៅមុខលែងរួចបណ្តាលឲ្យអ្នកបើកបររថយន្តបង្ករងរបួសបែកមុខបែកមាត់។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅខាងជេីងផ្សារក្រមួន​ តាមបណ្តោយផ្លូវលេខ១០០៧កែងផ្លូវលេខ១៩៧២​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក​ Alphard ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-6180​ ... Read More »

បន្ទាន់ ! មានករណីឡានធំដាច់ហ្វ្រ័ងបុករះឡាន ម៉ូតូ និងហាងលក់កាហ្វេ បណ្តាលឱ្យលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗ

ខេត្តកំពត៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានធំដឹកស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីប ម៉ុង លែន បានដាច់ហ្វ្រ័ងធ្វើឱ្យបុករះឡាន ម៉ូតូ និងហាងលក់កាហ្វេ បណ្តាលឱ្យលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ... Read More »

ឃាត់ខ្លួនកូនលោកស្មៀនឃុំស្វាយតាយានម្នាក់ជាមុខសញ្ញាជួញដូរនិង រក្សាទុកគ្រឿងញៀនខុសច្បាប់

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលខេត្តធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនស្មៀនឃុំស្វាយតាយានករណីជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះអ៊ុក ម៉ាលី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និងដកហូតសម្ភារ:វត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់និងទូរសព្ទ័ដៃ ០១ គ្រឿង។ ... Read More »