ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកចុះកិច្ចព្រមព្រៀងតម្លៃ​១,៥ ពាន់លានដុល្លារទិញវ៉ាក់សំាង​ប្រឆាំងកូវីដ​​-១៩​ចំនួន​១០០លានដូស

អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ​បានប្រកាសថា អាមេរិកនឹងផ្តល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋ ក្រោយពេល​វ៉ាក់សាំងត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ អាមេរិក(FDA) អនុម័ត ។​ ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី​១១ខែសីហា បានប្រកាសថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩​មានតម្លៃដល់ទៅ​១,៥ពាន់លានដុល្លារពីក្រុមហ៊ុនឱសថ Moderna​ របស់អាមេរិក​ ... Read More »

រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖លោកម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ​​។ ​​ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ូតេហ្គី តូស៊ីមីសឺ ... Read More »

មានករណីក្មេងៗ៤នាក់ អួតក្អេងក្អាង ថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» កៀបស៊ីពលរដ្ឋមិនបាន រួចឆ្លើយថា ជារឿងយល់ច្រឡំ

ភ្នំពេញ៖ មានករណីក្រុមក្មេងៗចំនួន៤នាក់ អួតក្អេងក្អាង ថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ឬ ហៅសាមញ្ញ ថា ភ្នាក់ងារសម្ងាត់ ចង់កៀបស៊ីម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច រួចឆ្លើយដោះសារថា ជារឿងយល់ច្រឡំ ។ ... Read More »

ស្លាប់១១៨នាក់​ក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង​

អន្តរជាតិ៖ មន្ត្រីស៊ូដង់ខាងត្បូង​បានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ប្រដាប់ដោយអាវុធនឹង​កម្លាំងរដ្ឋាភិបាល​។ មន្ត្រីស៊ូដង់ខាងត្បូង​ កាលពីថ្ងៃទី​១១ខែសីហាបានប្រកាសថា មានមនុស្ស​១១៨នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នា​ រវាងពលរដ្ឋនឹងកម្លាំងសន្តិសុខ​រដ្ឋាភិបាល​នៅតំបន់Tonj ស្ថិតនៅរដ្ឋ Warrap ។ លោក Makuei Mabior មន្ត្រីគ្រប់គ្រងតំបន់​Tonj បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងពលរដ្ឋនឹង ... Read More »

នៅវៀតណាម គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ សីហា មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ដល់១៧ នាក់ហើយ

ប្រទេសវៀតណាម៖ នៅវៀតណាមគិតត្រឹមម៉ោង៨និង៣០ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺ ១នាក់ ជាបុរស បានស្លាប់ ក្នុងវ័យ ៥៥ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង ដែលធ្វើចំនួនឲ្យអ្នកស្លាប់កើនដល់ ... Read More »

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

ខេត្តសៀមរាប៖ អ្នកនាង ឡុង ស៊ូឡេង អ្នកគ្រប់គ្រងរមណីយដ្ឋានក្រវ៉ាន់សៀមរាប រ៉េស៊ីដេន ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឲ្យដឹងថា ៖ ផ្កាអូស្មូ ជាប្រភេទផ្កានាំចូលមកពីប្រទេសចិន មានផ្ការីកចម្រុះពណ៌ដែលគួរឲ្យគយគន់ ... Read More »

ក្រសួងសុខាភិបាល ប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មីចំនួន​ ០២នាក់​ ទៅលើបុរសជនជាតិចិន និងស្ត្រីជនជាតិអាមេរិក

ភ្នំពេញ៖ យោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មិនមានករណ៏ជាសះស្បើយ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់។ ករណីវិជ្ជមានវីរុសភូរីដ-១៩ថ្មី៖ ចំនួន០២នាក់ ជនជាតិចិន០១នាក់ និងជនជាតិអាមេរិកកាំង០១នាក់ ។ -បុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបញ្ចប់រឿងត្រឹមសំណង៨០០ដុល្លារ

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​បានជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​យ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្វារ​ចំហៀ​ង តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស​។ ​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩​យប់ ថ្ងៃ​អង្គា​រទី​១១ ខែសីហា ២០២០ តាមបណ្តោយផ្លូវលេខ១៤៣ កែង​នឹងផ្លូវ លេខ៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ប្រភពពត៌មានពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និងរង្គសាលបើកលួចលាក់ល្មើសការណែនាំ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និង រង្គសាលដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលប្រតិបត្តិការនេះធ្វើឡើងនាវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ លោក សុខ ពេញវុធ ... Read More »

គ្រោះថ្នាក់ចរាចរណ៍បុកគ្នាដោយសាររថយន្តដាច់ហ្រ្វ័ង ស្លាប់ម្នាក់រងរបួស២៩ នាក់នៅភូមិបិតត្រាង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖  យ៉ាងហោចណាស់មានស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សបុ្រសស្រី២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្របានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុរថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុនSP  ដាច់ហ្វ្រ័ងជ្រុលទៅបុករថយន្តដឹកកម្មករចំនួន៣គ្រឿងនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតម្សៅថ្នាំញៀន២១កញ្ចប់រួមទាំងសម្ភារមួយចំនួន

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប និងមានការចូលរួមដោយមេភូមិសមាជិកសង្កាត់ផងបាន សហការគ្នាបង្រ្កាបករណីរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់រួមទាំងវត្ថុតាងមួយចំនួន ។  ករណីបង្រ្កាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ ធ្វើឡើងវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃអង្គារ ... Read More »

លោកផ្កាយ១ម្នាក់ជាអនុប្រធាននាយកដ្ឋាន​ បានគំរាមផ្ទុះអាវុធក្នុងហាងវិមានព្រិល​ ក្នុងខណ្ឌចំការមន​ សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានដូចបំណង

​    ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយចេញពីហាងផឹកស៉ី វិមានព្រិល​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣​ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ ដោយមានបុរសម្នាក់ស្លៀកពាក់ស៉ីវិលដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក​ឡិចសុីស​ ពណ៌ស្ករ ... Read More »

គ្រាន់តែប្រកាសភ្លាមរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ដល់ទៅ១ពាន់លានដូស ពី២០ប្រទេស

អន្តរជាតិ៖ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី​១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។​​ ជាមួយគ្នានេះមានប្រទេសចំនួន​២០​ហើយបានបញ្ជាទិញវ៉ាក់សាំងខាងលើ សរុបមានដល់ទៅ​១ពាន់លានដូស។ សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ​​-១៩ គឺ “Sputnik V” ក្រោយពេលក្រសួងសុខាភិបាល​បានផ្តល់លិខិតអនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​Gamaleya សហការជាមួយ​ក្រសួងការពារជាតិរុស្ស៊ីស្រាវជ្រាវនឹងផលិតវ៉ាក់សាំងនេះ។​ លោក ... Read More »

លោក ខៀវ កាញារីទ្ធ បិទវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធDigital Smart Phone លើកទី១

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេលមួយថ្ងៃពេញរួចមក វគ្គសិក្សាបច្ចេកទេស ទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធ Digital Smart Phone លើកទី១ ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធពិធីបិទ និងប្រគល់លិខិត បញ្ជាក់ការសិក្សា ជូនដល់សិក្ខាមទាំងអស់ ... Read More »

ទីក្រុងដាណាងចែកកាតសម្រាប់ទៅផ្សារដល់ពលរដ្ឋក្នុងពេលបិទទីក្រុង

វៀតណាម៖ នៅថ្ងៃទី១១ ខែសីហា គណៈកម្មការទីក្រុងដាណាង​បានបញ្ជាឲ្យ ថ្នាក់ដឹកនាំ​ខណ្ឌ ឃុំ សង្កាត់ បោះពុម្ពកាតចែកចាយដល់ពលរដ្ឋ​ កំណត់ពេលវេលាត្រូវទៅផ្សារ ចៀសវាងប្រមូលផ្តុំគ្នាច្រើនមិនអាចទប់ស្កាត់ការឆ្លងកូវីដ​-១៩បាន។ នៅរសៀលថ្ងៃទី​១១ ខែសីហានេះ​ក្រុមការងារបានដើរតាមផ្ទះដើម្បីចែកចាយកាតទៅផ្សារនៅ«ថ្ងៃគូ និងថ្ងៃសេស»​ ហើយគ្រួសារនីមួយៗ​គឺទទួលបានលិខិត (កាត)សម្រាប់ទៅផ្សារបានតែ​៥ប៉ុណ្ណោះ​ក្នុងរយៈពេល​១៥ថ្ងៃ។ កាតទៅផ្សារមានប្រសិទ្ធភាពចាប់ពីព្រឹកថ្ងៃទី​១២ស្អែកនេះ​ទៅ ... Read More »

អាជ្ញាធររាជធានីភ្នំពេញសម្តែងការសោកស្តាយចំពោះរបាយការណ៍គណបក្សខ្មែរឈ្នះដែលបានបំភ្លៃការណ៍ពិតពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យដោះលែង រ៉ុង ឈុន

ភ្នំពេញ៖  នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរបាយការណ៍បំភ្លៃការណ៍ពិតរបស់គណបក្សខ្មែរឈ្នះ ដែលរបាយការណ៍នេះនិយាយពាក់ព័ន្ធនឹងការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍លេខ ១០៨/២០ ... Read More »

ប្រធានាធិបតីពូទីន៖ រុស្ស៊ីជាប្រទេស​ទីមួយលើពិភពលោកមានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១១ខែសីហានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រុស្ស៊ីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ ប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលMikhail Murashko បន្តផ្តល់ព័ត៌មានឲ្យលោកពាក់ព័ន្ធនឹងវ៉ាក់សាំង​កូវីដ​-១៩​។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានបញ្ជាក់ថា វ៉ាក់សាំង​របស់រុស្ស៊ី ពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាព ។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថា​យើងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ​ ... Read More »

Update ៖ តោះចង់ដឹងច្បាស់អត់! តើករណីចាប់ជំរិត នៅក្នុងសណ្ឋាគារយីហោ”រំដួលហ្គ្រេនហូតែល”ព្រឹកមិញនេះ គឺជនរងគ្រោះមានគ្នា២នាក់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីជនជាតិវៀតណាមម្នាក់​ បានយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីលួចរត់តាមបង្អួច ប៉ុន្តែត្រូវជនសង្ស័យជាជនជាតិចិន ដឹងខ្លួនទាន់ក៏ប្រើឡាមកាត់ផ្ដាច់ខ្សែនោះឲ្យនាងធ្លាក់ពីជាន់ទី៦ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងចុះជួយធ្វើអន្តរាគមន៍ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យជាជាតិចិន ចំនួន៣នាក់ ... Read More »

លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

  ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រង ឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ... Read More »

នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលរលុបគំនូសសញ្ញាចរាចរណ៍ ត្រូវបានមន្ទីរសាធារណការបានបន្តលាបគំនូសសញ្ញាចរាចរណ៍ឡើងវិញដើម្បីឱ្យល្អឡើងវិញ

ភ្នំពេញ៖ នៅតាមបណ្ដាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ គឺកន្លងមករហូតដល់បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងភ្នំពេញផងដែរ។ ប្រតិបត្តិការលាបគំនូសសញ្ញាចរាចរណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចភ្លើងស្តុបជលផល ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

លោក ម៉ម ប៊ុនហេង ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ឡើយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍

ភ្នំពេញ៖ យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ... Read More »

អនុក្រុមការងារ អន្តរក្រសួងប្រជុំ តាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ កិច្ចប្រជុំ អនុក្រុមការងារស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ... Read More »

ONE Championship និង សែលកាតប្រកាសភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ... Read More »

ទេសចរណ៍ផ្សងព្រេងចាប់អារម្មណ៍ដើរកំសាន្តឡើងលើភ្នំរាំងខ្វាវខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោក ប៉ាន មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ មានអ្នកទេសចរណ៍មួយក្រុមមានគ្នាចំនួន២១នាក់ មកពីភ្នំពេញ បានធ្វើដំណើរឡើងភ្នំខ្វាវ ហៅភ្នំតាក្រហមករ ... Read More »

កងកម្លាំងមួកខៀវ ៧១នាក់ បន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះមកពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តដល់ កម្លាំងកងកម្លាំងមួកខៀវចំនួន៧១នាក់ កំពុងបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង ... Read More »

តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅកន្លែងណាក្នុងពេលឈប់សម្រាកខាងមុខនេះហើយឬនៅ..តោះ«ទឹកធ្លាក់អូរជាំ»

ខេត្តបាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ១០០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។ នៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ ... Read More »

ឃាត់ខ្លួនសេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ក្រោយកាន់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់ ក្នុង​តំបន់អភិរក្ស

អន្តរជាតិ៖ ​បើតាម​ការចុះផ្សាយ​កាសែត​ហុងកុង South China Morning Post និយាយថា សេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ ពាក់ព័ន្ធករណី​កាន់កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់​យ៉ាង​បើកចំហក្នុង​តំបន់ភ្នំ​អភិរក្ស​របស់​រដ្ឋាភិបាល​ចិន​។​ មិនតែប៉ុណ្ណោះ ​មន្ត្រី​ចិន​៥​នាក់​ទៀតក្នុង​ទីក្រុង Haixi ក៏ត្រូវ​បាន​ដកហូត​តំណែង និង​ដាក់​ក្រោម​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​។ កាសែត​ហុងកុង ... Read More »

រោងចក្របារីគ្មានច្បាប់អនុញ្ញាតនៅខណ្ឌពោធិ៍សែនជ័យមួយកន្លែងដល់ថ្ងៃកម្មករបេីកប្រាក់ខែស្រាប់តែសមត្ថកិច្ចជំនាញចុះបង្ក្រាប

ភ្នំពេញ ៖ រោងចក្រផលិតបារីរបស់ក្រុមហ៊ុនចិនមួយកន្លែងគ្មានច្បាប់អនុញ្ញាតយីហោ BPA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដែល បានបេីកដំណេីរការជាយូរមកហេីយនោះខណៈដល់ថ្ងៃកម្មករបេីកប្រាក់ខែបែរជាត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាប ដកហូតបានបារីជាច្រើនកេស ឃាត់ទាំងថៅកែក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ... Read More »

អាជ្ញាធរប៉េកាំង ព្រមានសហរដ្ឋអាមេរិកជាថ្មីម្តងទៀត ក្នុងការជ្រៀតជ្រែក​ក្នុងការផ្ទៃក្នុងរបស់​ចិន​មក​ក្នុងការ​បោះឆ្នោត

អន្តរជាតិ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចាវ លី​ជៀន (Zhao Lijian) នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២០ បានប្រកាស​ជាថ្មី​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ឈប់​អូស​ខ្លួន​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខែវិច្ឆិកា​ខាងមុខព្រោះនេះជា​នយោបាយ​ផ្ទៃក្នុង​របស់​អាមេរិក​ខ្លួនឯង​ប៉ុណ្ណោះ​។ លោក ចាវបន្តថា ក្រោយ​មន្ត្រី​ប្រឆាំង​ចារកម្ម​អាមេរិក ​ព្រមាន​ការជ្រៀតជ្រែក​របស់​ចិន​មក​ក្នុងការ​បោះឆ្នោត ហើយ​ចិន​ចង់​ឲ្យ​លោក ... Read More »