ព័ត៌មានទាន់ហេតុការណ៍៖
'

អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន ឧកញ៉ា សូ ងួន, ឧកញ៉ា ស្រី វុទ្ធី មកទូទាត់បំណុលពន្ធ បង់ជូនរដ្ឋ

ភ្នំពេញ៖ ឧកញ៉ា សូ ងួន នាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន &សេវា អាហរ័ណ នីហរ័ណ SO NGUON TRANSPORTATION & ... Read More »

ប្រទះឃើញសពបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងបន្ទប់ បន្ទាប់ពីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅបុរីរុស្ស៊ី

ខេត្តព្រះសីហនុ៖  មានករណីបុរសជាជនជាតិចិនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់A5 នឹងបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ៣០ នាទី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបុរីរូស្សុី ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកបណ្តោះអាសន្នសេវា ដឹក ជញ្ជូនរថយន្ដក្រុង និងកាណូតមួយរយៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់សាធារណជន និងបងប្អូនប្រជាពល រដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ... Read More »

ស្ត្រីម្នាក់មានទំនាស់ក្នុងគ្រួសារលួចចងករសម្លាប់ខ្លួនឯងបញ្ចប់រឿង

សៀមរាប៖ ស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនឯងទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែងបង្កការភ្ញាកើផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០យប់ឈានចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ សមត្ថកិច្ចបានអោយដឹងថាប្ដីជនរងគ្រោះឈ្មោះសន សុផាន់ បានរៀបរាប់ថា ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី  អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ... Read More »

ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំឡើយ

ប្រទេសកូរ៉េខាងត្បូង៖ ពលករ-ពលការិនីខ្មែរកាន់ប្រភេទទិដ្ឋាការ E-9 ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ និងបានបញ្ចប់អណត្តិ៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពការស្នាក់នៅធ្វើការនៅសាធារណរដ្ឋកូរ៉េចំនួន ៥០ថ្ងៃបន្ថែមទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅធ្វើការរបស់ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំ ... Read More »

៨៩ប្រទេសហើយទទួលបានជំនួយពីចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ប្រទេសចិន៖ បច្ចុប្បន្នប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ច រីកចំរើន បានដុតដៃដុតជើង ក្នុងការទប់ស្កាត់កូវីដ-១៩នៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកចិនវិញ ដែលជាប្រទេសកើនកូវីដ-១៩ មុនគេ ហើយចិនក៏ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់មុនគេផងដែរ ដោយមិនមានអ្នកឆ្លងថ្មីឡើយ សម្រាប់ពលរដ្ឋក្នុងប្រទេសចិនជាច្រើនថ្ងៃជាប់គ្នា។ នៅពេលនេះចិនបានខិតខំចែករំលែកបទពិសោធ ទាំងជំនួយ ... Read More »

ស្ត្រីដែលមានបំណងបុកប៉ូលិសចរាចរណ៍បាក់ជើង និង ប្រមាថជេរដល់ម៉ែ នោះ បានចូលសារភាពកំហុស(មានវីដេអូ)

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ ស្ត្រីដ៏ព្រហើនម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ប្រើគណនីហ្វេសប៊ុកឈ្មោះ Nita Chheng បានចូលសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការបង្ហោះ ដោយមានខ្លឹម” ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ពលរដ្ឋ ប្រុងប្រយ័ត្ន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុនសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋបាលក្រុងតូក្យូស្នើជៀសវាងការជួបជុំគ្នាមិនបាច់នៅទីសាធារណ: រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ... Read More »

ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍​

ភ្នំពេញ៖ ស្ថានភាពនៃវិបត្តិរីរុសកូរ៉ូណា (Covid-19) ក្រសួងទេសចរណ៍បានដាក់អនុវត្តវិធានការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍​ ដោយអនុវត្តចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លើគ្រប់ប្រភេទអាជ្ញាបណ្ណទេសចរណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍។ ក្រសួងទេចរណ៍បានបញ្ជាក់អោយដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ... Read More »

វាយ​ប្លន់​ម៉ូតូ​ស្តុ​ប​ពី ០​១​គ្រឿងដោយ​សុវត្ថិភាព​មិនរំខានដល់សមត្តិកិច្ចចោមចៅទី២

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្កូបពីចេញពីធ្វេីការបំណងទៅផ្ទះខណះជិតដល់ផ្ទះទៅហេីយស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូមកស្ទាក់ខាងមុខរួចប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់នគរបាលរដ្ឋបាលចោមចៅទី២។ ហេតុការណ៍​វាយ​ប្លន់​នេះ បានកើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ជិតសាលាបឋមសិក្សាគោក​បញ្ជាន់ ភូមិថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ... Read More »

លើកទី១ មេឃុំសេដា និងឃុំប៉ាតេ សម្រេចបិទភូមិចំនួន៧ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តរតនគិរី ៖ មេឃុំសេដា និងមេឃុំប៉ាតេ សម្រេចបិទភូមិចំនួន៧ មិនឲ្យប្រជាពលរដ្ឋ ដែលមិនស្គាល់មុខ ចេញ-ចូលនោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍របស់ខ្លួន។ ការសម្រេចបិទភូមិនេះ បើតាមមេឃុំខាងលើបញ្ជាក់ថា៖ បានធ្វើឡើងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងភូមិនោះតែម្ដង។ លោកអង ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ដឹងនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងបោសសំអាតផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរនិងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជាតិលេខ១ អោយមាន របៀបរៀបរយ នៅវេលាម៉ោង៤ព្រឹក ព្រលឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា ខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ... Read More »

រថយន្ត១គ្រឿងបុកប៉ះម៉ូតូ បណ្តាលអោយបុគ្គលិកការសុីណូ ២នាក់រងរបួស

ខេត្តព្រះសីហនុ ៖ នៅថ្ងៃ ពុធ ៣កេីត​ ខែ ចេត្រ ឆ្នាំ​ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ... Read More »

កម្ពុជាអនុញ្ញាតអោយម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។ ដើម្បីធានាសុវត្ថិភាពពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin ... Read More »

ឆ្លង​ចរន្តអគ្គិសនី​​ឆេះ​ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​១ខ្នងផ្អើលទាំងព្រឹក​

ខេត្តកណ្តាល​ ៖​ ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​ ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ បណ្ដាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៦​ ... Read More »

បើករថយន្ត​​លឿន​បុក​ក្របី​រួច​រេ​ចង្កូត​បុក​រថយន្ត​២​គ្រឿង​ទៀតផ្ងារកង់ជង្រ្គាងៗ​ស្លាប់​២​នាក់​និង​រង​របួស​៦​នាក់​

ខេត្តកោះកុង​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត​ធុន​ធំ​បើកបរ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ក្របីមួយក្បាលកំពុងដើរឆ្លងផ្លូវ​ រួចរ​ចង្កូត​មក​បុក​រថយន្ត​២​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​មនុស្សស្លាប់​២​នាក់​យ៉ាងអាណោចអាធ័មនិង​រង​របួស​៦​នាក់។ ឧបត្តិហេតុនេះកើតឡើង កាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៥​ ... Read More »

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង ៖ អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ២នាក់ទៅតុលាការខេត្តពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរួមទាំងដាវសាំម៉ូរ៉ៃនៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី២៦  ខែមីនា  ឆ្នាំ ២០២០ ។ មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ ២៤ឆ្នាំ ... Read More »

កាសឥតខ្សែ WH-1000XM3 របស់សូនី បញ្ចុះតម្លៃជិត ១០០ ដុល្លារនៅ Amazon

 វាអាចទៅរួចដែលថាកាសបោះបង់សំលេងរំខានបានបញ្ចប់ទៅក្នុងបញ្ជីបំណងរបស់អ្នកដោយសារតែរយៈពេលនៃការដាក់កម្រិតដោយខ្លួនឯងមិនបានពង្រីកយើងភាគច្រើនកំពុងជួបប្រទះនៅជុំវិញពិភពលោក។ ប្រសិនបើនោះជាករណីសម្រាប់អ្នកយើងកំពុងស្វែងរកការព្រមព្រៀងល្អជារៀងរាល់ថ្ងៃលើម៉ូដែលដែលយើងចូលចិត្ត។ កិច្ចព្រមព្រៀងថ្ងៃនេះគឺនៅលើទូរស័ព្ទ Sony WH-1000XM3 ដែលងាយស្រួលក្នុងចំណោមកាសល្អបំផុតដែលអ្នកអាចទិញបាននាពេលបច្ចុប្បន្ននេះ។ ជំនួសឱ្យតម្លៃធម្មតារបស់ពួកគេ ៣៥០ ដុល្លារក្រុមហ៊ុន Amazon កំពុងលក់ពួកគេក្នុងតម្លៃ ២៥៥ ដុល្លារ។ ចំណាត់ថ្នាក់ទាំងនេះខ្ពស់នៅក្នុងសៀវភៅណែនាំអំពីការទិញរបស់យើងដែលផ្តោតលើកាសឥតខ្សែល្អបំផុត។ ពួកគេមានសម្លេងល្អការលុបចោលសំលេងរំខានមានប្រសិទ្ធិភាពថាមពលថ្មបានយូរហើយពួកគេសាកតាមរយៈ ... Read More »

Galaxy Tab A ថ្មីរបស់ Samsung ផ្តល់នូវការភ្ជាប់បណ្តាញ LTE

Samsung ទើបតែធ្វើឱ្យ Galaxy Tab A មានភាពស្រស់ស្រាយហើយម៉ូដែលថ្មីមានតម្លៃត្រឹមតែ ២៧៩ ដុល្លារប៉ុណ្ណោះ។ វាមានអេក្រង់ទំហំ ៨,៤ អ៊ីញថាមពលថ្ម ៥,០០០mAh និងភ្ជាប់ប្រព័ន្ធ LTE ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ បារាំងដកទាហាន​ពីអ៊ីរ៉ាក់ មកធ្វើសង្គ្រាមប្រឆាំង​កូវីដ-១៩​

បារាំង៖ អាចនិយាយបានថា ប្រទេសតំបន់អឺរ៉ុបកំពុងប្រឈមបញ្ហាយ៉ាងខ្លាំង​ នៃការឆ្លងរាលដាលកូវីដ-១៩ ប្រទេសក្នុងតំបន់អឺរ៉ុបបានសម្រេច ប្រើប្រាស់ កម្លាំងទាហានដើម្បី ទប់ស្កាត់ការឆ្លងរាលដាល។ ទាហាន​បានដាក់ពង្រាយគ្រប់ទិសទីដើម្បីត្រួតពិនិត្យ​ បម្រាមគោចរ របស់ពលរដ្ឋ បញ្ចៀសការឆ្លងរាលដាល លើសពីសមត្ថភាពគ្រប់គ្រង ។ នៅពេលនេះបារំាង បានសម្រេច​ដកទាហានចេញពីអ៊ីរ៉ាក់ជាបណ្តោះអាសន្ន ... Read More »

អាមេរិកបង្កើនការចំណាយសម្រាប់ជួយសេដ្ឋកិច្ច​ ទីផ្សារមូលបត្រ​អាស៊ីឡើងខ្ពស់

ទីផ្សារមូលបត្រ​នៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះ​ជាច្រើនសប្តាហ៍ជាប់គ្នា​ ដោយសារតែការវាយប្រហារដោយកូវីដ-១៩  ហើយប្រទេសជាច្រើនបានបិទ​ព្រំដែន និងផ្សារទំនើប ។ ជាមួយគ្នា នេះ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩​មិនដឹងថា​ពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។ ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ចំណាយ​ជួយសល់សេដ្ឋកិច្ចបញ្ចៀសផលប៉ះពាល់ដោយសារតែ កូវីដ-១៩​បានជួលដល់ទីផ្សា​រមូលបត្រ នៅក្នុងតំបន់អាស៊ី​និងលើពិភពលោក មានសន្ទុះកើនឡើងវិញ ។ ... Read More »

ទីតាំងបាញ់ត្រីដែលមានម្ចាស់ជាសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ឈ្មោះ គឹមជាតិ ល្បីឈ្មោះខាងបើកល្បែងហ្គេមបាញ់ត្រីនៅក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖ ទីតាំង អិនធឺណេតយីហោ 105 មួយកន្លែងបង្កប់ ហ្គេមបាញ់ត្រីដុះស្លែងដែលសមត្ថកិច្ចចុះបង្ក្រាបបានមួយរយៈពេលនេះបានបើកដំណើរការឡើងវិញ ហើយទីតាំងល្បែងហ្គេមបាញ់ត្រីនេះបានបើកទទួលស្វាមគន៍ភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង ដែលគេដឹងថាមានម្ចាស់ជាសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ដែលល្បី ឈ្មោះ គឹមជាតិ ខាងបើកល្បែងនៅក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ ក៏បានធ្វើការរិះគន់ថា ម្ចាស់ហ្គេមពិតជាខ្លាំងមែន ... Read More »

ថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចូលជាធរមានចាប់ពីថ្ងៃទី២៦ ខែមីនា នេះ

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនិងចូលជាធរមានចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតឲអ្នកមានអ្នកដំណើរឆ្លងកាត់តាមច្រកព្រំដែន កម្ពុជា –ថៃ ។ សូមអាននូវសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទាំងស្រុងដូចតទៅ៖ Read More »

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានប្រកាសអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩

  ភ្នំពេញ៖  រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានប្រកាសអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបញ្ជាក់យ៉ាងដូច្នេះថា៖ Read More »

ការធ្វេសប្រហែសឪពុកម្តាយ កុមារម្នាក់ធ្លាក់ពីលើត្រាក់ទ័រកិនស្លាប់

  ខេត្តពោធិ៍សាត់៖ កុមារាអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះធ្លាក់ពីលើត្រាក់ទ័រកិនស្លាប់យ៉ាងសង្វេគ ដែលនេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ... Read More »

រឿងថាវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ត្រូវបានលោក លី សុភាលីន ច្រានចោល

  ខេត្តត្បូងឃ្មុំ៖ អភិបាលនៃគណៈអភិបាល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានច្រានចោលទាំងស្រុងចំពោះព័ត៌មានថា អាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ។ លោកលី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ប្រាប់គណ:កម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានដោយសូមច្រានចោលព័ត៌មានមិនពិត ... Read More »

កាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ម៉ាស់​ និងទឹកអាកុល​ មួយចំនួន​ ដែលកំពុងចរាចរលេីទីផ្សារ​ គ្មានគុណភា​ព​ និងលក់ក្នុងតម្លៃថ្លៃ​

  ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ ... Read More »

 ក្មេងស្រីម្នាក់ដើរធ្លាក់ស្ពានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

  ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់កាន់លុយ១០០០រៀលដើរឆ្លងស្ទឹងស្ទឹងសែន  ធ្លាក់ស្ពានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មខណៈពេលម្តាយដេកលក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សាកសពក្មេងរងគ្រោះ មាន ឈ្មោះ ... Read More »

ប្រពន្ធដើម​ប្រាប់ច្រេីនដងហេីយមិនស្តាប់ទ្រាំលែងបានទៅវាយស្រីប្តីដល់ហាងផ្អេីលនគរបាលទាំងយប់

រាជធានី​ភ្នំពេញ ៖  ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកេីតឡេីងបន្ទាប់ពីស្ត្រីម្នាក់ជាប្រពន្ធដេីមទ្រាំលែងបានខណះនារីជាជាងអ៊ុតសក់ម្នាក់បានលួចលាក់ទាក់ទងប្តីរបស់គាត់ទោះហាមយ៉ាងណាក៏មិនស្តាប់ទេីបនាំបងប្អូនទៅវាយដល់ហាងតែម្តង។ ហេតុការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ច្រកចូល​សាលា​រៀន​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បើ​តាម​ស្ត្រី​ដែល​ទាក់ទង​ប្តី​គេ និយាយ​ប្រាប់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​ហើយ​ក៏​បាន​ទាក់ទង​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយ ... Read More »